ចិនចាប់ផ្តើមយកពន្ធលើការលក់បង្ខូចថ្លៃ​​ លើសារធាតុគីមីនាំចូលពីឥណ្ឌា សម្រាប់ផលិតថ្នាំកម្ចាត់សត្វល្អិត

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះតទៅ ប្រទេសចិននឹងដាក់ពន្ធរយៈពេលប្រាំឆ្នាំ លើថ្នាំសម្លាប់សត្វល្អិត​នាំចូលពីប្រទេសឥណ្ឌា ឈ្មោះ សាយពើមេទ្រីន (Cypermethrin)​ ដើម្បីការពារផលប្រយោជន៍ក្រុមហ៊ុនក្នុងស្រុក ពីការលក់បង្ខូចតម្លៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន ឈ្មោះ ក្លូបល ថែមស៍ (​Global Times) បានដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ ដែលបាននិយាយថា វិធានការនេះបង្ហាញយ៉ាងច្បាស់ អំពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាលចិន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ដោយត្រូវតែឆ្លើយតបចំពោះការធ្វើពាណិជ្ជកម្មអយុត្តិធម៌ពីសំណាក់ប្រទេសឥណ្ឌា។

ឆ្លើយតបទៅនឹងសំណើររបស់ឧស្សាហកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មចិន បានចាប់ផ្តើមស៊ើបអង្កេតលើការលក់បង្ខូចថ្លៃចំពោះថ្នាំសម្លាប់សត្វល្អិត សាយពើមេទ្រីន ដែលនាំចូលពីប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤​ ហើយបើគិតមកដល់ថ្ងៃត្រូវជាប់ពន្ធនេះ គឺមានរយៈពេលមួយឆ្នាំគត់។

ក្រសួងពាណិជ្ជកម្មចិន​ បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា​ ក្នុងអំឡុងពេលស៊ើបអង្កេត ក្រសួងពិតបានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់របស់ចិន និងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដោយបានពិគ្រោះជាមួយភាគីពាក់ព័ន្ធយ៉ាងល្អិតល្អន់បំផុត ដើម្បីការពារសិទ្ធិរបស់អ្នកពាក់ព័ន្ធទាំងអស់ និងឈានដល់ការសន្និដ្ឋានដោយ យុត្តិធម៌ និងមិនលម្អៀង។

អ្នកនាំពាក្យដដែលនេះ បាននិយាយទៀតថា ការស៊ើបអង្កេតបានធ្វើសេចក្តីសន្និដ្ឋានថា ការនាំចូលសារធាតុ​​ សាយពើមេទ្រីន ពីប្រទេសឥណ្ឌា​ សម្រាប់លក់បង្ខូចតម្លៃ ដែលបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក។

អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​និយាយ​ថា អត្រា​ពន្ធប្រឆាំង​ការ​លក់បង្ខូចតម្លៃនេះ​នឹង​មាន​ចន្លោះ​ពី ៤៨,៤ ភាគរយ ​ដល់ ១៦៦,២ ភាគរយ​ លើសារធាតុ​ សាយពើមេទ្រីន នាំចូលពីប្រទេសឥណ្ឌា។

សារធាតុគីមី សាយពើមីទ្រីន ត្រូវគេប្រើនៅក្នុងវិស័យកសិកម្ម ដើម្បីផលិតថ្នាំសម្លាប់សត្វល្អិតសម្រាប់កម្ចាត់សត្វល្អិតចង្រៃនៅក្នុងប្រភេទដំណាំ មានដូចជា​ កប្បាស ឈើហូបផ្លែ បន្លែ ថ្នាំជក់ ពោត និងផ្កា​ ជាដើម៕


Akaushi_Steak_Bundle
អាម៉េរិកសាទរអូស្ត្រាលីបើកទីផ្សារទទួលសាច់គោនាំចូលពីប្រទេសរបស់ខ្លួន

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក សម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសអូស្ត្រាលីក្នុងការបើកទីផ្សារសាច់គោ នាំចូលពីសហរដ្ឋអាម៉េរិក និងបានបង្ហាញពីការកាត់បន្ថយពន្ធខ្លះដល់រដ្ឋាភិបាលប្រទេសអូស្រា្តលី។ ប្រទេសអូស្ត្រាលី បាននិយាយថា សហរដ្ឋអាម៉េរិក មានប្រព័ន្ធត្រួតពិនិត្យប្រសើរជាងមុនក្នុងការតាមដាន និងគ្រប់គ្រងសុខភាពសត្វពាហនៈ ដូច្នេះពួកគេនឹងទទួលទិញសាច់គោ ដែលធ្លាប់មានប្រភពចេញពីប្រទេសកាណាដា ឬម៉ិកស៊ិក ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាចុងសប្តាហ៍កន្លងមកបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក​​ ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញការអបអរសាទរប្រទេសអូស្ត្រាលីចំពោះការបើកទីផ្សារសាច់គោរបស់ខ្លួន និងបញ្ជាក់ថា អ្នកផលិតសាច់គោអាម៉េរិកនឹងនាំចេញផលិតផលទៅកាន់ប្រទេសអូស្ត្រាលី ក្នុងបរិមាណច្រើន និងជាបន្តបន្ទាប់គ្នា។ តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសាន់ គ្រៀំ  (Jamison Greer) បាននិយាយថា ការសម្រេចចិត្តរបស់អូស្ត្រាលី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយពន្ធ ដែលកាលពីមុនប្រទេសអូស្ត្រាលីប្រឈមនឹងការជាប់ពន្ធ១០ភាគរយ។ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានបន្ធូរបន្ថយច្បាប់នាំចូល ដែលមានចាប់តាំងពីឆ្នាំ២០០៣ ដោយកាលនោះអូស្ត្រាលីបានដាក់កម្រិតលើផលិតផលសាច់គោអាម៉េរិក ដោយសារតែការភ័យខ្លាចអំពីជំងឺឆ្លងពីក្នុងសត្វគោ។ វាជំងឺកាចសាហាវមួយ ដែលក្រៅពីឆ្លងរវាងគោក្របី វាក៏អាចឆ្លងរវាងគោក្របី និងមនុស្សផងដែរ។ ទោះបីជាប្រទេសអូស្ត្រាលី បានបន្ធូរបន្ថយការរឹតបន្តឹងជាច្រើន កាលពីក្នុងឆ្នាំ២០១៩ ក៏ដោយ ក៏វិធានការមួយចំនួននៅតែមានសម្រាប់គោក្របី ដែលមានប្រភពមកពីកន្លែងផ្សេង ប៉ុន្តែត្រូវបានដំណើរការនៅក្នុងកន្លែងសត្តឃាតរបស់អាម៉េរិក។ […]

1753011280-3253-medium
ផ្លែប៉ោមរបស់កូរ៉េខាងជើង ចាប់ផ្តើមមានលក់ក្នុងផ្សារទំនើបរបស់រុស្ស៊ី

អន្តរជាតិ៖ ផ្លែ​ប៉ោម​​មាន​ប្រភព​មក​ពីប្រទេស​កូរ៉េ​ខាង​ជើង​ ឥឡូវ​នេះ​ចាប់ផ្តើមមានលក់​នៅ​ក្នុង​ផ្សារ​ទំនើបរបស់​រុស្ស៊ី ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការចាប់អារម្មណ៍ចំពោះផលិតផលរបស់កូរ៉េខាងជើង​ នៅក្នុងសេដ្ឋកិច្ចរុស្ស៊ី។ យោងតាមគេហទំព័រលក់បន្លែ ផ្លែឈើ បានឱ្យដឹងថា ការកើនឡើងនៃវត្តមានទំនិញកសិផលរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ស្របពេលមានកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ ដែលត្រូវបានបង្កើតឡើងកាលពី២០២៣ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ការចរាចរណ៍ទំនិញនាំចេញពីប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ឃើញមាននាវានេសាទកូរ៉េខាងជើងនៅជិតដែនទឹកចុងបូព៌ារបស់រុស្ស៊ី និងការចុះបញ្ជីស្លាកសញ្ញាពាណិជ្ជសម្រាប់ផលិតផលផ្សេងៗទៀតរបស់ប្រទេសកូរ៉េខាង។ កាលពីខែកក្កដា ឆ្នាំ២០២៤ ប្រទេសរុស្ស៊ីបានចុះកិច្ចព្រមព្រៀងទិញផ្លែប៉ោមរបស់កូរ៉េខាងជើង ដើម្បីបំពេញតម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ តាមរយៈការពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។ កិច្ចព្រមព្រៀងនេះបានកើតឡើងក្រោយពេលមានការការព្យាករណ៍ថា ផលិតកម្មផ្លែប៉ោមរបស់រុស្ស៊ី សម្រាប់ឆ្នាំ២០២៥ អាចធ្លាក់មកនៅត្រឹម១,៥លានតោន ដោយថយចុះពីមុនបរិមាណ១,៨លានតោន ដែលបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ។  តាមរយៈការនាំចូលផ្លែប៉ោមរបស់កូរ៉េខាងជើងនេះ រដ្ឋាភិបាល​រុស្ស៊ី​ ក៏ចង់ឱ្យមានការ​ផ្គត់ផ្គង់​ផ្លែ​ប៉ោម​បន្ថែមទៀត ​តាម​រយៈ​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ជា​មិត្ត។ ប្រទេសរុស្ស៊ី និងប្រទេសកូរ៉េខាងជើង កំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។   ក្នុងនោះ ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ជាងគេ គឺការសាងសង់ស្ពានល្បឿនលឿនក្នុងគម្រោងទឹកប្រាក់ជាង១០០លានដុល្លារ​ តភ្ជាប់ប្រទេសទាំងពីរ​ ដោយឆ្លងកាត់ទន្លេដ៏ធំមួយ ជាពិសេសការស្តារឡើងវិញនូវការតភ្ជាប់ផ្លូវដែករវាងទីក្រុងម៉ូស្កូ និងទីក្រុងព្យុងយ៉ាង ដែលមានចម្ងាយសរុបជា១០ ០០០គីឡូម៉ែត្រ។ លើសពីនេះ ក៏មានកម្មវិធីផ្លាស់ប្តូរផ្នែកមនុស្សធម៌ […]

IMG_20250730_131248
អនុវត្តន៍ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី និងការណែនាំរបស់ធនាគារជាតិ, ធ​នាគាររដ្ឋ ARDB ប្រកាសលុបចោលបំណុលទាំងស្រុង ដល់យោធិនពលីជីវិត និងយោធិនរងរបួសពិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ធនាគាររដ្ឋ ARDB សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ធនាគារតាមរយៈលេខទូរស័ព្ទ៖ 077 759 159/012 881 969៕

IMG_1199
សហភាពអឺរ៉ុបយកចិត្តទុកដាក់ជាខ្លាំងលើដំណាំម្រេច និងស្វាយចន្ទីកម្ពុជា ដើម្បីជំរុញការនាំចេញ

រាជធានីភ្នំពេញ៖ ប្រធានកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្ម និងប្រព័ន្ធស្បៀងនៃសហភាពអឺរ៉ុប(EU)ប្រចាំនៅកម្ពុជាថ្មីៗនេះបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំងរបស់ខ្លួនទៅលើដំណាំម្រេច និងដំណាំស្វាយចន្ទី ដើម្បីជំរុញការកែច្នៃ ការផលិតកម្ពុជាសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារប្រទេសផ្សេងទៀតនៅលើពិភពលោក។ នៅក្នុងកម្មវិធី យុវកសិករ និងកសិ-ឡាពិកកម្ពុជាលើកទី១ដែលរៀបចំនៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបកន្លងទៅថ្មីៗនេះ , អ្នកស្រី ប៊ី សុគន្ធា ប្រធានកម្មវិធី ខ្សែច្រវាក់តម្លៃកសិកម្មនិងប្រព័ន្ធស្បៀងនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)បានលើកឡើងថានៅក្នុងតំបន់យើងបាននិយាយកន្លងមកស្រូវជាដំណាំសំខាន់ទីមួយរបស់កសិករកម្ពុជា ។ ប៉ុន្តែស្ថិតក្នុងដំណាក់ការសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍ យើងមិនគួរផ្តោតតែទៅលើដំណាំតែមួយមុខនោះទេ។ យើងគួរតែធ្វើការដាំដុះចម្រុះ។  យើងឃើញមានដំណាំពីរប្រភេទសំខាន់ៗដែលជួយដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាជួយដល់សេដ្ឋកិច្ចររបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា មានដំណាំម្រេចនិងស្វាយចន្ទី  ទោះបីមិនត្រូវការហូបចុកជាប្រចាំ ប៉ុន្តែវាជួយដល់សេដ្ឋកិច្ចកសិកនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី ប៊ី សុគន្ធា បានគូសបញ្ជាក់ថា “សម្រាប់ដំណាំទាំងពីរប្រភេទនេះ ខាងសហភាពអឺរ៉ុបបានផ្តោតការយកចិត្តទុកដាក់ និងជួយជំរុញក្នុងការផលិតនិងការកែច្នៃដើម្បីធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបនិងទីផ្សារសកលលោក”។ បើតាមអ្នកស្រី ប៊ី សុគន្ធា ការលើកឡើងអំពីដំណាំម្រេច និងស្វាយចន្ទី គឺចង់បង្ហាញទៅដល់យុវកសិករជំនាន់ក្រោយបានដឹងអំពីសក្តានុពលនៃដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ។ តួយ៉ាងម្រេចជាដំណាំមួយដែលតំណាងឱ្យផលិតផលដែលល្បីត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក រួមទាំងទីផ្សារនៅអឺរ៉ុប។ ស្វាយចន្ទីជាដំណាំសេដ្ឋកិច្ចដែលផ្តល់ចំណូលដល់កម្ពុជារហូតដល់១ពាន់លានដុល្លារ ហើយគេរំពឹងទុកថា កម្ពុជាអាចរកប្រាក់ចំណូលកើនឡើងដល់២ពាន់លានដុល្លារនៅឆ្នាំ២០៣៥។ អ្នកស្រីបន្តថា សហភាពអឺរ៉ុបនៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវតន៍ មើលទៅលើលក្ខណៈគោលនយោបាយ […]

កាលវិភាគផ្សព្វផ្សាយ