កសិករថៃនាំគ្នាប្រឆាំងផែនការនាំចូលសាច់គោពីអាម៉េរិក 

បាងកក៖ សមាគមអ្នកចិញ្ចឹមគោរបស់ថៃ រួមជាមួយនឹងអង្គការពាក់ព័ន្ធជាង៦០ បានប្រមូលផ្តុំគ្នា នៅក្រសួងកសិកម្ម និងសហករណ៍ ដើម្បីបង្ហាញពីក្តីបារម្ភចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការនាំចូលសាច់គោពីសហរដ្ឋអាម៉េរិក ដើម្បីជាថ្នូរនឹងឱនភាពពាណិជ្ជកម្មមួយចំនួនបង្កឡើងដោយអាម៉េរិក។

កសិករ​បារម្ភ​ថា ​វិធានការ​អនុញ្ញាតឱ្យនាំចូលបែប​នេះ​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុង​ស្រុក ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ​រួច​ហើយ​ពី​ការ​នាំ​ចូលគោក្នុង​តម្លៃ​ទាប​ពីប្រទេស​អូស្ត្រាលី និង​ប្រទេសនូវែលសេឡង់។

លោក សិទ្ធិផន បូរ៉ាណាណាត់ (Sitthiporn Boorananath) អនុប្រធាន​សមាគម​​ បាន​និយាយ​ថា​ សមាជិក​សមាគម​ បាន​ដាក់ញត្តិ​តវ៉ា​ទៅ​នាយក​រដ្ឋមន្ត្រីថៃរួចហើយ។

លោកបាននិយាយថា «យើងជឿថា ការអនុញ្ញាតឱ្យមានការនាំចូលសាច់គោ និងសាច់សត្វពីសហរដ្ឋអាម៉េរិក នឹងធ្វើឱ្យការខិតខំរបស់កសិករថៃជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។ យើងមានការលំបាករួចទៅហើយដោយឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអូស្ត្រាលី និងនូវែលសេឡង់»។

សមាគម​បាន​លើក​ឡើង​ថា គោលនយោបាយ​នេះ​ផ្ទុយ​នឹង​ច្បាប់​របស់​ប្រទេស​ថៃ ដែល​ហាមប្រាម​ការ​ប្រើ​អ័រម៉ូន​លូតលាស់ដល់​បសុសត្វ ដែល​នៅ​សហរដ្ឋអាម៉េរិក​ គេចាត់ទុកជា​រឿង​ធម្មតា។

លោក សិទ្ធិផន បានរិះគន់ការដោះស្រាយនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលថៃ លើបញ្ហាស្រដៀងគ្នានេះ ដោយលោកនិយាយថា កសិករចិញ្ចឹមគោខ្នាតតូច គេមិនលើកមកនិយាយទេ។  លោក​បាន​កត់​សម្គាល់​ថា​ «​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ដល់​អ្នក​ផលិត​សាច់​ជ្រូក​ធំៗ ដល់ពេល​ឥឡូវ​មាន​ការ​ជំរុញ​ឱ្យ​នាំ​ចូល​សាច់គោ ឬ​គ្រឿងក្នុងសាច់គោ​ថែមទៀត​»​។

លោកបានរិះគន់បន្តទៀត​ថា សមាគម​ក៏​នឹង​ដាក់​ញត្តិ​របស់​ខ្លួន​ទៅ​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ឲ្យ​គិត​ពិចារណា​លើ​គោលការណ៍​នេះ​ឡើង​វិញ។

សមាគមអ្នកចិញ្ចឹមគោរបស់ថៃ បានអះអាងថា ការនាំចូលសាច់គោពីអាម៉េរិកនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កសិករថៃជាង១,៤លានគ្រួសារ ដែលកំពុងជួបបញ្ហាចំពោះការធ្លាក់ចុះតម្លៃគោ។ កសិករទាំងនេះបានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអូស្ត្រាលី។

លោក សិទ្ធិផន ​បាន​បន្ត​ថា​ «​គោលការណ៍​នេះ​នឹងបង្កផល​ប៉ះពាល់​ផ្ទាល់​ដល់​កសិករ​ចិញ្ចឹម​គោ​របស់​ថៃ​ ដែល​មាន​ប្រមាណ១,៤លាន​គ្រួសារ និង​គោក្របី​ជាង៩,៦លាន​ក្បាល ​ដែល​មាន​តម្លៃ​ជាង៧,៧៨ពាន់​លាន​ដុល្លារ​»​។

កសិករ​ចិញ្ចឹម​គោម្នាក់ ​មកពី​ខេត្ត​ផាត់ថាឡាង​ បាន​និយាយ​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​គោលការណ៍​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​សាច់គោ និង​សាច់​ក្របី​នោះ កសិករ​ចិញ្ចឹម​គោ​នៅ​ទូទាំង​ប្រទេស​នឹង​ជំទាស់។

លោកបានមានប្រសាសន៍ថា «រដ្ឋាភិបាលជឿថា គោលនយោបាយនេះ គឺជាឧបករណ៍ចរចារ ឬការផ្លាស់ប្តូរសម្រាប់ការស្នើសុំកាត់បន្ថយពន្ធនាំចូលសម្រាប់ផលិតផលថៃទៅកាន់សហរដ្ឋអាម៉េរិក។  ការ​នាំ​ចូល​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​ចិញ្ចឹម​គោ​ក្នុង​ស្រុក ជា​ពិសេស​កសិករ​ខ្នាត​តូច​ ដែល​កំពុង​រង​គ្រោះ​ដោយ​តម្លៃ​គោ​ក្របី ហើយ​អ្នក​ខ្លះ​ឈប់​ចិញ្ចឹម​គោ​តែម្តង»។

ក្រៅ​ពីព្រួយបារម្ភចំពោះបញ្ហា​សេដ្ឋកិច្ច សមាគម​អ្នកចិញ្ចឹមគោ បាន​ព្រមាន​ថា ការ​នាំ​ចូល​សាច់​គោ​របស់​អាម៉េរិក​អាច​បង្កផលប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ថៃ​ នៅក្នុង​ទីផ្សារ​ពិភពលោក។  ប្រទេសដូចជា ម៉ាឡេស៊ី វៀតណាម និងចិន ដែលមានស្តង់ដារតឹងរ៉ឹងទាក់ទងនឹងអ័រម៉ូនលូតលាស់ អាចរារាំងមិនឱ្យនាំចូលសាច់គោថៃ។

សមាគមអ្នកចិញ្ចឹមគោរបស់ថៃ បានទាមទារឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវគោលនយោបាយនាំចូលបែបនេះ ដើម្បីការពារកសិករ និងធានាស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសថៃ៕

 

 


image_2026-01-22_08-27-24
កាហ្វេរ៉ូប៊ូស្តា របស់ឥណ្ឌូណេស៊ី ទទួលបានលិខិតបញ្ជាក់ឱ្យនាំចេញទៅអូស្ត្រាលី

ប៉ាឡាំបាង៖ ទីភ្នាក់ងារចត្តាឡីស័កនៃខេត្តស៊ូម៉ាត្រាខាងត្បូង បានចេញវិញ្ញាបនបត្របញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) ចំនួន៨,៨តោន នៅតំបន់ប៉ាហ្គារ៉ាឡាំ (Pagaralam) ដើម្បីនាំចេញទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនេះគឺជាការនាំចេញកាហ្វេទៅក្រៅប្រទេសមួយទៀត ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមពង្រីកការនាំចេញកសិផល និងពង្រឹងលទ្ធភាពចូលទៅកាន់ទីផ្សារ។ លោកស្រី ស្រ៊ី អេនដាស អេកានដារី (Sri Endah Ekandari) ប្រធានទីភ្នាក់ងារចត្តាឡីស័ក បាននិយាយកាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦ថា មុនពេលដឹកជញ្ជូន កាហ្វេត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេ រួមទាំងការត្រួតពិនិត្យទ្រងទ្រាយគ្រាប់ និងការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ដើម្បីធានាមិនមានសត្វល្អិត និងជំងឺ ហើយស្របតាមច្បាប់នាំចូលរបស់អូស្ត្រាលី។ លោកស្រីបាននិយាយថា តម្រូវការសំខាន់មួយសម្រាប់ផលិតផលដំណាំ ដែលនាំចូលទៅក្នុងប្រទេសអូស្ត្រាលី គឺវិញ្ញាបនប័ត្រអនុញ្ញាតឱ្យដឹកជញ្ជូន ដោយបញ្ជាក់ថា កាហ្វេពិតជាមិនមានសត្វល្អិតចង្រៃ ជាពិសេសប្រភេទ សត្វខ្មូត ដែលត្រូវបានអាជ្ញាធរជីវសុវត្ថិភាពអូស្ត្រាលីប្រយ័ត្នប្រយែងបំផុត។ ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការត្រួតពិនិត្យដោយក្រុមចត្តាឡីស័កខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់កាហ្វេ រូប៊ូស្តា ដាំនៅតំបន់ប៉ាហ្គារ៉ាឡាំ ពិតជាគ្មានសត្វខ្មូត ហើយត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូននាំចេញទៅគោលដៅក្នុងអូស្ត្រាលី ក្រោមពិធីសារធ្វើចត្តាឡីស័កមុននឹងនាំចេញ។ លោកស្រីបានមានប្រសាសន៍ថា «យើងធានាថា រាល់ទំនិញនាំចេញត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស ដែលកំណត់ដោយប្រទេសគោលដៅ។ ដំណើរការនេះជួយបង្កើនភាពជឿជាក់លើផលិតផល […]

608548493_1171822631738397_2460587379731190103_n
លទ្ធផលដំណើរទស្សនកិច្ចតំណាងសមាគមបណ្តាញកសិករតេជោនៅវៀតណាម

ភ្នំពេញ៖ លោក ណុប នុន​ អនុប្រធានសមាគមបណ្តាញកសិករតេជា ក្នុងវិស័យបន្លែផ្លែឈើ និងសត្វ ក្នុងកសិដ្ឋាន បាន​​បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២២០២៦។ លោកបានរៀបរាប់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ ការមកដល់របស់ក្រុមការងារសមាគមនៅក្រុងដាឡាត​ ហើយត្រូវបានទទួលស្វាគមន៍យ៉ាងចិត្តទុកដាក់ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត​នៅព្រលានយន្តហោះរហូត​ ហើយញាំអាហារពេលល្ងាចរហូតដល់សណ្ឋាគារ​ របស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., Ltd.។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោក ណុប នុន បានទទួលការស្វាគមន៍របស់ក្រុមការងាររបស់ក្រុមហ៊ុន Kunyu និងបានពិភាគ្សាការងារជាច្រើនពាក់ព័ន្ធនឹងសក្តានុពលទីផ្សារកសិកម្ម​ និងឪកាសវិនិយោគនៅកម្ពុជា និងជាពិសេសកិច្ចសហការណ៍រវាងក្រុមហ៊ុនសំណង់ផ្ទះសំណាញ់ និងសមាគមបណ្តាញកសិករតេជា ដើម្បីសម្រេចបានប្រសិទ្ធភាពថ្លៃដើមកសិកម្ម​ គុណភាព និងសុវត្ថិភាពនៃបន្លែ ផ្លែឈើសម្រាប់ការប្រើប្រាស់ផ្ទាល់ និងការកែច្នៃ វិចខ្ចប់ និងរក្សាទុកផ្សេងៗ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦  ក្រុមការងាររបស់ក្រុមហ៊ុន Kunyu Greenhouse Engineering Co., […]

photo_2026-02-05_11-45-05
កសិករនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលដំឡូងមីសរីរាង្គ ខណៈតម្លៃមានស្ថិរភាពល្អ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ កសិករដាំដំឡូងមីសរីរាង្គនៅខេត្តព្រះវិហារ កំពុងរីករាយនិងការប្រមូលផលនៅឆ្នាំ២០២៦នេះ ខណៈការដាំដុះពូជដំឡូងមីសរីរាង្គរបស់ខ្លួន ទទួលបានទិន្នផលខ្ពស់ និងគ្មានជំងឺ ស្របពេលការទទួលបានលំនឹងទីផ្សារល្អ និងមានស្ថេរភាពតម្លៃ ដោយលក់ចេញទៅឱ្យក្រុមហ៊ុនប្រមូលទិញ ក្នុងមួយគីឡូថ្លៃជាង២៦២រៀល សម្រាប់ដំឡូងមីស្រស់។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា នៅឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ០៩សហគមន៍ បានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុន CACC ក្នុងបរិមាណចំនួន៦២ពាន់តោន  ដោយមានកសិករផលិតដំឡូងមីសរីរាង្គចំនួន១ ១៦៦គ្រួសារ លើផ្ទៃដីផលិតសរុប២៣០៨ហិតតា។ លោកបានបន្តថា សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ស្ថិតក្នុងភូមិស្របាល ស្រុកគូលែន ខេត្តព្រះវិហារ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ទាំងប្រាំបួនខាងលើ ដែលមានសមាជិកសរុបចំនួន៦៦៧នាក់ ស្រី៣៣៧នាក់។ ក្នុងឆ្នាំ២០២៦នេះ សហគមន៍មានសមាជិកផលិតដំឡូងមីសរុបចំនួន២៦៧គ្រួសារ លើផ្ទៃដីផលិតសរុបចំនួន៧៤០ហិកតា និងបានចុះកិច្ចសន្យារួមគ្នា លក់ជូនក្រុមហ៊ុន CACC ចំនួន ១៣ ០០០តោន។ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន […]

images (1)
ការនាំអង្ករចូលប្រទេសជប៉ុន តាមវិស័យឯកជនកើនឡើង៩៥ដង ក្នុងឆ្នាំ២០២៥

តូក្យូ៖ ក្រសួងហិរញ្ញវត្ថុជប៉ុន បានឱ្យដឹងកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា ការនាំចូលអង្ករតាមរយៈវិស័យឯកជនរបស់ជប៉ុន នៅក្នុងឆ្នាំ២០២៥ បានកើនឡើងដល់៩៥ដង ស្មើនឹងបរិមាណអង្ករចំនួន៩៦ ៨៣៤តោន បើធៀបនឹងឆ្នាំមុន ដោយសារតម្រូវការអង្ករបរទេសមានភាពរឹងមាំ ទោះបីជាមានពន្ធខ្ពស់ក៏ដោយ ព្រោះតម្លៃអង្ករផលិតដោយកសិករជប៉ុនឡើងខ្ពស់ខ្លាំងពេក។ ក្រោមកាតព្វកិច្ចអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារនូវបរិមាណអង្ករតិចតួចបំផុត ដែលបានព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្ម ប្រទេសជប៉ុននាំចូលអង្ករប្រហែល៧៧០ ០០០តោន ក្នុងមួយឆ្នាំដោយមិនជាប់ពន្ធ រួមទាំងអង្កររហូតដល់១០០ ០០០តោន សម្រាប់ការប្រើប្រាស់ជាអាហារចម្បង។ អង្ករនាំចូលដោយវិស័យឯកជនក្រៅពីកូតាកំណត់ត្រូវប្រឈមនឹងពន្ធចំនួន៣៤១យ៉េន ឬស្មើនឹង២,២២ដុល្លារ ក្នុងមួយគីឡូក្រាម។ ការនាំចូលអង្ករដោយវិស័យឯកជនបានកើនឡើង ជាពិសេសនៅរដូវក្តៅចំពេលមានភាពមិនច្បាស់លាស់លើដំណាំស្រូវនាពេលខាងមុខ។ ការនាំចូលកាលពីឆ្នាំ២០២៥ រួមមានបរិមាណ២០ ៩៧៩ តោន ក្នុងខែមិថុនា និង២៦ ៣៩៧តោន ក្នុងខែកក្កដា។ ប៉ុន្តែការនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់ពីខែកញ្ញា នៅពេលការប្រមូលផលធំចាប់ផ្តើមចូលមកដល់។ ក្នុង២០២៥ ប្រទេសជប៉ុន បាននាំចូលអង្ករពីសហរដ្ឋអាមេរិក ចំនួន៧៥ ៦៣៨តោន ឬប្រហែល ៧៨ភាគរយនៃចំនួនសរុប បន្ទាប់មក គឺចំនួន៧ ០២៤តោន ពីកោះតៃវ៉ាន់, ចំនួន៤ ៥៦៧តោន ពីប្រទេសវៀតណាម និងអង្ករចំនួន៤ ០១៤តោន នាំចូលពីប្រទេសថៃ។ […]

កាលវិភាគផ្សព្វផ្សាយ