ឥណ្ឌូណេស៊ី ចង់បន្តនាំអង្ករចូលពីកម្ពុជា តែត្រូវការគុណភាពល្អ និងតម្លៃទាបសមរម្យ

4_6_2025_2337

ទីក្រុងហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីក៏ស្ថិតក្នុងចំណោមប្រទេស ទិញអង្ករចូលដើម្បីបង្រ្គប់តម្រូវការក្នុងស្រុក ដែលស្របពេលជាមួយគ្នានេះដែរ ចាំបាច់ត្រូវការផ្គត់ផ្គត់អង្ករពីដៃគូមួយចំនួន ជាពិសេសពីដៃគូពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ាន​ ដូចជា កម្ពុជា វៀតណាម​ និងថៃ ជាដើម។

កន្លងមកប្រទេសឥណ្ឌូណេស៊ី ក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្គត់ផ្គង់​អង្ករ​ចំនួន២៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០២៤​​។​

តាមរយៈកិច្ចព្រមព្រៀង​នេះ ​ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសារព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី នាដើមសប្តាហ៍នេះ ពី​ការកើនឡើងលើវិស័យ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និងកម្ពុជា។ ទោះបីយ៉ាងណាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានបង្ហាញពីបញ្ហា​ប្រឈមមួយ​ជុំវិញ​តម្លៃ​ប្រកួតប្រជែង និង​ថ្លៃ​ដឹកជញ្ជូន​ ដែលចាំបាច់ណាស់ជាជម្រើសរបស់អ្នកពាណិជ្ជករ។

ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ បានថ្លែងថា «យើងឃើញថា ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​កម្ពុជាមិនសូវទាន់​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់នោះទេ​។ ទោះបីយ៉ាងណា​ឥណ្ឌូណេស៊ី ​ថ្លឹងថ្លែង​អំពីគុណភាព និងតម្លៃ ប្រសិនបើ​យើងមាន​តម្រូវការ​ណាមួយនោះ»។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា​«យើងក៏ត្រូវការទំនិញមានគុណភាពល្អដូចទំនិញរបស់ប្រទេសដទៃទៀតដែរ។ អង្ករ គឺប្រទេសឥណ្ឌូណេស៊ីត្រូវការនាំចូលពីបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម។ សម្រាប់តម្លៃឃើញថា អង្ករកម្ពុជានៅមានចន្លោះខ្វះខាតបន្តិច ដូចជាថ្លៃខ្ពស់ជាង ឬទាបជាង ពោលគឺនៅខ្វះត្រង់ចំណុចនេះបន្តិច។ ទាំងអស់នេះយើងអាចចោទសួរថា តើប្រទេសទាំងពីរអាចចរចារឿងតម្លៃនេះបាន ឬក៏អត់? បើយើងដោះស្រាយបញ្ហានេះបាន បន្ទាប់មកយើងនឹងក្រឡេកទៅមើលគុណភាពវិញ ថាតើថ អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតបាន ឬទេ។ នេះបានសេចក្តីថា យើងនឹងពិនិត្យទៅលើតម្លៃ និងគុណភាព។ ក្រៅពីនេះយើងក៏ត្រូវដោះស្រាយបញ្ហាមធ្យោបាយដឹកជញ្ជូនថា តើអំណោយផល ឬមានភាពងាយស្រួលដែរឬក៏អត់ រួមទាំងតម្លៃចាំបាច់ក្នុងនេះផង។

ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានលើកឡើងដែរថា សម្រាប់តម្លៃ​ដើម​អាច​ជា​ដើម​ហេតុ ​ដែល​ធ្វើ​ឱ្យ​ផលិតផល​ប្រទេស​កម្ពុជា​មានតម្លៃ​ខ្ពស់ជាង​ ម្ល៉ោះហើយបើសិនជា​អាច​កាត់បន្ថយ​តម្លៃ​ដើម រួមជាមួយ​គុណភាពល្អ ​និង​តម្លៃ​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែងនោះ ជាជម្រើសមួយដ៏សំខាន់។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតស្រូវអង្ករធំបំផុតទី៤ របស់ពិភពលោក និងជាប្រទេសមានតម្រូវការអង្ករធំបំផុតទី៣ របស់ពិភពលោក កាលពីឆ្នាំ២០២៤ បាននាំចូលអង្ករប្រមាណ៣,៦លានតោន ដើម្បីរក្សាស្ថិរភាពតម្លៃអង្ករនៅក្នុងប្រទេស។

យោងតាមការិយាល័យជាតិ ស្ថិតិឥណ្ឌូណេស៊ី បានឱ្យដឹងនាពេលកន្លងមកថា នៅក្នុងឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ី ផលិតស្រូវអង្ករបានចំនួនជាង៣១លានតោន ដោយកើនឡើង១,៤ភាគរយ បើធៀបនឹងឆ្នាំ២០២២។

ដោយឡែកបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករចំនួនជាង៤៤៧ពាន់តោន​ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣ប្រទេស​ នៅទូទាំងពិភពលោក ដោយរកប្រាកចំណូលបានជិតមួយពាន់លានដុល្លារ។

បើយោងតាមប្រភពដដែលនេះបានបញ្ជាក់ដែរថា ក្នុងចំណោមអង្ករ ដែលនាំចេញនេះ រួមមានអង្ករក្រអូបគ្រប់ប្រភេទចំនួនជាង៧៥ភាគរយ, ប្រភេទអង្ករសគ្រាប់វែងជាង១៩ភាគរយ, អង្ករសរីរាង្គចំនួន២.០៣ភាគរយ, អង្ករចំហុយ២.៤៣ភាគរយ និងអង្ករផ្សេងៗទៀតចំនួន០.៦៥ភាគរយ។

ដោយឡែកក្រុមហ៊ុននាំចេញស្រូវអង្ករវិញ មានចំនួន៤៨ក្រុមហ៊ុន ដែលបាននាំចេញស្រូវអង្ករទៅកាន់គោលដៅចំនួន៦៣ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ និងអាស៊ីមានប្រទេសចិន និងកោះហុងកុង ។ ក្រៅពីនេះក៏មានប្រទេសសមាជិកអាស៊ានចំនួនប្រាំ និងគោលដៅ៣០ប្រទេសផ្សេងទៀត មានអាហ្វ្រិក  មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ ផងដែរ៕

 


photo_2026-04-02_13-36-48 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយសំរឹទ្ធ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាល២៣៧នាក់

ស្រុកខ្សាច់កណ្តាល,ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះ ដោយសារតែមន្រ្តីរាជការទាំងនេះកន្លងទៅបានបំពេញការងារលើសពី ១០ឆ្នាំ និងមិនធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមកនោះទេ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល,ក្រុមប្រឹក្សាស្រុក នាយក នាយករងរដ្ឋបាលស្រុកមន្ត្រីរាជការ បុគ្គលិកអប់រំ គ្រូបង្រៀន និងមន្ត្រីជាប់កិច្ចសន្យា ដែលសរុបអ្នកចូលរួមចំនួន២៥០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបំពេញការងារយ៉ាងសកម្ម ការលះបង់ពេលវេលា និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការនៅក្នុងស្រុកខ្សាច់កណ្តាល ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន មានជាអាទិ៍ ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូបានថ្លែងទៀតថា ការរៀបចំពិធីបំពាក់មេដាយនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយមិនខ្លាចការនឿយហត់ […]

656917729_1355030693324352_4583475268584509419_n
ក្នុងរយៈពេលបីខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ៖ តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង១៣លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ៣២ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង១៣លានដុល្លារ ធ្លាក់ចុះ៣០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន៦ ០០៤នាក់។ ចំពោះចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន៦១ ៥៦០ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៦ ១៥៦នាក់។ រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេលបីខែ ឆ្នាំ២០២៦ មានចំនួន២ ៤៧៥ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន៤៩៥នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន២៩៤ ១៤១ដុល្លារ។ ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិតបួនលានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង២៩ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ៨០ ០០០នាក់ ធ្លាក់ចុះ៣១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕

image_2026-03-31_09-42-13
តម្លៃសាច់ជ្រូកនៅប្រទេសចិនធ្លាក់ចុះទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ ដោយសារច្រើនលើសតម្រូវការពេក

ប៉េកាំង៖ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីកសិករចិញ្ចឹមជ្រូកបានពង្រីកផលិតកម្មសាច់ជ្រូកយ៉ាងគំហុក ដែលជាទំនិញធំបំផុតតែមួយ នៅក្នុងសេដ្ឋកិច្ច ដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវឱ្យមានស្បៀងអាហារគ្រប់គ្រាន់។ តម្លៃជ្រូកនៅប្រទេសចិនកំពុងធ្លាក់ចុះដល់កម្រិតទាបបំផុត កាលពីឆ្នាំ២០១០ ដោយសារការផលិតហួសកម្រិតនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ពិភពលោក បានបន្ថែមទៅលើសម្ពាធអតិផរណា ដែលកំពុងរីករាលដាលលើសេដ្ឋកិច្ច។ យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាកសិកម្ម សៀងហៃ បានឱ្យដឹងថា តម្លៃជ្រូករស់បានធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម៩,៥៩យន់ ឬស្មើនឹង១,៤ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៦ឆ្នាំ និងទាបជាងថ្លៃដើមផលិតកម្ម។ បើយោងតាមទិន្នន័យផ្លូវការប្រចាំសប្តាហ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណែកតម្លៃសាច់ជ្រូកមានតម្លៃ២២យន់ ឬស្មើ៣,១៨ដុល្លារ ក្នុងមួយគីឡូក្រាម គឺបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែតុលា ឆ្នាំ២០២១។ សាច់ជ្រូក ដែលជាអាហារចម្បង និងជាទំនិញសំខាន់នៅក្នុងទំនិញរបស់ចិន ដែលបង្កើតជាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន គឺជាទំនិញដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចមួយ ដែលលោកប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ភាពគ្រប់គ្រាន់នៃអាហារកាន់តែច្រើន។ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងជម្នះនឹងបញ្ហាជ្រូក បន្ទាប់ពីការលើកទឹកចិត្តដល់កសិករចិញ្ចឹមជ្រូកជាច្រើនឆ្នាំ ឱ្យពង្រីកផលិតកម្ម ដែលនាំឱ្យមានសមត្ថភាពថ្មី រហូតដល់សាងសង់អគារកសិដ្ឋានចិញ្ចឹមជ្រូកមានកម្ពស់ជាច្រើនជាន់។ តម្លៃសាច់ជ្រូកបានបន្តធ្លាក់ចុះ ទោះបីជាក្រសួងកសិកម្ម និងគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន កាលពីសប្តាហ៍មុន បាននិយាយថា […]

photo_2026-04-02_13-42-04
ម៉ាកយីហោកាហ្វេក្នុងស្រុក គិរីកាហ្វេ កំពុងជំរុញការផ្សព្វផ្សាយពីគុណភាពផលិតផលកាហ្វេក្នុងស្រុកដល់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ ស្របពេលវិស័យកាហ្វេទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវបរទេស ពិសារជាប្រចាំថ្ងៃ គេសង្កេតឃើញគិរីហ្វេ ដែលជាក្រុមហ៊ុនដាំដុះ និងកែច្នៃកាហ្វេនៅក្នុងស្រុកមួយ បាននិងកំពុងជំរុញការផ្សព្វផ្សាយយ៉ាងសកម្មទៅលើគុណភាពនិងរសជាតិកាហ្វេ ដែលបានដាំនៅក្នុងខេត្តមណ្ឌលគិរី។ តួយ៉ាងថ្មីៗនេះ គិរីកាហ្វេ បានចូលរួមផ្សព្វផ្សាយអំពីគុណភាពកាហ្វេ នៅក្នុងកម្មវិធីប្រកួតសិល្បៈឡាតេអាត ជើកឯក កម្ពុជា-ចិន លើកទី១ កាលពីថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦។ បើយោងតាមប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានឱ្យដឹងថា គោលដៅចម្បងរបស់គិរីកាហ្វេ គឺលើកស្ទួយ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីឱ្យភ្ញៀវបរទេស ដែលចូលមកទស្សនាកម្ពុជា បានស្គាល់ពីរសជាតិកាហ្វេខ្មែរឆ្ងាញ់មិនចាញ់កាហ្វេ ដែលដាំនៅប្រទេសជិតខាងកម្ពុជានោះទេ។ លោក យិម សំរ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនគិរីកាហ្វេ បានគូសបញ្ជាក់ថា “ការចូលរួមសហការជាមួយក្រុមហ៊ុនចិនក្នុងព្រឹត្តិការណ៍ ប្រកួតសិល្បៈឡាតេអាតលើកដំបូង នៅកម្ពុជា មានគោលបំណងធំចម្បង គឺព្យាយាមផ្សព្វផ្សាយពីកាហ្វេគិរី ដែលជាផលិតផលខ្មែរមានគុណភាពល្អ បើប្រៀបធៀបនិងកាហ្វេផលិតនៅប្រទេសជិតខាង ក៏ដូចជាគុណភាពកាហ្វេនៅលើពិភពលោក”។ បើតាមប្រធានផ្នែកទីផ្សារខាងលើ ក្រៅពីជំរុញការផ្សព្វផ្សាយផលិតផលកាហ្វេគិរី ការចូលរួមសហការនៅក្នុងព្រឹត្តិការណ៍បែបអន្តរជាតិនេះ គឺដើម្បីប្រមូលផ្តុំនូវយុវជនក្នុងស្រុក ដែលមានស្មាដៃ និងបច្ចេកទេសឆុងកាហ្វេមានឱកាសបានសិក្សាបន្ថែមនៅចំណុចខ្វះខាតពីអ្នកជំនាញដើម្បីមានសមត្ថភាពចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗ។ លើសពីនេះមានគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធនិងកាហ្វេនៅគ្រប់តំបន់ ផ្តោតទៅលើវិស័យកាហ្វេឱ្យមានសក្តានុពលកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ន។ លោកបានបន្តថា “កន្លងទៅយើងបានបំពេញបេសកកម្មរបស់យើងបានច្រើន តាមរយៈការជំរុញឱ្យមានការប្រើប្រាស់កាហ្វេ […]

កាលវិភាគផ្សព្វផ្សាយ