ហ្វីលីពីន​នឹង​បញ្ឈប់​ការ​នាំ​ចូលសាច់មាន់ពី​ប្រេស៊ីល ខ្លាចឆ្លងជំងឺផ្តាសាយបក្សី

ទីក្រុងម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងផ្អាកការនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីលជាបណ្ដោះអាសន្ន បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ដែលបណ្តាលឱ្យងាប់អស់មាន់រាប់ពាន់ក្បាល។

យោងតាមសារព័ត៌មានជាច្រើន​ បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្ម​ ហ្វីលីពីន ដែលបានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងដាក់បម្រាមនៅទូទាំងប្រទេសមិនឱ្យនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញផលិតផលបសុបក្សីធំជាងគេបំផុតលើពិភពលោក។

ប្រទេសចិន ម៉ិកស៊ិក ឈីលី និងអ៊ុយរូហ្គាយ បានហាមមិនឱ្យនាំចូលសាច់មាន់ បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសប្រេស៊ីល ដែលបណ្តាលឱ្យងាប់មាន់អស់ជិត៧ ៤០០ក្បាល។

ចំណែកប្រទេសហ្វីលីពីន ក៏បានចេញបម្រាមមិនឱ្យនាំចូលសាច់បក្សីជាបណ្តោះអាសន្នពីបណ្តាប្រទេស ដែលមានការឆ្លងជំងឺផ្តាសាយបក្សី ដើម្បីការពារកុំកើតជំងឺឆ្លងនៅក្នុងប្រទេស។

ប្រទេសប្រេស៊ីល គឺជាអ្នកផ្គត់ផ្គង់សាច់បសុបក្សីដ៏ធំសម្រាប់ហ្វីលីពីន ជាពិសេសសម្រាប់ឧស្សាហកម្មកែច្នៃសាច់ ដែលប្រហែល៦០ភាគរយ សម្រាប់ធ្វើសាច់ក្រក និងនំប៉័ងសាច់។

ការហាមមិនឱ្យនាំចូលផលិតផលសាច់បក្សីពីប្រទេសប្រេស៊ីល អាចធ្វើឱ្យហ្វីលីពីនជួបបញ្ហាខ្លះដែរ ដូច្នេះត្រូវនាំចូលសាច់មាន់ពីប្រទេសប៉ូឡូញ រុស្ស៊ី និងអាល្លឺម៉ង់។

ចំណែកបណ្តាប្រទេសនៅក្នុងសហភាពអឺរ៉ុប និងប្រទេសចិនបានផ្អាកការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល ដោយសារការផ្ទុះជំងឺផ្ដាសាយបក្សី។

ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ពីទីក្រុង ប្រាស៊ីលីយ៉ា (Brasilia) ប្រទេសប្រេស៊ីល បានឱ្យដឹងថា ក្រសួងកសិកម្មប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុបបានផ្អាកការនាំចូលសាច់មាន់ពីប្រទេសប្រេស៊ីល។​ ចំណែកប្រទេសចិន ក៏បានផ្អាកការនាំចូលរយៈពេល៦០ថ្ងៃ ដោយសារខ្លាចឆ្លងជំងឺផ្តាសាយបក្សី។

យោងតាមទិន្នន័យផ្លូវការពីសមាគមអ្នកនាំចេញសាច់របស់ប្រេស៊ីល បានបង្ហាញថា កាលពីឆ្នាំ២០២៤ បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុបបាននាំចូលសាច់មាន់ជាង២៣១ ០០០តោន ពីប្រទេសប្រេស៊ីល។ ចំណែកប្រទេសចិន ដែលជាប្រទេសនាំចេញសាច់មាន់ធំជាងគេលើពិភពលោក បាននាំចូលសាច់មាន់ចំនួន៥៦២ ០០០តោន​។

ដោយឡែកចំពោះស្ថានការណ៍ នៅក្នុងឆ្នាំ២០២៥នេះ សហរដ្ឋអាមេរិក ដែលមានព្រំដែនជាប់ជាមួយប្រទេសប្រេស៊ីល បានសម្លាប់សត្វមាន់អស់ជាង ១០លានក្បាល៕


4_6_2025_2337
ឥណ្ឌូណេស៊ី ចង់បន្តនាំអង្ករចូលពីកម្ពុជា តែត្រូវការគុណភាពល្អ និងតម្លៃទាបសមរម្យ

ទីក្រុងហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីក៏ស្ថិតក្នុងចំណោមប្រទេស ទិញអង្ករចូលដើម្បីបង្រ្គប់តម្រូវការក្នុងស្រុក ដែលស្របពេលជាមួយគ្នានេះដែរ ចាំបាច់ត្រូវការផ្គត់ផ្គត់អង្ករពីដៃគូមួយចំនួន ជាពិសេសពីដៃគូពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ាន​ ដូចជា កម្ពុជា វៀតណាម​ និងថៃ ជាដើម។ កន្លងមកប្រទេសឥណ្ឌូណេស៊ី ក៏មានការនាំចូលអង្ករពីប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្គត់ផ្គង់​អង្ករ​ចំនួន២៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ២០២៤​​។​ តាមរយៈកិច្ចព្រមព្រៀង​នេះ ​ត្រូវបាន​គេ​មើលឃើញថា ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសារព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី នាដើមសប្តាហ៍នេះ ពី​ការកើនឡើងលើវិស័យ​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ឥណ្ឌូណេស៊ី និងកម្ពុជា។ ទោះបីយ៉ាងណាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានបង្ហាញពីបញ្ហា​ប្រឈមមួយ​ជុំវិញ​តម្លៃ​ប្រកួតប្រជែង និង​ថ្លៃ​ដឹកជញ្ជូន​ ដែលចាំបាច់ណាស់ជាជម្រើសរបស់អ្នកពាណិជ្ជករ។ ឯកឧត្តម សាន់តូ ដារម៉ូស៊ូម៉ារតូ បានថ្លែងថា «យើងឃើញថា ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​កម្ពុជាមិនសូវទាន់​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់នោះទេ​។ ទោះបីយ៉ាងណា​ឥណ្ឌូណេស៊ី ​ថ្លឹងថ្លែង​អំពីគុណភាព និងតម្លៃ ប្រសិនបើ​យើងមាន​តម្រូវការ​ណាមួយនោះ»។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា​«យើងក៏ត្រូវការទំនិញមានគុណភាពល្អដូចទំនិញរបស់ប្រទេសដទៃទៀតដែរ។ អង្ករ គឺប្រទេសឥណ្ឌូណេស៊ីត្រូវការនាំចូលពីបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម។ សម្រាប់តម្លៃឃើញថា អង្ករកម្ពុជានៅមានចន្លោះខ្វះខាតបន្តិច ដូចជាថ្លៃខ្ពស់ជាង ឬទាបជាង ពោលគឺនៅខ្វះត្រង់ចំណុចនេះបន្តិច។ ទាំងអស់នេះយើងអាចចោទសួរថា តើប្រទេសទាំងពីរអាចចរចារឿងតម្លៃនេះបាន […]

image_2025-06-05_14-41-58
​ឡាវ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ ជា​លើក​ដំបូងចំនួន៩០តោន ​ទៅ​ប្រទេស​ចិន

វៀងចន្ទន៍៖ កាលពីសប្តាហ៍មុន ប្រទេសឡាវបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងចំនួន៩០តោន ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្មរបស់ប្រទេសឡាវ។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញនេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងឡាវ និងចិន បន្ទាប់ពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ២០២៣ ក្នុងការនាំចេញផ្លែស្វាយស្រស់របស់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងបើកទ្វារវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែទូលំទូលាយរបស់ឡាវ។ លោក ប៊ុនចាន់ ខុមប៊ុនយ៉ាស៊ីត (Bunchan Kombonyasit)​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រាប់ថា ក្រសួងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការផ្លាស់ប្តូរពីបរទេស និងគាំទ្រដល់ការកែច្នៃតម្លៃបន្ថែមសម្រាប់ការនាំចេញ។ រដ្ឋាភិបាលឡាវបានកំណត់គោលដៅសម្រាប់កំណើនវិស័យកសិកម្មចំនួន៤,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយមានបំណងជំរុញការរួមចំណែករបស់វិស័យកសិកម្មដល់ផលិតផលក្នុងស្រុករបស់ប្រទេ ឱ្យដល់២២,៤ភាគរយ។ គួរបញ្ជាក់ថា ប្រទេសឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តដល់កសិករ និងអ្នកផលិត ឱ្យប្រឹងបង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ដែលទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២៤ កន្លងមក។ ប្រទេសឡាវ មានធនធានធម្មជាតិច្រើន រួមជាមួយនឹងដីមានជីវជាតិសម្រាប់ការដាំដុះដំណាំផ្សេងៗ សម្រាប់នាំចេញទៅកាន់ទីផ្សាប្រទេសចិន៕

4_6_2025_2337
ប្រាំខែដើមឆ្នាំ​២០២៥ កម្ពុជារកប្រាក់ចំណូល​ជិតមួយលានដុល្លារ ពីការនាំចេញស្រូវ និងអង្ករ

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករចំនួនជាង៤៤៧ពាន់តោន​ ទៅកាន់ទីផ្សារអន្តរជាតិចំនួន៦៣ប្រទេស​ នៅទូទាំងពិភពលោក ដោយរកប្រាកចំណូលបានជិតមួយពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា​ ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជាចំនួន៤៨ក្រុមហ៊ុន បាននាំអង្ករទៅកាន់ទីផ្សារចំនួន៦៣គោលដៅ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦គោលដៅ ​មានបរិមាណស្រូវអង្ករចំនួន១៦០ ៧៣២តោន គិតជាទឹកប្រាក់ចំនួន១២៦.៧៥​លានដុល្លារ។ ចំណែកអង្ករនាំចេញទៅកាន់ទីផ្សារប្រទេសចិន ​និងក្រុងហុងកុង មានបរមានចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំពោះគោលដៅបាននាំចេញអង្ករទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន ចំនួនប្រាំប្រទេស មានបរិមាណ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន៣៤.៥៦លានដុល្លារ និងនាំចេញទៅកាន់គោលដៅ៣០ប្រទេសផ្សេងទៀត នៅក្នុងទ្វីបអាហ្វ្រិក  តំបន់មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ ដោយមានបិរមាណអង្ករចំនួន៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារ។ ចំពោះប្រភេទអង្ករនាំចេញវិញ មានអង្ករក្រអូបចំនួន៧៥.៥៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង១៩.៣៣ភាគរយ អង្ករ៤៤ចំហុយ ២.៤៣ភាគរយ អង្ករសរីរាង្គចំនួន២.០៣ភាគរយ  និងអង្ករផ្សេងៗចំនួន០.៦៥ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១០២ ៩៧៣តោន […]

e1e7fa83-a6e6-40a7-8c3b-fb0fa4c85b6a
ដោយសារពន្ធនាំចូលថ្លៃពេក ភោជនីយដ្ឋាននៅក្រុង​ប៉េកាំង​ ចាប់ផ្តើមប្រើសាច់គោអូស្ត្រាលីជំនួស​សាច់គោ​អាម៉េរិក​

ទីក្រុងប៉េកាំង៖ បុគ្គលិកបម្រើការនៅបណ្តាញភោជនីយដ្ឋានបែបអាមេរិកាំង នៅទីក្រុងប៉េកាំង បាននិយាយនៅដើមសប្តាហ៍នេះថា កាលពីពេលថ្មីៗនេះ ភោជនីយដ្ឋានបានចាប់ផ្តើមប្រើសាច់អូស្ត្រាលី ដែលមានតម្លៃថោកជាងសាច់គោអាម៉េរិក ដែលលែងមានអ្នកនាំចូលប្រទេសចិន ព្រោះតម្លៃពន្ធលើការនាំចូលមានអត្រាខ្ពស់ពេក។ សារព័ត៌មាន គ្លូបល ថែមស៍ របស់ចិន បានធ្វើសេចក្តីរាយការណ៍ថា អវត្តមានសាច់គោអាម៉េរិកនៅលើបញ្ជីមុខ គឺជាសញ្ញាបង្ហាញឱ្យឃើញផលប៉ះពាល់យូរអង្វែងរបស់សង្រ្គាមពាណិជ្ជកម្ម ដែលបង្កឡើងដោយសហរដ្ឋអាមេរិក ចំពោះការប្រកួតប្រជែងនៃផលិតផលអាមេរិកនៅក្នុងទីផ្សារប្រទេសចិន។ បុគ្គលិកនៅសាខាភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែង​ផ្នែកសាច់អាំងបែបអាមេរិក នៅទីក្រុងប៉េកាំង បាននិយាយថា ភោជនីយដ្ឋានបានឈប់ប្រើសាច់គោនាំចូលពីសហរដ្ឋអាមេរិក ប្រហែលមួយខែកន្លងមកហើយ ដោយសារពន្ធនាំចូលថ្លៃពេក។ បុគ្គលិករូបនេះបាននិយាយទៀតថា ក្រៅពីថ្លៃចេញចូលខ្ពស់ពេក ភោជនីយដ្ឋានក៏មិនអាចរកអ្នកផ្គត់ផ្គង់សាច់គោអាម៉េរិកបានដែរ​ ដោយសារអ្នកផ្គត់ផ្គង់សាច់គោនាំចូលពីសហរដ្ឋអាមេរិក បានប្តូរទៅលក់សាច់គោនាំចូលពីប្រទេសអូស្ត្រាលីវិញ។ សាច់គោអាម៉េរិកត្រូវបានគេចាត់ទុកថា មានគុណភាពល្អជាងគេបន្តិច ប៉ុន្តែសាច់គោនេះមិនអាចប្រកួតប្រជែងជាមួយសាច់គោអូស្ត្រាលី ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អប្រហាក់ប្រហែលគ្នាដែរ។ យោងទូរទស្សន៍ CNBC របស់អាម៉េរិក បានឱ្យដឹងថា ក្រៅពីសាច់គោ សូម្បីតែជើងមាន់អាម៉េរិក ក៏ត្រូវមាន់នាំមកពីប្រទេសប្រេស៊ីល ឬប្រទេសរុស្ស៊ី ដណ្តើមទីផ្សារអស់ដែរ។ ​ផលិតផល​កសិកម្ម​របស់​អាម៉េរិក​បាន​និង​កំពុង​បាត់ឈ្មោះពីក្នុង​​ហាង​ទំនិញ ​និង​លែងមានឈ្មោះលើបញ្ជីមុខម្ហូបតាមភោជនីយដ្ឋាន​របស់​ចិនតែម្តង។ ចំណែកទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ​ របស់ចិនបានរាយការណ៍ថា រដ្ឋាភិបាលអាម៉េរិកបានប្រកាសដាក់ពន្ធបន្ថែម១០ភាគរយទៀតលើផលិតផលនាំចូលពីប្រទេសចិន។ ជាការឆ្លើយតប គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន ធ្លាប់បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលមួយចំនួន ដែលនាំចូលពីសហរដ្ឋអាមេរិក រួមទាំងពន្ធបន្ថែម១០ភាគរយលើសាច់គោនាំចូលពីអាម៉េរិកផងដែរ។ […]

កាលវិភាគផ្សព្វផ្សាយ