ឯកឧត្តមបណ្ឌិត កៅ ថាច​ អគ្គនាយកធនាគារ ARDBបានអញ្ចើញចុះពិនិត្យ​មើលខ្សែច្រវាក់ផលិតកម្ម​អំបិល​ បណ្តុំកសិករដាំបន្លែក្នុងខេត្តកំពត និងត្រួតពិនិត្យការប្រើប្រាស់ឥណទាន​​ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងក្នុងខេត្តតាកែវ​

THN១ copy

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី  នៅព្រឹកថ្ងៃទី០២ ខែកុម្ភ:​ ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាល​ និង​ពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់ សហគ្រាស​ ថូង​ អ៊ិនធ័រប្រាយស៍​ ដែលផលិត​ និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព​ និងជាម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប​ សម្រាប់បម្រើទីផ្សារក្នុងស្រុក​ និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស​ ពិសេសទៅសហគមន៍អឺរ៉ុប។

ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បានកោតសរសើរលើការផលិត​ និងកែច្នៃអំបិលរបស់សហគ្រាស​ ថូង​ អ៊ិនធ័រប្រាយស៍​ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តាសុវត្ថិភាពដល់អ្នកប្រើប្រាស់​ ហើយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ជួយគំាទ្រផលិតផលអំបិលកំពត​ផងដែរ។

សូមបញ្ជាក់ផងដែរថា, សគ្រាសនេះ បាននិងកំពុងផលិតអំបិលចំនួន​៣ប្រភេទ​គឺអំបិលម៉ត់​ អំបិលគ្រូស និងផ្កាអំបិល​ ដែលត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និងប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001: 2015​ ហើយមានប្រជាសិករជាអ្នកផលិតអំបិល​ដែលជាសមាជិកប្រហែល​២០គ្រួសារ​។ ដោយឡែកសម្រាប់ទិន្នផលអំបិលដែលផលិតបានជាមធ្យមប្រចាំខេត្តកំពតប្រហែលចំនួន​ ៧-១០ម៉ឺនតោន​ក្នុងមួយឆ្នាំ។

លុះដល់ពេល​រសៀល​ថ្ងៃដដែល​,​ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យការដាំដាំដុះបន្លែសាលាដ​ ត្រប់​ ប៉េងប៉ោះ​ ស្ពៃក្រញ៉ាញ់​ ត្រសក់​ និងសណ្តែកគួរ​ របស់បងប្អូនប្រជាកសិករចំនួន​ ១០គ្រួសារ​​ដែល​ជាបណ្តុំអ្នកផលិត​បន្លែ​នៅស្រុក​បន្ទាយមាស​ ខេត្ត​កំពត​។​

ជា​មួយ​គ្នា​នេះ​ដែរ​, ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានលើកទឹកចិត្ត​ និង​ជំរុញដល់បងប្អូនប្រជាកសិករឱ្យរៀបចំផែនការដាំដុះ​ឱ្យបានច្បាស់​លាស់​ និង​ខិតខំ​អនុវត្ត​តាមបច្ចេកទេសដាំណាំ​ ដើម្បីផ្គត់ផ្គង់ជូនប្រជាកសិករ​ ដែល​ជាអ្នកហូបដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាពចំពោះសុខភាព​ក្នុង​តំបន់​ និង​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យ​បាន​ទៀងទាត់​។

នៅក្នុងកំឡុងពេលរសៀលនេះផងដែរ ក្រោយបញ្ចប់ការសាកសួរសុខទុក​បងប្អូន​នៅ​ស្រុក​បន្ទាយមាស​ខេត្ត​កំពត​, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីបានបន្តអញ្ជើញចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យការប្រើប្រាស់ឥណទាន​របស់​លោក​ សាប់​ សារុន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង​ និងមានស្រះចិញ្ចឹមចំនួន​ ២០ស្រះ​។

បច្ចុប្បន្នកសិដ្ឋាន របស់លោក អាចដាក់កូនបង្កងចិញ្ចឹមបានចំនួន​ ៣៨០​ ០០០ កូន​លើផ្ទៃដី​ចំនួន​១០ហិកតា​ ដែលមានមូលដ្ឋាននៅភូមិ​ព្រៃដកពរ​ ឃុំ​សំបួរ​ ស្រុកទាំង​ ខេត្ត​តាកែវ​៕

​


202215526_700
តៃវ៉ាន់បណ្តេញស្ពៃបូកគោវៀតណាម ជិត ២០ តោន ត្រឡប់ទៅវិញ ព្រោះមានសំណល់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក

តៃប៉ិ៖ អាជ្ញាធរកោះតៃវ៉ាន់នឹងបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬបំផ្លាញចោលតែម្តងនូវស្ពៃបូកគោស្រស់ជិត ២០ តោន ដែលនាំចូលពីប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យនៅព្រំដែនបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតក្នុងកម្រិតខ្ពស់លើសកម្រិតអនុញ្ញាតជាងពីរដង។រដ្ឋបាលចំណីអាហារ និងឱសថរបស់តៃវ៉ាន់ បានរកឃើញសារធាតុទ្រីក្លរហ្វុន (Trichlorfon) ក្នុងកំហាប់ ០,០២ ក្នុងមួយលាន នៅក្នុងស្ពៃបូកគោចំនួន ១៨ ៩០០ គីឡូក្រាម ខណៈកម្រិតអនុញ្ញាតរបស់តៃវ៉ាន់គឺ ០,០១ ក្នុងកំហាប់ ០,០២ ក្នុងមួយលាន។ ស្ពៃបូកគោនេះដាំដុះដោយក្រុមហ៊ុនវៀតណាម ឈ្មោះ បារៀ ធីធីអិន (Ba Ria TTN Company Limited) ហើយត្រូវបានប្រកាសនាំចូលដោយក្រុមហ៊ុន ជូចាងពាណិជ្ជ (Zhuchang Trading Co.,) របស់តៃវ៉ាន់។ការត្រួតពិនិត្យនេះធ្វើឡើងក្រោយមានការព្រួយបារម្ភអំពីខ្សែសង្វាក់ផ្គត់ផ្គង់ស្ពៃបូកគោ បន្ទាប់ពីអាជ្ញាធរចិនបានបញ្ជាក់កាលពីខែសីហា ឆ្នាំ២០២៦នេះថា ឫសស្ពៃបូកគោត្រូវជ្រលក់ក្នុងសូលុយស្យុងសារធាតុហ្វ័រម៉ាល់ដេអ៊ី (Formaldehyde) ឬហៅថា ហ្វ័រម៉ុល ដើម្បីឱ្យស្ពៃនៅស្រស់បានយូរ។ករណីនៅប្រទេសចិននេះ ត្រូវបានលាតត្រដាង នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូពីទីតាំងប្រមូលទិញស្ពៃបូកគោមួយកន្លែង នៅក្នុងខេត្តហឺប៉ី ប្រទេសចិន ដែលបង្ហាញកម្មករកំពុងជ្រលក់ឫសស្ពៃបូកគោក្នុងទឹកមានសារធាតុហ្វ័រម៉ុល មុនពេលដាក់ស្ពៃបូកគោទាំងនោះលើរថយន្តដឹកទំនិញ។ នៅក្បែររថយន្តមួយគ្រឿង គេបានឃើញធុងមួយ […]

Blake_048_Rendleman_preview_maxWidth_3000_maxHeight_3000_ppi_72_embedColorProfile_true_quality_95
ហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិក រហូតដល់២០ម៉ឺនតោន ក្នុងមួយឆ្នាំ

ម៉ានីល៖ ប្រទេសហ្វីលីពីនគ្រោងទិញអង្ករពីអាម៉េរិករហូតដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងស្វែងរកប្រភពផ្គត់ផ្គង់បន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការអង្កររបស់ប្រជាជនហ្វីលីពីន។ ហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសហព័ន្ធស្រូវអង្ករអាម៉េរិក កាលពីទី៧ ខែតុលា ឆ្នាំ២០២៦​ដើម្បីស្តារការនាំចេញអង្ករពីសហរដ្ឋអាម៉េរិកមកកាន់ហ្វីលីពីនឡើងវិញ។ ក្រោមអនុស្សរណៈនេះ ការទិញអង្ករនឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃបើកចំហ និងទិញផ្ទាល់ពីសមាជិកសហព័ន្ធអាម៉េរិក។ កិច្ចព្រមព្រៀងនេះ បានកំណត់គោលដៅទិញអង្ករអាម៉េរិកចំនួន១០ម៉ឺនតោន ត្រឹមឆ្នាំ២០២៧ មុននឹងបង្កើនបរិមាណទិញកើនឡើងពីរដងដល់២០ម៉ឺនតោនក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០២៨តទៅ។ ជាប្រវត្តិសាស្ត្រ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ សហរដ្ឋអាម៉េរិកធ្លាប់ជាប្រទេសផ្គត់ផ្គង់អង្ករដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខស្បៀងរបស់ហ្វីលីពីន។ ទំនាក់ទំនងពាណិជ្ជកម្មនេះ កាន់តែរីកចម្រើនពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧ នៅពេលសហរដ្ឋអាម៉េរិកបង្កើនការនាំចេញអង្ករទៅកាន់ហ្វីលីពីន។ តាមរយៈអនុស្សរណៈនេះនឹងផ្តល់ទីផ្សារដ៏សំខាន់មួយដល់កសិករដាំស្រូវ និងរោងម៉ាស៊ីនកិនស្រូវអាម៉េរិក នៅពេលឧស្សាហកម្មអង្កររបស់សហរដ្ឋអាម៉េរិកកំពុងត្រូវការទីផ្សារសម្រាប់រកស៊ីយូរអង្វែង។ កិច្ចព្រមព្រៀងនេះធ្វើឡើង នៅពេលប្រទេសហ្វីលីពីន កំពុងពង្រីកស្តុកអង្ករបម្រុង ដើម្បីត្រៀមទប់ទល់នឹងការធ្លាក់ចុះផលិតកម្មបង្កឡើងដោយបាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា ដែលព្យាករណ៍ថា នឹងអូសបន្លាយរហូតដល់ជិតពាក់កណ្តាលឆ្នាំ២០២៧។ ដើម្បីពង្រឹងការផ្គត់ផ្គង់ក្នុងស្រុក ហ្វីលីពីនត្រូវបានព្យាករថា នឹងនាំចូលអង្ករក្នុងបរិមាណច្រើនបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺជាង៥លានតោន នៅក្នុងឆ្នាំ២០២៦នេះ៕ (ផាន់ អាណា)

images (1)
ថៃវិលមុខនឹងរឿងប្រមូលខ្មោចជ្រូកលង់ទឹកងាប់រាប់ពាន់ក្បាល​ អណ្តែតរលួយស្អុយ

បាងកក៖​ អាជ្ញាធរថៃកំពុងតែក្រពុលមុខនឹងខ្មោចជ្រូកលង់ទឹកងាប់​ ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ ក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ មន្ត្រីពេទ្យសត្វថៃរាប់រយនាក់​ ត្រូវបានបញ្ជូនឱ្យប្រមូលខ្មោចជ្រូកងាប់អណ្តែតទឹកនៅតាមកសិដ្ឋាន និងតាមទឹកហូរ ​ជាពិសេសនៅក្នុងខេត្តប្រាជីន បូរី ដែលគិតត្រឹមថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៦នេះ មានជ្រូកលង់ទឹកងាប់ជ្រូកជាង២០០០ក្បាល។ មន្ត្រីថៃទាំងនោះត្រូវប្រមូលខ្មោចជ្រូកកប់ក្នុងដី ដោយគ្រឿងចក្រកាយដី ដើម្បីការពារកុំឱ្យធំក្លិនស្អុយ និងផ្ទុះជំងឺឆ្លងផ្សេងៗ។ មន្ត្រីថ្នាក់ខេត្តប្រាជិន​ បូរី របស់ថៃ​បានជួបជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងអាជ្ញាធរមូលដ្ឋាន ដើម្បីសម្របសម្រួលប្រតិបត្តិការប្រមូលខ្មោចជ្រូក និងត្រូវបានចាត់ចែងយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព កុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ ក្រោយមកពួកគេក៏បានជួបម្ចាស់កសិដ្ឋាន និងត្រួតពិនិត្យទីតាំងកប់ខ្មោចជ្រូកលង់ទឹក ដើម្បីធានាថា ការងារត្រូវបានអនុវត្តតាមស្តង់ដារបសុពេទ្យ និងមានអនាម័យ។ កាលពីថ្ងៃទី៦ ខែតុលា មន្ត្រីបានបញ្ជូនបុគ្គលិកបន្ថែមពីការិយាល័យចិញ្ចឹមសត្វខេត្តប្រាជិន បូរី ទទួលបន្ទុកផ្នែកត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក ឱ្យប្រើគ្រឿងចក្រធុនធ្ងន់ និងទូក ដើម្បីដឹកខ្មោចជ្រូកចេញពីតំបន់លិចទឹក។ មន្ត្រីថៃបានផ្តល់អាទិភាពដល់ការជម្លៀសសត្វជ្រូកនៅរស់ចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅតាមកសិដ្ឋានខ្លះ ទឹកជំនន់ជ្រៅពេកធ្វើឱ្យពួកគេមិនអាចចូលទៅជួយជ្រូកបានឡើយ។ ដោយសារគ្រោះទឹកជំនន់ដ៏មហន្តរាយនេះ​ ដ្ឋាភិបាលថៃបានអង្វរក្រុមហ៊ុនឯកជនឱ្យកាត់បន្ថយនាំចេញស៊ុត បន្ទាប់ពីមេមាន់លង់ទឹកងាប់រាប់លានក្បាល ​ព្រមទាំងពន្យាកំណើតមេមាន់ចាស់ឱ្យនៅរស់បន្តផលិតពងទៀត មុននឹងសម្លាប់យកសាច់ថែមទៀត៕ (ផាន់​ អាណា)

c44a673dc4249f8ea9fec272d73d6d09
បន្លែ និងផ្លែឈើ នៅអូស្ត្រាលីមានសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត

កង់បេរ៉ា៖ ការធ្វើតេស្តនៅក្នុងប្រទេសអូស្ត្រាលី បានរកឃើញសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតចំនួន២០១ករណី ក្នុងសំណាកបន្លែ និងផ្លែឈើ ចំនួន៧៨មុខ ដែលលក់តាមផ្សារទំនើបនៅក្នុងទីក្រុងធំៗរបស់អូស្ត្រាលី។ របាយការណ៍ស្តីពីសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត នៅអូស្ត្រាលី ឆ្នាំ២០២៦ បានគ្របដណ្ដប់លើបន្លែផ្លែឈើមួយចំនួន ដូចប៉ោម ប័រ ចេក ប្ល៊ូបឺរី ប្រូខូលី ម្ទេសប្លោក ត្រសក់ ទំពាំងបាយជូរ សាឡាត់ ដំឡូងបារាំង ត្រសក់ស្រូវ ស្ត្របឺរី និងផ្លែប៉េងប៉ោះ។ ការធ្វើតេស្តបានរកឃើញសំណល់សារធាតុថ្នាំគីមីសម្លាប់សត្វល្អិតចំនួន៥៤ ប្រភេទផ្សេងៗគ្នា។ ផ្សារទំនើបៗលក់បន្លែផ្លែឈើ ដែលមានផ្ទុកសំណល់ថ្នាំគីមីទាំងនេះ មាននៅក្នុងទីក្រុង អាដេឡែដ (Adelaide) ប្រ៊ីសបេន (Brisbane) ស៊ីដនី (Sydney) ភើស (Perth) និងទីក្រុង ម៉ែលប៊ន (Melbourne) ហើយត្រូវបានយកសំណាកមកធ្វើតេស្ត កាលពីខែមិថុនា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍ បានឱ្យដឹងថា​ សំណាកចំនួន៤៤ភាគរយ មានសារធាតុមួយ ឬច្រើនប្រភេទក្នុងក្រុមភីអេហ្វអេអេស (PFAS) ដែលគេស្គាល់ថា ជាសារធាតុគីមី ភើរអែនប៉ូលីហ្វ្លូអូរ៉ូអាល់គីល (per- and polyfluoroalkyl […]

កាលវិភាគផ្សព្វផ្សាយ