ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤

photo_2024-11-24_14-58-10 (3)

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)បាន អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។
នៅក្នុងពិធីបើកទិវាសហគ្រិនខ្មែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចនូវតួនាទីដ៏សំខាន់នៃសហគ្រិនភាព ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជន ដូចជាបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម។

“ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព មានគោលដៅផ្តល់ភាពអង់អាច និងជំរុញទឹកចិត្តសហគ្រិនជំនាន់ថ្មីរបស់កម្ពុជា ដោយផ្តល់ឱកាសកសាងបណ្តាញធុរកិច្ច ចែករំលែកចំណេះដឹង ដាក់តាំងបង្ហាញផលិតផល និងសេវាកម្មដែលកើតចេញពីនវានុវត្តន៍ និងគំនិតច្នៃប្រឌិតរបស់សហគ្រិន។”

 

 


photo_2026-03-04_08-30-55
កម្ពុជាមានមហិច្ឆតាបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុន

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចធំៗចំនួនពីរក្នុងខែកុម្ភៈ និងនៅខែមីនា ដោយផ្តោតលើការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងជប៉ុន នាពេលខាងមុខ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា សមាគមស្វាយចន្ទីកម្ពុជា គ្រោងនឹងជួបជាមួយអង្គការ JETRO ជប៉ុន នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៦នេះ ហើយដោយឡែកសមាគមចិន លោកកំពុងទាក់ទងគ្នាដោយរំពឹងថា នឹងជួបពិភាក្សាជាមួយគ្នា ឆាប់ៗនេះ។ សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខែកុម្ភៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចនៅទីក្រុងភ្នំពេញ ដោយភ្ជាប់ពាណិជ្ជករក្នុងស្រុកជាមួយក្រុមហ៊ុនចិនចំនួន១០ ដែលចាប់អារម្មណ៍ក្នុងការទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មចិន-កម្ពុជា។ ព្រឹត្តិការណ៍ពាណិជ្ជកម្មលើកទីពីរ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២៦នេះ គ្រោងនឹងនាំសមាជិកសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនជប៉ុន មកជួបប្រជុំគ្នាដើម្បីចរចាដោយផ្ទាល់។ កម្មវិធីដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ផ្តោតជាពិសេសលើការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅក្នុងទីផ្សារជប៉ុន។ ក្រុមហ៊ុនកែច្នៃកម្ពុជាប្រហែល៤០ ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមហ៊ុនជប៉ុនចំនួន២០ផងដែរ។ ទាក់ទងនិងបរិមាណនៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុននេះ លោក  អួន ស៊ីឡុត បានមានប្រសាសន៍ថា “យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេអំពីចំនួនក្នុងការនាំចេញ។ […]

image_2026-03-03_09-10-15
កសិករចិញ្ចឹមជ្រូកនៅតៃវ៉ាន់ជំរុញឱ្យចេញច្បាប់ ស្តីពីសម្គាល់ប្រភពដើមកំណើតសាច់ជ្រូក

តៃប៉ិ៖ កសិករចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនអនុម័តច្បាប់ ស្តីពីការដាក់ស្លាកសញ្ញាសម្គាល់ដើមកំណើតផលិតផលកែច្នៃពីជ្រូក និងសាច់ជ្រូក ជាពិសេសចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលសាច់ជ្រូកពីសហរដ្ឋអាម៉េរិក។ ប្រធានសមាគមចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់ បានសង្កត់ធ្ងន់លើតម្រូវការនៃការដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់ ដើម្បីការពារទីផ្សារសាច់ជ្រូកក្នុងស្រុក ដោយសារផលិតផលសាច់ជ្រូកមួយចំនួនត្រូវគេបន្លៃថា ជាសាច់ជ្រូកតៃវ៉ាន់។ កាលពីសប្តាហ៍មុន ដោយសារតែព្រួយបារម្ភបែបនេះ ទើបកសិករចិញ្ចឹមជ្រូកក្នុងកោះតៃវ៉ាន់ បានអំពាវនាវឱ្យមានការអនុម័តច្បាប់ ស្តីពីការដាក់ស្លាកសញ្ញាសម្គាល់លើដើមកំណើតផលិតផលរបស់ខ្លួន ប្រសិនបើទីផ្សារក្នុងស្រុករបស់តៃវ៉ាន់ ត្រូវបើកឱ្យនាំចូលផលិតផលសាច់ជ្រូករបស់សហរដ្ឋអាម៉េរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កោះតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដោយប្តេជ្ញាកាត់បន្ថយអត្រាពន្ធនាំចូលសាច់ជ្រូករបស់សហរដ្ឋអាម៉េរិក។ ជាពិសេស អត្រាពន្ធលើជើងជ្រូក និងពោះវៀនជ្រូករបស់សហរដ្ឋអាម៉េរិក នឹងត្រូវកាត់បន្ថយពីអត្រាបច្ចុប្បន្ន១២,៥ភាគរយ មកនៅចន្លោះពី៦,៣ ទៅ១០ភាគរយ ក្នុងរយៈពេលបីឆ្នាំខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលធរមាន។ ទន្ទឹមនឹងនេះដែរ ពន្ធគយលើការនាំចូលជើងជ្រូក និងគ្រឿងក្នុងជ្រូក ពីសហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះភ្លាមៗ ពី១៥ភាគយ មកនៅត្រឹមតែ៧,៥ភាគរយ ដោយសារទំនិញទាំងនេះមិនស្ថិតក្រោមការអនុគ្រោះរយៈពេលបីឆ្នាំឡើយ។ ប្រធានសមាគមអ្នកចិញ្ចឹកជ្រូកកោះតៃវ៉ាន់ បាននិយាយថា លោកមិនបារម្ភអំពីការប្រកួតប្រជែងសាច់ជ្រូកតៃវ៉ាន់ទេ ដរាបណារដ្ឋាភិបាលអនុវត្តច្បាប់ ស្តីពីការដាក់ស្លាកសម្គាល់ដើមកំណើតផលិតផល។ លោកបាននិយាយទៀតថា ស្លាកសញ្ញាសម្គាល់ត្រូវដាក់លើផលិតផលធ្វើពីសាច់ជ្រូក និងសាច់ជ្រូក ដែលនាំចូលពីសហរដ្ឋអាម៉េរិក ដោយកត់សម្គាល់ថាផលិតផលសាច់ជ្រូកមួយចំនួនដែលលក់នៅតៃវ៉ាន់ត្រូវបានដាក់ស្លាកថាមកពីតៃវ៉ាន់ ប៉ុន្តែតាមពិតវាជាល្បាយនៃសាច់ជ្រូកគ្មានខ្លាញ់របស់តៃវ៉ាន់ និងសាច់ជ្រូកខ្លាញ់ដែលនាំចូលពីបរទេស។ លោកបានបញ្ជាក់ថា កោះតៃវ៉ាន់នាំចូលពីសហរដ្ឋអាម៉េរិកភាគច្រើន មានដូចជាជើងជ្រូក និងពោះវៀនជ្រូក […]

646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាត ដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

កាលវិភាគផ្សព្វផ្សាយ