កសិករនៅខេត្តកំពង់ធំសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើន

កំពង់ធំ៖ លោក​ ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវនៅខេត្តកំពង់ធំបាន​​លើកឡើងថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ​ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើនជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។

ការបង្ហាញក្តីសង្ឃឹមនិងក្តីសប្បាយរីករាយនេះធ្វើឡើងនៅពេល មានវត្តមានរបស់​ ឯកឧត្តមរដ្ឋមន្ត្រី​  ឌិត ទីណា បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

តំណាងសហគមន៍រូបនោះបានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។​ នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរគរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង​ និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។

សម្រាប់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ក្នុងឱកាសនោះដែរក៏បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចុះត្រួតពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែង​របស់សហគមន៍​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០​។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តធ្វើការសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត។


image_2025-09-15_11-41-20
ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក

អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]

IMG_0063 (3)
ផលិតផលក្នុងស្រុកទទួលបានគាំទ្រខ្ពស់ពីប្រជាពលរដ្ឋខ្មែរ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥

ដោយ៖ ឡុង សារេត រាជធានីភ្នំពេញ៖ ផលិតផលកែច្នៃដោយក្រុមហ៊ុន និងសហគ្រាស់ក្នុងស្រុក ដែលបានចូលរួមដាក់តាំងនៅពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញានេះ ទទួលបានសន្ទុះការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យអាជីវករសប្បាយចិត្តដោយនឹងស្មានមិនដល់គ្រប់គ្នា។ លោក អ៊ួន ឈាន ប្រធានសិប្បកម្ម សិរិហ្វាម បានឱ្យដឹងថា ព្រឹត្តិការណ៍ផលិតផលខ្មែរឆ្នាំ២០២៥នៅថ្ងៃដំបូង លោកសង្កេតឃើញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានមកចូលរួមដាក់លក់ផលិតផល ទទួលបានសន្ទុះនៃការគាំទ្រមានការកើនឡើងខ្លាំង ហើយនៅថ្ងៃទី២និងថ្ងៃទី៣ នឹងមានប្រជាពលរដ្ឋចូលរួមច្រើនថែមទៀត ដើម្បីលើកទឹកចិត្តឱ្យម្ចាស់សហគ្រាសផលិតនៅផលិតផលប្រកបដោយគុណភាពឱ្យបានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក ជំនួសការនាំចូលផលិតផលមកពីខាងក្រៅ។ លោក អ៊ួន ឈាន លើកឡើងថាបន្ទាប់ពីកម្ពុជាមានបញ្ហាជាមួយនិងប្រទេសជិតមួយរយៈកន្លងមកនេះ បានធ្វើឱ្យប្រជាជនខ្មែរមានគំនិតជាតិនិយមចង់ប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ហើយឈប់ប្រើប្រាស់ផលិតផលនាំចូលពីប្រទេសជិតខាង ដែលកំពុងឈ្លានពានកម្ពុជា  ដោយងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនកុះករ។ ក្នុងនាមជាអ្នកកែច្នៃកសិផលម្នាក់ លោកចង់ឱ្យប្រជាជនខ្មែរបន្តលើកទឹកចិត្តដល់សិប្បិកម្ម និងសហគ្រាសកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំណែកអ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម ហេងហ៊ត់ បានឱ្យដឹងថា “ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥នេះ មានសារៈសំខាន់សម្រាប់ពួកខ្ញុំ ដែលជាអ្នកផលិត មានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនឱ្យទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងថា ខ្មែរយើងអាចផលិតបាននៅផលិតផលស៊ឹងតែគ្រប់ប្រភេទហើយ។ ដូច្នេះសូមឱ្យបងប្អូនខ្មែរយើងចូលមកជួយគាំទ្រផលិតផលជាតិយើងវិញ”។ បើតាមអ្នកស្រីបានឱ្យដឹងទៀតថា ការលក់ផលិតផលនៅថ្ងៃទី១ អាជីវករអាចលក់ដាច់គ្រប់គ្នា ព្រោះមានពលរដ្ឋចូលមកទស្សនាពិព័រណ៍ច្រើន […]

photo_2025-09-15_08-34-35 (2)
ផលិតផលខ្មែរ ​ដាំដុះដោយកូនខ្មែរ កែច្នៃដោយកូនខែ្មរ ផលិតដោយកូនខ្មែរ បាននិងកំពុងដាក់លក់ ក្នុងស្តង់ផ្សារកសិផលខេត្តកំពង់ធំ

កំពង់ធំ៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរខ្លួនឯង នៅក្នុងខេត្តកំពង់ធំ នៅរៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ព្រឹក  ដល់ម៉ោង៦ល្ងាច។​ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ដែលជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដើម្បីអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគាត់។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ គឺជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជននៅតាមជនបទ និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ នាពេលថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ ក្រោមគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្រ្តដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ […]

photo_2025-09-12_06-37-42
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។ អនុសាសន៍សំខាន់ៗ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេស ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្រុមហ៊ុន និងសហគ្រាស ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ ដូចខាងក្រោម៖ ទី១៖ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវបន្តកិច្ចសហការស្អិតល្មួត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវផលិតផលក្នុងស្រុក តាមរយៈការរៀបចំវេទិកា ឬពិព័រណ៍ ដូចកម្មវិធីនាពេលនេះ ព្រមទាំងត្រូវផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន ទាំងជាតិ និងអន្តរជាតិ។ ទី២៖ ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចជាអ្នកផលិតទាំងឡាយ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងផលិតកម្មរបស់ខ្លួន ដោយត្រូវផលិតទំនិញ ដែលមានគុណភាពខ្ពស់ បរិមាណសមស្រប និងថ្លៃដើមទាប […]

កាលវិភាគផ្សព្វផ្សាយ