ត្រីប្រហុកនៅដើមខែមករាឆ្នាំ២០២៥នេះ ល្អជាងផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតបន្ទាប់ពីខ្នើតខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គនិងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ពាក់ព័ន្ធនិងរដូវកាលត្រីប្រហុកនៅដើមឆ្នាំ២០២៥នេះ ត្រូវបានក្រុមប្រជានេសាទ ក៏ដូចជាក្រុមអ្នកប្រមូលទិញត្រីប្រហុកទុកលក់បន្ត វាយតម្លៃថា ក្រៅពីទទួលបានទិន្នផលត្រីត្រូវច្រើន ត្រីក៏មានគុណភាពត្រីឬត្រីមានទំហំធំស្មើល្អជាង ការប្រមូលផលត្រីប្រហុកក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅ។
លោក កែ វាសនា ប្រជានេសាទខ្នាតមធ្យមនៅស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ការប្រមូលផលត្រីប្រហុកបានរយៈពេល៥ថ្ងៃនៅដើមឆ្នាំ២០២៥នេះមានទំហំធំស្មើជាង ត្រីប្រហុកដែលប្រមូលផលក្នុងខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ការប្រមូលវគ្គនេសាទត្រីប្រហុករយៈពេល៥ថ្ងៃ ជាមធ្យម ក្នុងមួយថ្ងៃបានពី៤តោនទៅ៥តោន ហើយក្នុងមួយតោនលក់បានថ្លៃប្រមាណ ១លាន២០ម៉ឺនរៀល ។
ចំណែក, លោក ថន សត្យា ប្រជានេសាទខ្នាតតូចបានបានទទួលស្គាល់ថាការប្រមូលផល ត្រីប្រហុកឆ្នាំនេះ រូបលោកក៏ដូចជាអ្នកនេសាទផ្សេងទៀត បានផលច្រើនជាងឆ្នាំមុនៗ ជាក់ស្តែងក្នុងមួយថ្ងៃអាចនេសាទត្រីប្រហុកបានចន្លោះពី៧០០ទៅ៨០០គីឡូក្រាម ហើយបើគិតជាប្រាក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ ។
អ្នកស្រី ពុត ស្រី អ្នកផ្តល់សេវាធ្វើស្រកាត្រីដល់ពលរដ្ឋបានឱ្យដឹងថា ត្រីប្រហុកឆ្នាំនេះសំបូរច្រើនជាងឆ្នាំមុន តែត្រីល្អិតមានច្រើន តួយ៉ាងការប្រមូលផលកាលពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ហើយក៏មិនសូវមានពលរដ្ឋនៅតាមខេត្ត មកទិញត្រីសម្រាប់ធ្វើប្រហុកដូចឆ្នាំមុនដែរ។
បើតាមអ្នកស្រី ខាងលើ ក្នុងមួយថ្ងៃអ្នកស្រីផ្តល់សេវាវៃត្រីប្រហុកជូនដល់ពលរដ្ឋក្នុងមួយថ្ងៃបាន២តោន ឬច្រើនជាងនេះ តាមពេលវេលាជាក់ស្តែង ហើយត្រីប្រហុកលក់បានថ្លៃឬថោក វាអាស្រ័យទៅលើប្រភេទត្រីតូចឬត្រីធំផងដែរ៕ 

 


download27-1760598898-17605989-3515-9542-1760598920
វៀតណាម​បង្ក្រាបបណ្តាញផលិត​ និងចែកចាយ​ប្រេង​ឆា​ក្លែងក្លាយ នៅ​ទូទាំង​ប្រទេស

ហាណូយ៖ អាជ្ញាធរវៀតណាម បានបង្ក្រាបបណ្តាញផលិត​ និងលក់ចែកចាយប្រេងឆាក្លែងក្លាយដ៏ធំមួយ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហារវៀតណាម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តី ព្រមាននៅទូទាំងប្រទេសវៀតណាម ឱ្យប្រុងប្រយ័ត្នដល់សុខភាព។ នគរបាលវៀតណាម នៅក្នុងខេត្ត ហុង យ៉េន (Hung Yen) ស្ថិតនៅភាគខាងត្បូងក្រុងហាណូយ បានបំបែកសំណុំរឿងព្រហ្មទណ្ឌបង្ក្រាបរោងចក្រកែច្នៃម្ហូបអាហាររបស់ជនជាតិវៀតណាមមួយ ឈ្មោះ ជីអេហ្វ វៀតណាម ហ្វូដ (GF Vietnam Food) ដែលបានផលិតប្រេងឆាក្លែងក្លាយ និងលកចែកចាយនៅទូទាំងប្រទេសវៀតណាម។ ក្រុមនគរបាលស៊ើបអង្កេត បាននិយាយថា ប្រេងឆាផលិតដោយរោងចក្រ ជីអេហ្វ វៀតណាម ហ្វូដ ពិតជាមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយបានផលិតចែកចាយផលិតផលចំណីអាហារក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគ។ ប្រេងឆាក្លែងក្លាយរបស់ក្រុមហ៊ុននេះ ត្រូវបានលក់ចែកចាយជាបណ្តាញទៅដល់បណ្តាខេត្ត និងទីក្រុងនានា នៅទូទាំងប្រទេសវៀតណាម ក្រោមម៉ាកយីហោជាច្រើន រួមមាន ឈីកា តាមីនហ្គោល ហ្គោលម៉ាក តុត និង​មេហ្គាហ្វូដ (Chica, Tamin Gold, Goldmax, Tot​, Megafood)។ ពេលនេះអាជ្ញាធរវៀតណាម […]

photo_2025-10-17_07-52-11
សមាគមបណ្តាញកសិករតេជោ ប្ដេជ្ញាលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុក

ភ្នំពេញ៖ សមាគមបណ្តាញកសិករតេជោ បាន​​ប្តេជ្ញាថា នឹងបន្តលើកលើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ នៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ និងការជំរុញទីផ្សារលើកស្ទួយផលិតក្នុងស្រុកផងដែរ។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គោលបំណង និងបេសកកម្មរបស់សមាគម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការតភ្ជាប់គ្នាជាបណ្តាញដ៏រឹងមាំ ដើម្បីលើកកម្ពស់លិតភាពផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារ។ នៅក្នុងកិច្ចប្រជុំមួយ ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា បញ្ហាប្រឈមសំខាន់ៗ ក្នុងការចិញ្ចឹមគោដូចជាបញ្ហាចំណី តម្លៃទីផ្សារ បច្ចេកទេសចិញ្ចឹម និងសុខភាពសត្វជាដើម។ ជាមួយគ្នានេះ អង្គប្រជុំក៏បានកំណត់ចក្ខុវិស័យរួមគ្នា និងប្ដេជ្ញាចិត្តក្នុងការចូលរួម រួមមាន៖ ១៖ លើកកម្ពស់សមត្ថភាពអ្នកចិញ្ចឹមគោ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសថ្មីៗ ២៖ បង្កើតបណ្តាញតភ្ជាប់គ្នារវាងអ្នកចិញ្ចឹមគោ និងភាគីពាក់ព័ន្ធ ៣៖ ជំរុញឱ្យមានទីផ្សារ និងទំនុកចិត្ត ៤៖ លើកស្ទួយផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនសន្តិសុខចំណីអាហារ ៥៖ រួមចំណែកអភិវឌ្ឍវិស័យចិញ្ចឹមគោ ជាផ្នែកសំខាន់មួយនៃវិស័យកសិកម្ម ជាពិសេសជួយបង្កើតការងារ និងបង្កើនចំណូលសម្រាប់កសិករ។ តាមរយៈកិច្ចប្រជុំនេះ […]

image_2025-09-16_15-55-35
អ្នកនេសាទឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះប្រទេសនេសាទត្រីកាម៉ុងហួសកម្រិត

កូប៉ិនហាក៖ ឧស្សាហកម្មនេសាទនៅទ្វីបអឺរ៉ុប បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មពាណិជ្ជកម្មប្រឆាំងនឹងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប ទទួលខុសត្រូវក្នុងការនេសាទហួសកម្រិតលើអម្បូរត្រីកាម៉ុង ដែលជាស្តុកត្រីដ៏មានតម្លៃបំផុតមួយរបស់ប្រទេសអៀរឡង់។ អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការនេសាទត្រីកាម៉ុង គឺប្រាកដណាស់គួរតែផ្អាកក្នុងរយៈពេលពីរឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេច ក្នុងអំឡុងពេលកិច្ចពិភាក្សាជាបណ្តាប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រ នាពេលខាងមុខ។ ការនេសាទត្រីកាម៉ុងហួសកម្រិតត្រូវបានគេប៉ាន់ប្រមាណថា នឹងធ្វើឱ្យវិស័យនេសាទរបស់ប្រទេសអៀរឡង់ បាត់ប្រាក់ចំណួលចន្លោះពី៦៩ ទៅ៨៩លានដុល្លារ។  អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា មានតម្រូវការជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងហួសកម្រិត ដោយងាកមកអនុវត្តតាមកម្រិតនៃការចាប់ត្រី ដែលត្រូវបានណែនាំដោយក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ។ សេចក្តីណែនាំបែបវិទ្យាសាស្ត្រនឹងត្រូវលើកទៅពិភាក្សា នាសប្តាហ៍ក្រោយរបស់ក្រុមប្រទេសស្ថិតនៅតាមឆ្នេរសមុទ្រនៃសហភាពអឺរ៉ុប ចក្រភពអង់គ្លេស ន័រវែស កោះហ្វារ៉ូ កោះអ៊ីស្លង់ និងប្រទេសហ្គ្រីនឡែន ដែលត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ក្រោមការឧបត្ថម្ភរបស់គណៈកម្មការជលផលអាត្លង់ទិកខាងជើង។ ការចរចាត្រូវបានគេរំពឹងថា នឹងមានតម្លៃខ្ពស់ និងឯកភាពលើកូតា ដែលអាចជួយការពារស្តុកត្រីក្នុងសមុទ្រ ដើម្បីរក្សាបាននូវលទ្ធភាពសេដ្ឋកិច្ច។ បណ្តាប្រទេសនៅតាមឆ្នេរសមុទ្រមួយចំនួន ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប បានកំណត់កូតាដោយខ្លួនឯង អំពីបរិមាណត្រូវនេសាទត្រីកាម៉ុង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលគេហៅថា ជាកូតាឯកតោភាគី។ ក្រុមប្រឹក្សាអន្តរជាតិសម្រាប់ការស្រាវជ្រាវតាមសមុទ្រ បានផ្តល់ដំបូន្មានថា លទ្ធផលនៃកូតាឯកតោភាគី បណ្តាលឱ្យមានការនេសាទត្រីកាម៉ុង កើនឡើងលើសពីកម្រិតមានចែងក្នុងសេចក្តីណែនាំបែបវិទ្យាសាស្រ្ត រហូតដល់ទៅ៣៩ភាគរយតាំងពីឆ្នាំ២០២០រហូតមក។ អ្នក​នាំពាក្យរបស់​គណៈកម្មាការ​ដដែលនេះ បាន​និយាយទៀត​ថា ​ត្រូវ​ចាត់វិធានការ​ជា​បន្ទាន់ ​និងច្បាស់លាស់ ដោយ​ចាប់​ផ្តើម​ពី​ការ​រៀប​ចំ​ចែក​រំលែកព័ត៌មាន​ឱ្យបានច្បាស់លាស់។ អ្នកនាំពាក្យរូបនេះ បាននិយាយថា […]

image_2025-10-13_13-42-39
ហ្វីលីពីនទទូចសុំ​ជប៉ុន​ឲ្យ​ទម្លាក់​អត្រាពន្ធនាំចូល​ផ្លែ​ចេក

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីនបានត្រៀមផ្តល់សម្បទានដល់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យមានកំណែទម្រង់លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជាពិសេសទាក់ទងនឹងការយកពន្ធខ្ពស់លើផ្លែចេកនាំចូលពីប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រង់ស៊ីស្កូ ធៀវ​ឡួរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ប្រទេសហ្វីលីពីនបានជំរុញប្រទេសជប៉ុនជាយូរមកហើយឱ្យពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ប៉ុន្តែរហូតមកដល់ពេលនេះមិនបានទទួលជោគជ័យឡើយ។ លោករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា ប្រទេសជប៉ុន​ឥឡូវ​បាន​បង្ហាញពី​ការ​បើក​ចំហ​ក្នុង​ការ​ពិភាក្សា​លើ​ការ​កែប្រែ ​ដើម្បី​ជា​ថ្នូរ​នឹងការ​សម្បទានពីប្រទេសហ្វីលីពីន។ លោកបានប្រាប់អ្នកសារព័ត៌មានថា «ពួកគេបានលើកឡើងថា វាអាចទៅរួចប្រសិនបើយើងមានអ្វីមួយដើម្បីផ្តល់ឱ្យ។  ដូច្នេះ ខ្ញុំត្រូវពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម រួមទាំងភ្នាក់ងារដៃគូរបស់យើងនៅក្នុងប្រទេសហ្វីលីពីន ដើម្បីរៀបចំកញ្ចប់មួយ ដូច្នេះគេអាចបើកឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីស្តីពីភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន»។ គោលដៅសំខាន់មួយសម្រាប់ប្រទេសហ្វីលីពីន គឺកាត់បន្ថយពន្ធលើការនាំចេញផ្លែចេក ដែលក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជប៉ុន-ហ្វីលីពីន ជប៉ុនដាក់ពន្ធ១៨ភាគរយចាប់ពីខែមេសា ដល់ខែកញ្ញា និងពន្ធប្រាំបីភាគរយ ចាប់ពីខែតុលា ដល់ខែមីនា។  ប្រទេសជប៉ុន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែចេករបស់ហ្វីលីពីន ដោយមានចំណែក៧៥ភាគរយនៃការនាំចេញ ក្នុងឆ្នាំ២០២៤។ កាលពី១០ឆ្នាំមុន ចំណែកនេះ គឺមានប្រហែល៩០ភាគរយ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ដោយសារដៃគូប្រកួតប្រជែងទទួលបានសិទ្ធិនាំចូលផ្លែចេកទៅប្រទេសជប៉ុនដែរ។ ប្រទេសជប៉ុន​អនុវត្ត​ពន្ធ​សូន្យ​លើ​ផ្លែចេកនាំចូល​ពីប្រទេស​ម៉ិកស៊ិក និងប្រទេស​ប៉េរូ ហើយ​យកពន្ធ​ទាប​លើផ្លែចេកនាំចូលពីប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។  ផ្លែចេកវៀតណាម ដែលបច្ចុប្បន្នជាប់ពន្ធចំនួន៥,៤ភាគរយ បានប្រឹងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសជប៉ុន រហូតដល់៣,២ភាគរយ ក្នុងឆ្នាំ២០២៤។ នៅឆ្នាំ២០២៨ អាត្រាពន្ធគយរបស់វៀតណាមនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ […]

កាលវិភាគផ្សព្វផ្សាយ