រដ្ឋមន្រ្តីកសិកម្មឥណ្ឌា និយាយថា អត្រាកំណើនផ្នែកកសិកម្មឥណ្ឌាត្រូវតែបានប្រាំភាគរយ ក្នុងមួយឆ្នាំ ដើម្បីឱ្យឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០២៧

Indian-Agriculture-Blog

ញូវដែលី៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌា​ លោក ស៊ីវរ៉ាច ស៊ីញ​ ជូហាន (Shivraj Singh Chouhan) បាននិយាយកាលពីពេលថ្មីៗនេះថា វិស័យកសិកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀត ចាំបាច់ត្រូវមានកំណើតប្រាំភាគរយជារៀងរាល់ឆ្នាំ ដែលជាមូលដ្ឋានរឹងមាំសម្រាប់ប្រទេសឥណ្ឌាសម្រេចបាននូវឋានៈជា “ប្រទេសអភិវឌ្ឍន៍” នៅឆ្នាំ ២០៤៧។

លោក ជូហាន បាននិយាយ​ថា គ្រាប់​ធញ្ញជាតិ​សម្រាប់ផលិតចំណីអាហារត្រូវ​បាន​ដាំដុះ​លើ​ផ្ទៃដី​កសិកម្ម ប្រមាណ៩៣ភាគរយ ប៉ុន្តែ​កំណើនផលដំណាំ​មាន​ត្រឹមតែ១,៥ភាគរយ​ប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា “យើងកំពុងធ្វើការដើម្បីកាត់បន្ថយគម្លាតនៃទិន្នផលដំណាំ និងសម្រេចឱ្យបាននូវទិន្នផល ជាមធ្យមរបស់ជាតិ… ប្រសិនបើយើងត្រូវតែធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧ នោះវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធដទៃទៀតត្រូវតែមានកំណើនប្រាំភាគរយដូចគ្នា នៅក្នុងមួយឆ្នាំ”។

លោករដ្ឋមន្ត្រីមានទំនុកចិត្តក្នុងការសម្រេចបាននូវអត្រាកំណើនប្រចាំឆ្នាំចំនួនប្រាំភាគរយ ដោយលោកសង្កត់ធ្ងន់ថា វិទ្យាស្ថានកសិកម្មផ្សេងៗ ​ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ការស្រាវជ្រាវដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនផលិតកម្មកសិកម្ម និងកាត់បន្ថយការចំណាយ។ គោលដៅសំខាន់ គឺត្រូវរក្សាបាននូវអត្រាកំណើនកសិកម្មប្រចាំឆ្នាំចំនួនប្រាំភាគរយ។ ស្ថាប័នស្រាវជ្រាវទាំងអស់ត្រូវតែធ្វើការក្នុងទិសដៅតែមួយ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។

លោក ជូហាន បានកត់សម្គាល់ថា វិស័យកសិកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀត ត្រូវតែសម្រេចបាននូវកំណើនសេដ្ឋកិច្ចឥណ្ឌា ពី១ ០០០ពាន់លានដុល្លារ ទៅ៥​ ០០០ពាន់ពាន់លានដុល្លារ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ពី​តម្រូវការ​ក្នុង​ការ​លើក​កម្ពស់​ការ​នាំ​ចេញ​កសិផល​ឲ្យ​បាន​២០​ភាគរយ​ គឺកើនឡើងពី​ប្រាំមួយ​ភាគរយ នាពេល​បច្ចុប្បន្ននេះ។

ចំណែកការស្រាវជ្រាវ និងការអភិវឌ្ឍវិញ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ន០,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បានមកពីវិស័យកសិកម្ម ត្រូវបានវិនិយោគលើការច្នៃប្រឌិត និងការស្រាវជ្រាវ។
លោក​បាន​បន្ថែម​ថា​ “​យើង​ក៏​បាន​ពិភាក្សា​ពី​របៀប​បង្កើន​ការ​វិនិយោគ​ឱ្យកើនដល់​មួយ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុបបានមកពីវិស័យ​កសិកម្ម​”។

លោករដ្ឋមន្ត្រីបានបន្ថែមថា ផែនការរយៈពេលខ្លី មធ្យម និងរយៈពេលវែង នឹងត្រូវដោះស្រាយបាន បន្ទាប់ពីមានការបំផុសគំនិតជាមួយស្ថាប័នកសិកម្ម។

ទន្ទឹមនឹងនេះ អ្នកជំនាញនៅក្នុងសន្និសីទប្រចាំឆ្នាំ បាននិយាយថា ប្រទេសឥណ្ឌាត្រូវការពង្រីកបណ្តាញបុគ្គលិកបន្ថែមរបស់ខ្លួន ដើម្បីធានាថា ចំណេះដឹងផ្នែកផលិតផ្លែឈើបែបវិទ្យាសាស្ត្រកសិកម្មបានផ្សព្វផ្សាយអប់រំដល់កសិករជាង១៤០លាននាក់៕


image_2026-02-13_13-17-47
មន្រ្តីជំនាញណែនាំពលរដ្ឋកុំដុតជញ្ជ្រាំង ព្រោះប៉ះពាល់បរិស្ថាន តែត្រូវភ្ជួរលប់ដើម្បីដីមានជីជាតិល្អ

ភ្នំពេញ៖ ស្របពេលរដូវច្រូតកាត់រួចរាល់ និងរដូវក្តៅឈានមកដល់ដែរនោះ ក្រុមមន្រ្តីក្រសួងបរិស្ថានបានបង្ហាញការព្រួយបារម្ភអំពីពលរដ្ឋដុតជញ្រ្ជាងស្រូវ ដែលមិនត្រឹមបង្កផលប៉ះពាល់ដល់គុណភាពដីទេ ថែមទាំងបង្កើតខ្យល់ពុលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដោយឡែកមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីផលប៉ះពាល់ដល់គុណភាពដីរបស់ប្រជាកសិករក្នុងការធ្វើស្រែផងដែរ។ គួរបញ្ជាក់ថា កាលពីដើមឡើយ ពលរដ្ឋជាច្រើនបានប្រកាន់យកការដុតជញ្រ្ជាំងនេះ ដោយគិតថា នឹងផ្តល់ជីជាតិតាមរយៈការដុតនេះ តែផ្ទុយគ្នាស្រឡះ ក្រោយមកមន្រ្តីជំនាញបានពន្យល់ថា ការដុតជញ្រ្ជាំងស្រូវតែងបង្កជះផលអាក្រក់ច្រើនមកវិញ ក្នុងនេះរួមមានទាំងបង្កការប៉ះពាល់ដល់គុណភាពដី បំផ្លាញសត្វល្អិត និងអាក្រក់ធ្ងន់ធ្ងរជាងនេះ គឺបង្កការប៉ះពាល់ដល់បរិស្ថាន បង្កឱ្យមានផ្សែងពុលថែមទៀត។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ប្រាប់ដោយពន្យល់ណែនាំកុំឱ្យពលរដ្ឋដុតជញ្រ្ជាំងស្រូវក្រោយពេលច្រូតកាត់ ដោយសារវាបង្កផលប៉ះពាល់ច្រើនទាំងវិស័យបរិស្ថានក៏ដូចជាវិស័យកសិកម្មផ្ទាល់របស់បងប្អូនកសិករតែម្តង។ អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថាន បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ ​ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងដូច្នេះថា “ត្រូវបញ្ឈប់ការដុតជញ្ជ្រាំង និងសំណល់ដំណាំដើម្បីកាត់បន្ថយការកើនឡើងនូវកំហាប់ភាគល្អិតពុល PM2.5 សំដៅរួមគ្នាថែរក្សាគុណភាពខ្យល់ឱ្យកាន់តែស្អាតសម្រាប់យើងទាំងអស់គ្នា”។ ដោយឡែក លោក ស៊ន សារី មន្រ្តីកសិកម្មឃុំត្រពាំងស្តៅ […]

image_2026-02-12_11-53-11
កោះហៃណានប្រទេសចិននាំចូលផ្លែដូង៥៩២,០០០តោន ក្នុងឆ្នាំ២០២៥

ហៃណាន៖ យោងតាមអាជ្ញាធរគយចិនប្រចាំក្រុងហៃគូ (Haikou Customs) បានឱ្យដឹងថា ខេត្តហៃណាន (Hainan) របស់ប្រទេសចិន បាននាំចូលផ្លែដូងចំនួន៥៩២ ០០០តោន តាមរយៈកំពង់ផែរបស់ខ្លួន ក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៧,៣ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលបានធ្វើឱ្យកោះហៃណាន គឺជាខេត្តនាំចូលផ្លែដូងមុនគេបង្អស់របស់ប្រទេសចិន។ ការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូណេស៊ី បានឈានដល់បរិមាណ៥១៦ ០០០តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើង ៣៤,៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលស្មើនឹង៨៧,២ភាគរយ នៃការនាំចូលផ្លែដូងសរុបរបស់ខេត្តហៃណាន ចំណែកបរិមាណនាំចូលពីប្រទេសហ្វីលីពីន ក៏បានកើនឡើងផងដែរ នៅក្នុងអំឡុងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរគយចិន បានបង្ហាញថា ការកើនឡើងនៃការនាំចូលផ្លែដូងបានផ្សារភ្ជាប់ទៅនឹងការអនុវត្តគោលនយោបាយ ក្រោមក្របខ័ណ្ឌកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យដូងក្នុងស្រុក ប៉ុន្តែជះផលប៉ះពាល់ដល់រយៈពេល និងថ្លៃដឹកជញ្ជូន។ អាជ្ញាធរគយចិនបានដាក់ចេញនូវវិធានការជួយសម្រួលដល់ការនាំចូលផ្លែដូង រួមទាំងការប្រកាសជាមុន និងការត្រួតពិនិត្យតាមពេលកំណត់ទុកមុន។ ជំហានទាំងនេះបានកាត់បន្ថយនីតិវិធីប្រកាសមុខទំនិញ និងកាត់បន្ថយពេលវេលារវាងការមកដល់របស់ផ្លែដូង និងការរៀបចំផលិតកែច្នៃ។ ភ្នាក់ងារគយប្រចាំនៅក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក បាននិយាយថា ពេលវេលាជាអ្នកកំណត់ដោយផ្ទាល់នូវការប្រកួតប្រជែងផលិតផល។ ឥឡូវនេះ ការនាំចូលផ្លែដូងត្រូវចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ គិតចាប់ពីពេលទំនិញចូលមកចំណតរហូតដល់ដំណើរកាតផលិត។ ចំណែកវិធានការអនុគ្រោះពន្ធនាំចូលតាមកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ក៏បានប៉ះពាល់ដល់ប្រតិបត្តិការកែច្នៃផ្លែដូងផងដែរ។ សហគ្រាសក្នុងស្រុកអាចនាំចូលឧបករណ៍ផលិតកម្ម ក្រោមការអត្រាពន្ធសូន្យ ដោយកាត់បន្ថយការចំណាយដើមទុន និងការចំណាយលើប្រតិបត្តិការ។ នៅឆ្នាំ២០២៥ […]

image_2026-02-12_11-09-58
ឥណ្ឌូណេស៊ី កំពុងធ្វើការបង្កាត់ពូជចេកព្រៃ ដើម្បីសុវត្ថិភាពស្បៀងអាហារ

ហ្សាការតា៖ ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី បានប្រកាសកាលពីដើមសប្តាហ៍មុនថា ខ្លួនកំពុងតែដឹកនាំគម្រោងស្រាវជ្រាវរួមមួយ ស្តីពីការបង្កាត់ពូជចេកព្រៃ ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារជាតិ និងពិភពលោក។ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មហ្សែនរបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី រ៉ាទីស អាស្មាណា នីងរ៉ុម (Ratih Asmana Ningrum) បានពន្យល់ថា ដំណាំចេក គឺជាទំនិញអាហារដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី  និងទូទាំងទ្វីបអាហ្វ្រិក។ ទោះជាយ៉ាងណាក៏ដោយ ការដំណាំចេកប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរពីជំងឺរលួយឫស និងជំងឺក្រឹន ដែលរីករាលដាលតាមរយៈសត្វល្អិតចង្រៃ។ លោកស្រិបាននិយាយថា ពូជចេក ដែលធន់នឹងសត្វល្អិត និងជំងឺ គឺជាដំណោះស្រាយរយៈពេលវែងប្រកបដោយនិរន្តរភាពបំផុត។ លោកស្រីបានកត់សម្គាល់ថា ភ្នាក់ងារបង្កជំងឺ ហ្វូស្សារៀម (Fusarium) ដែលឆ្លងតាមដីមានការលំបាកក្នុងការគ្រប់គ្រង ព្រោះវាអាចបន្តកើតមានក្នុងរយៈពេលយូរ។ ចេកព្រៃដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូណេស៊ី  ដែលត្រូវបានគេជឿថា ជាបុព្វបុរសនៃពូជចេកស្រុកផ្តល់នូវធនធានហ្សែនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍពូជចេកធន់នឹងជំងឺ។ ការស្រាវជ្រាវរបស់ទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូណេស៊ី ផ្តោតលើការប្រមូល និងកំណត់លក្ខណៈប្លាស្មាបន្តពូជចេកព្រៃ ដើម្បីកំណត់លក្ខណៈធន់ និងលក្ខណៈមានប្រយោជន៍ផ្សេងទៀត។ ការរកឃើញទាំងនេះ នឹងត្រូវបានប្រើដើម្បីអភិវឌ្ឍជីនណូថាយ (Genotypes) ដែលមានភាពធន់នឹងជំងឺរលួសឫស  និងជំងឺក្រឹន ដែលអាចបម្រើជាមេជីវិត សម្រាប់បង្កើតពូជចេកថ្មី។ ពូជទាំងនោះនឹងត្រូវចែកចាយតាមរយៈដៃគូអន្តរជាតិ ដូចជាវិទ្យាស្ថានកសិកម្មត្រូពិចអន្តរជាតិ (International […]

image_2026-02-10_13-18-37
ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីនកើនឡើង១៤ភាគរយ នៅឆ្នាំ២០២៥

ម៉ានីល៖ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រទេសហ្វីលីពីនបានរក្សាតំណែងរបស់ខ្លួនជាប្រទេសនាំចេញផ្លែម្នាស់ធំជាងគេទីពីរ របស់ពិភពលោកនៅឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រជាតម្រូវការខ្ពស់ពីទីផ្សារប្រទេសចិន។ អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន បានឈានដល់បរិមាណ៧៧៥ ០២៨តោន កាលពីឆ្នាំ២០២៥ គឺកើនឡើងជិត១៤ភាគរយ ពីបិរមាណ៦៨២ ៣៨៣តោន ក្នុងឆ្នាំ២០២៤។ ការកើនឡើងដែលបានព្យាករណ៍នេះ គឺផ្អែកលើទិន្នន័យពាណិជ្ជកម្ម ក្នុងរយៈពេលប្រាំបួនខែដំបូង រហូតដល់ខែកញ្ញា ដែលបង្ហាញថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសចិន បានកើនឡើង១៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិននៅតែជាទិសដៅសំខាន់សម្រាប់ផ្លេម្នាស់ហ្វីលីពីន ដោយការនាំចូលកើនឡើង ស្របពេលអ្នកប្រើប្រាស់បង្ហាញឆន្ទៈកាន់តែខ្លាំងក្នុងការទិញផ្លែម្នាស់ដាំក្នុងត្រូពិច។ អង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ថា តម្រូវការគឺខ្លាំង ជាពិសេសសម្រាប់ផ្លែម្នាស់ពូជ អឹមឌីធូ (MD2) ដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់ខ្ពង់រាបនៃកោះមីនដាណាវ​ ប្រទេសហ្វីលីពីន។ អង្គការដដែលនេះបាននិយាយថា “កំណើននៃការនាំចេញទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះទាក់ទងនឹងអាកាសធាតុមិនអំណោយផលនៅក្នុងផលិតកម្មម្នាស់ក្នុងស្រុករបស់ចិន ដែលបណ្តាលឱ្យមានទិន្នផលទាប និងមានគុណភាពអន់”។ ចំណែកប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ក៏បានបន្តស្រូបយកបរិមាណផ្លែម្នាស់របស់ហ្វីលីពីនប្រមាណ៣៦ភាគរយ និង១៣ភាគរយនៃការនាំចេញសរុបផងដែរ។ ផ្អែកលើទិន្នន័យបឋម អង្គការស្បៀងអាហារ និងកសិកម្ម បានប៉ាន់ប្រមាណថា ការនាំចេញផ្លែម្នាស់ទៅកាន់ប្រទេសជប៉ុននឹងកើនឡើង២៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងអំឡុងពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៥ តម្លៃនាំចេញជាមធ្យមរបស់ផ្លែម្នាស់ហ្វីលីពីន […]

កាលវិភាគផ្សព្វផ្សាយ