ផលិតផលកែច្នៃក្នុងស្រុកមួយចំនួនទទួលបានការចាប់អារម្មណ៍នឹងនាំចេញទៅប្រទេសកូរ៉េ

THN២

ភ្នំពេញ៖ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា មានផលិតផលកែច្នៃក្នុងវិស័យកសិកម្មមួយចំនួនទទួលបានការចាប់អារម្មណ៍ចង់ធ្វើការនាំចេញទៅប្រទេសកូរ៉េ ដើម្បីយកទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងតំបន់អាស៊ី ដែលបានកំពុងប្រកបកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង។

នៅក្នុងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឆ្នាំ២០២៤កាលថ្មីៗនេះ, ឯកឧត្តម មៀវ សុទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីតំណាងក្រុមហ៊ុនកូរ៉េ ដើរពិនិត្យមើលផលិតផលក្នុងស្រុករួចមក ភាគីខាងក្រុមហ៊ុនកូរ៉េ មានការចាប់អារម្មណ៍លើផលិតផលមានសក្តានុពលរបស់កម្ពុជាមានច្រើនដូចជា៖ទឹកត្រី, ទឹកសាអ៊ីវ, នំបញ្ចុក, គ្រាប់សណ្តែកគួ, ទឹកសៀង, ទឹកម្ទេស, ប្រហុក, ត្រីងៀត, ត្រីឆ្អើ សុទ្ធតែជាផលិតផលដែលពលរដ្ឋអាស៊ីរស់នៅប្រទេសកូរ៉េ ចូលចិត្តប្រើប្រាស់។

ឯកឧត្តមលើកឡើងថា ដោយសារតែផលិតផលខ្មែរមួយចំនួនគឺនៅបែកខ្ញែកគ្នា អត់មានការប្រមូលផ្តុំបែបនេះ នៅមិនទាន់អាចកំណត់នូវបរិមាណទំនិញដែលត្រូវនាំចេញបាននៅឡើយទេ។ បើការនាំចេញមានបរិមាណតិចតួចមិនអាចឱ្យក្រុមហ៊ុនរកប្រាក់ចំណេញទេ។ ដូចនេះទាមទារឱ្យខាងសមាគអ្នកផលិតចំណីអាហារកម្ពុជាជួយបង្កើតកន្លែងប្រមូលផ្តុំ ហើយចុះកិច្ចព្រមព្រៀងទិញលក់ក្នុងពេលឆាប់ៗ យ៉ាងហោចណាស់នៅត្រឹមចុងឆ្នាំ២០២៤ខាងមុខនេះ អាចនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េខាងត្បូងបានមួយកុងតឺន័រ។

យោងតាមប្រធានសមាគម្មអ្នកផលិតចំណីអាហារខាងលើ កន្លងមកផលិតផលកម្ពុជាក៏ធ្លាប់បានចេញទៅកូរ៉េមួយចំនួនដែរ ប៉ុន្តែការនាំចេញកាលពីមុននេះ វាមានលក្ខណៈយួរតាមដៃតិចតួចធ្វើឱ្យតម្លៃដែលត្រូវផ្ញើរទៅប្រទេសកូរ៉េវាថ្លៃ តែបើមានការនាំចេញជាលក្ខណៈតាមកុងតឺន័រវាអាចកាត់បន្ថយការចំណាយច្រើន។

បច្ចុប្បន្នសកលភាវូបនីយកម្មនេះ ព័ត៌មានទាំងឡាយដែលទាក់ទងនិងគុណភាពម្ហូបអាហារ ឃើញថាអាជីវករក្នុងស្រុកតែងតែបានធ្វើការស្រាវជ្រាវពីប្រទេសផ្សេងៗ ហើយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួន កំពុងតែប្រែខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅជាឱ្យទៅជាអាជីវកម្មលក្ខណៈពាណិជ្ជកម្ម ដោយផលិតផលមានស្តង់ដារផ្សេងៗដើម្បីឆ្លើយតបតម្រូវការរបស់ប្រទេសនៅខាងក្រៅផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រទេសកូរ៉េមួយ ដែលបានបង្ហាញការចាប់អារម្មណ៍ចង់នាំចេញផលិតកែច្នៃក្នុងស្រុកទៅប្រទេសកូរ៉េនៅចុងឆ្នាំ២០២៤នេះ យ៉ាងហោចណាស់បានមួយកុងតឺន័រនេះ ក៏បានចុះទស្សនកិច្ច ពិនិត្យមើលផលិតនៅក្នុងក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូតប្រដាក់សិន មានទីតាំងនៅខេត្តកំពត រួចរាល់ផងដែរ។

យោងតាមម្ចាស់ក្រុមហ៊ុនខាងលើបានឱ្យដឹងថា ខាងតំណាងក្រុមហ៊ុនកូរ៉េ បានចុះមកទស្សនៈពិនិត្យមើលផលិតផល ហើយបានជជែកគ្នាហើយ គាត់បានចាប់អារម្មណ៍ចំពោះផលិតផលរបស់ក្រុមហ៊ុនមានដូចជា ទឹកត្រី ប្រេងខ្យង ទឹកម្ទេស ទឹកសៀង ហើយដើម្បីសម្រេចឈានដល់ការនាំចេញជាក់លាក់ខាងក្រុមហ៊ុនទាំងពីរគ្រោងជួបជជែកគ្នាម្តងទៀតនាពេលាខាងមុខនេះ ទាក់ទងនិងបរិមាណនិងការកំម្ម៉ង់នាំចេញនៅជើងទីមួយទៅប្រទេសកូរ៉េនៅចុងខែ១២នេះ៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-11_21-36-07
កសិករខ្មែរអាចខាតបង់ប្រាក់ចំណូល ព្រោះខ្វះឃ្លាំងត្រជាក់! ARDB ពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន ដើម្បីជួយរក្សាកសិផល

ដោយ ជា មករា ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បណ្ឌិត កៅ ថាច បានជួបពិភាក្សា​ជាមួយនឹង​ក្រុមហ៊ុន​យក្សមួយរបស់ប្រទេសចិន COFCO ដោយបានពិភាក្សា​ពីចេតនា​ចង់ឱ្យមានការ​សហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់នៅកម្ពុជា ដើម្បីជួយរក្សា​កសិផល​របស់កសិករ និងអ្នកកែច្នៃ សំដៅ កាត់បន្ថយការ​ខាតបង់ ។ កសិករខ្មែរខិតខំដាំដុះអស់ជាច្រើនខែ ប៉ុន្តែក្រោយប្រមូលផល បន្លែ សាច់ និងផ្លែឈើមួយចំនួនអាចខូចគុណភាព ឬត្រូវប្រញាប់លក់ក្នុងតម្លៃទាប ដោយសារខ្វះឃ្លាំងត្រជាក់សម្រាប់រក្សាទុក។ បញ្ហានេះអាចធ្វើឱ្យកសិករខាតបង់ប្រាក់ចំណូល និងបាត់បង់ឱកាសលក់កសិផលទៅទីផ្សារដែលមានតម្លៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបើកការពិភាក្សាជាមួយក្រុមហ៊ុនយក្សចិន COFCO ដើម្បីស្វែងរកឱកាសសហការអភិវឌ្ឍប្រព័ន្ធឃ្លាំងត្រជាក់ ដែលអាចជួយរក្សាគុណភាពកសិផល កាត់បន្ថយការខូចខាត និងបង្កើនឱកាសនាំចេញ។ តើឃ្លាំងត្រជាក់អាចជួយកសិករបានយ៉ាងដូចម្តេច? ក្រោយប្រមូលផល សាច់ បន្លែ និងផ្លែឈើដូចជា ស្វាយ មៀន និងបន្លែស្លឹក អាចត្រូវបានដឹកទៅកាន់មណ្ឌលប្រមូលផ្ដុំ ដើម្បីត្រួតពិនិត្យគុណភាព បែងចែកតាមប្រភេទ និងរក្សាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពសមស្រប។ កសិផលនីមួយៗត្រូវការលក្ខខណ្ឌរក្សាទុកខុសៗគ្នា ដើម្បីពន្យារភាពស្រស់ និងកាត់បន្ថយការខូចខាត មុនដឹកទៅផ្សារ រោងចក្រកែច្នៃ ឬនាំចេញ។ ប្រព័ន្ធនេះក៏អាចជួយឱ្យកសិករ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

កាលវិភាគផ្សព្វផ្សាយ