ឥណ្ឌូណេស៊ីនាំចេញគ្រឿងសមុទ្រទៅអាម៉េរិក និងថៃ ទទួលបានទឹកប្រាក់ចំណូលជាង១៧២ពាន់លានដុល្លារ

ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី​ នាពេលថ្មីៗនេះ នាំចេញផលិតផលគ្រឿងសមុទ្រ និងផលិតផលជលផលចំនួន៩៨តោន ពីខេត្តស៊ូឡាវ៉េស៊ី ភាគអាគ្នេយ៍ប្រទេសឥណ្ឌូណេស៊ី ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសថៃ ដែលមានតម្លៃជាទឹកប្រាក់ជាង២៨ទ្រីលានរូពី ឬស្មើនឹង១៧២ពាន់លានដុល្លារ។

ទីភ្នាក់ងារ ស៊ីនហួរបស់ចិន បានរាយការណ៍ពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ប្រធានការិយាល័យត្រួតពិនិត្យគុណភាពជលផល របស់ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូនេស៊ី បាននិយាយថា ទូកុងតឺន័រចំនួនប្រាំផ្ទុកផលិតផលអាហារសមុទ្រ រួមមានមឹក សាច់ក្តាម និងអាហារសមុទ្របង្កក ត្រូវបានដឹកជញ្ជូនពីស្ថានីយកុងតឺន័រ ទៅកាន់គោលដៅរបស់ពួកខ្លួន។

សាច់ក្តាមចំនួន៤៥តោន គឺជាផលិតផលនាំចេញដ៏ធំបំផុត ដែលមានតម្លៃជាទឹកប្រាក់២១ទ្រីលានរូពី ឬស្មើនឹង១២៩ពាន់លានដុល្លារ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីសង្ឃឹមថា ការនាំចេញនេះនឹងជួយជំរុញអាជីវកម្មក្នុងស្រុក និងពង្រឹងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្ត ស៊ូឡាវ៉េស៊ី ដែលជាមជ្ឈមណ្ឌលនាំចេញឈានមុខគេសម្រាប់ផលិតផលជលផលនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។

ក្រៅពីនាំចេញអាហារគ្រឿងសមុទ្រ ដែលជាផលិតផលកសិកម្ម ប្រទេសឥណ្ឌូនេស៊ីក៏មានការនាំចូលមកវិញនូវអំបិល និងអង្ករពីប្រទេសជិតខាងផងដែរ។

គួរបញ្ជាក់ថា ក្រៅពីអាហារគ្រៀងសមុទ្ឬឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន និងជាប្រជាជាតិមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក បានដាក់ផែនការជំរុញផលិតកម្មអំបិល និងអង្ករក្នុងស្រុក ដើម្បីបញ្ឈប់ការនាំចូលផលតិផលទាំងនេះឱ្យបាននៅក្នុងឆ្នាំ២០២៥នេះផងដែរ។

នៅក្នុងមួយឆ្នាំតម្រូវការអំបិលនៅឥណ្ឌូនេស៊ី មានប្រមាណជិតប្រាំលានតោន ក្នុងនោះនាំចូលប្រមាណជា២,៥លានតោន ខណៈអង្ករវិញត្រូវការនាំចូលរហូតដល់ទៅប្រមាណ៣៥ម៉ឺនតោន។

ក្រៅពីអំបិល ប្រទេសដែលមានប្រជាជនប្រមាណ២៧០លាននាក់នេះ ក៏មានគម្រោងបញ្ឈប់ការនាំចូលអង្ករផងដែរ។ កាលពីឆ្នាំ២០២៤កន្លងមកនេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចូលអង្ករលើសពី៣៥ម៉ឺនតោនពីវៀតណាម ថៃ កម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន៕


photo_2026-01-13_20-27-11
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីវេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអីអូ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ បានសហការ​​រៀបចំ​វេទិកាជួបជុំសហគ្រិនកសិកម្មដាំដុះ និងចិញ្ចឹមសត្វ ឆ្នាំ២០២៦​ ដែលរៀបចំឡើងនៅទីស្នាក់ការ​​កណ្តាលធនាគារ​​ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំធនាគារ ARDB តំណាងសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក សមាជិកា ជាសហគ្រិនវ័យក្មេងជាច្រើននាក់ផងដែរ សរុបជាង១០០នាក់។​ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារសមាគមបណ្តាញកសិករតេជោ, វិទ្យាស្ថានស៊ីអ៊ីអូ និងបុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានខិតខំរៀចំវេទិកានេះឡើង ដើម្បីផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាពីលទ្ធភាពទទួលបានហិរញ្ញប្បទានពិសេសគាំទ្រវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអគ្គមគ្គុទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាពចំណេះដឹង និងថាមពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាប្រមាណប្រាំមួយភាគរយ […]

photo_2026-01-13_09-45-00
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យសម្រេចបានទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦

ដោយ ឡុង សារេត ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ ដើម្បីឱ្យទទួលទ្ធផលការងារពាណិជ្ជកម្មក្នុងឆ្នាំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដល់ក្រសួងពាណិជ្ជកម្មសម្រាប់អនុវត្ត។ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៩ចំណុចដូចខាងក្រោម៖ ទី១)-ក្រសួងត្រូវបន្តជំរុញការអនុវត្តអភិក្រមពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីដោយបន្តទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរិមាពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ព្រមទាំងបន្តចរចារបើកទីផ្សារថ្មី និងជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ទី២)-បន្តពង្រីកការធ្វើឌីជីថលូបនីយកម្ម ការផ្តល់សេវា និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើពាណិជ្ជកម្ម ដូចជាការធ្វើសាមញ្ញកម្មនីតិវិធី កាត់បន្ថយឯកសារតម្រូវដែលមិនចាំបាច់ ឬជំនួសឱ្យការប្រើប្រាស់ទម្រង់ឌីជីថល រួមទាំងការតភ្ជាប់សេវាពាណិជ្ជកម្មទៅនិងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាខេមឌីអិច ទិន្នន័យវិនិយោគកម្ពុជា CDC ព្រមទាំងដាក់ឱ្យទូទាត់សេវាសាធារណៈតាមកម្មវិធីទូរស័ព្ទធនាគារបន្ថែមទៀត។ ទី៣)-ក្រសួងត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ចវិស័យឯកជន តាមរយៈការកសាង និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជន ក៏ដូចជាត្រូវបង្កើនការធ្វើពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនិងការលើកកម្ពស់ភាពប្រកួតប្រជែង កិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ។ ទី៤)-ក្រសួងពាណិជ្ជកម្មត្រូវសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការរៀបចំផ្គត់ផ្គង់ និងចាប់យកឱកាសទីផ្សារថ្មីៗសំដៅដល់ការបង្កើនការផលិត និងការកែច្នៃនូវផលិតផលកម្ពុជាឱ្យស្របតាមលក្ខខណ្ឌតម្រូវការរបស់ទីផ្សារនានា។ ទី៥)-ក្រសួងត្រូវបន្តការជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ ដើម្បីផលិត និងផ្គត់ផ្គង់ដល់ឧស្សាហកម្មសក្តានុពល ដែលមានស្រាប់សំដៅយកទៅផលិត និងកែច្នៃបន្តសម្រាប់នាំចេញ។ ទី៦)-ក្រសួងត្រូវបន្តជំរុញការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មសម្រាប់ការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ សំដៅធានាបាននូវផលប៉ះពាល់ជាអប្បបរិមា […]

rice-price-monitoring-november-2024-696x365
ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក​ ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។ កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។ លោក​ […]

image_2026-01-13_09-05-48
ហ្វូងគោរាប់ម៉ឺនក្បាលបានងាប់ ឬបាត់ខ្លួន ដោយសារទឹកជំនន់នៅភាគខាងជើងអូស្ត្រាលី

រដ្ឋឃ្វីនឡែន៖ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតបានវាយប្រហារលើស្ថានីយចិញ្ចឹមសត្វធំៗ ស្ថិតនៅក្នុងរដ្ឋឃ្វីនឡែន ភាគខាងជើងប្រទេសអូស្ត្រាលី ដោយបានសម្លាប់ហ្វូងគោរាប់ម៉ឺនក្បាល ចំណែកហ្វូងគោរាប់ពាន់ក្បាលទៀត កំពុងបាត់ខ្លួននៅក្នុងផ្ទៃទឹកល្ហល្ហាចធំដាច់កន្ទុយភ្នែក។ យោងតាមតួលេខរបស់នាយកដ្ឋានឧស្សាហកម្មចម្បង នៅរដ្ឋឃ្វីនឡែន បានឱ្យដឹងកាលពីពាក់កណ្តាលសប្តាហ៍មុនថា ទឹកជំនន់បាននិងកំពុងជន់លិចផ្ទៃដីរាប់លានហិកតាអស់រយៈពេលជិតពីរសប្តាហ៍មកហើយ ដោយគេប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសត្វគោប្រមាណ២៩ ២៤០ក្បាល បានងាប់ និងបាត់ខ្លួននៅក្នុងទឹក។ ប៉ុន្តែ អ្នកជំនាញខាងវិភាគសាច់បសុសត្វ និងជាអ្នកប្រឹក្សាយោបល់ នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា តួលេខគោងាប់ ឬបាត់ខ្លួន អាចឈានដល់ជិត៥០ ០០០ក្បាល ដែលផលប៉ះពាល់ពិតប្រាកដនឹងច្បាស់នៅពេលទឹកស្រកទៅវិញ។ រដ្ឋឃ្វីនឡែន ដែលជាតំបន់បង្កាត់ពូជគោ ដូច្នេះកូនគោអាចឈឺងាប់ដោយសារជំងឺ។ ចំណែកក្រុមហ៊ុនកសិកម្មអូស្ត្រាលី (Australia Agricultural Company-AACo.) ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ទៃដីដ៏ធំល្វឹងល្វើយ និងចិញ្ចឹមគោច្រើងជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនកំពុងតាមដានគ្រប់ស្ថានីយ៍ប្រមូលផ្តុំគោទាំងបីកន្លែង និងចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅក្នុងតំបន់ជន់លិចខាងលើនេះ ត្រូវបានចល័តទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែនៅពេលនេះមិនមានមធ្យោបាយណាមួយ ដើម្បីវាយតម្លៃឱ្យច្បាស់លាស់អំពីផលប៉ះពាល់លើសត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុងតំបន់នេះឡើយ។ ក្រុមហ៊ុន បាននិយាយថា «សុវត្ថិភាពរបស់ប្រជាជន និងសុខុមាលភាពសត្វ ក៏ដូចជាការគាំទ្រដល់សហគមន៍មូលដ្ឋានរបស់យើង គឺជាការងារអាទិភាពខ្ពស់បំផុត»។ […]

កាលវិភាគផ្សព្វផ្សាយ