សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្ដល់ថវិកាចំនួន៦០លានដុល្លារ សំរាប់វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្តាញទឹកស្អាត

THN1 copy

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ រយៈពេល ៣ឆ្នាំ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹក

ស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅចំ​នួន ៥ខេត្ត។

ខេត្តចំនួន ៥នោះ រួមមាន ៖

១/ រដ្ឋករទឹកកំពត ខេត្តកំពត

២/ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង

៣/ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ

៤/ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី

៥/ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១៦ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអណត្តិមកហើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងទៀតថា ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឲ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។

សម្ដេច នាយករដ្ឋមន្ត្រី​បន្ថែមទៀតថា “យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹស្អាតមានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត”៕


image_2026-03-04_09-08-06
ហ្វីលីពីននឹងស៊ើបអង្កេតភាពមិនប្រក្រតីនៃការចែកចាយជី និងគ្រឿងចក្រកសិកម្ម

ម៉ានីល៖ ក្រសួងកសិកម្មរបស់ប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន បានបញ្ជាឱ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការទិញ និងចែកចាយជី រួមទាំងគ្រឿងចក្រកសិកម្ម នៅក្នុងប្រទេស បន្ទាប់ពីអង្គការការពារកសិករជាច្រើន បានដាក់ពាក្យបណ្តឹងទៅទីភ្នាក់ងារស៊ើបអង្កេត ជាប់សង្ស័យពីភាពមិនប្រក្រតី នៅក្នុងនាយកដ្ឋាននេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ការស៊ើបអង្កេតថ្មីនេះនឹងស៊ីជម្រៅជាងការត្រួតពិនិត្យតាមស្តង់ដារ ដើម្បីការពារប្រាក់របស់អ្នកបង់ពន្ធពីសកម្មភាពខុសច្បាប់ ឬអំពើពុករលួយ។ លោកបានមានប្រសាសន៍ថា​ “យើងសូមអញ្ជើញក្រុមកសិករទាំងនេះ និងអង្គការផ្សេងទៀតឱ្យជួយយើងកម្ចាត់អំពើពុករលួយនៅក្នុងចំណោមពួកយើង”។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា នាយកដ្ឋានច្បាប់របស់ក្រសួងកសិកម្មនឹងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍អំពីការពន្យារពេលនាំចូលជី។ ក្រសួងកសិកម្មបាននិយាយថា អ្នកផ្គត់ផ្គង់ណា ដែលខកខានមិនបានផ្តល់ ឬមិនបំពេញកាតព្វកិច្ចរបស់ខ្លួន ឱ្យទាន់រដូវដាំដុះខិតជិតមកដល់ នឹងត្រូវដាក់ពិន័យ ឬដាក់ក្នុងបញ្ជីខ្មៅ។ កាលពីនៅ២០២៥ ក្រសួងកសិកម្មបានស៊ើបអង្កេតបណ្តឹងស្រដៀងគ្នានេះ ដែលនាំឱ្យមានការដាក់ទណ្ឌកម្មលើអ្នកផ្គត់ផ្គង់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្មហ្វីលីពីនគ្រោងសាកល្បងជីគីមី ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់វាក្នុងការជំរុញទិន្នផលក្នុងស្រុក រួមជាមួយការអនុវត្តសាកល្បងនូវប្រព័ន្ធលទ្ធកម្មថ្មីសម្រាប់ជីគីមី។ ក្រោមប្រព័ន្ធលទ្ធកម្មថ្មីនេះ កសិករហ្វីលីពីននឹងត្រូវបានអនុញ្ញាតឱ្យទិញជី ដែលបានចុះបញ្ជីតាមរយៈកាតតាមដានអន្តរាគមន៍របស់ពួកគេ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលហ្វីលីពីនសម្រាប់ការអភិវឌ្ឍក្រោយការប្រមូលផល និងគ្រឿងចក្រកសិម្ម បានបដិសេធការចោទប្រកាន់ថា ការពិគ្រោះយោបល់របស់ខ្លួនជាមួយអ្នកទទួលផលពីកសិករ គឺជាមុខសញ្ញា។ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលហ្វីលីពីនសម្រាប់ការអភិវឌ្ឍក្រោយការប្រមូលផល […]

477074633_1164134468434579_2079853197922058452_n
អ្នកជំនាញចន្ទីរម្លឹកថា អាកាសធាតុត្រជាក់អូសបន្លាយ និងមានភ្លៀងកក់ខែបណ្តាលឱ្យចន្ទីខូចផ្កាច្រើននាឆ្នាំនេះ

ដោយ រស្មី ភ្នំពេញ៖ អ្នកជំនាញផ្នែកចន្ទីបាន​​រម្លឹកថា អាកាសធាតុត្រជាក់យូរ លាយឡំជាមួយភ្លៀងកក់ខែផង គឺជាកត្តាចម្បងបង្កឱ្យផ្កាស្វាយចន្ទីក្រៀមខ្មៅ គាំង និងជ្រុះក្ដឹប មិនកាន់ផ្លែ ពោលកសិករអ្នកដាំចន្ទីឆ្នាំនេះបានជួបប្រទះនូវបញ្ហានេះពីរដងមកហើយ គឺចាប់តាំងតែពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទីពីរនេះ កើតឡើងចុងខែកុម្ភៈ ឆ្នាំ២០២៦ នេះម្តងទៀត។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំនេះ ផ្លែស្វាយចន្ទីបានជួបនូវបញ្ហាអាក្រក់បន្តិចដោយសារតែបញ្ហាធំៗពីរ គឹអាកាសធាតុត្រជាក់យូរ ហើយតំបន់ខ្លះមានភ្លៀងកក់ខែ ម្ល៉ោះហើយធ្វើឱ្យផ្កាចន្ទីខូចមិនសូវកាន់ផ្លែ។ លោកបានពន្យល់ប្រាប់ថា នៅពេលមេឃចុះត្រជាក់ ចាប់ពីក្រោម២០អង្សាសេទៅនាំឱ្យដើមស្វាយចន្ទីផ្អាកស្រូបជី និងទឹក ដែលឥទ្ធិពលនេះនឹងជះផលអាក្រក់ដល់ ផ្កាក្រពុំមិនព្រមរីក ហើយវានឹងជ្រុះមិនចេញក្តិបបង្កឱ្យស្វាយចន្ទីពុំមានផ្លែ ហើយនេះ គឺជាបញ្ហាប្រឈមរបស់កសិករ។ ចំណែកភ្លៀងកក់ខែ នឹងធ្វើឱ្យផ្ការលាក និងស្អុយ ដោយសារជាតិអាស៊ីតក្នុងទឹកភ្លៀង និងសំណើមខ្ពស់ លាងជម្រះលម្អងផ្កាអស់ ធ្វើឱ្យផ្កាចេញមកច្រើនតែមិនជាប់ផ្លែច្រើន ដោយសារតែផ្កាឡើងខ្មៅហើយខូច។ បើតាមលោក អួន ស៊ីឡុត ឱ្យដឹងដែរថា ក្នុងឆ្នាំនេះនៅតំបន់ភាគច្រើន ផ្កាចន្ទីចេញផ្កាច្រើនណាស់ តែដោយសារអាកាសធាតុត្រជាក់អូសបន្លាយពេលយូរបង្កឱ្យក្តិបស្វាយចន្ទីគាំងមិនចេញផ្លែ ហើយតំបន់ខ្លះចេញផ្លែមិនដល់ប្រាំភាគរយទេ។ ចំពោះស្ថានភាពអាក្រក់បែបនេះ គឺទៅតាមតំបន់ហើយស្ថានភាពទទួលរងខូចខាតក៏ខុសគ្នាដែរពោលគឺទៅតាមអាកាសធាតុ បើតំបន់ណាអាកាសធាតុត្រជាក់ ឬមានភ្លៀងកក់ខែនោះការប្រឈមនឹងចន្ទីខូចផ្កាមានខ្ពស់ […]

87971
រយៈពេលពីរខែដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករ២៤៧ ៨២២តោន គិតជាទឹកប្រាក់ ១៤២,៨៧លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១  នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦​,២២លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន៥១ ៣៨៤តោន គិតជាទឹកប្រាក់ចំនួន៣៦,៣១លានដុល្លារ។ ដោយឡែកការនាំចេញទៅកាន់សមាជិកអាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ១១២ ១៤២តោន គិតជាទឹកប្រាក់ចំនួន៤១,៨៩លានដុល្លារ និងទៅកាន់គោលដៅ១៦ប្រទេសផ្សេងទៀត មានដូចជា អាហ្វ្រិក  មជ្ឈឹម បូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី  និងនូវែលហ្សេឡង់ បានចំនួន២០ ១៦២តោន គិតជាទឹកប្រាក់ចំនួន ១៨,៤៥លាន។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូបចំនួន៥៩,១៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង ០,០៦ភាគរយ អង្ករចំហុយ ១,១៨ភាគរយ អង្ករសរីរាង្គចំនួន០,៧៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ ២៧,៦៨ភាគរយ និងអង្ករផ្សេងៗចំនួន ១១,១៨ភាគរយ ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៨៧៣ ៨៨០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន១៩៦,៦២លានដុល្លារ៕

photo_2026-03-04_08-30-55
កម្ពុជាមានមហិច្ឆតាបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុន

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចធំៗចំនួនពីរក្នុងខែកុម្ភៈ និងនៅខែមីនា ដោយផ្តោតលើការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងជប៉ុន នាពេលខាងមុខ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា សមាគមស្វាយចន្ទីកម្ពុជា គ្រោងនឹងជួបជាមួយអង្គការ JETRO ជប៉ុន នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៦នេះ ហើយដោយឡែកសមាគមចិន លោកកំពុងទាក់ទងគ្នាដោយរំពឹងថា នឹងជួបពិភាក្សាជាមួយគ្នា ឆាប់ៗនេះ។ សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខែកុម្ភៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចនៅទីក្រុងភ្នំពេញ ដោយភ្ជាប់ពាណិជ្ជករក្នុងស្រុកជាមួយក្រុមហ៊ុនចិនចំនួន១០ ដែលចាប់អារម្មណ៍ក្នុងការទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មចិន-កម្ពុជា។ ព្រឹត្តិការណ៍ពាណិជ្ជកម្មលើកទីពីរ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២៦នេះ គ្រោងនឹងនាំសមាជិកសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនជប៉ុន មកជួបប្រជុំគ្នាដើម្បីចរចាដោយផ្ទាល់។ កម្មវិធីដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ផ្តោតជាពិសេសលើការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅក្នុងទីផ្សារជប៉ុន។ ក្រុមហ៊ុនកែច្នៃកម្ពុជាប្រហែល៤០ ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមហ៊ុនជប៉ុនចំនួន២០ផងដែរ។ ទាក់ទងនិងបរិមាណនៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុននេះ លោក  អួន ស៊ីឡុត បានមានប្រសាសន៍ថា “យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេអំពីចំនួនក្នុងការនាំចេញ។ […]

កាលវិភាគផ្សព្វផ្សាយ