ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​ធ្លាក់​ចុះ​៣០ភាគរយ ព្រោះ​ខ្លាច​ពន្ធ​របស់​លោក ដូណាល់ ត្រាំ

thailands_rice_exports

បាងកក៖ សមាគមអ្នកនាំចេញអង្កររបស់ថៃ​ បាននិយាយថា ការនាំចេញអង្ករបានធ្លាក់ចុះ៣០ភាគរយ បើធៀបនឹងឆ្នាំមុន នៅក្នុងត្រីមាសទីមួយ ដោយធ្លាក់មកនៅត្រឹមបរិមាណជាង២,១លានតោន។

យោងតាមការចេញផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍ បានឱ្យដឹងថា ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានសន្មត់ថា ការធ្លាក់ចុះបរិមាណនាំចេញនេះដោយសារប្រទេសឥណ្ឌាចាប់ផ្តើនាំចេញអង្ករសម្រិតឡើងវិញ ចំណែកប្រទេសឥណ្ឌូនេស៊ី​ ដែលជាប្រទេសធ្លាប់នាំចូលអង្ករថៃច្រើនដែរនោះ បានផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ន។

នៅឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូនេស៊ី នឹងនាំចូលអង្ករថៃតិចជាងមួយលានតោន ដែលបរិមាណតិចជាតការរំពឹងទុកនៅឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យធ្លាក់ចុះចំនួន៥៣ភាគរយ នៃបរិមាណនាំចេញអង្ករសម្រិត។

ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញអង្ករផ្កាម្លិះ និងអង្ករសម្រូបរបស់ថៃ បានហក់ឡើងវិញបន្តិច ខណៈក្រុមអ្នកនាំចេញអង្ករកំពុងតែតាមដានគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធ១០ភាគរយលើទំនិញរបស់ថៃ ដែលកាលពីមុនមិនមានជាប់ពន្ធឡើយ។

ម្យ៉ាងវិញទៀត ការពន្យារពេលរយៈពេល៩០ថ្ងៃក្នុងការអនុវត្តពន្ធគយ៣៦ភាគរយបានបណ្តាលឱ្យមានការកើនឡើងនៃការបញ្ជាទិញអង្កររបស់ប្រទេសថៃ នៅក្នុងត្រីមាសទីមួយ ក្នុងនោះការនាំចេញអង្ករផ្កាម្លិះមានបរិមាណជាងពីរសែនតោន។

សមាគមអ្នកនាំចេញអង្ករ បាននិយាយទៀតថា ប្រសិនបើពន្ធកើនឡើងដល់២០ ឬ២៥ភាគរយ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញអង្ករផ្កាម្លិះទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតសម្រាប់អង្ករផ្កាម្លិះថៃ។

កាលពីឆ្នាំមុន ប្រទេសថៃបាននាំចេញអង្ករជាងប្រាំបីសែន តោនទៅកាន់សហរដ្ឋអាមេរិក ដែលរួមមានអង្ករផ្កាម្លិះចំនួនជាងប្រាំមួយតោន និងអង្ករក្រអូបថៃចំនួនជាមួយសែនតោន។

ជារៀងរាល់ឆ្នាំ ប្រទេសថៃបាននាំចេញអង្ករផ្កាម្លិះ ក្នុងបរិមាណពី១,៣ ទៅ១,៤លានតោនទៅកាន់ទីផ្សារពិភពលោក។

សមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកដំឡើងពន្ធដល់២៥ភាគរយ នោះតម្លៃនាំចេញអង្ករផ្កាម្លិះ នាពេលបច្ចុប្បន្ន ដែលមានតម្លៃប្រហែល១០០០ដុល្លារ ក្នុងមួយតោនអាចឡើងដល់១២៥០ដុល្លារ។  ដូច្នេះ ចំពោះអ្នកទិញអង្ករនៅក្នុងសហរដ្ឋអាមេរិក អាចទទួលយកបានទេចំពោះការដំឡើងតម្លៃបែបនេះ។

កាលពីក្នុងត្រីមាសទីមួយ វៀតណាមបានវ៉ាដាច់ប្រទេសថៃ ដោយនាំចេញអង្ករសរុបចំនួន២,៣លានតោន។

ប្រសិនបើប្រទេសថៃបាត់បង់ចំណែកទីផ្សាររបស់ខ្លួនសម្រាប់អង្ករផ្កាម្លិះ នៅសហរដ្ឋអាមេរិកនោះ វាអាចធ្លាក់ចុះពីការក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក មកនៅត្រឹមចំណាត់ថ្នាក់ទីបី។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សមាគមអ្នកនាំចេញអង្ករ កំពុងរក្សាគោលដៅនាំចេញឱ្យបានចំនួន៧,៥លានតោន សម្រាប់ឆ្នាំ២ឥ២៥។ ការ​ព្រួយ​បារម្ភ​​ខ្លាំង​មួយ​ទៀត ​គឺ​អត្រា​ប្តូរ​ប្រាក់​បាត ​ដែល​មាន​ការ​ប្រែប្រួលខ្លំាង ក៏​ប៉ះពាល់​ដល់​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស​ថៃដែរ។

បច្ចុប្បន្ន​តម្លៃ​នាំ​ចេញ​អង្ករ​សម្រិត១៥ភាគរយ​របស់​ថៃ ​មាន​តម្លៃ​ប្រហែល៤០០-៤០៥ ដុល្លារ​ក្នុង​មួយ​តោន គឺ​ខ្ពស់​ជាងអង្ករ​វៀតណាម ដែលលក់ក្នុងតម្លៃ ៣៨៥ ដុល្លារ និង​ឥណ្ឌា ៣៦៥ ដុល្លារក្នុងមួយតោន។

ប្រធានសមាគម បាននិយាយថា ការប្រកាសរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការដំឡើងពន្ធលើទំនិញដែលដឹកជញ្ជូនដោយកប៉ាល់របស់ចិនអាចធ្វើឱ្យតម្លៃនាំចេញអង្កររបស់ថៃកើនឡើងដល់ទៅ៦ដុល្លារក្នុងមួយតោន៕


1-7
រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតដោយបញ្ចុះពី១០% មកត្រឹម៤%

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត អំពីការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សេចក្តីណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០ភាគរយ មកអត្រា៤ភាគរយ ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦ភាគរយ គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ សេចក្តីណែនាំខាងលើបានបញ្ជាក់ថា សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖ ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ” ទៅជាអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែមិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។ គ- អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ និងអត្រា៤ភាគរយ ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ […]

photo_2026-02-24_12-53-11
ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន៩០លានដុល្លារ ដើម្បីសហការជាមួយរោងម៉ាស៊ីនកិនស្រូវជាដៃគូចំនួន៣៦ ដើម្បីអន្តរាគមន៍ស្រូបយកស្រូវប្រមាណ១,៥លានតោន និងរក្សារំហូរទីផ្សារជូនប្រជាកសិករ។ យោងតាមឯកសារបង្ហាញថា កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យស្នូល ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌នៃសង្គមជាតិខ្មែរជាយូរលង់ណាស់មកហើយ។ រហូត មកដល់ពេលនេះ វិស័យកសិកម្មកម្ពុជាបានរំដោះប្រជាជនខ្មែរពីគ្រោះទុរភិក្ស និងធានាសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ព្រមទាំងបានរក្សាអតិរេកស្រូវអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។ ទោះបីជាយ៉ាងណា វិស័យកសិកម្មនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព សំដៅដោះស្រាយឱ្យចំបញ្ហា និងទាន់ពេលវេលាជូនដល់ប្រជាកសិករប្រមាណជាងពីរលានគ្រួសារ ជាពិសេសដើម្បីធានានិរន្តរភាពសន្តិសុខស្បៀង សម្រាប់ប្រជាជាតិទាំងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ បញ្ហាប្រឈម ដែលប្រជាកសិករកំពុងជួបប្រទះ មានដូចជាកង្វះទីផ្សារ និងហានិភ័យនៃការ ធ្លាក់ថ្លៃកសិផលក្នុងរដូវប្រមូលផលកង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ដែលនាំឱ្យការដាំដុះមិនទទួលផលជាអតិបរមា កង្វះទុនវិនិយោគនិងទុនបង្វិល ដើម្បីកែច្នៃផលិតផលកសិកម្ម ហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។ គោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះមានដូចខាងក្រោម៖ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន១០០លានដុល្លារ […]

photo_2026-03-25_08-41-26
ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាបភាគច្រើនដាំដំណំាម្អម សម្រាប់រកចំណូលបន្ថែម

ដោយ នៅ ស៊ីវុត្ថា សៀមរាប៖  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអះអាងថា របរដាំដំណាំរួមផ្សំ ជាពិសេសដំណាំម្អម កំពុងក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករនៅក្រុងសៀមរាប ដោយសារដំណាំប្រភេទនេះ ងាយស្រួលដាំ មានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ និងភោជនីយដ្ឋាន ដែលមានលក់គុយទាវ និងហ្វឺជាដើម។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដសៀមរាប ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាប ភាគច្រើនដាំដំណំាម្អម ជាពិសេសពលរស់រដ្ឋរស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ ទោះជាយ៉ាងណា លោកថ្លែងថា ពលរដ្ឋដំណាំម្អមនេះ គ្រាន់តែសម្រាប់តម្រូវការទីផ្សារផ្គត់ផ្គង់តែក្នុងក្រុងសៀមរាមរាបប៉ុណ្ណោះ មិនទាន់មានលទ្ធភាពក្នុងការពង្រីកចែកចាយទៅកាន់ខេត្តផ្សេងនៅឡើយទេ មិនដូចនៅខេត្តស្វាយរៀង និងខេត្តព្រៃវែងទេ ដែលខេត្តទាំងពីរនេះ  កសិករបានដំាដំណាំម្អមក្នុងដីចម្ការធំៗ សម្រាប់ធ្វើអាជីវកម្ម និងចែកចាយទៅកាន់ខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ញីរបានបញ្ជាក់ថា កសិករដាំដំណាំម្អម នៅក្នុងក្រុងសៀមរាបនេះ អាចទទួលបានផល និងចំណូលបន្ថែម ព្រោះការដាំដំណំម្អមនេះ មិនត្រូវការរើសទីតាំងឡើយ ឱ្យតែទីតាំងនោះមានទឹក និងសមស្រប  គឺអាចដំាបានហើយ ។ អ្នកស្រី […]

indonesia-cattle-beef-bali-8925968
ឥណ្ឌូណេស៊ី ស្វែងរកអ្នកវិនិយោគកសិដ្ឋានចិញ្ចឹមគោធំៗ នៅខេត្តកាលីម៉ាន់តាន់

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី  កំពុងស្វែងរកការវិនិយោគ ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោខ្នាតធំ នៅខេត្តកាលីម៉ាន់តាន់ភាគកណ្តាល (Kalimantan)  ដោយកំណត់គោលដៅបង្កើនសត្វគោរហូតដល់២០០ ០០០ក្បាល ដែលជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មរួមបញ្ចូលគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់គោនៅក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ផែនការនេះ គាំទ្រដល់ការជំរុញរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទទួលបានភាពគ្រប់គ្រាន់ខាងសាច់ និងទឹកដោះគោ ខណៈពេលកំពុងសាងសង់មជ្ឈមណ្ឌលផលិតកម្មបសុសត្វដ៏ទំនើប ដែលពឹងផ្អែកទាំងស្រុកលើភាពជាដៃគូវិនិយោគ។ គម្រោងនេះនឹងបង្កើតនៅខេត្តកាលីម៉ាន់តាន់ ដែលកសិដ្ឋានចិញ្ចឹមគោចម្រុះ នឹងត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រហែល៤០ ០០៦ហិកតា។ ចំនួនគោក្នុងស្តុកដំបូងនឹងចាប់ផ្តើមប្រហែល១ ០០០ក្បាល ដោយពង្រីកបន្តិចម្តងៗតាមគ្រោងទុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គម្រោងនេះអនុវត្តតាមគំរូឧស្សាហកម្មចិញ្ចឹមគោរួមបញ្ចូលគ្នា ដែលរួមមានគោយកសាច់ គោះយកទឹកដោះ និងឧស្សាហកម្មកែច្នៃឡើងវិញ ក្នុងតំបន់ផលិតកម្មតែមួយ។ គំរូនេះ ក៏បានរួមបញ្ចូលការចិញ្ចឹមគោនៅតាមចម្ការដូងប្រេង ដោយលែងគោឱ្យដើរស៊ីស្មៅនៅក្នុងចម្ការ ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតចំណី ព្រមទាំងបង្កើតឱ្យមានជីសរីរាង្គ និងបង្កើននិរន្តរភាពផងដែរ។ ការអភិវឌ្ឍនឹងពឹងផ្អែកលើប្រព័ន្ធស៊ីស្មៅបែបទំនើប គាំទ្រដោយការស្រាវជ្រាវលើពូជស្មៅ ដែលសមស្របនឹងស្ថានភាពដី រួមទាំងកន្លែងកែច្នៃសាច់ និងផលិតផលទឹកដោះគោ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី […]

កាលវិភាគផ្សព្វផ្សាយ