អន្តរជាតិ៖ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ស្តីពីការប្រែប្រួលតម្លៃទំនិញម្ហូបអាហារពិភពលោក បានបង្ហាញឱ្យឃើញថា តម្លៃទំនិញក្នុងខែមីនា ឆ្នាំ២០២៥ មិនផ្លាស់ប្តូរច្រើនទេពីតម្លៃដែលបានប្រែប្រួលក្នុងខែកុម្ភៈ ខណៈពេលមានការធ្លាក់ចុះគ្រាប់ធញ្ញជាតិ និងស្ករ នៅលើពិភពលោក ប៉ុន្តែមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្លៃប្រេងឆា។
យោងតាមរបាយការណ៍អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា សន្ទស្សន៍ដែលតាមដានការផ្លាស់ប្តូរប្រចាំខែ ចំពោះតម្លៃអន្តរជាតិនៃប្រភេទទំនិញម្ហូបអាហារ ដែលបានជួញដូរទូទាំងពិភពលោក គឈជាមធ្យម១២៧,១ពិន្ទុក្នុងខែមីនា ត្រូវជា៦,៩ភាគរយខ្ពស់ជាងកម្រិតតម្លៃ ដែលត្រូវគ្នានឹងតម្លៃកាលពីមួយឆ្នាំមុន ប៉ុន្តែនៅតែទាបជាងចំនួន២០,៧ភាគរយនៃតម្លៃខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ២០២២។
សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិរបស់អង្គការដដែរលនេហះ បង្ហាញថា បានធ្លាក់ចុះ២,៦ភាគរយនៅក្នុងខែមីនា ហើយបានធ្លាក់ចុះរហូតដល់១,១ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០២៤។ ចំណែកតម្លៃស្រូវសាលីលើពិភពលោក បានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីស្ថានភាពដំណាំ នៅក្នុងក្រុមហ៊ុននាំចេញធំៗ ស្ថិតនៅភាគខាងជើងមួយចំនួនបានធូរស្រាល ទោះបីចរាចរណ៍រូបិយប័ណ្ណអន្តរជាតិមិនសូវធ្លាក់ចុះក៏ដោយ។ តម្លៃគ្រាប់ពោត ក៏ដូចជាតម្លៃគ្រាប់ស្ពៅ នៅលើពិភពលោកក៏បានធ្លាក់ចុះតាំងពីខែកុម្ភៈផងដែរ។ សន្ទស្សន៍តម្លៃអង្ករទាំងអស់បង្ហាថា បានធ្លាក់ចុះ១,៧ភាគរយ ដោយសារការនាំចូលមានតិច ហើយការផ្គត់ផ្គង់នាំចេញមានច្រើន។
ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃប្រេងឆាបង្ហាថា បានកើនឡើងចំនួន៣,៧ភាគរយ ពីខែកុម្ភៈដល់ជាមធ្យម២៣,៩ភាគរយ ខ្ពស់ជាងកម្រិតតម្លៃកាលពីឆ្នាំមុន។ សម្រាប់ដូងប្រេង សណ្តែកសៀង និងប្រេងផ្កាឈូករ័ត្នទាំងអស់ បានកើនឡើងដោយសារតម្រូវការនាំចូលច្រើននៅលើសកលលោក។
ចំណែកសន្ទស្សន៍តម្លៃសាច់វិញ ក៏បានកើនឡើងផងដែរ ដោយកើនឡើង០,៩ភាគរយក្នុងមួយខែ និងកើនឡើង២,៧ភាគរយក្នុងមួយឆ្នាំ ជាចម្បងដោយសារតែតម្លៃសាច់ជ្រូកឡើងខ្ពស់នៅក្នុងទ្វីបអឺរ៉ុប។ តម្លៃសាច់បសុបក្សីពិភពលោកនៅតែដដែលក្នុងខែមីនា បើទោះបីជាមានការប្រឈមជាបន្តបន្ទាប់ ដែលបង្កឡើងដោយការរីករាលដាលនៃជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសផលិតធំៗមួយចំនួនក៏ដោយ។
សន្ទស្សន៍តម្លៃទឹកដោះគោ បង្ហាញថា មិនមានប្រែប្រួលខុសពីខែកុម្ភៈឡើយ ដោយតម្លៃឈីសអន្តរជាតិទាបត្រូវបានទូទាត់ដោយការសម្រង់តម្លៃខ្ពស់សម្រាប់ម្សៅប៊ឺរ និងម្សៅទឹកដោះគោ។
សន្ទស្សន៍តម្លៃស្ករ បានធ្លាក់ចុះ១,៦ភាគរយនៅក្នុងខែមីនា ដោយសារតម្រូវការពិភពលោកចុះខ្សោយ។ ភ្លៀងធ្លាក់នាពេលថ្មីៗនេះនៅក្នុងតំបន់ដាំដុះអំពៅសំខាន់ៗនៃភាគខាងត្បូងប្រទេសប្រេស៊ីលបានរួមចំណែកដល់ការធ្លាក់ចុះនេះ ខណៈពេលដែលការរំពឹងទុកនៃការផលិតនៅក្នុងប្រទេសឥណ្ឌាកាន់តែយ៉ាប់យ៉ឺន និងបន្តការព្រួយបារម្ភអំពីទស្សនវិស័យរួមសម្រាប់ដំណាំនៅក្នុងប្រទេសប្រេស៊ីល ធ្លាក់ចុះតម្លៃ៕