ផ្លែបឺររត់ពន្ធពីវៀតណាមចូលទៅថៃ ដោយភូថាជាផ្លែស្វាយ ត្រូវសមត្ថកិច្ចរឹបអូសនៅក្បែរក្រុងបាងកក

ទីក្រុងបាងកក៖ កាលពីថ្ងៃទី២៥​ ខែឧសភា ឆ្នាំ២០២៥នេះ​ នគរបាលថៃបានរកឃើញ​ផ្លែ​បឺរ​ស្រស់ប្រមាណ១១តោន ដែលជាផ្លែឈើរត់ពន្ធដោយខុសច្បាប់ពីប្រទេសវៀតណាម​ ហើយយកមកដាក់តាំងលក់​នៅ​ផ្សារដ៏ធំមួយកន្លែង ក្នុង​ស្រុក​ខ្លុងលួង ខេត្ត​ផាធុមថានីរបស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន​ បាងកក​ ប៉ុស្តិ៍​ បានឱ្យដឹងថា ផ្លែបឺរប្រមាណ១១តោននេះ ត្រូវបានឈ្មួញរត់ពន្ធពីប្រទេសវៀតណាម ដោយបញ្ជាក់ថា ជាផ្លែស្វាយស្រស់ ដើម្បីយកមកចែកចាយនៅក្នុងទីផ្សារលក់ដុំធំមួយក្នុងខេត្ត ផាធុមថានី ស្ថិតនៅខាងជើងទីក្រុងបាងកក។

ប្រតិបត្តិការបង្ក្រាបករណីក្លែងបន្លំទំនិញនេះ ត្រូវបានធ្វើឡើងដោយនគរបាលការពារ​អតិថិជន សហការជាមួយគយ និង​មន្ត្រី​កសិកម្ម​ ដោយ​ឆ្មក់​ចូលឆែកឆេរទំនិញផ្លែឈើស្រស់​ នៅក្នុង​ផ្សារ​លក់ដុំឈ្មោះ ផ្សារតាឡាដថៃ ស្ថិតនៅក្នុង​ស្រុក​ខ្លុងលួង ខេត្ត​ផាធុមថានី។

លោកឧត្តមសេនីយ៍ទោ ជីរ៉ាភប់ ភូរីដេត (Jiraphop Phuridet) មេបញ្ជាការនគរបាលនៃការិយាល័យស៊ើបអង្កេតជាន់ខ្ពស់ បាននិយាយថា ពួកគេបានរឹបអូសយកផ្លែប័រស្រស់ចំនួន៤២១ប្រអប់ មានទម្ងន់សរុបប្រហែល១១តោន និងមានតម្លៃប្រមាណ១,២លានបាត ឬស្មើនឹង៣៦​ ៨៦៤ដុល្លារ។

ការ​វាយឆ្មក់ចាប់ផ្លែប៊ឺរខុសច្បាប់ ​ត្រូវ​បាន​ធ្វើឡើងតាមរយៈការផ្តល់តម្រុយសម្ងាត់ប្រាប់នគរបាល​ថៃ​ថា ផ្លែឈើ​នេះ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ដឹកទំនិញ​ ដោយ​មិនប្រើ​រថយន្ត​សណ្តោង​ឡើយ ដើម្បី​គេច​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យនៅតាមផ្លូវ។

នគរបាលបាននិយាយថា ផ្លែប៊ឺរទាំងនេះត្រូវបានរត់ពន្ធពីប្រទេសវៀតណាម ដោយលាក់ក្នុងប្រអប់ ដែលដាក់ស្លាកសញ្ញាក្លែងក្លាយដោយសរសេរជាអក្សរចិនតថា “ផ្លែស្វាយ”។  ចំណែកស្លាកសញ្ញាប្រអប់ក៏ត្រូវបានលាបពណ៌ផងដែរ ដែលបង្ហាញថា អ្នករត់ពន្ធមានបំណងបិទបាំងព័ត៌មានលម្អិតនៃផលិតផល និងជៀសវាងការត្រួតពិនិត្យពីមន្ត្រីគយថៃ។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​អ្នក​លក់ ឬ​អ្នក​រត់ពន្ធ​ត្រូវ​បាន​សមត្ថកិច្ចបញ្ចេញ​ឱ្យដឹងជាសាធារណៈឡើយ ដោយ នគរបាល​គ្រាន់តែ​ឲ្យ​ដឹង​ត្រឹមថា ផ្លែប៊ឺរ​រឹបអូស​បាន​ទាំងនេះ​ កំពុងតែរក្សា​ទុក​នៅ​ការិយាល័យ​នីតិកម្មរបស់ក្រសួង​កសិកម្ម ដើម្បីពិនិត្យ​ និងស៊ើបអង្កេតបន្តទៀត៕


Screenshot 2025-11-03 142732 copy
  របរកសិកម្ម និងជំនឿផ្សេងៗរបស់ប្រជាកសិករ ដែលជាជនជាតិភាគតិច ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់ខ្ជួន

មណ្ឌលគិរី៖  តាមរយៈការធ្វើស្រែចម្ការ ដូចជាការដាំស្រូវ ការដាំដំណាំ នៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន គឺជាទម្លាប់ ដែលជនជាតិភាគតិចនៅកម្ពុជាតែងប្រកាន់ខ្ជាប់។ ការធ្វើចម្ការនេះត្រូវបានជនជាតិភាគតិចហៅថា ចម្ការវិលជុំ ដែលជាមុខរបរកសិកម្មតាំងតែពីដូនតាយូរលង់មកហើយ។ ទោះបីទំនៀមទម្លាប់នេះមានរយៈកាលដ៏យូរលង់មកហើយ តែការដាំស្រូវ ការធ្វើស្រែចម្ការ និងការគោរពនូវជំនឿដែលដូនតាបានបន្សល់ទុកឱ្យមកនេះ ត្រូវបានពួកគាត់ប្រកាន់ខ្ជាប់ ហើយគេឃើញតំបន់ ដែលជាការគោរពបូជារបស់ពួកគាត់ជាច្រើននៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន។ លោក ថុល វីរៈ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង បានប្រាប់ថា បើទោះបីជាពិភពលោករីករចម្រើន និងវិទ្យាសាស្រ្តជឿនលឿនបែបណាក្តី ពួកគាត់នៅតែប្រកាន់ប្រពៃណីបុរាណរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការដាំស្រូវ ការធ្វើស្រែចម្ការ សែនព្រេន ការគោរពព្រៃអារក្ខ ជំនឿ និងរក្សាដីកប់ខ្មោច ការធ្វើចម្ការវិលជុំ និងការគោរពជំនឿផ្សេងៗទៀត។ ជាពិសេសជាងនេះ ពួកគាត់នៅរក្សាបាននូវភាសាជនជាតិដើមភាគតិចព្នង ដោយភាគច្រើនអាចនិយាយភាសាដើមកំណើតបានទាំងចាស់ទាំងក្មេង។ លោកបានបញ្ជាក់ប្រាប់ថា​ «រៀងរាល់ការរៀបចំពិធីអ្វីមួយ គឺជនជាតិដើមភាគតិចព្នង តែងរក្សាប្រពៃណី ទំនៀមទម្លាប់របស់ចាស់បុរាណរៀងរហូតមក។ ការគោរពនេះតែងធ្វើឱ្យការរស់នៅ និងពិធីអ្វីមួយរបស់ពួកគាត់តែងជួបសេចក្តីសុខ និងចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច»។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាងវិញ បានប្រាប់ឱ្យដឹងថា ចំពោះមុខរបររបស់បងប្អូនជនជាតិព្នង សព្វថ្ងៃដូចជាដាំស្រូវ […]

564543773_1114576227463038_3862231034037237458_n
សហគមន៍កសិកម្មតាសីសាមគ្គី កំពុងកែប្រែកសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់

ដោយ ឡុង សារេត បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី សិ្ថតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីទទួលបានជោគជ័យលើការផលិត និងផ្គត់ផ្គង់បន្លែទៅលើទីផ្សារ សហគមន៍បាននិងកំពុងធ្វើការយ៉ាងសកម្មទៅលើការបណ្តុះបណ្តាលជំនាញដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ បើយោងតាមប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បើគិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៥នេះ សហគមន៍មានផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន៤៦០ខ្នង អាចផ្គត់ផ្គង់បន្លែទៅលើទីផ្សារបានចន្លោះពី៦ ទៅ៨តោនក្នុងមួយថ្ងៃ ហើយនៅក្នុងផែនការអាជីវកម្ម សហគមន៍គ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន២២៥ខ្នងទៀត។ លោករំពឹងថា នៅចុងឆ្នាំ២០២៥នេះ នឹងអាចសម្រេចបានផ្ទះសំណាញ់ចំនួន១០០ខ្នង ដាក់បញ្ចូលទៅក្នុងផែនការដាំដុះរបស់ខ្លួនបាន។ ដូចនេះនៅក្នុងឆ្នាំ២០២៦ សហគមន៍កាន់តែមានសមត្ថភាពផ្គត់ផ្គង់បន្លែកើនឡើងរហូតដល់៣០តោនក្នុងមួយថ្ងៃ។ លោក ណុប នុន ប្រធានសហគមន៍ខាងលើ បានឱ្យដឹងថា ដោយមើលឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងការដាំដុះបន្លែ និងការសាងសង់ផ្ទះសំណាញ់មានតម្លៃខ្ពស់, ក្នុងនាមជាជាកសិករ និងជាប្រធានសហគមន៍ លោកបានបង្កើតក្រុមសាងសង់ផ្ទះសំណាញ់ ដែលមានតម្លៃសមរម្យសម្រាប់ដាំដុះបន្លែ ដែលរហូតមកសព្វថ្ងៃនេះ មានចំនួនប្រាំពីរក្រុម។ បន្ថែមពីនេះទៀត សហគមន៍បានបង្កើតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ លោកបានលើកឡើងបែបប្រៀបធៀបថា «បើយើងរៀនជំនាញមួយៗវាងាយស្រួល។ ប៉ុន្តែជំនាញគ្រប់គ្រងចម្រុះនៅនឹងកសិដ្ឋាន នៅសហគមន៍នេះ គឺជារឿងមួយ ដែលត្រូវចុះអនុវត្តផ្ទាល់។ ពីមុនសហគមន៍ផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋ ដែលចាប់អារម្មណ៍លើជំនាញកសិកម្មនេះ មួយវគ្គមានរយៈពេលបីខែ តែដល់ពេលកំណើននៃការចូលរួមមានការកើនឡើងពីបងប្អូនកសិករមកពីបណ្តាខេត្តផ្សេងៗមកច្រើន ហើយកន្លែងមានកំណត់ ខាងសហគមន៍ធ្វើការបណ្តុះបណ្តាលត្រឹមតែរយៈពេល១៥ថ្ងៃ ហើយយើងបញ្ជូនពួកគាត់ទៅអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន អមជាមួយគ្រូជំនាញម្នាក់ដើរតាមបង្ហាញនៅកន្លែងផ្ទាល់ […]

572764568_1273214894848796_2291219796817680984_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅទីក្រុងអូក្លិន និងប្រកាសតែងតាំងប្រធានថ្មី អាណត្តិទី១

ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ  ក្នុងនោះរួមមាន៖  * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។  * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  * ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ […]

photo_2025-10-31_08-05-34 (2)
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បង្ហាញការជឿជាក់លើគោលនយោបាយម្រេច ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់កសិករ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ស្របពេលសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ បានធ្វើឱ្យសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេច នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។ លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេចមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតគោលនយោបាយម្រេច ដើម្បីធ្វើឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយក្នុងនោះអង្គការដៃគូអភិវឌ្ឍន៍មួយចំនួបានព្យាយាមជួយដល់កសិករដាំដុះ​និងអ្នកនាំចេញ។ ផលិតផលម្រេច ដែលកសិករដាំបាននាពេលកន្លងមក ត្រូវបានលក់ចែកចាតសម្រាប់តម្រូវការក្នុងស្រុកប្រហែល១០ភាគរយ និង៩០ភាគរយត្រូវនាំចេញ។  ដូច្នេះកសិករក្នុងស្រុកត្រូវស្វែងយល់បន្ថែម ត្រូវប្រើជី និងថ្នាំបែបណា ដើម្បីឱ្យទិន្នផលម្រេចរបស់ខ្លួនត្រូវបានក្រុមហ៊ុននាំចេញទទួលទិញ។ តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ។ សម្រាប់កសិករមួយចំនួនក្រោយពីទទួលបានចំណេះដឹងហើយ បានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួន ដើម្បីទទួលបានការបញ្ជាក់អំពីស្តង់ដាសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនផ្សេងទៀតមិនទាន់ធ្វើបានល្អនៅឡើយទេ។ កង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ដោយសង្ឃឹមថា រាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។ លោកស្រី សួន ជុឡា បានគូសបញ្ជាក់ដូច្នេះថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ