ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។

តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ ពាណិជ្ជកម្ម នៃទីក្រុងណានីង ខេត្តក្វាងស៊ី។

កិច្ចពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការស្វែងយល់អំពីតួនាទីរបស់ធនាគាររដ្ឋនៃប្រទេសកម្ពុជា និង ពិនិត្យមើលលទ្ធភាពក្នុងកាតធ្វើកិច្ចសហប្រតិបត្តិការ ពិសេសលើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។

ជាលទ្ធផល, កិច្ចប្រជុំបានសម្រេចលើការសិក្សាលទ្ធភាពបច្ចេកទេសបន្ថែមជាមួយធនាគារ ដែលបានចូលរួម ដើម្បីបង្កើតទៅជាកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រដល់វិស័យកសិកម្ម និងការគាំទ្រដល់ការជំរុញការវិនិយោគ តាមរយៈការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម៕

 


565807908_122129628080961943_8762953776675092962_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម ព្រមទាំងសហការី កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនេះ​ ក៏មានការអញ្ជើញចូលរួមពីលោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ អាជ្ញាធរមូលដ្ឋានក្នុងស្រុកពញាឮ ដែលមានអ្នកចូលរួមសរុបប្រមាណ៥៩៤នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានគូសរំលេចអំពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករយើង​ ដែលកន្លងមកតែងតែជួបប្រទះពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងបញ្ហាតម្លៃកសិផល ខណៈពេលការព្រួយបារម្ភដូចៗគ្នា (១)​ លើការប្រែប្រួលអាកាសធាតុ (២) បញ្ហាតម្លៃ និងគុណភាពនៃធាតុចូលកសិកម្មជីថ្នាំ (៣) ផលិតផលគ្មានទីផ្សារ (៤) កម្ចីដែលមានអត្រាការប្រាក់ខ្ពស់​និង(៥)តម្លៃកសិផលមិនមានស្ថិរភាព ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានចង្អុលបង្ហាញពីរបៀបនៃការកាត់បន្ថយថ្លៃដើម ដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពនោះ គឺការបង្កើនទិន្នផល តាមរយៈការប្រេីប្រាស់ពូជមានទិន្នផលខ្ពស់​ និងកសិករត្រូវយកចិត្តទុកដាក់ថែទាំដំណាំ​ដូចថែទាំមនុស្ស​ និងត្រូវយល់ដឹងថា ពេលវេលា ឬម៉ោងណាដំណាំត្រូវការទឹកឬជី​ និងប្រេីប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យចំពេលវេលា​ ជាដេីម។ ឯកឧត្តមបណ្ឌិតប្រតិភូបានពន្យល់ បង្ហាញពីបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃ ដោយបញ្ហានេះមិនមែនជាបញ្ហាក្នុងស្រុកទេ […]

2025-10-19 09.10.17
អាម៉េរិកគំរាមឈប់ធ្វើអាជីវកម្មប្រេងឆាជាមួយចិន ដោយសារខឹងចិនមិនទិញសណ្តែកសៀង

ប៉េកាំង​៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងគិតឈប់ធ្វើអាជីវកម្មជាមួយប្រទេសចិន ទាក់ទងនឹងប្រេងឆា នៅក្នុងការសងសឹកចំពោះសកម្មភាពរបស់ចិន ដែលមិនទិញសណ្តែកសៀងពីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន ក្លូបល ថែមស៍​ របស់ចិន​ បានចេញផ្សាយដកស្រង់សម្តីអ្នកជំនាញចិនម្នាក់ បាននិយាយថា គួរតែបន្ទោសពន្ធដ៏ច្រើនរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន ហើយការរឹតបន្តឹង និងការគំរាមកំហែងមិនសមហេតុផលរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះក្រុងប៉េកាំង នឹងមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនឹងធ្វើឱ្យប៉ះពាល់ដល់កសិករអាម៉េរិកតែប៉ុណ្ណោះ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់​ ត្រាំ បានសរសេរនៅលើបណ្តាញសង្គមថាប្រទេសចិនកំពុងប្រព្រឹត្ត “អំពើអរិភាពសេដ្ឋកិច្ច” ដោយ “មានចេតនាមិនទិញសណ្តែកសៀងរបស់យើង ហើយបង្កការលំបាកដល់កសិករសណ្តែកសៀងរបស់យើង”។ ការបញ្ចប់អាជីវកម្មរកស៊ីលក់ដូរប្រេងឆាជាមួយប្រទេសចិន និង “ធាតុផ្សេងទៀតនៃពាណិជ្ជកម្ម គឺជាទម្រង់នៃការសងសឹក” ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកអាចនឹងថ្លឹងថ្លែង ដោយកត់សម្គាល់ថា  យើងអាចផលិតប្រេងឆាបានយ៉ាងងាយស្រួលដោយខ្លួនឯង យើងមិនចាំបាច់ទិញពីប្រទេសចិនទេ”។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិចិន បាននិយាយថា “ចំពេលមានសម្ពាធក្នុងស្រុកកើនឡើង រដ្ឋាភិបាលអាម៉េរិក នៅតែបន្តការគំរាមកំហែងដោយការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសចិន។ ចំពោះការទិញសណ្តែកសៀង ឬមិនទិញ ក៏ជាកត្តាទីផ្សារដែរ ព្រោះសណ្តែកសៀងពីប្រទេសផ្សេង ដូចជាប្រេស៊ីលមានតម្លៃថោកជាង និងមានគុណភាពល្អ ដូច្នេះហើយអ្នកនាំចូលសណ្តែកសៀងមួយចំនួនមានទំនោរចង់ផ្លាស់ប្តូរប្រភពនាំចូល។ កាលពីខែសីហា សមាគមសណ្តែកសៀងអាម៉េរិក បានជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបើកទីផ្សារដ៏សំខាន់នេះឡើងវិញសម្រាប់សណ្តែកសៀងអាម៉េរិក ដោយសង្កត់ធ្ងន់ថា កសិករសណ្តែកសៀងអាម៉េរិកមិនអាចរស់បានទេ ក្នុងជម្លោះពាណិជ្ជកម្មដ៏យូរជាមួយប្រទេសចិន​ ដែលជាអតិថិជនធំបំផុតរបស់ខ្លួន។ […]

2025-10-19 08.57.10
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកចក្ខុវិស័យអំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥

 ភ្នំពេញ៖​ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញផ្តល់កិត្តិយសចូលរួមថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកនូវចក្ខុវិស័យ​ អំពីការវិនយោគសម្រាប់អនាគត ក្នុងមហាសន្និបាតថ្នាក់ជាតិ BNI កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ UNITED for a THRIVING FUTURE​ ដែលបានរៀបចំឡើងដោយ BNI Cambodia និងសមាជិក BNI ផ្សេងទៀត។ ក្នុងមហាសន្និបាតថ្នាក់ជាតិ ដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើទិដ្ឋភាពចម្បងៗចំនួនពីរ រួមមាន៖  (១) ដំណើរវិវត្តនៃម៉ូឌែលអាជីវកម្មខ្មែរពីសម័យអាណាចក្រអង្គររហូតដល់បច្ចុប្បន្ន និងទំនោរសម្រាប់អនាគត ដោយបានបញ្ជាក់ថានាសម័យអាណាចក្រខ្មែរ ខ្មែរមានរបបសេដ្ឋកិច្ចបែបអាណាចក្រកសិកម្ម (Temple-State Agrarian Economy), សម័យក្រោយអង្គរ ខ្មែរមានរបបសេដ្ឋកិច្ចបែបកុលសម្ព័ន្ធ និងពាណិជ្ជករ (Tributary & Merchant Trade), សម័យអាណានិគមបារាំង សេដ្ឋកិច្ចបែប ដំណាំឧស្សាហកម្ម និងសម្បទាន (Concession […]

download27-1760598898-17605989-3515-9542-1760598920
វៀតណាម​បង្ក្រាបបណ្តាញផលិត​ និងចែកចាយ​ប្រេង​ឆា​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស

ហាណូយ៖ អាជ្ញាធរវៀតណាម បានបង្ក្រាបបណ្តាញផលិត​ និងលក់ចែកចាយប្រេងឆាក្លែងក្លាយដ៏ធំមួយ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ព្រមាននៅទូទាំងប្រទេសវៀតណាម ឱ្យប្រុងប្រយ័ត្នដល់សុខភាព។ នគរបាលវៀតណាម នៅក្នុងខេត្ត ហុង យ៉េន (Hung Yen) ស្ថិតនៅភាគខាងត្បូងក្រុងហាណូយ បានបំបែកសំណុំរឿងព្រហ្មទណ្ឌបង្ក្រាបរោងចក្រកែច្នៃម្ហូបអាហាររបស់ជនជាតិវៀតណាមមួយ ឈ្មោះ ជីអេហ្វ វៀតណាម ហ្វូដ (GF Vietnam Food) ដែលបានផលិតប្រេងឆាក្លែងក្លាយ និងលកចែកចាយនៅទូទាំងប្រទេសវៀតណាម។ ក្រុមនគរបាលស៊ើបអង្កេត បាននិយាយថា ប្រេងឆាផលិតដោយរោងចក្រ ជីអេហ្វ វៀតណាម ហ្វូដ ពិតជាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបានផលិតចែកចាយផលិតផលចំណីអាហារក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ចែកចាយជាបណ្តាញទៅដល់បណ្តាខេត្ត និងទីក្រុងនានា នៅទូទាំងប្រទេសវៀតណាម ក្រោមម៉ាកយីហោជាច្រើន រួមមាន ឈីកា តាមីនហ្គោល ហ្គោលម៉ាក តុត និង​មេហ្គាហ្វូដ (Chica, Tamin Gold, Goldmax, Tot​, Megafood)។ ពេលនេះអាជ្ញាធរវៀតណាម […]

កាលវិភាគផ្សព្វផ្សាយ