កសិករចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារក្រៅពីសម្រាប់ទុកបរិភោគហើយ នៅអាចលក់រកចំណូលបានថែមទៀត

photo_2024-11-25_14-42-57

បច្ចុប្បន្ននេះ​ក្រៅពីប្រកបរបរធ្វើការងារ ឬការជួញដូរផ្សេងៗនោះ ប្រជាពលរដ្ឋមួយចំនួននៅ ខេត្ត មណ្ឌលគិរី បាននាំគ្នាបន្ថែមមុខរបរចិញ្ចឹមត្រីមួយទៀត បានធ្វើឱ្យពួកគាត់ក្រៅពីទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារហើយ នៅអាចលក់រកប្រាក់កម្រៃ ផ្គួបផ្សំ សម្រាប់ការចាយវាយប្រចាំថ្ងៃផង។

គួរបញ្ជាក់ថា វិធីសាស្រ្តក្នុងការចិញ្ចឹមត្រី នាពេលបច្ចុប្បន្ន មានច្រើនបែប និង ច្រើនវិធីសាស្រ្ត ដែល ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាកសិករក្នុងការបង្កើតមុខរបរចិញ្ចឹមត្រីតូចធំទៅតាម លទ្ធភាពរៀងៗខ្លួន។សម្រាប់វិធីសាស្រ្តក្នុងការិញចិញ្ចឹមត្រីនេះមានដូចជាជីកស្រះ ,អាងប្រើតង់ ,អាងប្រើថង់ប្លាស្ទិក ចិញ្ចឹមក្នុងលូ ជាដើម។កសិករអាចចិញ្ចឹមបានងាយស្រួល និងសមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ធំ។ក្រៅពីនេះនៅ ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងថែមទៀត។ចំពោះថ្លៃដើមក្នុងការចិញ្ចឹមត្រី ក៏អាចចាប់ផ្ដើមបានពីដើមទុនតិចតួច ហើយអាចផ្ដល់ចំណូលបន្ថែមដោយមាន លក្ខណៈសមរម្យគួរជាទីពេញចិត្តចំពោះពួកគាត់។

អ្នកស្រី ភី ខឺត រស់នៅក្នុង ភូមិ ពូតាំង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថាក្នុងការចិញ្ចឹមត្រីក្នុង អាងប្រើតង់ រយៈពេល២ឆ្នាំមកនេះ មិនត្រឹម តែ គាត់អាចយកត្រីមកទុកបរិភោគក្នុងក្រុមគ្រួសារទេ នៅអាចយកទៅចែកជូនចាស់ទុំក្នុងភូមិ និងពិសេសអាចរកប្រាក់ចំណូលតាមរយៈការលក់ត្រីដើម្បីឱ្យកូនចៅបានរៀនសូត្រផង។

​ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថា”បច្ចុប្បន្ននេះបើមានដីទំនេរតូចធំ ហើយយើងចេះឆ្លៀតច្នៃប្រឌិតក្នុងការចិញ្ចឹមសត្វ ពិសេសចិញ្ចឹមត្រីគឺ អាចរកប្រាក់ចំណូលក្នុងក្រុមគ្រួសារយើងបានហើយ នៅអាចប្រើធ្វើម្ហូបបានផង។តាមពិតការចិញ្ចឹមត្រីនេះងាយ ហើយការទទួលបានផលនោះឃើញថាមិនពិបាកដែរ”។

អ្នកស្រី ភី ខឺតបានបញ្ជាក់ប្រាប់ដែរថា៖ចិញ្ចឹមត្រីរយៈពេលខ្លីទេពោលគឺ៣ទៅ៥ខែគឺអាចចាប់មកបរិភោគបានបណ្តើរៗហើយ។ថ្ងៃណាអត់ម្ហូបយើងអាចចាប់វាមក មិនបាច់ចំណាយថវិការទិញគេ។ក្រៅពីនេះត្រីចិញ្ចឹមខ្លួនឯងមិនខ្លាចពីមានសារជាតិគីមីដែលនាំប៉ះពាល់ដល់សុខភាពរបស់យើងផង។

លោក ខៀវ សំណាង ប្រធានទទួលបន្ទុកផ្នែកអនុវត្តជីវភាពប្រជាសហគមន៍ របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS)នៃគម្រោងរេដបូកបានឱ្យដឹងថា៖ក្នុងចំណោម២០ភូមិនៅសហគមន៍តំបន់ដែនជម្រកសត្វកែវសីមាខេត្តមណ្ឌលគិរីនេះក្នុងនេះមានដូចជាក្រុមដាំដំណាំ ក្រុមចិញ្ចឹមសត្វ ក្រុមត្បាញក្រម៉ា និងក្រុមសន្សំប្រាក់សម្រាប់ជួយដល់ពលរដ្ឋបង្កើតមុខរបរ។ក្នុងចំណោមប្រជាសហគមន៍ទាំងនេះមួយចំនួនដាំដំណាំ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់អាហារតាមគ្រួសាររបស់គាត់ និងមួយចំនួនទៀតក៏បាននាំលក់លើទីផ្សារ។

គួរបញ្ជាក់ថា បើតាមអង្គការ WCSបានឱ្យដឹងថា គម្រោងរេដបូកបានជួយរៀបចំបង្កើតក្រុមកសិករសហគមន៍ដែលរួមមាន៖ កសិករដាំបន្លែ៤៣គ្រួសារ កសិករ ចិញ្ចឹមមាន់១០៨គ្រួសារ កសិករចិញ្ចឹមត្រី២៩គ្រួសារ និងកសិករចិញ្ចឹមជ្រូក១៨គ្រួសារ។ ប្រាក់ចំណូលបូកសរុប ទាំងអស់របស់កសិករទាំងនេះពីសកម្មភាពដាំបន្លែនិងចិញ្ចឹមសត្វ ប្រមាណ១៤ ២៤៦ដុល្លាអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២៤៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ