ប្រទេសអូស្ត្រាលីនៅសល់ស្រូវសាលីច្រើន ដោយសារចិនលែងសូវទិញ

ទីក្រុងកង់បេរ៉ា៖ ស្រូវសាលីរបស់អូស្ត្រាលីទំនងជានឹងសល់ច្រើនជាងឆ្នាំមុន ដោយសារតែការកាត់បន្ថយនៃការនាំចូលរបស់ចិន និងការប្រកួតប្រជែងពីការផ្គត់ផ្គង់ដ៏ច្រើនចេញពីក្រុមហ៊ុននាំចេញ ដែលជាគូប្រជែងរបស់រុស្ស៊ី។

អ្នកវិភាគ និងពាណិជ្ជករ​អូស្ត្រាលី បាននិយាយថា ការលក់ចេញស្រូវសាលីនៅក្នុងស្តុក ដើម្បីសម្អាតឃ្លាំងសម្រាប់ស្រូវសាលីទើបប្រមូលផលថ្មី នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ

អាចលក់មិនអស់ទេ​ ព្រោះការផ្គត់ផ្គង់ស្រូវសាលី​ច្រើនពេកនៅទូទាំងពិភពលោក។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានដកស្រង់ទិន្នន័យគយអូស្ត្រាលី ដែលបង្ហាញថា ប្រទេសអូស្ត្រាលីបាននាំចេញស្រូវសាលីត្រឹមតែ៥៤៦ ០០០តោនប៉ុណ្ណោះ ទៅកាន់ប្រទេសចិន ក្នុងអំឡុងខែតុលា ដល់ខែមីនា ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះពី២,៩លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នា២០២៣-២០២៤។

ចំំណែកការនាំចេញស្រូវសាលីរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកនាំចេញស្រូវសាលីដ៏ធំបំផុតរបស់ពិភពលោក ក៏នៅតែរឹងមាំផងដែរ។

អ្នកវិភាគនៅក្នុងទីក្រុងស៊ីដនី បាននិយាយថា ទិន្នផលស្រូវសាលីរបស់រុស្ស៊ីនឹងកើនឡើងនៅក្នុងរដូវប្រមូលផលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនឹងធ្វើឱ្យស្រូវសាលីជោរ៍ជន់លើទីផ្សារ អន្តរជាតិ​ ហើយធ្វើឱ្យការនាំចេញរបស់អូស្ត្រាលីជួបការលំបាក។

លោក​បាន​បន្ត​ថា​ «​ប្រសិន​បើ​ការ​នាំ​ចេញ​របស់​អូស្ត្រាលី​មានការកើនឡើង យើង​អាចនាំចេញ​​ពី៥ ទៅ៦លាន​តោនដែរ។ យើងកំពុងនៅសល់ស្រូវសាលីច្រើនណាស់។ មើលទៅទីផ្សារពិភពលោកទំនងជាមិនខ្វះការផ្គត់ផ្គង់ស្រូវសាលីនោះទេ”។​

លោកបានបញ្ញាក់បន្ថែមថា ដោយសារការជោរ៍ជន់នៅលើទីផ្សារនេះ ធ្វើឱ្យតម្លៃស្រូវសាលីអូស្ត្រាលីធ្លាក់២២៥ដុល្លារ មកនៅត្រឹម១៩៤ដុល្លារ ក្នុងមួយតោន។

ពាណិជ្ជករនាំចេញស្រូវសាលី​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​និយាយ​ថា​ បិរមាណស្រូវសាលីប្រមូលផលឆ្នាំមុន ដែលនៅសល់ក្នុងស្តុកអាចមានចំនួនជាង៨លានតោន ហើយមិនដឹងលក់ទៅណា។ ម្យ៉ងទៀត ប្រសិនបើ​រដូលប្រមូលផល​​ថ្មី​ផ្តល់ទិន្នផលខ្ពស់ វា​អាច​ក្លាយជា​បញ្ហា​ខ្វះឃ្លាំងស្តុកទុក​។ ដូច្នេះវា​បង្ខំ​កសិករឱ្យ​លក់​លើទីផ្សារនាំចេញក្នុងតម្លៃ​ថោក ​ដើម្បី​សម្អាតឃ្លាំង​»​។

យោងតាមទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាមេរិក​ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ស្តុកស្រូវសាលីនៅចុងរដូវប្រមូលផលរបស់អូស្ត្រាលី ជាមធ្យមមានចំនួន៣,៣លានតោនប៉ុណ្ណោះ។ ដូច្នេះ បើឆ្នាំនេះនៅរហូតដល់៦តោន មិនដឹងជាយកស្រូវសាលីថ្មីទៅទុកឯណាទេ ដែលអ្នកវិភាគរំពឹងថា អូស្ត្រាលីនឹងមានស្រូវសាលីថ្មីពី២៨លាន ទៅ៣៤លានតោន។

ចំណែកប្រទេសចិន គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ​ ទើបតែបានកក់សម្រាប់នាំចេញស្រូវសាលីអូស្ត្រាលីប្រហែលបួនទៅប្រាំកប៉ាល់ប៉ុណ្ណោះ៕


th
ហ្វីលីពីនគ្រោងនាំចេញផ្លែទុរេនស្រស់ ទៅកាន់​ទីផ្សារប្រទេស​អេហ្ស៊ីប

ទីក្រុងដាវ៉ៅ៖ ក្រសួងកសិកម្មហ្វីលីពីន បានប្រកាសថា​​ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងទីផ្សារប្រទេសចិន ឥឡូវនេះផ្លែទុរេនស្រស់របស់ប្រទេសហ្វីលីពីន ទទួលបានការអនុញ្ញាតនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសអេហ្ស៊ីប​​ នាតំបន់មជ្ឈឹមបូព៌ា។ ប្រធានផ្នែកត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម ប្រចាំកំពង់ផែទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា ការនាំចេញផ្លែទុរេនស្រស់នេះមិនទាន់បានកំណត់ពេលច្បាស់លាស់នៅឡើយទេ ដោយសាររដូវប្រមូលផលផ្លែទុរេន ឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមពីខែកក្កដា ដល់សីហា។ ប៉ុន្តែជាការល្អ ដែលអេហ្សីបបានយល់ព្រមឱ្យបញ្ជូនផ្លែទុរេនស្រស់ហ្វីលីពីនទៅកាន់ប្រទេសរបស់ខ្លួន។ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន អ្នកនាំចេញផ្លែទុរេនហ្វីលីពីន ត្រូវតែធានាថា អ្នកនាំចូលទៅប្រទេសអេហ្ស៊ីបត្រូវទទួលបានលិខិតអនុញ្ញាតនាំចូលពីអាជ្ញាធររបស់អេហ្ស៊ីប។ លោកស្រីប្រធានផ្នែកត្រួតពិនិត្យ​ បាននិយាយទៀតថា តម្រូវការផ្នែភូតគាមអនាម័យត្រូវបានអនុលោមតាមទំាងអស់ ហើយអាជ្ញាធរកំពង់ផែទីក្រុងដាវ៉ៅ ប្រទេសហ្វីលីពីន នឹងចេញវិញ្ញាបនបត្រភូតគាមអនាម័យ ដើម្បីបញ្ជាក់ថា ផ្លែទុរេនស្រស់ មិនមានសត្វល្អិតឡើយ។ ដូច្នេះការនាំចេញទៅកាន់ទីផ្សារអេហ្ស៊ីប នឹងដំណើរការក្រោយពេលបញ្ចប់ការបំពេញលក្ខខណ្ឌខាងលើនេះ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ យោងតាមអត្ថបទចេញផ្សាយលើគេហទំព័រមួយ​ ដែលលក់ផលិតផលកសិកម្មជុំវិញពិភពលោក បានឱ្យដឹងថា ផ្លែទុរេនស្រស់នាំចេញពីប្រទេសហ្វីលីពីន ត្រូវសម្អាតមេរោគយ៉ាងត្រឹមត្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប ស្របតាមកិច្ចព្រមព្រៀងស្តីពីការត្រួតពិនិត្យបច្ចេកទេសអស់រយៈពេលជិតពីរឆ្នាំ និងក្រោមការសម្របសម្រួលទ្វេភាគីរវាងភ្នាក់ងារត្រួតពិនិត្យភូតគាមអនាម័យរបស់ហ្វីលីពីន និងអេហ្សីប។ ដំណើរការត្រួតពិនិត្យភូតគាមអនាម័យនេះ បានចាប់ផ្តើមតាំងពីក្នុងខែមិថុនា ឆ្នាំ២០២៣ នៅពេលប្រទេសហ្វីលីពីនដាក់ពាក្យស្នើសុំជាផ្លូវការសម្រាប់នាំចូលផ្លែទុរេនស្រស់ទៅកាន់ទីផ្សារអេហ្សីប។  ចាប់តាំងពីពេលនោះមក អាជ្ញាធរនៃប្រទេសទាំងពីរបានសហការគ្នាដោះស្រាយតាមតម្រូវការសម្រាប់វិភាគហានិភ័យសត្វល្អិត ស្តង់ដារអនាម័យ និងនីតិវិធីនាំចេញ ដោយស្របតាមគោលការណ៍របស់អេហ្ស៊ីប៕

4_6_2025_2337
ឥណ្ឌូណេស៊ី ចង់បន្តនាំអង្ករចូលពីកម្ពុជា តែត្រូវការគុណភាពល្អ និងតម្លៃទាបសមរម្យ

ទីក្រុងហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីក៏ស្ថិតក្នុងចំណោមប្រទេស ទិញអង្ករចូលដើម្បីបង្រ្គប់តម្រូវការក្នុងស្រុក ដែលស្របពេលជាមួយគ្នានេះដែរ ចាំបាច់ត្រូវការផ្គត់ផ្គត់អង្ករពីដៃគូមួយចំនួន ជាពិសេសពីដៃគូពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ាន​ ដូចជា កម្ពុជា វៀតណាម​ និងថៃ ជាដើម។ កន្លងមកប្រទេសឥណ្ឌូណេស៊ី ក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្គត់ផ្គង់​អង្ករ​ចំនួន២៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០២៤​​។​ តាមរយៈកិច្ចព្រមព្រៀង​នេះ ​ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសារព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី នាដើមសប្តាហ៍នេះ ពី​ការកើនឡើងលើវិស័យ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និងកម្ពុជា។ ទោះបីយ៉ាងណាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានបង្ហាញពីបញ្ហា​ប្រឈមមួយ​ជុំវិញ​តម្លៃ​ប្រកួតប្រជែង និង​ថ្លៃ​ដឹកជញ្ជូន​ ដែលចាំបាច់ណាស់ជាជម្រើសរបស់អ្នកពាណិជ្ជករ។ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ បានថ្លែងថា «យើងឃើញថា ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​កម្ពុជាមិនសូវទាន់​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់នោះទេ​។ ទោះបីយ៉ាងណា​ឥណ្ឌូណេស៊ី ​ថ្លឹងថ្លែង​អំពីគុណភាព និងតម្លៃ ប្រសិនបើ​យើងមាន​តម្រូវការ​ណាមួយនោះ»។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា​«យើងក៏ត្រូវការទំនិញមានគុណភាពល្អដូចទំនិញរបស់ប្រទេសដទៃទៀតដែរ។ អង្ករ គឺប្រទេសឥណ្ឌូណេស៊ីត្រូវការនាំចូលពីបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម។ សម្រាប់តម្លៃឃើញថា អង្ករកម្ពុជានៅមានចន្លោះខ្វះខាតបន្តិច ដូចជាថ្លៃខ្ពស់ជាង ឬទាបជាង ពោលគឺនៅខ្វះត្រង់ចំណុចនេះបន្តិច។ ទាំងអស់នេះយើងអាចចោទសួរថា តើប្រទេសទាំងពីរអាចចរចារឿងតម្លៃនេះបាន […]

image_2025-06-05_14-41-58
​ឡាវ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ ជា​លើក​ដំបូងចំនួន៩០តោន ​ទៅ​ប្រទេស​ចិន

វៀងចន្ទន៍៖ កាលពីសប្តាហ៍មុន ប្រទេសឡាវបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងចំនួន៩០តោន ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្មរបស់ប្រទេសឡាវ។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញនេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងឡាវ និងចិន បន្ទាប់ពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ២០២៣ ក្នុងការនាំចេញផ្លែស្វាយស្រស់របស់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងបើកទ្វារវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែទូលំទូលាយរបស់ឡាវ។ លោក ប៊ុនចាន់ ខុមប៊ុនយ៉ាស៊ីត (Bunchan Kombonyasit)​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រាប់ថា ក្រសួងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការផ្លាស់ប្តូរពីបរទេស និងគាំទ្រដល់ការកែច្នៃតម្លៃបន្ថែមសម្រាប់ការនាំចេញ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅសម្រាប់កំណើនវិស័យកសិកម្មចំនួន៤,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយមានបំណងជំរុញការរួមចំណែករបស់វិស័យកសិកម្មដល់ផលិតផលក្នុងស្រុករបស់ប្រទេ ឱ្យដល់២២,៤ភាគរយ។ គួរបញ្ជាក់ថា ប្រទេសឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តដល់កសិករ និងអ្នកផលិត ឱ្យប្រឹងបង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ដែលទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២៤ កន្លងមក។ ប្រទេសឡាវ មានធនធានធម្មជាតិច្រើន រួមជាមួយនឹងដីមានជីវជាតិសម្រាប់ការដាំដុះដំណាំផ្សេងៗ សម្រាប់នាំចេញទៅកាន់ទីផ្សាប្រទេសចិន៕

4_6_2025_2337
ប្រាំខែដើមឆ្នាំ​២០២៥ កម្ពុជារកប្រាក់ចំណូល​ជិតមួយលានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករចំនួនជាង៤៤៧ពាន់តោន​ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣ប្រទេស​ នៅទូទាំងពិភពលោក ដោយរកប្រាកចំណូលបានជិតមួយពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៤៨ក្រុមហ៊ុន បាននាំអង្ករទៅកាន់ទីផ្សារចំនួន៦៣គោលដៅ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦គោលដៅ ​មានបរិមាណស្រូវអង្ករចំនួន១៦០ ៧៣២តោន គិតជាទឹកប្រាក់ចំនួន១២៦.៧៥​លានដុល្លារ។ ចំណែកអង្ករនាំចេញទៅកាន់ទីផ្សារប្រទេសចិន ​និងក្រុងហុងកុង មានបរមានចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំពោះគោលដៅបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន ចំនួនប្រាំប្រទេស មានបរិមាណ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន៣៤.៥៦លានដុល្លារ និងនាំចេញទៅកាន់គោលដៅ៣០ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ ដោយមានបិរមាណអង្ករចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារ។ ចំពោះប្រភេទអង្ករនាំចេញវិញ មានអង្ករក្រអូបចំនួន៧៥.៥៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៩.៣៣ភាគរយ អង្ករ៤៤ចំហុយ ២.៤៣ភាគរយ អង្ករសរីរាង្គចំនួន២.០៣ភាគរយ  និងអង្ករផ្សេងៗចំនួន០.៦៥ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១០២ ៩៧៣តោន […]

កាលវិភាគផ្សព្វផ្សាយ