ក្រុមហ៊ុនខ្មែរក្នុងស្រុកពីរនាំចេញគ្រាប់ស្វាយចន្ទី និងស្វាយរមៀតស្ងួត ទៅកាន់ម៉ាឡេស៊ី

រាជធានីភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្ម កាលពីពេឡថ្មីៗបានបង្ហាញថា មានក្រុមហ៊ុនក្នុងស្រុកចំនួនពីរ ក្នុងនោះមានក្រុមហ៊ុន អ៊ែមភល អាហ្គ្រោប្រដាក់ និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន បាននាំចេញគ្រាប់ស្វាយចន្ទី និងស្វាយកែវរមៀតស្ងួតលើកដំបូង ទៅកាន់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន​ ត្រាគិនតិច សូលូសិន (TRACKINTECH SOLUTIONS SND BHD) ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ។

ក្រសួងពាណិជ្ជកម្មបង្ហាញអំពីការនាំចេញផលិតផលរបស់ក្រុមហ៊ុនទាំងពីរខាងលើ ធ្វើឡើងក្នុងកំពុងពេលលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីតាំងផែស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក​ ក្នុងរាជធានីភ្នំពេញ ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា “នេះជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ ហើយការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង១០ ០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួតចំនួន ២១០កេស ស្មើរនឹង១០ ៥០០កញ្ចប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយនឹងធ្វើការចែកចាយបន្តទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេផងដែរ”។

កម្ពុជាកំពុងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំនៅក្នុងទីផ្សារពិភពលោក។​ យោងតាមទិន្នន័យរបស់សមាគមគ្រាប់ស្វាយចន្ទី អ្នកដាំដុះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៨៥០ ០០០ តោន ដែលមានតម្លៃ១,១៥ ពាន់លានដុល្លារ កាលពីឆ្នាំមុន។

គួរម្លឹកជូនផងដែរថា កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  បានចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹង និងពង្រីកទីផ្សារអន្តរជាតិ សម្រាប់ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ និងក្រុមហ៊ុន ត្រាគិនតិច សូលូសិន ម៉ាឡេស៊ី និងរវាងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ជាមួយក្រុមហ៊ុន ត្រាគិនតិច សូលូសិន ម៉ាឡេស៊ី ហើយពិធីនេះ មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ អគ្គនាយរង ប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនស្វាយចន្ទី ក្រុមហ៊ុនស្វាយ ក្រុមហ៊ុនម៉ាឡេស៊ី និងអង្គការជាច្រើនរូបផងដែរ។

យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ ក្រុមហ៊ុន ត្រាគិនតិច សូលូសិន ម៉ាឡេស៊ី នឹងបញ្ជាទិញស្វាយចន្ទីកែច្នៃពីក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ និងស្វាយសម្ងួតពីក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ក្នុងគោលបំណងលើកកម្ពស់ ផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតកម្ពុជា បង្កើតលក្ខខណ្ឌដែលអ្នកចែកចាយនឹងមានសិទ្ធិផ្តាច់មុខក្នុងការធ្វើទីផ្សារ និងដាក់លក់ នៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ៕


PRESS RELEASE_V234-1-01
ធនាគារ ARDB ចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ។ ញត្តិថ្កោលទោសនេះមានខ្លឹមសារដូច្នេះថា៖ យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបង្កសង្គ្រាមឈ្លានពានដោយខុសច្បាប់ និងគួរឱ្យស្អប់ខ្ពើមពីសំណាក់ប្រទេសថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធំគ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងផ្សែងពុល បាញ់ស្រោចដ៏កំរោល ដោយមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ចូលយ៉ាងជ្រៅក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់អាយុជីវិត និងរងរបួសជាច្រើន, ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាលារៀន និងផ្ទះសម្បែងរបស់ប្រជាជនជាច្រើនខ្នងត្រូវបានបំផ្លាញប្រជាជន និងសិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ ដែលបង្កនូវវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកនេះ។ ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ភាគីថៃ លើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ” ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីថ្ងៃទី២៦ […]

photo_2025-12-25_12-36-59 (9)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាគមបណ្ដាញកសិករតេជោ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ខេត្តកណ្ដាល៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមបណ្ដាញកសិករតេជោ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក ជេត ភិរម្យ អនុប្រធាននៃសមាគមបណ្ដាញកសិករតេជោ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំធនាគារ ARDB និងតំណាងសមាគមបណ្ដាញកសិករតេជោ សរុបជាង៥០នាក់។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរព័ត៌មាន និងចែករំលែកបទពិសោធកសិកម្ម ផ្ដល់ហិរញ្ញប្បទានគាំទ្រលើកតម្កើងសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងផ្ដល់ការគាំទ្រជំនួយបច្ចេកទេសកសិកម្ម និងការតភ្ជាប់ទីផ្សារលក់ផលិតផលកសិកម្ម។ ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស […]

68
បម្រាមនាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ ធ្វើឱ្យតម្លៃអង្ករពិភពលោកធ្លាក់ចុះ

ហ្សាការតា៖ រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី បានមានប្រសាសន៍ កាលពីដើមសប្តាហ៍មុនថា គោលនយោបាយហាមឃាត់ការនាំចូលអង្កររបស់ប្រទេសឥណ្ឌូណេស៊ី បានរួមចំណែកដល់ការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោក។ លោក ហ្សូលគីហ្វលី ហាសាន់ (Zulkifli Hasan) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារឥណ្ឌូណេស៊ី បានអះអាងដូច្នេះថា «នៅពេលខ្ញុំបម្រើការជារដ្ឋមន្ត្រីពាណិជ្ជកម្ម តម្លៃអង្ករពិភពលោកមានតម្លៃ៦៥០ដុល្លារក្នុងមួយតោន។ បន្ទាប់ពីយើងអនុវត្តការហាមឃាត់ការនាំចូល តម្លៃអង្ករបានធ្លាក់ចុះមកក្រោម៤០០ដុល្លារ ក្នុយមួយតោន។ គោលនយោបាយរបស់យើងបានជះឥទ្ធិពលដល់ពិភពលោក»។ លោកបានមានប្រសាសន៍ទៀតថា ឥណ្ឌូណេស៊ីពីមុន គឺជាប្រទេសនាំចូលអង្ករធំជាងគេបំផុតនៅលើពិភពលោក មុនពេលផ្លាស់ប្តូរគោលនយោបាយដោយជំរុញផលិតកម្មក្នុងស្រុក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលអង្ករចំនួន៤,៥លានតោន កាលពីឆ្នាំមុន ខណៈពេលនៅឆ្នាំ២០២៥ បាននាំចូលក្នុងបរិមាជចំនួន៤,៧លានតោន។ ឥួឡូវនេះក្រុមហ៊ុននាំចូលរបស់រដ្ឋ កំពុងកាន់កាប់អង្ករប្រហែល៣,៧លានតោន។ យទិន្នន័យពីក្រសួងសម្របសម្រួលសម្រាប់កិច្ចការស្បៀងអាហារ បានបង្ហាញថា ផលិតកម្មអង្ករឥណ្ឌូណេស៊ី​ បានឡើងដល់ចំនួន៣៤,៧៧លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន១៣,៥៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងក៏បានកត់ត្រាផលិតកម្ម ពោតចំនួន១៦,៥៥លានតោន នៅឆ្នាំ២០២៥នេះ គឺកើនឡើងចំនួន៩,៣៤ភាគរយ។ លោក ហ្សូលគីហ្វលី ហាសាន់ បានសន្មតថា ប្រាក់ចំណេញទាំងនេះ បានមកដោយសារតែការបន្ធូរបន្ថយផ្លូវផ្លូវច្បាប់ ជាពិសេសនៅក្នុងការផ្គត់ផ្គង់ […]

Rice-DTI-20January2025-1
ហ្វីលីពីនដំឡើងពន្ធ២០ភាគរយលើអង្ករនាំចូល ចាប់ផ្តើមក្នុងខែមករា ២០២៦

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីដើមសប្តាហ៍មុន បានប្រកាសថា ពន្ធលើអង្ករនាំចូលពីបរទេសនឹងកើនឡើងពី១៥ភាគរយ ដល់២០ភាគរយ ដោយចាប់ផ្តើមចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ។ ការដំឡើងពន្ធនេះ កើតឡើងនៅពេលរដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករជាថ្មីឡើងវិញ នៅក្នុងឆ្នាំ២០២៦ ដែលបច្ចុប្បន្នត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីការពារប្រាក់ចំណូលរបស់កសិករក្នុងស្រុក ព្រោះរដូវប្រមូលផលស្រូវនឹងចូលមកដល់ឆាប់ៗនេះ។ លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដំឡើងពន្ធនេះឆ្លុះបញ្ចាំងពីការពិតជាច្រើន  ដូចជាការធ្លាក់ចុះតម្លៃប្រាក់ប៉េសូហ្វីលីពីន និងការធ្លាក់ចុះតម្លៃអង្ករនៅលើពិភពលោ»។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិកម្មក៏នឹងលើកលែងតម្រូវការបង់ប្រាក់កក់ចំនួន១០ភាគរយ សម្រាប់ចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យនាំចូល និងបញ្ជាក់ពីភូតគាមអនាម័យ ដើម្បីបន្ធូរបន្ថយសម្ពាធលំហូរសាច់ប្រាក់របស់អ្នកនាំចូលអង្ករ។ ចំណែកការិយាល័យឧស្សាហកម្មរុក្ខជាតិ ក៏នឹងចាប់ផ្តើមទទួលពាក្យសុំចេញវិញ្ញាបនបត្រអនុញ្ញាតនាំចូលអង្ករ និងវិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ លើបរិមាណនាំចូលអង្ករចំនួន៥០០ ០០០តោន។ លោកបានមានប្រសាសន៍ថា «ជំនួសឱ្យការពឹងផ្អែកស្ទើរតែទាំងស្រុងលើប្រទេសវៀតណាម យើងលើកទឹកចិត្តអ្នកនាំចូលអង្ករ ឱ្យពិចារណានាំចូលពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ្នកផ្គត់ផ្គង់មកពីប្រភពផ្សេងទៀត»។ ការដឹកជញ្ជូនអង្ករនាំចូលទាំងអស់ ត្រូវតែមកដល់ប្រទេសហ្វីលីពីនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ដើម្បីធានាបាននូវតម្លៃសមរម្យនៅពេលចូលដល់មរដូវប្រមូលផលស្រូវថ្មី និងការពារអ្នកផលិតអង្ករក្នុងស្រុកកុំឱ្យជួបបញ្ហាធ្លាក់ថ្លៃ។ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានរាយការណ៍ថា តម្លៃអង្ករនៅលើសកលលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត ឆ្នាំ២០២៥នេះ […]

កាលវិភាគផ្សព្វផ្សាយ