រោងម៉ាស៊ីនកែច្នៃក្នុងស្រុកស្នើ​ឲ្យកសិករប្តូរទម្លាប់ដាំដុះស្រូវ សែនក្រអូប និងពូជស្រង៉ែជាពូជខ្មែរមានទីផ្សារ នឹងអាចជំនួសពូជ​OM5451

photo_2024-10-31_14-57-35

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia  បាន​ថ្លែងថា បច្ចុប្បន្ននេះ ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ មាន​ភាពសុទ្ធ ជាង ៩០% សូមបងប្អូនដាំពូជខ្មែរដើម្បីងាយស្រួលរកទីផ្សារ ហើយ​​សូមកាត់បន្ថយប្រើ​​​ពូជស្រូវ OM5451 ដោយ​​កុំប្រើថ្នាំពុល ថ្នាំសំលាប់សត្វល្អិត ឬជីគីមីច្រើនពេក (Pesticides and Insecticide)នៅក្នុងស្រែ។

ឧកញ៉ា សុង សារ៉ន លើកឡើងទៀតថា ​​ពូជចំនូន២ប្រភេទខាងលើ​នេះគឺជាពូជ ផលិតបាន​ក្នុងស្រុក​​ ជាពិសេស ពូជ ស្រង៉ែ​វិញគឺអាចជំនួស ពូជស្រូវ OM5451ពីវៀតណាមបាន ​​ហើយពូជខាងលើនេះគឺជាជម្រើសល្អ ដែលកសិករអាចពិចារណា ព្រោះមានទីផ្សារ មិនដូចពូជនាំចូលនោះទេ។​​

សម្រាប់ លោក ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបាន​លើក​ឡើងថា កន្លងទៅនៅខេត្តព្រៃវែងប្រជាកសិករ​តែងនិយមដាំស្រូវពូជប្រភេទ OM5451 នៅពេលប្រមូលផល​​ គឺពួកគាត់លក់​ឲ្យឈ្មួញវៀតណាមមក​ទិញដល់​វាលស្រែតែម្តង​​​​ ។

លោក​បាន​​លើក​ឡើងទៀត​​​​ថា បើសិន​ជារាជរដ្ឋាភិបាល​ចង់​ឲ្យ​ប្រជាកសិករ​​​ប្តូទម្លាប់​មក​ដាំពូជ ស្រង៉ែឬសែនក្រអូប ជំនួស ពូជប្រភេទ OM5451វិញ គឺមាន​ការលំបាកច្រើន​​ លុះត្រាតែមានកិច្ចសន្យាច្បាស់លាស់​​នឹងការធានាតម្លៃជូនពួកគាត់ បើ​មិន​ដូច្នោះទេ គឺពេលប្រមូលផល​នឹងជួបបញ្ហា​​តម្លៃជាមិនខាន​​។​

​​លោក​បាន​បន្ថែមថា បច្ចុប្បុន្ននេះ រោងម៉ាស៊ីនលោក​ស្វាគមន៍ចាំទិញស្រូវពីកសិករឲ្យ​តែដល់ពេលប្រមូលផល​ម្តងៗ ប៉ុន្តែបើសិន​​កសិករ​នាំគ្នាធ្វើពូជស្រង៉ែ និងសែនក្រអូបនោះ​មិន​ខ្វះទីផ្សារនោះទេ។​​

​​នៅពេលប្រមូលស្រូវវស្សាខាងមុខនេះ រោងម៉ាស៊ីន​ ឈិន ប៊ុន​ថន ក្នុងស្រុកស្វាយអន្ទរគឺ កំពុងតែត្រៀម​ខ្លួន​ ក្នុងប្រមូលទិញពីកសិករ​ពី ២ពាន់តោនទៅ៣ ពាន់តោនក្នុង១ថ្ងៃ សម្រាប់​ស្តុកទុកនិងកិនកែច្នៃនាំចេញទៅផ្សារក្នុងស្រុក​និងក្រៅប្រទេស។​​​​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អំពាវនាវឲ្យ​កសិករខ្មែរ ផ្លាស់​ប្តូទម្លាប់ពីដាំពូជស្រូវ OM5451មកប្រើពូជ សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។

កាលពី​​ចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស​ ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ​ពូជស្រូវសែនក្រអូប០១ ស្រូវផ្ការំដួល ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។


IMG_20260608_185131
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកបន្ទាយមាស ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ប៉ោ វី អភិបាលរងនៃគណ:អភិបាលស្រុកបន្ទាយមាស ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកបន្ទាយមាស ប្រមាណ300នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស គួរគិតគូរពិចារណាចំពោះទម្លាប់ធ្វើកសិកម្មតាមបែបបុរាណ ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិតផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ […]

photo_2026-06-08_09-15-10
កសិករចិញ្ចឹមជ្រូកក្នុងស្រុក​​​មានក្តីរំពឹង​​លក់ជ្រូក​បានថ្លៃ​ ពីខែមិថុនា ដល់​ខែកញ្ញា​

ដោយ ឡុង សារេត​ ខេត្តតាកែវ៖ លោក ហៀក ចំរើន អ្នកចិញ្ចឹមជ្រូក​ខ្នាតមធ្យម​​មួយកន្លែង​​ នៅភូមិឫស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ​​ មានការរំពឹង​ថា ​តម្លៃជ្រូក​រស់​អាចលក់បាន​តម្លៃខ្ពស់​ចាប់ពីចុងខែមិថុនា​ រហូតដល់ខែ​កញ្ញា ឆ្នាំ​២០២៦នេះ​​ ស្របពេលគ្រួសាររបស់លោក​បាននិងកំពុងចិញ្ចឹមជ្រូកសាច់សរុប​ប្រមាណ​៥០០ក្បាល​។​ ​ក្នុងចំណោម​ជ្រូកសាច់​សរុប​ប្រមាណ​៥០០ក្បាល​,លោកបានគូសបញ្ជាក់ថា​ នៅចុងខែមិថុនា​នេះ លោកត្រៀមលក់ជ្រូកសាច់​ចំនួន​៣៨ក្បាល, នៅពាក់កណ្តាលខែសីហា មាន​ចំនួន​​២០០ក្បាល ហើយនៅសល់ប៉ុន្មាន​នឹងលក់ចេញទាំងអស់នៅ​នៅខែកញ្ញាខាងមុខ​។​ បើតាមលោក ហៀក ចំរើន តម្លៃជ្រូករស់នៅលើទីផ្សារក្នុងស្រុក​នាពេល​បច្ចុប្បន្ន​អាចលក់បាន​ថ្លៃរង្វង់១០ ០០០រៀល​ក្នុងមួយគីឡូក្រាម​ ហើយ​ចាប់ពីចុងខែមិថុនាខាងមុខនេះ​ លោក​រំពឹងថា អាចលក់បាន​ថ្លៃចន្លោះពី១១ ៥០០ ទៅ​១២ ០០០រៀល​ក្នុងមួយគីឡូក្រាម ឬតម្លៃខុសគ្នាតិចតួច​ទៅតាមទីផ្សារជាក់ស្តែង​។​ លោកអះអាងថា ​ទោះបីតម្លៃជ្រូករស់នៅពេល​ខាងមុខ​មានការ​ប្រែប្រួលថ្លៃតិចតួច មិនដូចទៅតាមការចង់បាន​របស់កសិករ​ក៏ដោយ ក្នុងនាមកសិករ​លោកអាចទទួលយកបាន​​។ ​សូមជម្រាបជូនផងដែរថា លោក ហៀក ចំរើន បាន​ចាប់ផ្តើមចិញ្ចឹមជ្រូកជាលក្ខណៈមួយក្បាល​ ហើយ​នៅគ្រាបន្ទាប់មកទៀត​ ការចិញ្ចឹម​ជ្រូកមេពូជ​បន្តកើនឡើងជិត១០០ក្បាល​​។ ប៉ុន្តែ​សព្វថ្ងៃនេះ ជ្រូកមេពូជ​​នៅសល់ប្រមាណ​៣០ក្បាល​ ​និងមាន​ជ្រូក​សាច់ប្រហែល​៥០០ក្បាល ដោយក្នុងមួយក្បាលមានទម្ងន់​ចន្លោះពី​៦០ ទៅ​៧០គីឡូក្រាម​។ ពាក់ព័ន្ធនឹងការចិញ្ចឹជ្រូកនេះដែរ​ ក្នុងរយៈពេលប្រហែលបីទៅបួនឆ្នាំកន្លងមកនេះ បន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់ការនាំជ្រូករស់មកលក់ក្នុងប្រទេសកម្ពុជាដូចមុនទៀតហើយ។ ដូច្នេះជ្រូកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជា […]

IMG_4542
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទយកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្នុងឱកាសនេះដែរ​ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក មួង នឿន អភិបាលនៃគណ:អភិបាលស្រុកអង្គរជ័យ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកអង្គរជ័យ ខេត្តប្រមាណ៣០០នាក់។ ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានជំរុញឱ្យកសិករមកពីបណ្តាឃុំដែលស្ថិតនៅក្នុងស្រុកអង្គរជ័យគួរគិតគូរពិចារណាចំពោះទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើប ដែលជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី និងអាចចំណេញពេលវេលានៅក្នុងការបង្កបង្កើននូវផលិយផលកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះ គឺបញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម បញ្ហាបច្ចេកទេសក្នុងការផលិត ឬការចិញ្ចឹមសត្វ […]

images
អ៊ុយក្រែនសម្របខ្លួនតាមស្ដង់ដារសហភាពអឺរ៉ុប និងទទួលបានជំនួយឥតសំណង សម្រាប់គាំទ្រវិស័យសាកវប្បកម្ម

កៀវ៖ ប្រទេសអ៊ុយក្រែនបន្តកែលម្អវិស័យកសិកម្មរបស់ខ្លួនឱ្យស្របទៅតាមស្តង់ដារសហភាពអឺរ៉ុប ក្នុងគោលបំណងរក្សាភាពប្រកួតប្រជែងរបស់អ្នកផលិតក្នុងស្រុក។ ទន្ទឹមនឹងនេះ ការអនុលោមតាមតម្រូវការរបស់សហភាពអឺរ៉ុប ក៏កំពុងតែគាំទ្រដល់ការនាំចេញផលិតផលកសិកម្មអ៊ុយក្រែន ទៅកាន់ទីផ្សារថ្មីៗថែមទៀត។ លោក ថារ៉ាស់ វីស៊ុតស្គី (Taras Vysotsky) អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្ម អ៊ុយក្រែន បានមានប្រសាសន៍ថា ប្រទេសអ៊ុយក្រែនបានបញ្ចប់ដំណើរការត្រួតពិនិត្យ ឆ្នាំ២០២៥ នៃការចរចាស្តីពីសុវត្ថិភាពចំណីអាហារ គោលនយោបាយបសុព្យាបាល និងភូតគាមអនាម័យ។ ដំណើរការនេះរួមមានការពិនិត្យឡើងវិញនូវការណែនាំ និងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលត្រូវអនុវត្តតាមក្នុងពេលអនាគត។ យោងតាមលោកអនុរដ្ឋមន្ត្រី ក្រុមហ៊ុនផលិតរបស់អ៊ុយក្រែនមួយចំនួនធំ បានអនុវត្តស្របតាមស្តង់ដារសហភាពអឺរ៉ុបរួចហើយ។ ជាងពាក់កណ្តាលនៃទំនិញនាំចេញរបស់អុយក្រែន គឺផលិតផលកសិកម្ម ចំណែកបណ្តាប្រទេសសហភាពអឺរ៉ុប នៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់អុយក្រែន។ ប្រទេសអ៊ុយក្រែនក៏កំពុងរៀបចំអ្នកផលិត ឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់សហភាពអឺរ៉ុប ដែលទើបតែ​ធ្វើ​​បច្ចុប្បន្នភាពទាក់ទងនឹងការប្រើប្រាស់ផលិតផលការពាររុក្ខជាតិ។ ការអនុវត្តតាមស្តង់ដារថ្មី ត្រូវគេរំពឹងថា នឹងចាប់ផ្តើមបន្តិចម្តងៗ ក្នុងដំណាក់កាលអន្តរកាលរហូតដល់ចុងឆ្នាំ២០២៨ ក្រោមកិច្ចព្រមព្រៀងសមាគម ដែលទើបតែកែសម្រួលឡើងវិញ។ សមាគមឧស្សាហកម្មអុយក្រែន បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្មប្រហែល១០លានហិកតា អាចរងផលប៉ះពាល់ពីការរឹតបន្តឹងច្បាប់ ស្តីពីថ្នាំសម្លាប់សត្វល្អិត។ ដូច្នេះក្នុងរយៈពេលបណ្ដោះអាសន្ន គឺជាបញ្ហាសំខាន់នៅក្នុងដំណើរការចរចា។ ស្របពេលជាមួយគ្នានេះដែរ អ៊ុយក្រែន កំពុងពង្រីទីផ្សារនាំចេញបន្ថែមទៀតសម្រាប់ផលិតផលកសិកម្ម  រួមមានប្រទេសជប៉ុន អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក […]

កាលវិភាគផ្សព្វផ្សាយ