រដ្ឋមន្ត្រីក្រសួងកសិកម្ម​លើក​ពីបញ្ហាស្រូវធ្លាក់ថ្លៃ​(ប្រភេទស្រូវ​OM)និងការជួយពីរាជរដ្ឋាភិបាល

THN១ copy

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ​អំពីបញ្ហាស្រូវធ្លាក់ថ្លៃ​(ប្រភេទស្រូវ​OM)និងអ្វីដែលរាជរដ្ឋាភិបាល​តាមរយ:ក្រសួងកសិកម្ម​ ដែលជាសេនាធិការបានធ្វើនិងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ខែមករាពីខេត្តសៀមរាប​​ធ្លាប់បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕


IMG_0484 (2)
ភ្នំពេញមាន​សហគ្រាស​​ជាង​៦ ៨០០ និងផ្តល់ការងារដល់ពលរដ្ឋ១២ម៉ឺននាក់​

ដោយ ឡុង សារេត​ ភ្នំពេញ៖ ​ស្របពេល​​សហគ្រាសក្នុងស្រុក​ក្លាយជាចលករ​សំខាន់ក្នុងការជំរុញដល់​កំណើនសេដ្ឋកិច្ច​ នៅក្រុងភ្នំពេញ​មានសហគ្រាស​ធុនមីក្រូ តូច និងមធ្យម ប្រមាណ​៦ ៨០០មូលដ្ឋាន​ និងបានផ្តល់ការងារដល់ពលរដ្ឋ​ប្រមាណ​១២ម៉ឺននាក់ ខណៈពេល​សហគ្រាសនៅទូទាំងប្រទេស​ មានប្រមាណ​៧៥ម៉ឺន​កន្លែង។​ ​លោកជំទាវ​ តិមា វិច្ឆិកាល អភិបាល​រងនៃគណៈអភិបាល​រាជធានីភ្នំពេញ​ បានឱ្យដឹង​​​កាលថ្មីៗនេះថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តផ្តល់​សេវាចុះបញ្ជី​ពិនិត្យគុណ​ភាពទំនិញ ​ស្វែងរកទីផ្សារ​ សម្របសម្រួល ​និងការលើកលែងលិខិតមួយចំនួន​ឱ្យម្ចាស់អាជីវកម្ម​ មានភាពងាយស្រួល​ និងត្រៀមបង្កើត​សេវាចុះបញ្ជីនៅកន្លែងតែមួយ​ជូន​ម្ចាស់សហគ្រាស​ក្នុងស្រុក​​។​ លោកជំទាវ​បានមានប្រសាសន៍ថា “សម្រាប់រាជធានីភ្នំពេញ បើគិតត្រឹមឆមាសទី​១ ឆ្នាំ​២០២៦នេះ យើងមានសហគ្រាសធុនមីក្រូ តូច និងមធ្យម​ចំនួន​៦ ៨១៦មូលដ្ឋាន​ ហើយកំម្លាំងពលកម្ម ​ដែលបម្រើដល់មូលដ្ឋាន​មានប្រហែល​១២ម៉ឺននាក់ ហើយថ្លៃសរុប​មានប្រមាណ​៥៤ម៉ឺនដុល្លារ​។ តែបើយើងមើលទៅការជំរឿន​សេដ្ឋកិច្ច កាលឆ្នាំ​២០២២​ទំហំប្រាក់ចំណូល ដែលបាន​មក​ពីសហគ្រាសមីក្រូ តូច និងមធ្យម​ សម្រាប់រាជធានីភ្នំពេញ មានប្រមាណ​ពីរម៉ឺនដុល្លារដុល្លារ​។​ អ៊ីចឹងច្រើន​ បើយើងប្រៀបធៀប​ ពីឆ្នាំ​២០២២មកដល់សព្វថ្ងៃនេះ ខ្ញុំគិតថា វាមានសន្ទុះកើនឡើង”​។ លោកជំទាវបានបន្តទៀថា បើយោងតាមជំរឿនសេដ្ឋកិច្ច ​កាលពីឆ្នាំ​២០២២ ​​មូលដ្ឋាន​សេដ្ឋកិច្ច​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ មានប្រមាណ​៧៥ម៉ឺនមូលដ្ឋាន​។ បើប្រៀបធៀប​ឆ្នាំ​២០២២ និងឆ្នាំ​២០១១​ […]

2026-08-29 12.10.17
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ​ ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកជំទាវ សួរ សុខគីម នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់​ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។ ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ  ឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច, ទឹកផ្លែឈើ, អង្ករ២តោន​ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ​​ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានា​ក្នុងវត្តសរុបចំនួន២៦លានរៀន។ សូមរំឭកថា ឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់​ចាំព្រះវស្សា​ និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ​​ជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ និងវីរកងទ័ព វីរនគរ​បាលជាតិ […]

788591712_1361689489477681_7179266241644640178_n
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិ ស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ”

ភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក សួរ សុខចំរើន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារARDB បានចូលរួមជាវាគ្មិនក្នុងវេទិកាថ្នាក់ជាតិស្ដីពី “សុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលសហគមន៍កសិកម្ម ដើម្បីទទួលបានលទ្ធភាពចូលទៅកាន់ទីផ្សារ” ក្រោមអធិបតីភាពលោក ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ឆាយគីម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា, លោក វង់ តុន មន្រ្តីគម្រោងអភិបាលកិច្ចសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងលោក មិន សោភ័ន តំណាងប្រចាំប្រទេសអង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន ((Agronomes et Vétérinaires Sans Frontières – AVSF) សរុបមានអ្នកចូលរួមចំនួន៧៩នាក់ ដែលអញ្ជើញមកពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មក្នុងតំបន់គោលដៅរបស់គម្រោង ”សហគមន៍ឆ្នើម” ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ […]

image_2026-08-28_14-14-17
ហ្វីលីពីន រំពឹងបានទិន្នផលដូង១៥លានតោន នៅឆ្នាំ២០២៦នេះ

ហ្វីលីពីន៖ ប្រទេសហ្វីលីពីន គ្រោងនឹងប្រមូលផលដូងឱ្យបានជាង ១៥លានតោននៅឆ្នាំ ២០២៦នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មានឡើយ​ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរដូងរបស់ហ្វីលីពីន។ ប្រធានអាជ្ញាធរដូងហ្វីលីពីន លោក ឌីកស្ទើ បូទេដ (Dexter Buted) បានលើកឡើងថា ទិន្នផល​ដូង​របស់ហ្វីលីពីននឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ ទិន្នន័យអាជ្ញាធរដូង​ បានបង្ហាញថា ហ្វីលីពីន​ប្រមូលផលដូងបាន ១៤,៥១លានតោន ក្នុងឆ្នាំ២០២៥ និង ១៤,៥លានតោន ក្នុងឆ្នាំ២០២៤។ អាជ្ញាធរដូង​របស់ហ្វីលីពីនបានឱ្យដឹងថា កត្តាចម្បងៗ ដែលជំរុញឱ្យទិន្នផលដូងកើនឡើង រួមមានការថែទាំ និងអាយុកាលដើមដូង ដោយការអនុវត្តកម្មវិធីផ្ដល់ជីជាតិដល់កសិដ្ឋានចាស់ៗ ការស្ដារដើមដូងខូចខាត និងដូងចាប់ផ្តើមចេញផ្លែ ដែលបានដាំកាលពីប្រហែល៦ឆ្នាំមុន។ លើសពីនេះ ទីផ្សារនាំចេញមានសន្ទុះខ្លាំង ដែលការនាំចេញផលិតផលដូងពីខែមករា ដល់ខែមិថុនា បានកើនឡើងដល់ ១,៩ពាន់លានដុល្លារ ក្នុងនោះ ប្រេងដូងគ្របដណ្តប់រហូតដល់៨២ភាគរយនៃការនាំចេញសរុប។ ចំពោះផែនការដាំដុះបន្ថែម អាជ្ញាធរដូងរបស់ហ្វីលីពីន មានផែនការដាំដើមដូងឱ្យបាន២៥លានដើមបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ ជាមួយគោលដៅសម្រេចឱ្យបាន១០០លានដើម ត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈពេលដើមដូងចំនួន៦០លានដើម ត្រូវបានដាំរួចរាល់តាំងពីឆ្នាំ២០២៤មកមេ្លះ។ ទាក់ទងនឹងបញ្ហាអាកាសធាតុ ភាគីហ្វីលីពីនមានសុទិដ្ឋិនិយមថា ទិន្នផលដូងនឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ទោះបីជាមានការព្រមានអំពីបាតុភូតអែលនីញ៉ូ (El Niño) […]

កាលវិភាគផ្សព្វផ្សាយ