ប្រទេសតង់ហ្សានី​ និងប្រទេសអាហ្វ្រិកខាងត្បួង ខឹងគ្នាមួយប្រ៉ាវករណីលក់ផ្លែចេក

Features-2-1024x572

ទីក្រុងខេប៖​ ប្រទេសអាហ្វ្រិកខាងត្បូង​ និងប្រទេសតង់ហ្សានី​​ កាលពីដើមសប្តាហ៍នេះ​ បានបញ្ឆេះជាកូនជម្លោះពាណិជ្ជកម្មតូច​មួយ មានរយៈពេលពីរបីថ្ងៃ​ដោយចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការនាំផ្លែចេកចូលទៅក្នុងទីផ្សាររបស់ខ្លួន។

យោងតាមចេញផ្សាយរបស់គេហទំព័រកសិកម្មអាហ្វ្រិកខាងត្បួង​ បានដកស្រង់សម្តីលោក​ វ៉ានឌីឡេ ស៊ីឡូបូ (Wandile Sihlobo)​ សេដ្ឋវិទូកសិកម្មរបស់អាហ្វ្រិកខាងត្បូង​ ដែលបាននិយាយបដិសេទថា​​ រដ្ឋាភិបាលប្រទេសតង់ហ្សានី​ ក៏មិនដែលដាក់សំណើរសុំនាំផ្លែចេកចូលទីផ្សារអាហ្វ្រិកខាងត្បូង ឱ្យបានត្រឹមត្រូវតាមច្បាប់នោះទេ។​​​ ចំណែករដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូងវិញ​ ក៏មិនដែលដាក់កម្រិតលើការនាំផ្លេចេកពីប្រទេសតង់ហ្សានីដែរ គឺផ្ទុយស្រឡះពីការលើកឡើងនៅក្នុង ជម្លោះពាណិជ្ជកម្មខ្លីមួយរវាងប្រទេសទាំងពីរ។

លោកបាននិយាយប្រកែកទៀតថា​​ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងមិនដែលដាក់កម្រិតលើការនាំចូលផ្លែចេកពីប្រទេសតង់ហ្សានី បើទោះបីជាមានការអះអាងនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីក្រសួងកសិកម្មតង់ហ្សានី លោក​​ ហ៊ូសេន​​ បាសេ (Hussein Bashe) ក៏ដោយ។

កាលពីថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៥ លោក ហ៊ូសេន​​ បាសេ បានបញ្ឆេះជម្លោះពាណិជ្ជកម្មមួយចម្អិនកំពឹស​ជាមួយមន្ត្រីអាហ្វ្រិកខាងត្បូង ដែលលោកបានចោទប្រកាន់ថា អាហ្រ្វិកខាងត្បូង រួមគំនិតគ្នាជាមួយប្រទេសម៉ាឡាវី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ​ ដើម្បីដាក់កម្រិតលើការនាំចូលផ្លែចេកពីប្រទេសតង់ហ្សានី ។

ជា​វិធានការ​សងសឹក ប្រទេសតង់ហ្សានី​បាន​ហាមប្រាម​ការ​នាំ​ចូលផលិតផល​កសិកម្ម​របស់​ប្រទេសអាហ្វ្រិក​ខាង​ត្បូង ​ជា​បណ្ដោះអាសន្ន​ កាលពីថ្ងៃទី២៣ ខែ​មេសា។  ទោះបីជាយ៉ាង​ណា​ក៏​ដោយ បម្រាម​នេះ​ត្រូវ​បាន​ដក​ចេញវិញ ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​ ​បន្ទាប់​ពី​មាន​ការ​ចរចាផ្នែក​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

បន្ទាប់ពីបានពិគ្រោះជាមួយអាជ្ញាធរអាហ្រ្វិកខាងត្បូង លោក​ វ៉ានឌីឡេ ស៊ីឡូបូ បានកត់សម្គាល់ថា  មន្ត្រីជាន់ខ្ពស់នៅក្រសួងកសិកម្មរបស់អាហ្វ្រិកខាងត្បូង​ បានចេញមុខបកស្រាយរួចរាល់អស់ហើយថា​ ប្រទេសតង់ហ្សានី ក៏មិនដែលស្នើសុំនាំផ្លែចេកចូលទីផ្សាររបស់អាហ្វ្រិកខាងត្បូងនោះទេ។

លោកបានបន្ថែមថា តាមរយៈជម្លោះដ៏ខ្លីមួយនេះ​ មន្ត្រីមកពីប្រទេសទាំងពីរ​ បានចាត់ទុកបញ្ហានេះ​ គឺជាជំហានដ៏សំខាន់មួយ និងជានីតិវិធីផ្លូវការមួយសម្រាប់ការនាំចូលផលិតផលកសិកម្មដោយស្របច្បាប់​​ ដោយមិនត្រឹមតែអនុវត្តចំពោះតែប្រទេសតង់ហ្សានី ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសទាំងអស់ផងដែរ។

លោកបានពន្យល់ទៀតថា បើគ្មានគម្រោងនាំផ្លែចេកចូលផ្លូវការទេ ម្លេះផ្លែចេកតង់ហ្សានី​​ ក៏មិនអាចលក់ដោយស្របច្បាប់​ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែរ។  ដំណើរការបំពេញលក្ខខណ្ឌបែបការិយាធិបតេយ្យនេះ មានលក្ខណៈស្តង់ដារល្អ និងមិនរើសអើង​ ដោយពន្យល់អំពីមូលហេតុ ដែលប្រទេសអាហ្រ្វិកខាងត្បូង មិននាំចូលផ្លែចេកពីប្រទេសតង់ហ្សានី ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

ផ្ទុយទៅវិញ ការនាំចូលផ្លែចេករបស់អាហ្វ្រិកខាងត្បូង ត្រូវបានគ្រប់គ្រងដោយប្រទេសម៉ូសំប៊ិក ដែលមានបរិមាណចំនួន៧៤ភាគរយ​ ស្មើនេងទឹកប្រាក់ជាង៤៨លានដុល្លារ ដែលនាំចូលជារៀងរាល់ឆ្នាំ។

ចំណែកការនាំចេញកសិផលរបស់ប្រទេសអាហ្វ្រិកខាងត្បូងវិញ មានទឹកប្រាក់សរុប១៣,៧ពាន់លានដុល្លារ ប្រទេសតង់ហ្សានី នាំចេញបានប្រហែល៧៤,៦លានដុល្លារប៉ុណ្ណោះ។  ទន្ទឹមនឹងនេះដែរ នៅក្នុងការនាំចូលកសិកម្មរបស់អាហ្រ្វិកខាងត្បូង មានតម្លៃទឹកប្រាក់ចំនួន៧,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ខណៈប្រទេសតង់ហ្សានី បានចំណូលប្រហែល២៨លានដុល្លារ៕ 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ