អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយអំពីផលប៉ះពាល់នៃសារធាតុ អូរ៉ាមីនអូ ក្នុងផ្លែទុរេន

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចំណេះដឺងអំពីផលប៉ះពាល់សុខភាពនៃសារធាតុ អូរ៉ាមីនអូ ក្នុងផ្លែទុរេន ខណៈពេលកន្លងមកមានការជន់ជោរ៍ផ្លែទុរេនៅក្នុងទីផ្សារប្រទេសជិតខាង។

កម្មវិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានសមាសភាពចូលរួមពីលោក លោកស្រី អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. ប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. ជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងនៅទីស្តីការអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងគោលបំណងបណ្តុះបណ្តាលមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចុះទៅអប់រំ ផ្សព្វផ្សាយ ដល់អាជីវករលក់ផ្លែទុរេន ម្ចាស់ចម្ការ និងអ្នកប្រើប្រាស់នៅតាមរាជធានី-ខេត្ត ក្នុងការបញ្ជ្រាបការយល់ដឹង និងចូលរួមសហការ ដោយមិនយកសារធាតុ អូរ៉ាមីនអូ នេះទៅប្រើប្រាស់ទើបជាវិធានការបង្ការមួយដ៏មានប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ឯកឧត្តម  ប៉ែន សុវិជាតិ មានប្រសាសន៍ថា “ពាក់ព័ន្ធនិងការទប់ស្កាត់ការនាំចូលផ្លែទុរេនមកពីខាងក្រៅនេះ ក្រសួងបានប្រុងប្រយ័ត្នតាំងពីឆ្នាំ២០២៤ ហើយនៅក្នុងឆ្នាំនោះដែរក្រសួងបានរៀបចំ និងបានរាយការណ៍ម្តងរួចហើយ បន្ទាប់មកនៅឆ្នាំ២០២៥មានសារចរណែនាំមួយពីទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីឱ្យក្រសួងពាណិជ្ជកម្មមានការប្រុងប្រយ័ត្នជាមួយនិងទុរេននាំចូល”។

នៅក្នុងបញ្ហានេះ ដោយសារតែកន្លងមកមានការជន់ជោផ្លែទុរេនៅក្នុងទីផ្សារប្រទេសជិតខាង ដែលទុរេនទាំងនោះមិនមែនជាទុរេនមានផ្ទុកសារធាតុគីមីទេ។ ប៉ុន្តែដោយសារមានការភ័យខ្លាចអាចនឹងកើតឡើងក៏ធ្វើឱ្យផ្លែទុរេនមួយចំនួនធំ ដែលមានប្រភពមកពីកន្លែងបាននាំចេញទៅមានផ្ទុកសារធាតុជាតិគីមីនោះ ទាំងទុរេនល្អ និងទុរេនមានផ្ទុកជាតិគីមី ប្រែជាជន់ជោនៅលើទីផ្សារ។  ការជន់ជោទុរេននេះក៏បានលេចឮថាមានធ្លាយមកតាមច្រកផ្សេងៗចូលមកកម្ពុជា។

អគ្គនាយកដ្ឋាន ក.ប.ប ក៏បានយកចិត្តទុកដាក់ ហើយបានសហការជាមួយស្ថាប័នពាក់ព័ន្ធ បានធ្វើការឃាត់នៅតាមច្រកចូលសំខាន់ៗ និងធ្វើការឃាត់តាមច្រករបៀង។ ជំហ៊ានបន្ទាប់មកទៀតមន្ត្រីជំនាញក៏បានដើរទៅតាមទីផ្សារដើម្បីប្រមូលសំណាកមួយចំនួន ដែលសង្ស័យថា អាចជាទុរេននាំចូល ដើម្បីពិនិត្យថា តើមានផ្ទុកសារធាតុគីមីឬទេ៕


LANDBANK_Branch_Facade_2023_12_02_08_56_20
ធនាគារហ្វីលីពីណបញ្ចេញប្រាក់កម្ចីជិត២២លានដុល្លារ សម្រាប់ទ្រទ្រង់ខ្សែសង្វាក់តម្លៃកសិកម្ម

ម៉ានីល៖ ធនាគាររដ្ឋរបស់ប្រទេសហ្វីលីពីន បានបញ្ចេញប្រាក់កម្ចីចំនួន១,២ពាន់លានប៉េសូហ្វីលីពីន ឬប្រហែល២១,៨២លានដុល្លារ  តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចី ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃកសិកម្មទាំងមូល។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាប្រធានធនាគារ ឡែនដ៍ (Land​ Bank) ដែលគ្រប់គ្រង លោក រ៉ាល រ៉េកតូ (Ralph Recto) បានមានប្រសាសន៍ថា កំណើនកសិកម្ម និងសមាហរណកម្មធនធាន តាមរយៈកម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបញ្ចេញប្រាក់កម្ចីចំនួន១,១៦ពាន់លានប៉េសូហ្វីលីពីន ឬប្រហែលជាង២១លានដុល្លារ ក្នុងរយៈពេលប្រាំមួយខែ។ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នកខ្ចីប្រាក់ចំនួនជិត៧០ ០០នាក់ និងបានផ្តល់ហិរញ្ញប្បទានលើផ្ទៃដីស្រែចម្ការជាងពីរម៉ឺនហិកតា។ សេចក្តីថ្លែងការរបស់ធនាគារ បានឱ្យដឹងទៀតថា ធនាគារមានគោលបំណងនាំយកកម្មវិធីនេះទៅដល់អ្នកទទួលផលថ្មីយ៉ាងហោចណាស់មួយម៉ឺននាក់ នៅត្រឹមចុងឆ្នាំ២០២៥ ដើម្បីអនុវត្តផែនការជំរុញរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ។ កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពង្រីកសិទ្ធិទទួលបានប្រាក់កម្ចីមានអត្រាការប្រាក់ទាប និងយល់ដឹងពីភាពងាយស្រួលទទួលបានប្រាក់កម្ចី។ អ្នកទទួលផលថ្មីៗរបស់កម្មវិធីនេះរួមមានកសិករប្រមាណ១​ ០០០នាក់នៅ។ កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម ផ្តល់ហិរញ្ញប្បទានដល់តម្រូវការកសិផលជាច្រើន ចាប់ពីផលិតកម្មដំណាំ និងជលផល រហូតដល់ការទិញគ្រឿងយន្តកសិកម្ម។ មុននិងក្រោយការប្រមូលផល […]

coconut-plantation-dozens-palm-trees-beautiful-tropical-island-mindoro-philippines-where-copra-production-166921606
ប្រធានាធិបតីហ្វីលីពីន មានគម្រោងដើមដូងចំនួន៥០លានដើម នៅឆ្នាំ២០២៦

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យអាជ្ញាធរដូងហ្វីលីពីន  ពង្រីកផែនការដាំដើមដូង នៅឆ្នាំ២០២៦ ឱ្យបានចំនួន៥០លានដើម ដើម្បីពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្ម និងដណ្តើមបានឈ្មោះជាប្រទេសផលិតផ្លែដូងលំដាប់កំពូលរបស់ពិភពលោក។ យោងតាមសារព័ត៌មាន ឌឹស្តា​ របស់ហ្វីលីពីន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ពីផែនការរបស់លោកប្រធានាធិបតី បន្ទាប់ពីបានអនុម័តថវិកាបន្ថែមសម្រាប់កម្មវិធីដាំដើមដូងដ៏ធំនៅឆ្នាំក្រោយ ដែលផែនការដំបូងរបស់អាជ្ញាធរដូង គ្រោងដាំត្រឹមតែ២៥លានដើមប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ហ្វ្រង់ស៊ីស្កូ ធៀវ លូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុក លោកប្រធានាធិបតីបានអនុម័តកញ្ចប់ថវិកាជាង៧​​ ០០០លានប៉េសូ ឬស្មើនិង១២១លានដុល្លារ​ សម្រាប់កម្មវិធីដាំដើមដូងនៅឆ្នាំក្រោយ។ យុទ្ធសាស្ត្រ​ដាំ​ដើម​ដូង​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​រយៈពេល​ប្រាំ​ឆ្នាំ ​ដែល​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ដាំ​ដើម​ដូង​នៅទូទាំងប្រទេសហ្វីលីពីនឱ្យ​បាន​១០០​លានដើម ​នៅ​ត្រឹមឆ្នាំ​២០២៨ ។ រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីន បានដាំដូងសរុបចំនួន៨,៥លានដើម នៅក្នុងឆ្នាំ២០២៤ ដែលយ៉ាងហោចណាស់ត្រូវដាំបន្ថែមចំនួន១៥លានបន្ថែមទៀត ដើម្បីឱ្យស្របតាមគោលដៅដាំមុនដំណាច់ឆ្នាំ។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយបញ្ជាក់ថា លោកប្រធានាធិបតីបានបែងចែកមូលនិធិបន្ថែមសម្រាប់ដាំដូងរួចរាល់ហើយ ចំណែករដ្ឋាភិបាលនឹងចូលរួមសហការដាំដើមជាមួយសហគមន៍កសិកម្មដូង ដើម្បីតាមដានដំណើរការដាំដុះឱ្យបានជោគជ័យយ៉ាងឆាប់រហ័ស។ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា រដ្ឋបាលរបស់លោក ម៉ាកូស ចាប់អារម្មណ៍ខ្លាំងណាស់លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដាំដើមដូងឡើងវិញ ដើម្បីកសាងកេរ្តិ៍ប្រទេសជាអ្នកមានដើមដូងច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីបាត់ឈ្មោះកាលពីជិត៣០ឆ្នាំកន្លងមកហើយ។ ក្រសួងកសិកម្ម បានកត់សម្គាល់ថា […]

IMG_9928
កសិដ្ឋានបង្កាត់ពូជត្រីប្រា ចង់ផលិតពូជត្រីឱ្យកើនដល់២៥០លានកូនក្នុងមួយឆ្នាំ

តាកែវ៖ កសិដ្ឋានហង់ ហ៊ាង បង្កាត់ពូជត្រីនៅភូមិចក ឃុំរកាក្នុង ក្រុងដូនកែវខេត្តតាកែវ បានដាក់ផែនការបង្កាត់ពូជត្រីប្រាសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់និងក្រៅតំបន់ឱ្យកើនដល់ប្រមាណ២៥០លានកូនត្រីនៅក្នុងមួយឆ្នាំៗនាពេលអនាគត។ អ្នកស្រី ខ្លូត ស្រីនាង ម្ចាស់កសិដ្ឋាន ហង់ ហ៊ាង បានឱ្យដឹងថា នៅក្នុងផែនការអាជីវកម្ម យើងបានដាក់គោលដៅបង្កាត់ពូជត្រីប្រាលក់ចេញ សម្រាប់កូនម្សៅឬកូនទើបតែភ្ញាស់ ឱ្យបាន១០០ទៅ២០០លានកូនត្រីនៅក្នុងមួយឆ្នាំ និងកូនត្រីប្រាពូជដែលបានផ្សាំទុក គ្រោងផលិតឱ្យបាន៥០លានកូន ធ្វើជាគោលដៅដើរឆ្ពោះទៅរកការផ្គត់ផ្គង់ជាប្រចាំឆ្នាំនាពេលអនាគត។ អ្នកស្រី ខ្លូត ស្រីនាង ទទួលស្គាល់ថា “ការដាក់ផែនឬគោលដៅ ការផលិតកូនត្រីប្រាពូជប្រចាំឆ្នាំនេះមានកម្រិតខ្ពស់ គឺដើម្បីជំរុញឱ្យខ្លួនឯងឱ្យមានការខិតខំ ទោះបីក្នុងពេលបច្ចុប្បន្ននេះដើរមិនទាន់ដល់ចំណុចដែលបានកំណត់ទុកក៏ដោយ ប៉ុន្តែនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត សង្ឃឹមថានឹងដើរដល់គោលដៅដែលបានគ្រោងទុក”។ អ្នកស្រី បន្តថាការផលិតកូនត្រីប្រាពូជ ជាក់ស្តែងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សម្រាប់ការផ្គត់ផ្គង់កូនត្រីប្រាពូជបានចំនួន ៣លានទៅ៤លានកូនត្រី តែទោះជាយ៉ាងណាកសិដ្ឋាននឹងបង្កើនការផលិតឱ្យកើនឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកកូនម្ស៉ៅ ការផ្គត់ផ្គង់មានអត្រាកើនឡើងដល់៥០លានកូនត្រី ដោយសារឆ្នាំនេះមានការកំម្ម៉ង់ច្រើនពីប្រជាកសិករក្នុងស្រុក។ អ្នកស្រីបន្តថា ការដាក់គោលដៅផលិតកូនត្រីប្រាប្រចាំឆ្នាំនេះធ្វើឡើងសម្រាប់ឆ្លើយតបទាំងនៅក្នុងផែនការអាជីវកម្ម និងការកំម្ម៉ង់របស់កសិករ ព្រោះតម្រូវការទីផ្សារកូនត្រីប្រានេះខ្ពស់ ហើយនៅពេលខ្លះការផ្គត់ផ្គង់មិនគ្រប់ទៅនិងតម្រូវការទីផ្សារ ។តែទោះជាបែបនេះក្តី ក្នុងនាមជាអ្នកផលិត នឹងព្យាយាមបង្កាត់ពូជត្រី និងពង្រីកសាខា ផ្សាំកូនត្រីឱ្យបានច្រើនថែមទៀត។ បើតាមម្ចាស់កសិដ្ឋានបង្កាត់ពូជត្រីខាងលើ, ការបង្កាត់ពូជត្រីប្រាគឺមានការពិបាកនិងចំណាយពេលវេលាយូរជាងការបង្កាត់ពូជត្រីផ្សេងៗ ហើយនៅពេលផលិតបានហើយបើពុំមានការថែទាំឱ្យបានល្អនោះទេ នៅពេលណាមួយប្រឈមមុខនឹងការខាតបង់ទៅវិញ៕

cover image
រាជរដ្ឋាភិបាលកម្ពុជាបានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះបានងាកមកជំរុញឲ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកជំនួសវិញ ក្នុងនោះ​​​ណែនាំឲ្យ​​ក្រសួងពាណិជ្ជកម្មគ្រប់គ្រងតម្លៃទំនិញលើទីផ្សារបញ្ចៀសការលួចតម្លើងថ្លៃ ពោលកម្ពុជាមានម្ចាស់ការឯករាជ្យមិនពឹងដង្ហើមប្រទេសជិតខាងឡើយ។ ក្នុងឱកាសអញ្ជើញជាអធិបតី​បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាពីខេត្តសៀមរាប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការផ្ទាល់ជូនរាជរដ្ឋាភិបាល លើការត្រួតពិនិត្យមុខទំនិញ និងការចែកចាយនៅតាមទីផ្សារ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងតម្លៃលក់ដូរទំនិញលើទីផ្សារ សំដៅបញ្ចៀសការឆ្លៀតឱកាសលួចតម្លើងថ្លៃមុខទំនិញមួយចំនួន ក្នុងអំឡុងពេលនេះផងដែរ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា ក្នុងពេលនេះ ខ្ញុំសូមឲ្យក្រសួងពាណិជ្ជកម្ម ត្រូវពិនិត្យមើលការគ្រប់គ្រងតម្លៃ ការគ្រប់គ្រងផ្សេងៗ កុំឲ្យមានកត្តាឆ្លៀតឱកាស (តម្លើងថ្លៃទំនិញ)។ ក្រសួងពាណិជ្ជកម្មត្រូវតាមដានឲ្យជាប់ ទាំងគុណភាព និងតម្លៃផ្សេងៗ។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរបន្លែ និងផ្លែឈើ កុំឆ្លៀតឱកាសតម្លើងថ្លៃទំនិញ ដោយយកចំណេញហួសប្រមាណ ដែលនាំឲ្យមានការលំបាកដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ក្នុងស្រុកខ្លួនឯង ពោលត្រូវរួមគ្នា សាមគ្គីគ្នា ក្នុងអំឡុងពេលនេះ។ ប៉ុន្ដែសម្ដេចធិបតីនាយករដ្ឋមន្រ្តីនៅមាន​​ជឿជាក់ថា អាជីវករខ្មែរមិនតម្លើងថ្លៃទំនិញនៅពេលនេះឡើយសម្រាប់ វិធានការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញបន្ដបន្ទាប់ដើម្បីឆ្លើយតបចំពោះការប្រមាថ និងគំរាមកំហែងពីក្រុមយោធាថៃ ក្នុងនោះមុខទំនិញមួយចំនួនដូចជា បន្លែ ផ្លែឈើ ភេសជ្ជៈគ្រប់ប្រភេទ ប្រេងសាំង និងឧស្ម័នគ្រប់ប្រភេទ […]

កាលវិភាគផ្សព្វផ្សាយ