សេអ៊ូល៖ អាកាសធាតុក្តៅខុសពីធម្មតា បានចូលមកដល់ប្រទេសកូរ៉េខាងត្បូងលឿនជាងរដូវកាលធម្មតា ដោយកំពុងតែធ្វើឱ្យតម្លៃបន្លែ និងផ្លែឈើដូចជាឪឡឹកកំពុងតែឡើងថ្លៃ បង្កើនបន្ថែមសម្ពាធលើតម្លៃគ្រឿងទេសឱ្យឡើងខ្ពស់ជាងតម្លៃអាហារកែច្នៃ និងការទទួលទានអាហារនៅក្រៅផ្ទះ។
បើយោងតាមទិន្នន័យពីសាជីវកម្មកសិកម្ម និងអាហារកូរ៉េ បានឱ្យដឹងថា គិតត្រមឹថ្លៃទៅ៩ ខែកក្កដា ឆ្នាំ២០២៥ តម្លៃលក់រាយជាមធ្យមនៃឪឡឹកមួយផ្លែ មានតម្លៃ២៦ ០៩១វ៉ុន ឬស្មើនឹង១៩ដុល្លារ គឺកើនឡើង៣១,៧ភាគរយ បើប្រៀបធៀបទៅនឹងមធ្យមភាគតាមរដូវក្នុងរយៈពេលប្រាំឆ្នាំកន្លងមក ដោយតម្លៃផ្លែឪឡឹកកំពុងឡើងថ្លៃ ដោយសារការផ្គត់ផ្គង់មិនអាចរក្សាបានតាមតម្រូវការ។
ប្រធានផ្នែកទស្សនវិស័យដំណាំសាកវប្បកម្ម នៅវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ បានមានប្រសាសន៍ថា ការនាំចេញពីផ្លែឪឡឹកចេញជាតំបន់ផលិតកម្មដ៏សំខាន់ គួរតែចាប់ផ្តើមនៅដើមខែកក្កដា។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងកាលពីខែមុន និងកង្វះពន្លឺព្រះអាទិត្យបានពន្យារពេលការប្រមូលផល។ តម្រូវការក៏មាននិន្នាការកើនឡើងក្នុងកំឡុងឆ្នាំរដូវក្តៅ ដែលដាក់សម្ពាធលើតម្លៃកើនឡើង។
បានប្រធានបានព្យាករណ៍ថា តម្លៃឪឡឹកទំនងជានៅតែខ្ពស់សម្រាប់ពេលនេះ ដោយនៅក្នុងរបាយការណ៍មុននេះ បាននិយាយថា តម្លៃនឹងនៅតែខ្ពស់ជាងកាលពីឆ្នាំមុន ដោយសារសីតុណ្ហភាពឡើងកាន់តែខ្ពស់ និងតម្លៃកើនឡើង។
វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ បាននិយាយថា ទោះបីជាតម្លៃផ្លែឪឡឹករបស់កូរ៉េ បានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តែតម្លៃត្រូវបានគេរំពឹងថា នឹងកើនឡើងម្តងទៀតនៅពាក់កណ្តាលខែកក្កដា ដោយសារការនាំចេញធ្លាក់ចុះ។
ចំណែកតម្លៃផ្លែត្រសក់ទុំក៏កើនឡើងផងដែរ ដោយតម្លៃលក់រាយជាមធ្យម៩ ៥៧៤វ៉ុនក្នុងមួយផ្លែ គឺកើនឡើង៧,៨ភាគរយពីមធ្យមភាគតាមរដូវ។ តម្លៃប៉េងប៉ោះក៏ឡើងថ្លៃដែរ ដែលតម្លៃលក់រាយជាមធ្យមសម្រាប់ប៉េងប៉ោះមួយគីឡូក្រាម ឡើងដល់៤ ១០០វ៉ុន គឺកើនឡើង៥,៧ភាគរយពីមធ្យមភាគតាមរដូវ។
រីឯផ្លែប៉េងប៉ោះ ឈៀរី មានតម្លៃ៧ ៥៤៦វ៉ុន ក្នុងមួយគីឡូក្រាម គឺខ្ពស់ជាង១២,៧ភាគរយ។ ចំណែកកសិករដាំ និងប្រមូលផលប៉េងប៉ោះលឿនជាងធម្មតា នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបញ្ចៀសកម្តៅពាក់កណ្តាលរដូវក្តៅ ដែលជំរុញឱ្យតម្លៃកើនឡើង។ ត្រសក់កូរ៉េ ក៏ឃើញតម្លៃកើនឡើងផងដែរ។
ជាមួយនឹងរដូវក្ដៅឈានចូលមកដល់រដ្ឋាភិបាល និងអាជ្ញាធរទីផ្សារកូរ៉េខាងត្បូង កំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃអាកាសធាតុធ្ងន់ធ្ងរ រួមទាំងរលកកម្តៅ និងភ្លៀងធ្លាក់ខ្លាំង។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ ផ្តោតជាពិសេសលើស្ពៃក្តោប ដែលងាយខូចដោយសារអាកាសធាតុក្រៅខ្លាំង៕