អគ្គនាយកធនាគារ ARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមី នៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

ឧត្តរមានជ័យ-បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំ ទៅទីផ្សារប្រទេសចិន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំងស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗ នៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស បានបន្តពិនិត្យមើលសក្តានុពល និងការប្រមូលទិញដំឡូងមី របស់កសិករ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ថែមទៀត។

ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំងម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវ សហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញដ៏ធំ និងធនាគារ ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។

បន្ថែមពីនេះ ក្នុងនាមធនាគារ ARDB ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករ និងឈ្មួញកណ្តាល សូមបន្តប្រមូលទិញដំឡូមីពីបងប្អូនប្រជាកសិករបន្ថែមទៀត ហើយធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាកសិករ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជនបទ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានស្នើឲ្យបងប្អូន ដែលធ្វើពាណិជ្ជកម្មដំឡូងមី ត្រូវប្រើប្រាស់រូបិយវត្ថុជាតិ គឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផល នៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។

សូមជម្រាបថា នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ បាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមសម្រាប់នាំចេញទៅប្រទេសចិន ក្នុងរង្វង់២០ម៉ឺនតោន។

ក្នុងមួយឆ្នាំៗ គិតត្រឹមឆ្នាំ២០២៤ ដំឡូងមីកម្ពុជាត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា ដោយផ្តល់ទិន្នផលមើមដំឡូងស្រស់ប្រមាណ១៥លានតោន និងផ្តល់ប្រាក់ចំណូលប្រមាណ១,២៥៥លានដុល្លារ ចំណែកផ្ទៃដីដោះដុះពោតក្រហម មានទំហំប្រមាណជាង២៨ម៉ឺនហិកតា ដោយផ្តល់ទិន្នផលស្រស់ប្រមាណមួយលានតោន ដោយផ្តល់ប្រាក់ចំណូលប្រមាណជាង២០០លានដុល្លារ។

មុនពេលអញ្ជើញមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច និងសហការី បានធ្វើដំណើរសួរសុខទុក្ខវិរកងទ័ពឈរជើងការពារព្រំដែន ក្នុងខេត្តព្រះវិហារ ព្រមទាំងឆ្លៀត

ពេលវេលា ចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល នៅក្នងស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ​ ដែលជិតដល់ពេលប្រមូលផលឆាប់ៗខាងមុននេះ។

បន្ទាប់មកទៀត  ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅទីតាំងចំការមួយកន្លែងពិនិត្យមើលសក្តានុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជា ដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើល ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ពាន់ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានបន្តចុះពិនិត្យមើលឃ្លាំងស្តុកទុកដំឡូងមីដ៏ធំមួយកន្លែងទៀត ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលកំពុងប្រមូលទិញ និងស្តុកទុកដំឡូងមី ក្នុងរង្វង់១៨៨តោន។

ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលជាធនាគារបម្រើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល  ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់បងប្អូនជាម្ចាស់ឃ្លាំងស្តុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងព្រះវិហារត្រូវបង្កើនសមត្ថភាពប្រមូលទិញពីកន្លែងផ្សេងៗរបស់កសិករយកមកស្តុកទុកឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញឲ្យចរន្តទីផ្សារដំឡូងមីនៅតាមច្រកព្រំដែនមានសកម្មភាពកាន់តែសកម្មជាងមុន៕


image_2025-12-08_12-59-51
សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ ប្រារព្ធខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការចិន-ឡាវ

វៀងចន្ទន៍៖ សភាពាណិជ្ជកម្មចិនប្រចាំប្រទេសឡាវ បានប្រារព្ធខួបលើកទី២០ របស់ខ្លួននៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេលពីរទសវត្សរ៍រវាងប្រទេសឡាវ និងប្រទេសចិន ព្រមទាំងបានគូសបញ្ជាក់ពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឧបនាយករដ្ឋមន្ត្រីឡាវ លោក សាឡឹមសៃ កុម៉ាស៊ីត (Saleumxay Kommasith) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោកស្រី ហ្វាង ហុង (Fang Hong) ប្រធានសភាពាណិជ្ជកម្មទូទៅចិនប្រចាំប្រទេសឡាវ លោក សិន ស៊ឺឈីន (Shen Xueqin) មន្ត្រីរដ្ឋាភិបាល តំណាងធុរកិច្ច និងភ្ញៀវកិត្តិយសផ្សេងទៀត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ កាលពីដើមសប្តាហ៍មុន លោក សាឡឹមសៃ កុម៉ាសីត បានកោតសរសើរសភាពាណិជ្ជកម្ម និងសហគ្រាសចិន ចំពោះការចូលរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលឡាវស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា សេដ្ឋកិច្ចបៃតង ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល ការកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងផលិតកម្ម ដោយលោកបន្ថែមថា ប្រទេសឡាវនឹងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនចិន។ ចំណែក លោកស្រី ហ្វាង ហុង  ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ […]

image_2025-12-08_11-33-04
ហ្វីលីពីនត្រូវការអ្នកជំនាញកសិកម្ម២៣,០០០នាក់ ដើម្បីជួយកសិករក្នុងស្រុក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី៣​ ខែធ្នូ ឆ្នាំ២០២៥នេះថា ខ្លួនត្រូវការអ្នកជំនាញកសិកម្មយ៉ាងហោចណាស់២៣,០០០នាក់ ដើម្បីបម្រើការជាបុគ្គលិកផ្សព្វផ្សាយ និងផ្តល់ការគាំទ្រដោយផ្ទាល់ដល់កសិករហ្វីលីពីន។ ការប្រកាសនេះ ត្រូវបានកើតឡើងបន្ទាប់ពីការចេញផ្សាយលទ្ធផលប្រឡងយកអាជ្ញាប័ណ្ណកសិកម្ម នៅក្នុងខែវិច្ឆិការបស់គណៈកម្មការបទប្បញ្ញត្តិវិជ្ជាជីវៈ ដែលក្នុងនោះមានអ្នកប្រឡងជាប់ចំនួន៦,៦៧៨នាក់ ក្នុងចំណោមបេក្ខជន៩,៧៤២នាក់។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មកំពុងសម្របសម្រួលជាមួយគណៈកម្មការឧត្តមសិក្សា ដើម្បីធានាបាននូវគុណភាពសិក្សា និងត្រូវគ្នានឹងតម្រូវការរបស់ទីភ្នាក់ងារកសិកម្ម។ លោកបានបន្ថែមថា វគ្គសិក្សាកសិកម្មក៏ត្រូវតែកែលម្អឡើងវិញ នៅក្នុងសាកលវិទ្យាល័យ និងមហាវិទ្យាល័យរដ្ឋចំនួន ក៏ដូចជាវគ្គបណ្តុះបណ្តាញជំនាញបសុពេទ្យ ដែលក្រោមច្បាប់ថ្មីស្តីពីឧស្សាហកម្មសត្វ។ លោកបានមានប្រសាសន៍ដូច្នេះថា «នៅពេលយើងមានបុគ្គលិកផ្សព្វផ្សាយទាំងនេះនៅនឹងកន្លែង ព័ត៌មានទាំងអស់របស់យើងឥឡូវនេះនឹងផ្សព្វផ្សាយទាន់ពេលវេលា និងត្រឹមត្រូវជាងមុន»។ ជាមួយនឹងការប្រមូលទិន្នន័យបានទាន់ពេលវេលាជាក់ស្តែង ក្រសួងកសិកម្មបាននិយាយថា ខ្លួននឹងបង្កើនប្រសិទ្ធភាពផ្នែកស្ថិតិរបស់ក្រសួងកសិកម្ម ហើយនឹងមានតែអាជ្ញាធរស្ថិតិហ្វីលីពីនសម្រាប់ផ្ទៀងផ្ទាត់ទិន្នន័យផ្នែកកសិកម្ម។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា បុគ្គលិកផ្នែកផ្សព្វផ្សាយកសិកម្មនឹងជួយកែលម្អយន្តការផ្តល់មតិកែលម្អ ជាពិសេសលើបញ្ហាវាលស្រែ ដូចជាការពន្យារពេលក្នុងការចែកចាយគ្រាប់ពូជ ជី និងតម្លៃស្រូវសើម។ ទាក់ទងនឹងប្រាក់ចំណេញវិញ លោករដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបង្ហាញទំនុកចិត្តចំពោះការគាំទ្ររបស់រដ្ឋាភិបាលដល់កសិករហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា «ការងារតាមវាលស្រែមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកទទួលបានប្រាក់ខែល្អត្រឹមត្រូវ នោះនឹងអាចជួយកសិករ និងអ្នកនេសាទបានច្រើន។ […]

photo_2025-12-05_19-57-11 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមជាអធិបតី និងកិច្ចពិភាក្សា ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥

សៀមរាប៖  រសៀល ថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី និងជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “Financing the Future: Connecting Capital to Impact on Climate” ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានចែករំលែកនូវស្ថានភាពនៃការវិវត្តនៃហិរញ្ញប្បទានបៃតង និងទស្សនវិស័យនៃហិរញ្ញប្បទានបៃតងសម្រាប់អនាគត តាមរយៈការសង្កត់ធ្ងន់ទៅលើមូលបទចំនួន ៥ សំខាន់ៗ រួមមាន៖ ១- ស្ថាបត្យកម្មនៃហិរញ្ញប្បទានបៃតង (Green Finance Architecture) ២- ហានិភ័យពាក់ព័ន្ធនឹងហិរញ្ញប្បទានបៃតង និងយន្តការកាត់បន្ថយហានិភ័យ (Risk Involvement in Green Financing and […]

photo_2025-12-06_19-02-52
ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្តុកស្រូវ-អង្ករ នៅខេត្តសៀមរាប និងកំពង់ធំ

សៀមរាប-កំពង់ធំ ៖ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងស្ថានភាពស្តុកស្រូវ-អង្ករ នៅរោងម៉ាស៊ីនកិនស្រូវចំនួនបីកន្លែង ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ រោងម៉ាស៊ីនកិនស្រូវ ដែលបានចុះពិនិត្យរួមមាន រោងម៉ាស៊ីនកិនស្រូវ១៦៨, រោងម៉ាស៊ីនកិនស្រូវ ងួន ហុង និងរោងម៉ាស៊ីនកិនស្រូវ សេក មាស។ រោងម៉ាស៊ីនកិនស្រូវទាំងបីនេះ សុទ្ធសឹងតែបានទទួលឥណទានជាទុនបង្វិល ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស៤០លានដុល្លារ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះមានគោលបំណងចម្បងក្នុងការពង្រឹងវិស័យកសិកម្ម រកទីផ្សារ ក៏ដូចជាធានានូវលំនឹងតម្លៃកសិផល ជាពិសេសស្រូវអង្ករ។ គិតត្រឹមថ្ងៃនេះ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករសរុបចំនួន៣១បានទទួលឥណទានជាទុនបង្វិល តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល។ ការផ្តល់ឥណទាននេះ គឺជាការលើកទឹកចិត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះតម្លៃស្រូវ នៅក្នុងរដូវកាលប្រមូលផលធំឆ្នាំ២០២៥។ កិច្ចខិតខំប្រឹងប្រែងនេះ មានសារៈសំខាន់ណាស់ ដើម្បីប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យ ពីបងប្អូនប្រជាកសិករទូទាំងប្រទេស៕

កាលវិភាគផ្សព្វផ្សាយ