កសិដ្ឋានបង្កាត់ពូជត្រីប្រា ចង់ផលិតពូជត្រីឱ្យកើនដល់២៥០លានកូនក្នុងមួយឆ្នាំ

តាកែវ៖ កសិដ្ឋានហង់ ហ៊ាង បង្កាត់ពូជត្រីនៅភូមិចក ឃុំរកាក្នុង ក្រុងដូនកែវខេត្តតាកែវ បានដាក់ផែនការបង្កាត់ពូជត្រីប្រាសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់និងក្រៅតំបន់ឱ្យកើនដល់ប្រមាណ២៥០លានកូនត្រីនៅក្នុងមួយឆ្នាំៗនាពេលអនាគត។

អ្នកស្រី ខ្លូត ស្រីនាង ម្ចាស់កសិដ្ឋាន ហង់ ហ៊ាង បានឱ្យដឹងថា នៅក្នុងផែនការអាជីវកម្ម យើងបានដាក់គោលដៅបង្កាត់ពូជត្រីប្រាលក់ចេញ សម្រាប់កូនម្សៅឬកូនទើបតែភ្ញាស់ ឱ្យបាន១០០ទៅ២០០លានកូនត្រីនៅក្នុងមួយឆ្នាំ និងកូនត្រីប្រាពូជដែលបានផ្សាំទុក គ្រោងផលិតឱ្យបាន៥០លានកូន ធ្វើជាគោលដៅដើរឆ្ពោះទៅរកការផ្គត់ផ្គង់ជាប្រចាំឆ្នាំនាពេលអនាគត។

អ្នកស្រី ខ្លូត ស្រីនាង ទទួលស្គាល់ថា “ការដាក់ផែនឬគោលដៅ ការផលិតកូនត្រីប្រាពូជប្រចាំឆ្នាំនេះមានកម្រិតខ្ពស់ គឺដើម្បីជំរុញឱ្យខ្លួនឯងឱ្យមានការខិតខំ ទោះបីក្នុងពេលបច្ចុប្បន្ននេះដើរមិនទាន់ដល់ចំណុចដែលបានកំណត់ទុកក៏ដោយ ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត សង្ឃឹមថានឹងដើរដល់គោលដៅដែលបានគ្រោងទុក”។

អ្នកស្រី បន្តថាការផលិតកូនត្រីប្រាពូជ ជាក់ស្តែងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សម្រាប់ការផ្គត់ផ្គង់កូនត្រីប្រាពូជបានចំនួន ៣លានទៅ៤លានកូនត្រី តែទោះជាយ៉ាងណាកសិដ្ឋាននឹងបង្កើនការផលិតឱ្យកើនឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកកូនម្ស៉ៅ ការផ្គត់ផ្គង់មានអត្រាកើនឡើងដល់៥០លានកូនត្រី ដោយសារឆ្នាំនេះមានការកំម្ម៉ង់ច្រើនពីប្រជាកសិករក្នុងស្រុក។

អ្នកស្រីបន្តថា ការដាក់គោលដៅផលិតកូនត្រីប្រាប្រចាំឆ្នាំនេះធ្វើឡើងសម្រាប់ឆ្លើយតបទាំងនៅក្នុងផែនការអាជីវកម្ម និងការកំម្ម៉ង់របស់កសិករ ព្រោះតម្រូវការទីផ្សារកូនត្រីប្រានេះខ្ពស់ ហើយនៅពេលខ្លះការផ្គត់ផ្គង់មិនគ្រប់ទៅនិងតម្រូវការទីផ្សារ ។តែទោះជាបែបនេះក្តី ក្នុងនាមជាអ្នកផលិត នឹងព្យាយាមបង្កាត់ពូជត្រី និងពង្រីកសាខា ផ្សាំកូនត្រីឱ្យបានច្រើនថែមទៀត។

បើតាមម្ចាស់កសិដ្ឋានបង្កាត់ពូជត្រីខាងលើ, ការបង្កាត់ពូជត្រីប្រាគឺមានការពិបាកនិងចំណាយពេលវេលាយូរជាងការបង្កាត់ពូជត្រីផ្សេងៗ ហើយនៅពេលផលិតបានហើយបើពុំមានការថែទាំឱ្យបានល្អនោះទេ នៅពេលណាមួយប្រឈមមុខនឹងការខាតបង់ទៅវិញ៕


2025-11-15 12.43.44
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB ផ្តល់អនុសាសន៍សំខាន់ៗ ប្រាំចំណុចសម្រាប់សហគ្រិន​អាចពិនិត្យលទ្ធភាព និងពិចារណា​ក្នុងការវិនិយោគ​​ដើម្បីអនាគត នៅកម្ពុជា

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ​ ​​ ក្នុងពិធីបើកទិវាសហគ្រិនភាព កម្ពុជា​ឆ្នាំ​២០២៥​ ដ៏មានសារៈសំខាន់ និងមានអត្ថន័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់សហគ្រិនអាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ សហគ្រិនកម្ពុជា នៅតែជាចរន្តឈាមដ៏មានសារៈសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពោល​ គឺសហគ្រិននឹងនៅតែជាតួអង្គ ដែលមានថាមពលគ្រប់ខ្សែច្រវាក់តម្លៃសេដ្ឋកិច្ច ដោយបង្កើនសកម្មភាពសេដ្ឋកិច្ច បង្កើនពិពិធកម្មនិងភាពធន់ បង្កើននវានុវត្តន៍ និងជំរុញបរិយាបន្ន។ បន្ថែមពីនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ​ បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សក៏សំដៅដល់ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានៅតាមជនបទអាចទទទួលបានចំណេះដឹង ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងសហគ្រាសឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលបច្ចុប្បន្ននេះ, ប្រទេសកម្ពុជាមានប្រមាណជា៦៥% នៃប្រជាជនសរុប ដែលមានអាយុក្រោម៣០ឆ្នាំ គឺជាកត្តាលីករដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់កម្លាំងពលកម្មដល់សហគ្រាស និងអាជីវកម្ម។ ប្រសិនបើមានការវិនិយោគទៅលើកម្លាំងពលកម្ម​ ដើម្បីបង្កើនផលិតភាពការងារ នោះនាពេលអនាគតប្រទេសកម្ពុជានឹងមានភាពប្រកួតប្រជែងខ្ពស់។ ដូច្នេះ​​ សម្រាប់សហគ្រិន អាចពិនិត្យលទ្ធភាពរបស់ខ្លួន និងពិចារណា​ក្នុងការវិនិយោគរបស់ ដើម្បីអនាគតសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេសកម្ពុជា​ ឯកឧត្តមបណ្ឌិត កៅ ថាច​​​ បាន​ផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ​​ […]

photo_2025-11-14_13-02-10
រោងម៉ាស៊ីនក្នុងស្រុកជាច្រើនក្រុមហ៊ុនបាន​​និង​​កំពុងតែបង្កើនលទ្ធភាពប្រមូលទិញស្រូវផ្ការំដួលពីកសិករ

ភ្នំពេញ៖ នៅតាមបណ្តារោងចក្រម៉ាស៊ីនក្នុងស្រុកមួយចំនួន បាននិងកំពុងតែបង្កើនលទ្ធផលភាពប្រមូលទិញស្រូវពីកសិករ ក្នុងរដូវច្រូតកាត់ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះឱ្យបានច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាទីផ្សារកកស្ទះស្រូវរបស់ប្រជាកសិករ ខណៈតម្លៃស្រូវប្រភេទខ្លះបាន​ងើបឡើងវិញ។ ជាក់ស្តែងនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ របស់ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសប្រមូលទិញស្រូវរំដួលពីកសិករយ៉ាងសកម្ម​ ​និងទិញឱ្យបានច្រើនបំផុត ​ដើម្បីជួយសម្រួលដល់កសិករ​មិនឲ្យប្រឈមនឹងបញ្ហាក្នុងការរកទីផ្សារលក់ស្រូវ។ ​​ទាក់ទងនិងបញ្ហានេះ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករ​កម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ​ស៊ីធី រ៉ាយស៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន ក្រុ​មហ៊ុន​ ស៊ីធី រ៉ាយស៍បានចាប់ផ្តើមប្រមូលទិញស្រូវរំដួលពីកសិករ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ មក ដែលមកទល់ពេលនេះ ប្រមូលទិញបានប្រមាណ២ម៉ឺន៥ពាន់តោន។ ឧកញ៉ា ឡាយ ឈុនហួ លើកឡើងថា សម្រាប់បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងតែផ្តោតតែលើការប្រមូលទិញស្រូវរំដួលប៉ុណ្ណោះ ដោយសារ​វាជាប្រភេទពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងដើម្បីរក្សាតម្លៃពូជស្រូវប្រភេទនេះ ឱ្យមានតម្លៃល្អ ​ចៀសវាងកុំឱ្យមានការធ្លាក់ចុះដូចប្រភេទស្រូវផ្សេងទៀត ដោយសម្រាប់រដូវច្រូតកាត់ឆ្នាំនេះ ក្រុមហ៊ុនមានផែនការប្រមូលទិញស្រូវផ្ការំដួល (សើម) ពី៦ម៉ឺនតោន ទៅ៧ម៉ឺន​តោន។ ឧកញ៉ាបានបន្ថែមថា បច្ចុប្បន្ននេះតម្លៃស្រូវផ្ការំដួល​ល្អប្រសើរជាងមុន ដោយកាលពីដើមរដូវមានតម្លៃក្នុងរង្វង់៩៥០ដល់៩៧០រៀល ក្នុងមួយគីឡូក្រាម […]

532644521_1098871529027724_4828492821994040419_n
អូស្ត្រាលីគាំទ្រឲ្យកសិធុរកិច្ចកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ

ភ្នំពេញ៖ តាមរយៈកម្មវិធី CAPRED អូស្ត្រាលី បាននិងកំពុងគាំទ្រក្រុមហ៊ុន HESED Agricultural Trading ដែលជាក្រុមហ៊ុនផលិតផ្លែឈើសម្ងួតនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងដំណើរការផលិត និងអភិវឌ្ឍផលិតផល ដែលមានតម្លៃបន្ថែមសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន HESED ទើបតែបានទទួលបានពានរង្វាន់  Great Taste Awards ដ៏មានកិត្យានុភាពចំនួនបីរង្វាន់ ដែលរួមមានពានរង្វាន់ផ្កាយ៣ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនជាង១៤០០០ សម្រាប់ដំណាប់ស្វាយសម្ងួតធម្មជាតិសុទ្ធ១០០ភាគរយ។ ក្រុមហ៊ុននេះទិញវត្ថុធាតុដើមពីកសិករក្នុងស្រុកដោយផ្តល់តម្លៃសមរម្យ ហើយបានណែនាំពូជស្វាយកែវរមៀត ដែលជាពូជពិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក។ ប្រទេសអូស្ត្រាលីប្តេជ្ញាជួយធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។ កន្លងទៅថ្មីៗនេះ ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ គម្រោង CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា […]

photo_2025-11-14_11-20-00
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ​២០២៥ ផ្តល់ឱកាស​ដល់វិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​វិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ

ដោយ ឡុង សារេត ភ្នំពេញ៖ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការដៃគូ បានរៀបចំ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ​ឆ្នាំ​២០២៥​ ​ក្នុងគោលបំណង​បង្កើតឱ្យមានការ​ពិភាក្សាកម្រិតខ្ពស់​ និងការដាក់តាំងបង្ហាញ​កសិផលសក្តានុពលរបស់កម្ពុជា​ ក៏ដូចជាផ្តល់ឱកាស​ជូនវិនិយោគិន​ស្វែងយល់​ពីកាលានុវត្តភាព​សម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម​ កសិពាណិជ្ជកម្ម និង​កសិស្បៀងអាហារ​។ ក្នុងពិធីបើកវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា នៅថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង​ថា វិស័យកសិកម្មកម្ពុជាបានបោះជំហ៊ាន​មកដល់ដំណាក់កាលថ្មី​ និងកំពុងជួបប្រទះបញ្ហាប្រឈមថ្មី​មួយចំនួន​ ជាពិសេស​និរន្តរភាពនៃផលិតកម្ម​ និងតម្រូវការទីផ្សារ​។  ថ្លៃដើមផលិតខ្ពស់​ ទីផ្សារ និងការកែច្នៃផលិតផលនៅមាន​កម្រិក​ និងការប្រែប្រួលមិនអាចស្មានទុកបានជាមុន​ នៃតម្លៃកសិផលនៅលើទីផ្សារ​អន្តរជាតិ​ ដែលទាំងអស់នេះទាមទារឱ្យគ្រប់តួអង្គ​ពាក់ព័ន្ធ​ចូលរួមសហការ និងគាំទ្រថែមទៀត​ ក្នុងគោលបំណង​បន្តរួមគ្នាដោះស្រាយបញ្ហា ​និងផ្តល់ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ដែល​បាននិងកំពុងខិតខំ​ប្រឹងប្រែងផលិតដើម្បីធានាសន្តិសុខស្បៀងផង លើកកម្ពស់ជីវភាពគ្រួសារ​ផង​ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផង។​ ឯកឧត្តមបន្តទៀតថា ដើម្បី​សម្រេចបាននូវគោលដៅ​នេះ​ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំណាប់ថ្នាក់​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាននិងកំពុងខិតខំប្រឹងប្រែង​អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ជាពិសេស​យុទ្ធសាស្ត្របញ្ជកោណ​ដំណាក់កាលទី​១ និងកម្មវិធីគោលនយោបាយ​អាទិភាពទី៥ និងទី​៦។​ យន្តការរក្សាលំនឹងតម្លៃកសិផលគន្លឹះ […]

កាលវិភាគផ្សព្វផ្សាយ