វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងអង្គការជាតិ អន្តរជាតិរួមគ្នាពង្រឹងបណ្តាញយុវកសិករកម្ពុជា ដើម្បីនិរន្តរភាពអភិវឌ្ឍន៍ជនបទ

IMG_1244

ភ្នំពេញ៖ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប និងអង្គការជាតិ អង្គការអន្តរជាតិប្រមាណ១០ស្ថាប័ន នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីយុវកសិករ និងកសិ-ឡាំពិកកម្ពុជា លើកទី១ ដោយផ្តោតលើប្រធានបទ ការពង្រឹងនិរន្តរភាពអភិវឌ្ឍន៍ជនបទ។

កម្មវិធីនេះ មានការអញ្ចើញចូលរួមជាកិត្តិយសពីលោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមបណ្ឌិត ឈុន តូរី នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, លោក អាមីរុល អ៊ីស្លាម (AMIRUL ISLAM) តំណាងសមាគមកសិករអាស៊ីសម្រាប់ការអភិវឌ្ឍជនបទ ប្រកបដោយនិរន្តរភាព (AFA) លោកស្រី ប៊ី សុគន្ធា ប្រធានកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្ម និងប្រព័ន្ធស្បៀង នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា,លោក សួស ពិនរក្ស អ្នកជំនាញកម្មវិធី និងបរិស្ថាននៃមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) លោកស្រី Rebekah Bell នាយិកា អង្គការស្បៀង និងកសិកម្មប្រចាំកម្ពុជា (FAO) រួមនិងតំណាងអង្គការដៃគូជាច្រើនទៀត។

លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា  កម្មវិធីនេះគឺជាព្រឹត្តិការណ៍មួយដ៏សំខាន់ បញ្ជាក់ពីការយកចិត្តទុកដាក់ ពីការទំនាក់ទំនងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអង្គការយុវកសិករ និងនិស្សិត ដើម្បីផ្តល់ចំណេះដឹង ចែករំលែកបទពិសោធន៍ និងបច្ចេកទេសឱ្យគ្នាទៅវិញទៅមក។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះបានបន្តយកសេដ្ឋកិច្ចកសិកម្ម ដើម្បីឆ្លើយតបទៅនិងបរិបទឧស្សាហកម្ម៤.០នេះ ដើម្បីបង្កើតនូវក្របខណ្ឌ គោលនយោបាយយុទ្ធសាស្ត្រដំណាក់កាលទី១ មុំទី៣នៃបញ្ញកោណទី៤ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាពសង្គម ដែលមានការចូលរួមទាំងវិស័យសាធារណៈ សង្គមសេដ្ឋកិច្ច វិស័យឯកជន និងប្រជាជន។ ម្យ៉ាងវិញទៀត កសិកម្ម ក៏ដូចជាប្រជាពលរដ្ឋទូទៅបាននិងកំពុងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

 កម្មវិធីថ្ងៃនេះ គឺជាឱកាសមួយ ដើម្បីចូលរួមផ្តល់នូវចំណេះដឹង និងជាមូលដ្ឋានបច្ចេកទេសក្នុងវិស័យកសិកម្ម និងមានការចែករំលែកនៅបទពិសោធន៍គ្រប់គ្រង ពីក្រុមជំនាញបច្ចេកទេសដោយផ្ទាល់ពីវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប។ ដូច្នេះយុវកសិករអាចស្វែងយល់ពីលក្ខណៈបច្ចេកទេសផ្សារភ្ជាប់និងការអនុវត្តន៍ផ្ទាល់។

គួរជម្រាបជូនផងដែរថា វេទិការយុវកសិករ និងកសិ-ឡាំពិក គឺជាវេទិកាមួយ ដែលអាចនាំឱ្យមានការជួបជុំគ្នារវាងកសិករវ័យក្មេង ដែលជាអ្នកផលិត អ្នកនេសាទ អ្នកចិញ្ចឹមសត្វ និងអ្នកប្រើប្រាស់ផល-អនុផលព្រៃឈើមកពីតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់ បំផុសគំនិត និងពង្រឹងការចូលរួមរបស់យុវកសិករនៅក្នុងវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព។

ក្នុងឆ្នាំ២០២៥នេះ វេទិការយុវកសិករ និងកសិ-ឡាំពិកកម្ពុជា ជាលើកដំបូងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំឡើងក្រោមការខិតខំប្រឹងប្រែងសម្រសម្រួលរបស់សមាគមកសិករអាស៊ីសម្រាប់ការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាព កិច្ចសហការរវាងសមាគមបណ្តាញកសិករ និងធម្មជាតិជាមួយអង្គការកសិករថ្នាក់ជាតិចំនួនប្រាំផ្សេងទៀត រួមនឹងកិច្ចសហការពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដើម្បីផ្តល់ឱកាសដល់យុវកសិករដែលរស់នៅក្នុងតំបន់ផ្សេងៗគ្នាមានឱកាសជួបជុំ បង្កើតសាមគ្គីភាព កសាងបណ្តាញទំនាក់ទំនង ជាពិសេសគឺការទទួលបាននូវព័ត៌មាន និងធាតុចូលសំខាន់ៗ ដែលមានសារៈសំខាន់នៅក្នុងកិច្ចការងារវិស័យកសិកម្ម ដែលពួកគេកំពុងតែអាស្រ័យផងដែរ។

 គោលបំណងនៃវេទិកាយុវកសិករ និងកសិ-ឡាំពិកកម្ពុជាលើកទី១ រៀបចំឡើងក្នុងគោលបំណង៖(១)ផ្តល់ឱកាសដល់យុវកសិករជាអ្នកផលិត អ្នកចិញ្ចឹមសត្វ អ្នកនេសាទ និងអ្នកប្រើប្រាស់ផល-អនុផលព្រៃឈើមកពីសហគមន៍ ឬក្រុមផលិតនានាក្នុងប្រទេសកម្ពុជា កសាងទំនាក់ទំនងសាមគ្គីភាព និងចែករំលែកនូវបទ ពិសោន៍ផ្ទាល់ខ្លួនរបស់ពួគគេទៅវិញទៅមក (២) លើកកម្ពស់ស្មារតី និងការយល់ដឹងជាទូទៅ ពិសេសសំរាប់យុវជនដែលធ្វើកសិកម្ម ភាគីពាក់ព័ន្ធនានា ដូចជាម្ចាស់មូលនិធិ ឬជំនួយជាតិ អន្តរជាតិ អ្នករៀបចំគោលនយោបាយ ដើម្បីផ្តួចផ្តើមបង្កើតកម្មវិធី ឬរៀបចំគោលនយោបាយផ្សេងៗ ដែលផ្តោតលើការគាំទ្រ លើកកម្ពស់ និងជំរុញយុវកសិករក្នុងវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន,(៣) ផ្តល់នូវឱកាសកិច្ចសន្ទនារវាងវាគ្មិនកិត្តិយស សាស្ត្រាចារ្យ និងយុវកសិករ ដើម្បីបណ្តុះស្មារតី បង្កើតគំនិត ច្នៃប្រឌិតថ្មីៗ ដែលអាចកែលម្អផលិតកម្ម និងផលិតភាពកសិកម្ម និង (៤) រៀបចំតំណាងយុវកសិករក្នុងក្របខណ្ឌគម្រោងកសិករអាស៊ីប៉ាស៊ីហ្វិក៕


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ