ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានអញ្ជើញចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែវិច្ឆិកានេះបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែផ្ទះសំណាញ់មួយកន្លែងឈ្មោះ កសិដ្ឋានជ័យធំ- Cheythom Farm ស្ថិត ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានដាំដុះ បន្លែស្ពៃក្រញ៉ាញ់ ស្ពៃតឿ ស្ពៃចង្កឹះ ប៉េងប៉ោះឈឺរី ម្ទេសហាវៃ ខៀវ និងក្រហម។

នៅក្នុងការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំ និងលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានមួយនេះបន្តអនុវត្តកសិកម្មល្អជាមួយ និងបច្ចេកទេសព្រមទាំងគិតគូពីសុវត្ថិភាពដល់បងប្អូនអ្នកបរិភោគ ការថែទាំ និងការតភ្ជាប់ទីផ្សារបន្ថែមទៀត ។

ជាមួយគ្នានេះកសិដ្ឋានជ័យធំក៏បានធ្វើការដាំដុះបន្លែ តាមបច្ចេកទេស គឺអនុវត្តកសិកម្មល្អហើយសព្វថ្ងៃនេះ កសិដ្ឋានជ័យធំកំពុងតែប្រមូលផលបន្លែលក់លើទីផ្សារ ក្នុងនោះមាន ដូចជា ប៉េងប៉ោះឈឺរី ម្ទេសហាវៃ​ ខៀវ លឿង ក្រហម ហេតុដូច្នេះសូមគាំទ្របន្លែសុវត្ថិភាព និងការដាំដុះតាមបច្ចេកទេសកសិកម្មល្អ។


k-2-600x360
ក្រូអាស៊ីចាប់ខ្លួនអ្នកនាំ​ចូល​ប៉េងប៉ោះ​ពី​អាល់បានី ដោយសារមានសារធាតុថ្នាំសម្លាប់សត្វល្អិតហួសកម្រិត

ហ្សាក្រេប៖ នគរបាលរដ្ឋក្នុងប្រទេសអាល់បានី បានប្រកាសថា មនុស្សបីនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីការរារាំង និងបំផ្លាញផ្លែប៉េងប៉ោះអស់ប្រហែលប្រាំបីតោនដោយអាជ្ញាធរក្រូអាស៊ី។  ផ្លែប៉េងប៉ោះនាំចូលពីប្រទេសអាល់បានី ត្រូវបានរកឃើញមានផ្ទុកសារធាតុកាកសំណល់ថ្នាំពុលសម្លាប់សត្វល្អិត ឈ្មោះក្ល័រហ្វេណាពៀ (Chlorfenapyr) កម្រិតខ្ពស់ខុសពីច្បាប់កំណត់។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលប្រទេសក្រូអាស៊ី បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គភាពផលិត និងនាំចូលបន្លែ ដែលដឹកជញ្ជូនប៉េងប៉ោះត្រូវបានចាប់ខ្លួន រួមជាមួយនឹងអធិការពីរនាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាតិ។  ការចាប់ខ្លួននេះធ្វើឡើងក្រោមការដឹកនាំរបស់ការិយាល័យព្រះរាជអាជ្ញាប្រចាំតុលាការ។ សេចក្តីប្រកាសបានពន្យល់ថា អ្នកឯកទេសមកពីផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយកម្លាំងប្រតិបត្តិការពិសេស បានអនុវត្តប្រតិបត្តិការបង្ក្រាបម្តងទៀត បន្ទាប់ពីទទួលបានព័ត៌មានអំពីភាពមិនប្រក្រតីនៃការនាំចូលបន្លែ។ ការចាប់ខ្លួននេះ រួមមាន បុរសម្នាក់អាយុ៤០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមូលទិញ និងនាំចូលបន្លែស្រស់ៗ។  បុរសរូបនេះបាននាំចូលផ្លែប៉េងប៉ោះចំនួនប្រាំបីតោនទៅកាន់ប្រទេសក្រូអាត ដែលបន្លែទាំងនេះត្រូវបានវិភាគរកឃើញកម្រិតខ្ពស់សារធាតុគីមី ក្ល័រហ្វេណាពៀ។ ផលិតផលបន្លែទាំងនេះត្រូវបានអាជ្ញាធរក្រូអាស៊ីបំផ្លាញចោល ចំណែកអ្នកគ្រប់គ្រងក្រុមហ៊ុននាំចូលបន្លែក៏ត្រូវតុលាការចោទប្រកាន់ថា បានប្រើប្រាស់វិក្កយបត្រទិញក្លែងក្លាយពីកសិករផ្សេងទៀត ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់។ មនុស្សពីរនាក់ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ មានបុរសអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ២៥ឆ្នាំ ជា​អ្នកត្រួតពិនិត្យមើលទំនិញ។  សេចក្តីថ្លែងការណ៍រាយការណ៍ថា ក្នុងអំឡុងពេលត្រួតពិនិត្យសំណាក ម្ចាស់ក្រុមហ៊ុននាំចូលមិនអាចយកសំណាកប៉េងប៉ោះណាមួយនៅក្នុងកន្លែងលើកដាក់ទំនិញឡើយ ព្រមទាំងប្រើវិក្កយបត្រទិញក្លែងក្លាយដូចគ្នា។ កំណត់ត្រារបស់ក្រុមត្រួតពិនិត្យត្រូវបានគេរាយការណ៍ថា បានបញ្ចប់ដោយមិនបានអនវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវ ដោយបកស្រាយខុសអំពីស្ថានភាពជាក់ស្តែងទាក់ទងនឹងផ្លែប៉េងប៉ោះ ដែលរកឃើញមានសារធាតុថ្នាំសម្លាប់សត្វល្អិតខ្ពស់ហួសកម្រិតអនុញ្ញាត។ ក្នុងអំឡុងពេលឆែកឆេរឃ្លាំងស្តុកបន្លែផ្សេងទៀត អាជ្ញាធរក្រូអាស៊ី ក៏ត្រូវបានរឹបអូស ហើយយកសំណាកមកធ្វើតេស្តនៅមន្ទីរពិសោធន៍ ដោយសង្ស័យថា […]

image_2025-09-16_08-39-18
កសិដ្ឋានចិញ្ចឹមត្រីស្ពង់ដ៏ធំ នៅអូស្ត្រាលី មានទោសពីបទបំពានច្បាប់បរិស្ថាន

ឃ្វីនឡែន៖​ ក្រុមហ៊ុនវារីវប្បកម្មដ៏ធំមួយ នៅក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្ត្រាលី  ត្រូវ​តុលាការ​រក​ឃើញ​ថា​ មានទោស​ក្នុង​ការ​ធ្វើ​កសិដ្ឋានចិញ្ចឹមត្រីស្ពង់ ដោយ​មិន​សមស្របតាម​ប្រព័ន្ធ​បរិស្ថាន​ជា​ចាំ​បាច់ និង​ការរំលោភ​បំពាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធនឹង​ច្បាប់​ការពារ​បរិស្ថាន​របស់​ប្រទេសអូស្ត្រាលី។ តុលាការរដ្ឋឃ្វីនឡែនរបស់អូស្ត្រាលី បានបើកសវនាការជំនុំជម្រះសំណុំរឿងក្រុមហ៊ុនចិញ្ចឹមត្រីស្ពង់ និងរកឃើញថា ក្រុមហ៊ុនពិតជាបានបង្ហូរទឹកកខ្វក់មានសារធាតុពុលស្ពាន់ស៊ុលហ្វាត ដោយខុសច្បាប់ចូលទៅក្នុងព្រែកធម្មជាតិនៅជិតកសិដ្ឋានចិញ្ចឹមត្រី។ តុលាការបានបើកសវនាការ និងបានរកឃើញថា ក្រុមហ៊ុនវារីវប្បកម្ម មួយនេះបានបញ្ចេញប្រតិកម្មតបវិញនៅពេលសម្រេចចិត្តស្តុកទុកទឹកនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីស្ពង់ ដោយគ្មានការយល់ព្រមពីផ្នែកបរិស្ថានឱ្យបានត្រឹមត្រូវជាមុនសិន។ នាយកដ្ឋានបរិស្ថានរបស់រដ្ឋឃ្វីនឡែន បានប្តឹងចោទប្រកាន់ចំនួនប្រាំបីបទល្មើសលើក្រុមហ៊ុនវារីវប្បកម្ម ជុំវិញសកម្មភាពរបស់ខ្លួន ដែលពីមុនជាកសិដ្ឋានចិញ្ចឹមបង្គា ប៉ុន្តែក្រុមហ៊ុនបានទិញ កាលពីឆ្នាំ២០២១​​ ហើយធ្វើជាកសិដ្ឋានចិញ្ចឹមត្រីស្ពង់។ ចៅក្រមតុលាការរដ្ឋឃ្វីនឡែន បានជំនុំជម្រះអំពីទីតាំងកសិដ្ឋានចិញ្ចឹមត្រីនេះ ដែលមានសិទ្ធិផ្នែកបរិស្ថានក្នុងការចិញ្ចឹមសត្វបង្គាបង្កងក្តាម នៅពេលក្រុមហ៊ុនបានចាប់ផ្តើមស្តុកទឹកក្នុងទុកស្រះសម្រាប់ចិញ្ចឹមត្រីស្ពង់ កាលពីឆ្នាំ២០២២។ ក្រុមហ៊ុនគ្រប់គ្រងកសិដ្ឋាន​បាន​បដិសេធថា ខ្លួនមិន​មាន​ទោស​ចំពោះ​បទ​ល្មើស​ចំនួនប្រាំបីករណី  រួម​មាន​ការ​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ​បរិស្ថាន​ដោយ​គ្មាន​សមត្ថកិច្ច និងពីរករណីផ្សេងទៀត ពាក់ព័ន្ធនឹងការ​មិន​គោរព​តាម​ការ​ណែនាំ​ពី​មន្ទីរ​បរិស្ថាន។ កាលពីចុងសប្តាហ៍មុន​ ចៅក្រមជំនុំជម្រះបានរកឃើញថា ក្រុមហ៊ុនមានពិរុទ្ធភាពក្នុងបទល្មើសនីមួយៗ ដែលបានកើតឡើងក្នុងរង្វង់ឆ្នាំ២០២២ និង២០២៣។ សវនាការបានពិនិត្យលើភស្តុតាងរបស់ប្រធានអ្នកវិទ្យាសាស្ត្រផ្នែកវារីវប្បកម្មប្រចាំរដ្ឋឃ្វីនឡែន រួមទាំងឃ្លីបវីដេអូនិយាយជាមួយអ្នកស៊ើបអង្កេត ដែលក្នុងនោះ ប្រធានកសិដ្ឋានបាននិយាយថា ក្រុមហ៊ុនគឺជាពលរដ្ឋធ្វើអាជីវកម្មដ៏ល្អ មិនធ្វើសកម្មភាពបំពានច្បាប់ឡើយ។ នៅក្នុងពេលជំនុំជម្រះ ក្រុមហ៊ុនបាននិយាយថា ការរំដោះទឹកចេញពីស្រះចិញ្ចឹមត្រីស្ពង់ គឺធ្វើឡើងដោយស្របច្បាប់ ពីព្រោះទឹកនឹងចូលទៅក្នុងស្រះសម្រាប់ចិញ្ចឹមបង្គា សិន មុននឹងបង្ហូរដោយផ្ទាល់ចូលទៅក្នុងប្រឡាយ ដែលហូរចាក់ចូលទៅក្នុងព្រែកធម្មជាតិនៅក្បែរនោះ។ លោកចៅក្រម […]

IMG_0028 (2)
ក្រុមហ៊ុននៅខេត្តកំពង់ស្ពឺមួយ គ្រោងផលិតជីធម្មជាតិឱ្យកើនដល់៣០០តោនក្នុងមួយខែ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម

ដោយ៖ឡុង សារេត កំពង់ស្ពឺ៖ ក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម មានទីតាំងនៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កើតឡើងមានមួយខ្សែច្រវាក់ផលិតកម្ម នៅឆ្នាំ២០២៤។ តែចូលមកដល់ឆ្នាំ២០២៥នេះ មានគម្រោងបំពាក់ខ្សែច្រវាក់ផលិតកម្មបន្ថែមចំនួនពីរទៀតនៅខែតុលាខាងមុខនេះ ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោន ក្នុងមួយខែ សម្រាប់ចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងចូលរួមលើកកម្ពស់ជីវភាពកសិករនៅតាមតំបន់ជនបទ។ ឧកញ៉ា កៅ មុយលីម ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសុជាតិយ៉ាខ្មែរកសិកម្ម បានឱ្យដឹងនៅក្នុងពិព័រណ៍ផលិតផលខ្មែរកាលថ្មីៗនេះថា មូលហេតុដែលនាំឱ្យមានការផលិតជីធម្មជាតិនេះឡើង យើងឃើញថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់ពិបាករកជី ដែលដឹងពីប្រភពផលិតច្បាស់យកទៅប្រើប្រាស់នាពេលកន្លងមក ហើយប្រជាកសិករភាគច្រើនប្រើប្រាស់សុទ្ធតែជីគីមី។ ខណៈប្រទេសកម្ពុជាបច្ចុប្បន្នសម្បូរទៅដោយវត្ថុធាតុដើមច្រើន ដែលអាចយកមកកែច្នៃធ្វើជាជីធម្មជាតិសម្រាប់បម្រើដល់មុខដំណាំគ្រប់ប្រភេទ។ សព្វថ្ងៃនេះកម្ពុជាមានខ្សែច្រវាក់ផលិតកម្មស្វ័យប្រវត្តិមួយខ្សែ មានលទ្ធភាពផ្គត់ផ្គង់ជីធម្មជាតិបានចំនួន១០០តោនក្នុងមួយខែ ហើយនៅពេលខាងមុខនេះនឹងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមពីរខ្សែបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពផលិតជីធម្មជាតិឱ្យកើនដល់២០០ ទៅ៣០០តោនក្នុងមួយខែ។ ឧកញ៉ាលើកឡើងថា បច្ចុប្បន្នដោយមានការបិទច្រកព្រំដែន ហើយប្រជាពលរដ្ឋពុំមានជីសម្រាប់ប្រើប្រាស់ ហើយការផលិតជីធម្មជាតិរបស់ក្រុមហ៊ុន មិនទាន់បំពេញតម្រូវការរបស់ប្រជាកសិករ ទើបក្រុមហ៊ុនខិតខំព្យាយាមពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមឱ្យបានទាន់ពេលវេលាឱ្យស្របទៅតាមផែនការរបស់ក្រុមហ៊ុន ដែលបានគិតគូរទុកកាលពីដើមឆ្នាំ២០២៤។។ ឧកញ៉ា មានប្រសាសន៍ថា “នៅពេលដែលក្រុមហ៊ុនផលិតជីបានពេញលេញ ខ្ញុំសង្ឃឹមថា ប្រជាកសិករក្នុងស្រុកនឹងគាំទ្រជីធម្មជាតិរបស់ក្រុមហ៊ុនច្រើន។ ដោយសារតែយើងមានរោងចក្រ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង មន្ទីរពាក់ព័ន្ធ ខុសពីជីគីមី ដែលនាំចូលមកពីបរទេសផលិតផ្សំឡើង មិនសូវមានសុច្ចរិតភាពសម្រាប់កសិករ។ តែចំណែកជីធម្មជាតិ ដែលក្រុមហ៊ុនផលិតឡើងនេះ […]

image_2025-09-15_11-41-20
ខ្ញីចិនធ្លាក់ថ្លៃ១១,៧ភាគរយ នៅក្នុងទីផ្សារប្រទេសហូឡង់ ដោយសារសម្បូរពេក

អាំស្ទែដាំ៖ ទីផ្សារខ្ញីនៅក្នុងសហភាពអឺរ៉ុបស្ថិតនៅក្រោមសម្ពាធពីការផ្គត់ផ្គង់លើសតម្រូវការ ដែលជំរុញដោយលក្ខខណ្ឌសកល និងការកើនឡើងនៃបរិមាណខ្ញីប្រេស៊ីលដែលមានតម្លៃទាប។ ដូច្នេះ តម្លៃនាំចេញខ្ញី ដែលស្តុកទុករបស់ចិនបានធ្លាក់ចុះ ស្របពេលរដូវប្រមូលផលថ្មីខិតជិតមកដល់ ធ្វឱ្យខ្វះតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា ខ្ញីនាំចូលពីប្រទេសប៉េរូ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួនក្នុងប្រទេសអាឡឺម៉ង់ និងប្រទេសបារាំង ដោយសារបញ្ហាគុណភាព និងទំហំ ស្របពេលការនាំចេញកាន់តែច្រើនឡើងៗចូលទៅទីផ្សារសហរដ្ឋអាមេរិក។ ការនាំចេញខ្ញីក្នុងបរិមាណខ្ពស់ និងតម្លៃទាបរបស់ប្រទេសប្រេស៊ីល ព្រមទាំងពេលវេលាដឹកជញ្ជូនលឿនជាងមុន បានធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាមួយខ្ញីរបស់ចិន នៅលើទីផ្សារអឺរ៉ុប ដែលនាំឱ្យមានសម្ពាធធ្លាក់ចុះបន្ថែមទៀតលើតម្លៃ។ យោងតាមទិន្នន័យគយចិន បានបង្ហាញថា នៅចន្លោះខែមករា ដល់ខែកក្កដា ឆ្នាំ២០២៥ តម្លៃជាមធ្យមនៃការនាំចេញខ្ញីរបស់ចិនគឺ១,២៤១ដុល្លារក្នុងមួយតោន ដោយធ្លាក់ចុះ ១០,៧៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅប្រទេសហូឡង់ ដែលជាគោលដៅចម្បងសម្រាប់ខ្ញីរបស់ចិន តម្លៃជាមធ្យមបានធ្លាក់ចុះ១១,៧៤ភាគរយ មកនៅត្រឹមតម្លៃ១ ៤៨១ដុល្លារក្នុងមួយតោន។ តម្លៃខ្ញីនៅទីផ្សារអឺរ៉ុប នៅតែមានកម្រិតទាបដដែល ដោយប្រភពឧស្សាហកម្មបានកត់សម្គាល់ថា តម្រូវការអ្នកប្រើប្រាស់ក្នុងប៉ុន្មានខែថ្មីៗកន្លងមកនេះ បានផ្តោតលើផ្លែឈើនៅរដូវក្តៅ ខណៈពេលខ្ញីមកដល់បន្តបន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសចិន ត្រូវរក្សាទុកក្នុងស្តុកទុកកាន់តែច្រើន។ យោងតាមនាយកគ្រប់គ្រងក្រុមហ៊ុននាំចេញខ្ញីចិន បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ផលិតកម្មរបស់ប្រទេសចិន មានស្ថេរភាពល្អនៅឆ្នាំ២០២៥នេះ ដោយចង្អុលបង្ហាញពីសក្តានុពលសម្រាប់ការប្រមូលផលក្នុងបរិមាណខ្ពស់។ លោកបានកត់សម្គាល់ថា នៅពេលខ្ញីចិនរដូវកាលថ្មីចូលទីផ្សារក្នុងបរិមាណច្រើន សម្ពាធនៃការផ្គត់ផ្គង់ និងតម្រូវការអាចប៉ះពាល់ដល់តម្លៃខ្ញីលើទីផ្សារអឺរ៉ុបបន្ថែមទៀត។ […]

កាលវិភាគផ្សព្វផ្សាយ