ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

098A1089

ភ្នំពេញ៖ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥ ក្រោមប្រធានបទ នវានុវត្តន៍ក្នុងវិស័យកសិកម្មត្រូពិច និងសហគ្រិនភាពរបស់យុវជនសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។

យោងតាមសេចក្តីជូនដំណឹងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា​ ពិធីនេះត្រូវបានរៀបចំឡើងដោយសហការជាមួយសាកលវិទ្យាល័យហាយណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០២៤កន្លងមក។

ក្នុងគោលបំណង ដើម្បីអបអរសាទរសមិទ្ធផលនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នឹងរៀបចំពិធីអបអរសាទរខួបលើកទី១ នៃការបង្កើតវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសន្និសីទវិទ្យាសាស្ត្រ ឆ្នាំ២០២៥​ ក្រោមប្រធានបទ នវានុវត្តន៍ក្នុងវិស័យកសិកម្មត្រូពិច និងសហគ្រិនភាពរបស់យុវជនសម្រាប់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។

វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរួមគ្នា រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយចាប់ផ្តើមជាដំបូងចេញពីការបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលចិន ចាប់ពីឆ្នាំ២០១៨រហូតមក ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពភាសាចិនរបស់ប្រជាជនកម្ពុជា តាមរយៈការបង្រៀនភាសាចិន ដើម្បីកាត់បន្ថយគម្លាតភាសាសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាក្នុងវិស័យវប្បធម៌ ស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញកសិកម្ម។ ចាប់តាំងពីបើកដំណើរការវិទ្យាស្ថាននេះបានក្លាយជាតួអង្គដ៏សំខាន់មួយសម្រាប់តភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំ ដែលបានរួមចំណែកក្នុងការធ្វើអន្តរភាវូបនីយកម្មនៃការអប់រំកសិកម្ម រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យហៃណានរបស់ចិន។

តាមរយៈការគាំទ្រយ៉ាងពេញលេញពីវិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម គឺជាវេទិកាសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតក្នុងសាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធនានា អាចបង្ហាញលទ្ធផលស្រាវជ្រាវតាមរយៈការធ្វើការបង្ហាញ និងការពិភាក្សា។ ជំរុញវប្បធម៌នៃការស្រាវជ្រាវ និងសរសេរអត្ថបទវិទ្យាសាស្ត្រក្នុងបរិបទអប់រំ និងអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងបង្កើតសមិទ្ធផលផ្នែកចំណេះដឹង និងបច្ចេកទេសថ្មីៗ ដែលអាចជាការផ្លាស់ប្តូរមួយចំពោះវិស័យកសិកម្មនាពេលអនាគត៕


2
កសិករម្នាក់ប្រែ​ពីការដាំបន្លែទុកគ្រាន់​​បំបាត់ការអផ្សុក​​ ​ក្លាយជា​អ្នកផ្គត់ផ្គង់​បន្លែ​បាន​​ជិតមួយតោនជារៀងរាល់ខែ​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយមាននិស្ស័យ​ស្រលាញ់​វិស័យកសិកម្មលើការ​ដាំបន្លែ​តាំងពីក្មេង​ លោក នៃ ច័ន្ទត្រា​ ​បុគ្គលិក​បម្រើការនៅអង្គការ​​​អន្តរជាតិមួយ ​​ដែលបានសាកល្បង​​រៀបចំ​ដី​ដាំបន្លែ​នៅលើដំបូលផ្ទះរបស់ខ្លួន ​ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុក​ក្រោយពីសម្រាកពីការងារ​ ពេលនេះបាន​ក្លាយខ្លួនជាអ្នកដាំបន្លែ​លើទឹក​ម្នាក់ មានសមត្ថភាព​អាចផ្គត់ផ្គង់​ទៅលើទីផ្សារ​​បាន​​​ជិត​មួយតោន​​នៅក្នុងមួយខែ​​។​ អតីត​បុគ្គលិក​នៃអង្គការអន្តរជាតិខាងលើ​បានឱ្យដឹង​ថា ​​ការ​ដាំបន្លែ​សាកល្បង​ នៅលើដំបូល​ផ្ទះ​​អស់រយៈពេលច្រើនឆ្នាំ​កន្លងមក​ ​​គ្មាន​គោលបំណងធំដុំ​​​អ្វីជាក់លាក់នោះទេ​ គឺដាំ​​គ្រាន់តែចង់​​ទុក​ជាកម្សាន្ត​​បំបាត់ការអផ្សុក​តែប៉ុណ្ណោះ​។ ប៉ុន្តែនៅ​ពេលមួយ​ ​លោកបាន​​​ឃើញ​ការផ្សព្វផ្សាយ​នៅតាមទូរទស្សន៍​អំពីការដាំបន្លែលើទឹក​​មានភាពងាយស្រួល​ជាងការដាំបន្លែលើដី ហើយលោក​​ចាប់អារម្មណ៍​​ចង់ចេះចង់ដឹង ទើប​លោក​បានចំណាយថវិកា​អស់​២៥ដុលា្លរ​ ចូលរៀនវគ្គខ្លី ​អំពីការដាំបន្លែលើទឹក​។​ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ និងបានសាកល្បង​ដាំបន្លែលើកេះស្នោ​បាន​មួយរយៈពេល​​ឃើញថា ការសាកល្បង​ដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ ​លោកបាន​បោះបង់ការដាំបន្លែ​​​រៀបជារង​នៅលើដំបូល​ផ្ទះចេញ​ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែ​ក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈាន​ទៅពង្រីក ​និងផ្លាស់ប្តូរ​ទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្ន​​មាន​ចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា,​​ ​ផ្អែកលើការប្រមូលផលបន្លែជាមធ្យម​ពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ​​ លោកអាចផ្គត់ផ្គង់​បន្លែរបស់ខ្លួនទៅលើទីផ្សារ​បានចន្លោះពី​៥០០ ទៅ​៧០០គីឡូក្រាម​ ហើយនៅខែខ្លះ​បានជិតមួយតោន​។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន​១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះ​យើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល​ ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តច​ក្តី​​ តែការចំណាយ​លើ​កំម្លាំងពលកម្ម​ប្រចាំថ្ងៃ ប្រចាំខែ​ អស់​ប្រាក់​តិចជាងអ្នកដាំបន្លែលើដី​។ ដូច្នេះ​តម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ​ […]

643860501_1353512356579008_5025751994059028978_n
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]

image_2026-02-26_08-13-45
ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ

ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]

photo_2026-02-27_09-07-41 (2)
​សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ

ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖  កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះ​ថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ  ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់  និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ ​បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]

កាលវិភាគផ្សព្វផ្សាយ