ដោយសារពន្ធនាំចូលថ្លៃពេក ភោជនីយដ្ឋាននៅក្រុង​ប៉េកាំង​ ចាប់ផ្តើមប្រើសាច់គោអូស្ត្រាលីជំនួស​សាច់គោ​អាម៉េរិក​

ទីក្រុងប៉េកាំង៖ បុគ្គលិកបម្រើការនៅបណ្តាញភោជនីយដ្ឋានបែបអាមេរិកាំង នៅទីក្រុងប៉េកាំង បាននិយាយនៅដើមសប្តាហ៍នេះថា កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋានបានចាប់ផ្តើមប្រើសាច់អូស្ត្រាលី ដែលមានតម្លៃថោកជាងសាច់គោអាម៉េរិក ដែលលែងមានអ្នកនាំចូលប្រទេសចិន ព្រោះតម្លៃពន្ធលើការនាំចូលមានអត្រាខ្ពស់ពេក។

សារព័ត៌មាន គ្លូបល ថែមស៍ របស់ចិន បានធ្វើសេចក្តីរាយការណ៍ថា អវត្តមានសាច់គោអាម៉េរិកនៅលើបញ្ជីមុខ គឺជាសញ្ញាបង្ហាញឱ្យឃើញផលប៉ះពាល់យូរអង្វែងរបស់សង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចំពោះការប្រកួតប្រជែងនៃផលិតផលអាមេរិកនៅក្នុងទីផ្សារប្រទេសចិន។

បុគ្គលិកនៅសាខាភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែង​ផ្នែកសាច់អាំងបែបអាមេរិក នៅទីក្រុងប៉េកាំង បាននិយាយថា ភោជនីយដ្ឋានបានឈប់ប្រើសាច់គោនាំចូលពីសហរដ្ឋអាមេរិក ប្រហែលមួយខែកន្លងមកហើយ ដោយសារពន្ធនាំចូលថ្លៃពេក។

បុគ្គលិករូបនេះបាននិយាយទៀតថា ក្រៅពីថ្លៃចេញចូលខ្ពស់ពេក ភោជនីយដ្ឋានក៏មិនអាចរកអ្នកផ្គត់ផ្គង់សាច់គោអាម៉េរិកបានដែរ​ ដោយសារអ្នកផ្គត់ផ្គង់សាច់គោនាំចូលពីសហរដ្ឋអាមេរិក បានប្តូរទៅលក់សាច់គោនាំចូលពីប្រទេសអូស្ត្រាលីវិញ។

សាច់គោអាម៉េរិកត្រូវបានគេចាត់ទុកថា មានគុណភាពល្អជាងគេបន្តិច ប៉ុន្តែសាច់គោនេះមិនអាចប្រកួតប្រជែងជាមួយសាច់គោអូស្ត្រាលី ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អប្រហាក់ប្រហែលគ្នាដែរ។

យោងទូរទស្សន៍ CNBC របស់អាម៉េរិក បានឱ្យដឹងថា ក្រៅពីសាច់គោ សូម្បីតែជើងមាន់អាម៉េរិក ក៏ត្រូវមាន់នាំមកពីប្រទេសប្រេស៊ីល ឬប្រទេសរុស្ស៊ី ដណ្តើមទីផ្សារអស់ដែរ។ ​ផលិតផល​កសិកម្ម​របស់​អាម៉េរិក​បាន​និង​កំពុង​បាត់ឈ្មោះពីក្នុង​​ហាង​ទំនិញ ​និង​លែងមានឈ្មោះលើបញ្ជីមុខម្ហូបតាមភោជនីយដ្ឋាន​របស់​ចិនតែម្តង។

ចំណែកទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ​ របស់ចិនបានរាយការណ៍ថា រដ្ឋាភិបាលអាម៉េរិកបានប្រកាសដាក់ពន្ធបន្ថែម១០ភាគរយទៀតលើផលិតផលនាំចូលពីប្រទេសចិន។

ជាការឆ្លើយតប គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ធ្លាប់បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលមួយចំនួន ដែលនាំចូលពីសហរដ្ឋអាមេរិក រួមទាំងពន្ធបន្ថែម១០ភាគរយលើសាច់គោនាំចូលពីអាម៉េរិកផងដែរ។

គណៈកម្មាការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលនោះថា ការដាក់ពន្ធឯកតោភាគីដោយសហរដ្ឋអាមេរិកធ្វើឱ្យខូចដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី បង្កើនបន្ទុកលើធុរកិច្ច និងអ្នកប្រើប្រាស់ជនជាតិអាមេរិក និងបំផ្លាញមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក។

ទោះបីជាចិន និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ ហើយបានផ្លាស់ប្តូរ ឬលុបចោលពន្ធបន្ថែមមួយចំនួនលើផលិតផលរបស់គ្នាទៅវិញទៅមក។

សាច់គោអាម៉េរិក បានរងគ្រោះមុនគេនៅប្រទេសចិន ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។  ​មុនពេលសង្គ្រាម​ចាប់​ផ្ដើម​ សាច់គោ​អាម៉េរិក​​​ ដូចជាសាច់ស្មា សាច់ជាប់ឆ្អឹងជំនី និងសាច់ចំឡកជាដើម មាន​តម្លៃ​ថ្លៃណាស់រួចទៅហើយ លុះពន្ធបដិការបស់ទីក្រុងប៉េកាំង ឡើងដល់១២៥ភាគរយ ដើម្បីតបទៅនឹងពន្ធ១៤៥ភាគរយរបស់អាម៉េរិក ធ្វើឱ្យសាច់គោលែងមានអ្នកទិញហូប ព្រោះវាថ្លៃខ្លាំងពេក។

សាច់គោអាម៉េរិក ត្រូវបាននាំចូលទីផ្សារប្រទេសចិនក្នុងតម្លៃទឹកប្រាក់១២៥លានដុល្លារក្នុងមួយខែ ឥឡូវការធ្វើពាណិជ្ជកម្មមុខទំនិញនេះ ការលុបឈ្មោះសាច់គោចេញពីម៉ឺបញ្ជីមុខម្ហូប នៅតាមហាងក្នុងទីក្រុងប៉េកាំង គឺជាការបង្ហាញឱ្យឃើញពីជោគវាសនាអាក្រក់នៃទំនិញរាប់ពាន់មុខរបស់ប្រទេសទាំងពីរ គឺចិន និងអាម៉េរិក។

អ្នកផ្គត់ផ្គង់សាច់គោបាននិយាយទៀតថា «គេត្រូវប្តូរទៅប្រើសាច់គោអូស្ត្រាលីវិញ – សូម្បីតែភោជនីយដ្ឋានសាច់អាំងអាម៉េរិក ក៏ត្រូវប្រើសាច់គោអូស្ត្រាលីដែរ»៕


Screenshot 2025-11-03 142732 copy
  របរកសិកម្ម និងជំនឿផ្សេងៗរបស់ប្រជាកសិករ ដែលជាជនជាតិភាគតិច ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់ខ្ជួន

មណ្ឌលគិរី៖  តាមរយៈការធ្វើស្រែចម្ការ ដូចជាការដាំស្រូវ ការដាំដំណាំ នៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន គឺជាទម្លាប់ ដែលជនជាតិភាគតិចនៅកម្ពុជាតែងប្រកាន់ខ្ជាប់។ ការធ្វើចម្ការនេះត្រូវបានជនជាតិភាគតិចហៅថា ចម្ការវិលជុំ ដែលជាមុខរបរកសិកម្មតាំងតែពីដូនតាយូរលង់មកហើយ។ ទោះបីទំនៀមទម្លាប់នេះមានរយៈកាលដ៏យូរលង់មកហើយ តែការដាំស្រូវ ការធ្វើស្រែចម្ការ និងការគោរពនូវជំនឿដែលដូនតាបានបន្សល់ទុកឱ្យមកនេះ ត្រូវបានពួកគាត់ប្រកាន់ខ្ជាប់ ហើយគេឃើញតំបន់ ដែលជាការគោរពបូជារបស់ពួកគាត់ជាច្រើននៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន។ លោក ថុល វីរៈ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង បានប្រាប់ថា បើទោះបីជាពិភពលោករីករចម្រើន និងវិទ្យាសាស្រ្តជឿនលឿនបែបណាក្តី ពួកគាត់នៅតែប្រកាន់ប្រពៃណីបុរាណរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការដាំស្រូវ ការធ្វើស្រែចម្ការ សែនព្រេន ការគោរពព្រៃអារក្ខ ជំនឿ និងរក្សាដីកប់ខ្មោច ការធ្វើចម្ការវិលជុំ និងការគោរពជំនឿផ្សេងៗទៀត។ ជាពិសេសជាងនេះ ពួកគាត់នៅរក្សាបាននូវភាសាជនជាតិដើមភាគតិចព្នង ដោយភាគច្រើនអាចនិយាយភាសាដើមកំណើតបានទាំងចាស់ទាំងក្មេង។ លោកបានបញ្ជាក់ប្រាប់ថា​ «រៀងរាល់ការរៀបចំពិធីអ្វីមួយ គឺជនជាតិដើមភាគតិចព្នង តែងរក្សាប្រពៃណី ទំនៀមទម្លាប់របស់ចាស់បុរាណរៀងរហូតមក។ ការគោរពនេះតែងធ្វើឱ្យការរស់នៅ និងពិធីអ្វីមួយរបស់ពួកគាត់តែងជួបសេចក្តីសុខ និងចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច»។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាងវិញ បានប្រាប់ឱ្យដឹងថា ចំពោះមុខរបររបស់បងប្អូនជនជាតិព្នង សព្វថ្ងៃដូចជាដាំស្រូវ […]

564543773_1114576227463038_3862231034037237458_n
សហគមន៍កសិកម្មតាសីសាមគ្គី កំពុងកែប្រែកសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់

ដោយ ឡុង សារេត បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី សិ្ថតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីទទួលបានជោគជ័យលើការផលិត និងផ្គត់ផ្គង់បន្លែទៅលើទីផ្សារ សហគមន៍បាននិងកំពុងធ្វើការយ៉ាងសកម្មទៅលើការបណ្តុះបណ្តាលជំនាញដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ បើយោងតាមប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បើគិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៥នេះ សហគមន៍មានផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន៤៦០ខ្នង អាចផ្គត់ផ្គង់បន្លែទៅលើទីផ្សារបានចន្លោះពី៦ ទៅ៨តោនក្នុងមួយថ្ងៃ ហើយនៅក្នុងផែនការអាជីវកម្ម សហគមន៍គ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន២២៥ខ្នងទៀត។ លោករំពឹងថា នៅចុងឆ្នាំ២០២៥នេះ នឹងអាចសម្រេចបានផ្ទះសំណាញ់ចំនួន១០០ខ្នង ដាក់បញ្ចូលទៅក្នុងផែនការដាំដុះរបស់ខ្លួនបាន។ ដូចនេះនៅក្នុងឆ្នាំ២០២៦ សហគមន៍កាន់តែមានសមត្ថភាពផ្គត់ផ្គង់បន្លែកើនឡើងរហូតដល់៣០តោនក្នុងមួយថ្ងៃ។ លោក ណុប នុន ប្រធានសហគមន៍ខាងលើ បានឱ្យដឹងថា ដោយមើលឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងការដាំដុះបន្លែ និងការសាងសង់ផ្ទះសំណាញ់មានតម្លៃខ្ពស់, ក្នុងនាមជាជាកសិករ និងជាប្រធានសហគមន៍ លោកបានបង្កើតក្រុមសាងសង់ផ្ទះសំណាញ់ ដែលមានតម្លៃសមរម្យសម្រាប់ដាំដុះបន្លែ ដែលរហូតមកសព្វថ្ងៃនេះ មានចំនួនប្រាំពីរក្រុម។ បន្ថែមពីនេះទៀត សហគមន៍បានបង្កើតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ លោកបានលើកឡើងបែបប្រៀបធៀបថា «បើយើងរៀនជំនាញមួយៗវាងាយស្រួល។ ប៉ុន្តែជំនាញគ្រប់គ្រងចម្រុះនៅនឹងកសិដ្ឋាន នៅសហគមន៍នេះ គឺជារឿងមួយ ដែលត្រូវចុះអនុវត្តផ្ទាល់។ ពីមុនសហគមន៍ផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋ ដែលចាប់អារម្មណ៍លើជំនាញកសិកម្មនេះ មួយវគ្គមានរយៈពេលបីខែ តែដល់ពេលកំណើននៃការចូលរួមមានការកើនឡើងពីបងប្អូនកសិករមកពីបណ្តាខេត្តផ្សេងៗមកច្រើន ហើយកន្លែងមានកំណត់ ខាងសហគមន៍ធ្វើការបណ្តុះបណ្តាលត្រឹមតែរយៈពេល១៥ថ្ងៃ ហើយយើងបញ្ជូនពួកគាត់ទៅអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន អមជាមួយគ្រូជំនាញម្នាក់ដើរតាមបង្ហាញនៅកន្លែងផ្ទាល់ […]

572764568_1273214894848796_2291219796817680984_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅទីក្រុងអូក្លិន និងប្រកាសតែងតាំងប្រធានថ្មី អាណត្តិទី១

ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ  ក្នុងនោះរួមមាន៖  * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។  * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  * ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ […]

photo_2025-10-31_08-05-34 (2)
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បង្ហាញការជឿជាក់លើគោលនយោបាយម្រេច ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់កសិករ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ស្របពេលសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ បានធ្វើឱ្យសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេច នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។ លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេចមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតគោលនយោបាយម្រេច ដើម្បីធ្វើឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយក្នុងនោះអង្គការដៃគូអភិវឌ្ឍន៍មួយចំនួបានព្យាយាមជួយដល់កសិករដាំដុះ​និងអ្នកនាំចេញ។ ផលិតផលម្រេច ដែលកសិករដាំបាននាពេលកន្លងមក ត្រូវបានលក់ចែកចាតសម្រាប់តម្រូវការក្នុងស្រុកប្រហែល១០ភាគរយ និង៩០ភាគរយត្រូវនាំចេញ។  ដូច្នេះកសិករក្នុងស្រុកត្រូវស្វែងយល់បន្ថែម ត្រូវប្រើជី និងថ្នាំបែបណា ដើម្បីឱ្យទិន្នផលម្រេចរបស់ខ្លួនត្រូវបានក្រុមហ៊ុននាំចេញទទួលទិញ។ តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ។ សម្រាប់កសិករមួយចំនួនក្រោយពីទទួលបានចំណេះដឹងហើយ បានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួន ដើម្បីទទួលបានការបញ្ជាក់អំពីស្តង់ដាសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនផ្សេងទៀតមិនទាន់ធ្វើបានល្អនៅឡើយទេ។ កង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ដោយសង្ឃឹមថា រាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។ លោកស្រី សួន ជុឡា បានគូសបញ្ជាក់ដូច្នេះថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ