អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

FB_IMG_1741916105493

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។

បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។

នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ ក្នុងតម្លៃ៥៣០០រៀល ក្នុង១គីឡូក្រាម និងតម្លៃដំឡូងមីស្ងួត ទិញក្នុងតម្លៃ៥០០រៀលក្នុង១គីឡូក្រាមផងដែរ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះតាមដាន និងពិនិត្យមើលសកម្មភាពរបស់សិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀតមួយកន្លែងទៀត ឈ្មោះ លី ស្រីពៅ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ជុំវិញការប្រមូលទិញផ្លែស្វាយពីកសិករ និងពីម្ចាស់ចម្ការមកកែច្នៃ ក្នុងផ្ទៃដី៣ពាន់ហិកតា និងកម្លាំងទិញផ្លែស្វាយកែវរមៀតស្រស់១ថ្ងៃជិត១០០តោន សម្រាប់កែច្នៃ និងនាំចេញ។

សូមបញ្ជាក់ថា ការអញ្ជើញជួបកសិករ និងសមាគមន៍ ខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺចាប់ផ្តើមចេញពីខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ដើម្បីតាមដានសភាពការណ៍តម្លៃគ្រាប់ស្វាយចន្ទី ក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងឈ្មួញក្នុងស្រុក ពោលគឺគិតត្រឹមថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ តម្លៃគ្រាប់ស្វាយចន្ទី បានកើនឡើងចន្លោះតម្លៃ៥៣០០រៀល ទៅ៥៤០០រៀល ក្នុងមួយគីឡូក្រាម និងកន្លែងខ្លះប្រែប្រួលបន្តិចបន្ទួចតែប៉ុណ្ណោះ៕


cover image
ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវៀតណាម ដាក់ចេញគំនិតផ្តួចផ្តើមនូវថវិកាពីរលានដុល្លារសម្រាប់អភិវឌ្ឍសមត្ថភាពធនាគារបៃតង

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) និងធនាគាររដ្ឋវៀតណាម (State Bank of Vietnam) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមនូវមូលនិធិចំនួនពីរលានដុល្លារ សម្រាប់ការអភិវឌ្ឍសមត្ថភាពធនាគារបៃតង ដើម្បីជួយឱ្យប្រទេសវៀតណាមពង្រីកហិរញ្ញប្បទានបៃតង និងហិរញ្ញវត្ថុអាកាសធាតុ។ បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានវៀតណាម​ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយផ្នែកបច្ចេកទេស ស្តីពី “ហិរញ្ញវត្ថុបរិយាបន្ន និងហិរញ្ញវត្ថុអាកាសធាតុ» ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាព និងភាពធន់។ ប្រភពដដែលបានបន្តថា គម្រោងនេះមានគោលបំណងពង្រឹងការអនុវត្តធនាគារបៃតង និងបង្កើនសមត្ថភាពវិស័យធនាគាររបស់ប្រទេសវៀតណាម ដើម្បីពង្រីកហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ។ ឆ្លើយតបទៅនឹងគម្រោងខាងលើនេះ វៀតណាមបានរៀបចំសិក្ខាសាលានៃការចាប់ផ្តើមអនុវត្តថវិកាពីរលានដុល្លារនេះ ដោយមានអ្នកចូលរួមជាង៨០នាក់ មកពីធនាគាររដ្ឋរបស់ប្រទេសវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ធនាគារពាណិជ្ជ និងសមាគមធុរកិច្ច។ សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន តួនាទីរបស់ស្ថាប័នឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន និងការចេញមូលបត្របំណុលបៃតង។ តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមអ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈអំពីគោលនយោបាយពន្ធបៃតងរបស់វៀតណាម និងបានកំណត់ជំហានបន្ទាប់ ដើម្បីជួយវិស័យធនាគារក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព […]

image_2026-03-05_11-07-43
ឡាវផ្តល់អាទិភាពលើសន្តិសុខស្បៀង និងធ្វើទំនើបកម្មកសិកម្មសម្រាប់អនាគត

វៀងច័ន្ទន៍៖ នាយករដ្ឋមន្ត្រីឡាវ លោក សូនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានអំពាវនាវឱ្យខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀង ព្រមទាំងធ្វើទំនើបកម្មផលិតកម្មកសិកម្ម និងកែលម្អការគ្រប់គ្រងដីធ្លី ព្រៃឈើ និងធនធានទឹក។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក សូនិសៃ ស៊ីផាន់ដន បានថ្លែងសារបែបនេះក្នុងអំឡុងកិច្ចប្រជុំមួយ ដែលធ្វើឡើងកាល ដើម្បីពិនិត្យឡើងវិញនូវវិស័យកសិកម្ម និងព្រៃឈើរបស់ឡាវ នៅឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផលិតកម្មកសិកម្មរបស់ឡាវត្រូវតែដើរតាមមាគ៌ាសេដ្ឋកិច្ច ដែលពឹងផ្អែកលើខ្លួនឯង ដោយផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពក្នុងស្រុក ក្នុងការបង្កាត់ពូជរុក្ខជាតិ និងសត្វ នវានុវត្តន៍ និងធាតុចូលផលិតកម្មសំខាន់ៗ។ លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការកែលម្អដី ការការពារដីស្រែ មានជីជាតិ និងការអភិវឌ្ឍតំបន់ផលិតកម្មប្រមូលផ្តុំ ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធសមស្រប។ ការពង្រីកផលិតកម្មក្នុងស្រុកផ្នែកចំណីសត្វ ជី ថ្នាំសម្លាប់សត្វល្អិត និងឱសថព្យាបាលសត្វ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ត្រូវបានគូសបញ្ជាក់ថាមានសារៈសំខាន់ក្នុងការបង្កើនទិន្នផល រួមទាំងពង្រីកការដាំដុះស្រូវរដូវវស្សា និងការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើដំណាំរដូវប្រាំង ដែលមានតម្លៃខ្ពស់។ ការពង្រឹងផ្នែកកែច្នៃស្បៀងអាហារ ស្តង់ដារអនាម័យ ចរាចរពាណិជ្ជកម្ម ធនាគារពូជ […]

photo_2026-03-06_08-59-44
ស្ត្រីចូលរួមបង្កើតអាជីវកម្មការកែច្នៃផលិតផលមានកាន់តែច្រើននៅក្នុងប្រទេស

ដោយ ឡុង សារេត ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដែលមហាជនស្គាល់ថា ជាសហគ្រិនស្ត្រីឆ្នើមម្នាក់នៅក្នុងប្រទេស បានសង្កេតឃើញថា មកដល់ពេលបច្ចុប្បន្ននេះ ស្ត្រីគឺមានសក្តានុពលកាន់តែច្រើននៅក្នុងគ្រួសារ ក្រៅពីមានតួនាទីធ្វើជាស្ត្រីមេផ្ទះ មើលរក្សាកូនចៅ និងស្វាមី។ ពោលស្ត្រីបានចូលរួមបង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារ តាមការបង្កើតអាជីវកម្មកែច្នៃផលិតផលមានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ មានប្រសាសន៍ថា “ចំពោះប្រជាជនខ្មែរយើង ដែលជាស្ត្រី យើងឃើញថា ម្ចាស់អាជីវកម្មជាអ្នកលក់ដូរ ស្ត្រីធ្វើជាម្ចាស់អាជីវកម្មមានច្រើន។ ចំណែកខ្នាតឧស្សាហកម្មស្ត្រីបានចូលរួមជាច្រើននៅក្នុងដំណើរការនៃការកែច្នៃ ឬបង្កើតផលិតផលក្នុងស្រុកផ្សេងៗ ព្រោះស្ត្រីចូលចិត្តធ្វើអ្វី ដែលមានការច្នៃប្រឌិតផលិតផលមានគុណភាពល្អ ស្អាត និងមានរសជាតិឆ្ងាញ់។ ដូចនេះផ្អែកលើការកែច្នៃផលិតផលរបស់ស្ត្រី បានជំរុញឱ្យគាត់មានផែនការផលិតកាន់តែច្រើនសម្រាប់ឆ្លើយតបទៅនិងតម្រូវការនៅក្នុងប្រទេសកម្ពុជា”។ លោកជំទាវបានគូសបញ្ជាក់ថា “យើងមើលឃើញថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ម្ចាស់សិប្បកម្ម ម្ចាស់ឧស្សាកម្មទាំងខ្នាតតូច មធ្យមភាគច្រើនគឺជាស្ត្រី រហូតដល់ជាង៦០ភាគរយ”។ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានបន្តទៀតថា ក្រៅពីបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃការរួមចំណែកសម្រាប់ផ្គត់ផ្គង់ និងជួយទ្រទ្រង់ដល់សុខភាពនៅក្នុងគ្រួសារជាច្រើន។ ស្ត្រីបច្ចុប្បន្នបាននិងកំពុងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិបានច្រើនតាមរយៈការគិតល្អិតល្អន់ ហ្មត់ចត់ ច្បាស់លាស់ សច្ចធម៌ គុណធម៌ សុជីវធម៌។ បើតាមលោកជំទាវឧកញ៉ាបណ្ឌិត កែវ […]

image_2026-03-05_09-50-42
ម៉ាឡេស៊ីមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការបានរយៈពេលប្រាំខែប៉ុណ្ណោះ

គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានប្រមាណជាងប្រាំខែប៉ុណ្ណោះ នៅពេលមានគ្រោះអាសន្នកើតឡើង។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ម៉ូហាម៉ាដ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានស្តុកអង្ករសរុបជាងមួយលានតោន ដែលក្នុងនេះមានអង្ករស្តុកបម្រុងសម្រាប់ផ្គត់ផ្គង់តម្រូវការបន្ទាន់ចំនួន២០០ ០០០តោន និងអង្ករស្តុកសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ៨៨៩ ២៨៥តោន។ លោកបានមានប្រសាសន៍ថា នេះបង្ហាញឱ្យឃើញថា ត្រូវវិធានការណ៍ចាំបាច់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ក្នុងករណីមានគ្រោះមហន្តរាយ។ ចំណែកវិធានការផ្សេងទៀត រួមមានការធ្វើគម្រោងសាកល្បងដាំស្រូវលើផ្ទៃដីទំហំ៣ ០០០ហិកតា ក្នុងដំណាក់កាលចាប់ផ្តើម នៅឆ្នាំ២០២៤ តាមតំបន់គ្រប់គ្រងដោយអាជ្ញាធរអភិវឌ្ឍន៍កសិកម្ម ម៉ាឡេស៊ី។ លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រមជាមួយគ្នានេះដែរ ក៏មានកិច្ចខិតខំប្រឹងប្រែងជាដំណាក់កាល ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលជាមធ្យោបាយមួយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកក៏បានលើកឡើងពីគម្រោងបង្កបង្កើនផលដំណាំស្រូវ ដែលផ្តល់ការការពារសម្រាប់ក្រុមកសិករខ្នាតតូច ដែលងាយរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយអាចទទួលបានសំណងរហូតដល់៣ ០០០រីងហ្គីត ឬប្រហែលនឹង៧៦៥ដុល្លារ ក្នុងមួយហិកតា […]

កាលវិភាគផ្សព្វផ្សាយ