ប្រធានសហគមន៍​កសិកម្មទំនើបនៅខេត្តសៀមរាប​​ ​ចង់ឃើញ​​ពលរដ្ឋ​គាំទ្រ​អង្ករនាងអំ​មានសន្ទុះកើនឡើង​ដើម្បីផ្តល់ប្រយោជន៍ជូនកសិករ​ 

thn2 copy

សៀមរាប​៖អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើប​ស្រូវនាងអំ ស្ថិតនៅស្រុកស្វាយលើ​ ខេត្តសៀមរាប​ ចង់ឃើញ​ប្រជាពលរដ្ឋ​នៅក្នុងស្រុក​ប្រើប្រាស់និងគាំទ្រ​នូវ​អង្ករ​នាងអំ​មានសន្ទុះកើនឡើង​នៅលើទីផ្សារ​ ដើម្បី​ជំរុញឱ្យកសិករនៅក្នុងតំបន់​បង្កើនការដំាដុះនិងមានទីផ្សារច្បាស់លាស់​និងផ្តល់ទំនុកចិត្ត​ដល់អាជីវករ​ងាយស្រួលធ្វើទីផ្សារ​។​

ការចង់ឃើញ​សន្ទុះ​អង្ករនាងអំ​មានការកើនឡើងនៅលើទីផ្សារនៅពេលខាងមុខ​​ បន្ទាប់ពី​សហគមន៍កសិកម្មទំនើប​ស្រូវនាងអំ​ចាប់ផ្តើមដាំដុះ​លើកដំបូង​លើផ្ទៃដី ៥៦៥ហិកតា​ក្នុងឆ្នំា​២០២៤​​ ហើយបើការប្រមូលផល​នៅក្នុងឆ្នាំ​នេះ​ចូលមកដល់ ​នឹងដាក់ឱ្យក្រុមហ៊ុន​ក្នុងស្រុក​ដេញថ្លៃក្នុងទទួលបាន​ស្រូវនាង​អំ​។​​​

អ្នកស្រី ឈិន សុភាសី ​បានឱ្យដឹង​ថា​ “​អង្ករនាងអំ​មានសម្បុរ​ ឬគ្រាប់អង្ករមិនស្អាត​ដូចទៅនិងប្រភេទអង្ករផ្សេង​ ​ដោយសារយើងដំាដុះលក្ខណៈសរីរាង្គ​ អង្ករធម្មជាតិ​ មិន​​ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​។​សព្វថ្ងៃនេះទៀត​យើងដំាស្រូវនាងអំ នៅក្រោមដើមឈើ​ ក្នុងន័យជួយការពារដល់បរិស្ថាន​ថែមទៀត​។​ដូចនេះលក្ខណៈពិសេស​របស់អង្ករនាងអំ​ គឺដំាស្រូវអភិរក្សព្រៃឈើ​បានថែមទៀត”​។​

អ្នកស្រីបន្តថា ​ពេល​សហគមន៍​ធ្វើការដំាដុះពូជស្រូវនាងអំ ទទួលបានជោគជ័យ​កសិករប្រាកដជាសម្រុកមកចូលជាសមាជិកសហគមន៍​ ដើម្បីទាញយកអត្ថប្រយោជន៍​សម្រាប់ជីវភាពគ្រួសារ​ ហើយ​សម្រាប់អ្នកលក់អង្ករនាងអំ កាន់តែមានទំនុកចិត្ត​និងងាយស្រួលក្នុងការធ្វើទីផ្សារ​ ។ចំណែកអ្នកបរិភោកមិនប៉ះពាល់ដល់សុខភាព​​បើអាចធ្វើឱ្យតម្រូវការអង្ករនាងអំ​រីកធំឡើង​ៗនៅក្នុងប្រទេស​។​

អ្នកស្រី ឈិន សុភាសី សង្កត់ធ្ងន់ថា “តាមឆន្ទៈរបស់ខ្ញុំ បើសិនមានលទ្ធភាព​ ខ្ញុំអត់ឱ្យស្រូវនាងអំពេលប្រមូលផលបាន​ហើយ​ ហូរចេញទៅដល់ក្រុមហ៊ុនណាទេ​ ។ខ្ញុំប្រមូលទិញយកទាំងអស់​ឱ្យតែ​​​ស្រូវនាងអំផលិតឡើង​ដោយប្រជាកសិករ​ ព្រោះ​​អត់ចង់ឃើញស្រូ​អ្នកផ្សេងធ្វើទីផ្សារជំនួសយើងនោះទេ​ ​​ចង់ឃើញអង្ករនាងអំ​​​បាន​ដល់អ្នកបរិភោគក្នុងស្រុកជាងធ្វើការ​នាំចេញទៅខាងក្រៅ​”​។​

បើតាមប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ​, ​កន្លងមក​កាល​មិនទាន់​បានបង្កើត​សហគមន៍កសិកម្មទំនើប​​ មានឈ្មួញនៅក្នុងស្រុក​តែងតែ​ប្រមូលទិញ​ពីកសិករ​ក្នុងមួយឆ្នំា​មិនក្រោម​៨ ០០០តោន​នោះទេ​ ហើយឈ្មួញខាង​វៀតណាមវិញ​ស្រូវនាងអំ​មានប៉ុន្មាន​ក៏ប្រមូលទិញ​យកទាំងអស់​៕

 


A person tries to extinguish a tree fire with buckets of water w
ឥណ្ឌូណេស៊ីដាក់ទណ្ឌកម្មលើក្រុមហ៊ុន៣២ ពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដី

ហ្សាការតា៖ ក្រសួងព្រៃឈើឥណ្ឌូណេស៊ី បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន៣២ ដែលពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដែលបណ្តាលឱ្យព្រៃឈើសរុបជិត១៣ ០០០ហិកតា រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ វិធានការដាក់ទណ្ឌកម្មទាំងនេះ រួមមានការព្យួរអាជ្ញាបណ្ណ ការតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងការដកហូតអាជ្ញាបណ្ណជាស្ថាពរ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបើកការស៊ើបអង្កេតបទព្រហ្មទណ្ឌលើក្រុមហ៊ុន និងបុគ្គល ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីភ្លើងឆេះព្រៃផងដែរ។ អគ្គនាយកនៃអគ្គនាយកដ្ឋានអនុវត្តច្បាប់ព្រៃឈើឥណ្ឌូណេស៊ី បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីទី១៩ ខែតុលាថា ក្នុងចំណោមក្រុមហ៊ុនទាំង៣២ មានក្រុមហ៊ុនចំនួន១៩ ត្រូវបានព្យួរអាជ្ញាបណ្ណ និងតម្រូវឱ្យស្តារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឡើងវិញលើផ្ទៃដី ដែលរងការឆេះចំនួន៩ ៥៤៦ហិកតា។ ក្រៅពីការដាក់ទណ្ឌកម្ម ក្រសួងព្រៃឈើឥណ្ឌូណេស៊ី ក៏កំពុងចាត់វិធានការលើបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី ដោយមានបុគ្គល និងក្រុមហ៊ុនសរុបចំនួន១២៥ ជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។ ក្នុងនោះ មានសំណុំរឿងចំនួន៤៤ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតបឋម ខណៈសំណុំរឿងចំនួន៧៩ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ។ ក្នុងចំណោមសំណុំរឿងដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតផ្លូវការ មានបុគ្គលចំនួន១២នាក់ និងក្រុមហ៊ុនមួយ ត្រូវបានកំណត់ជាជនសង្ស័យជាផ្លូវការ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាភ្លើងឆេះព្រៃ និងទន្ទ្រានយកដីធ្លី មិនមែនបញ្ចប់ត្រឹមការពន្លត់ភ្លើងនោះទេ ប៉ុន្តែត្រូវវែកមុខអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនៅក្នុងតំបន់ ដែលរដ្ឋបានផ្តល់សិទ្ធិធ្វើអាជីវកម្ម។ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏កំពុងពិចារណាទាមទារសំណងចំពោះការខូចខាតព្រៃឈើផងដែរ ប្រសិនបើលទ្ធផលស៊ើបអង្កេតអាចបញ្ជាក់ពីមូលដ្ឋានច្បាប់សម្រាប់ការទទួលខុសត្រូវ ស្របតាមច្បាប់ជាធរមាន។ លោកបានបញ្ជាក់ថា […]

basket-of-colorful-sweet-potatoes-on-wooden-table-2026-09-22-03-40-53-utc
កសិករជប៉ុន រួមគ្នាជំទាស់ផែនការនាំចូលដំឡូងបារាំងស្រស់ពីអាម៉េរិក ព្រោះខ្លាចឆ្លងជំងឺ

តូក្យូ៖ ក្រុមកសិករដាំដំឡូងបារាំងនៅខេត្តហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន នៅក្នុងសប្តាហ៍នេះ បានជំទាស់នឹងសំណើពង្រីកការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដោយពួកគាត់ចាត់ទុកថា ដំឡូងគ្រោងនាំចូលមកនេះមានផ្ទុកសត្វល្អិតចង្រៃ និងមានមេរោគបង្កជំងឺឆ្លង។ ការតវ៉ាជំទាស់របស់កសិករជប៉ុននេះ កើតបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុន លោក អារ៉ាតា តាកេបេ (Arata Takebe) បានលើកជាសំណើតាមការស្នើសុំពីសហរដ្ឋអាម៉េរិក អំពីការបង្កើនបរិមាណនាំចូលដំឡូងបារាំងស្រស់ចូលទីផ្សារប្រទេសជប៉ុន។ ខេត្តហុកកៃដូ ជាតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេសជប៉ុន ដែលរួមចំណែកប្រមាណ៨០ភាគរយនៃបរិមាណដំឡូងបារាំងប្រមូលផលសរុបក្នុងប្រទេស។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន ដាក់កម្រិតលើការនាំចូលដំឡូងបារាំងស្រស់ពីបរទេស លើកលែងតែដំឡូងបារាំងឆ្អិនស្រាប់។  កាលពីឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបាននាំចេញដំឡូងបារាំង និងផលិតផលកែច្នៃពីដំឡូងបារាំងទៅប្រទេសជប៉ុនក្នុងទំហំទឹកប្រាក់ជាង៥៦៥លានដុល្លារ។ សមាជិកសភាអាម៉េរិកប៉ាន់ប្រមាណថា ការពង្រីកលទ្ធភាពនាំចូលដំឡូងបារាំងទៅកាន់ទីផ្សារជប៉ុន អាចបង្កើនប្រាក់ចំណូលបន្ថែមពីការនាំចេញប្រមាណ១៥០លានដុល្លារ ក្នុងមួយឆ្នាំ។ កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុនបានរកឃើញសត្វល្អិតចង្រៃ និងភ្នាក់ងារបង្កជំងឺលើដំឡូងបារាំងចំនួន២១ប្រភេទ ដែលតម្រូវឱ្យមានវិធានការធ្វើចត្តាឡីស័កបន្ថែម ប្រសិនបើអនុញ្ញាតឱ្យនាំចូលដំឡូងបារាំងពីអាម៉េរិក។ យ៉ាងហោចណាស់ រដ្ឋបាលមូលដ្ឋានចំនួន៥០ ក្នុងចំណោម១៧៩ក្រុង ស្រុក និងឃុំ នៅក្នុងខេត្តហុកកៃដូ បានចេញមុខជំទាស់ចំពោះសំណើសុំបង្កើនការនាំចូលដំឡូងបារាំងអាម៉េរិក។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចរចានឹងធ្វើឡើងស្របតាមកិច្ចព្រមព្រៀង ស្តីពីវិធានការអនាម័យ និងភូតគាមអនាម័យរបស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកបានមានប្រសាសន៍ដូច្នេះថា […]

Piece of pork on a butcher stall
តម្លៃក្នុងស្រុកធ្លាក់ចុះពេក ហ្វីលីពីន គិតផ្អាកនាំចូលសាច់ជ្រូករយៈពេលពីរខែសិន

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីនកំពុងពិចារណាផ្អាកការចេញលិខិតអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកសម្រាប់រយៈពេលពីរខែសិន ដើម្បីកាត់បន្ថយបរិមាណសាច់ជ្រូកបរទេស​ ដែលធ្វើឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះខ្លាំងពេក។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានឱ្យដឹងថា ក្រសួងកំពុងសិក្សាលទ្ធភាពផ្អាកការចេញលិខិតអនុញ្ញាតនាំចូល ដោយផ្អែកលើបញ្ហាអនាម័យ និងភូតគាមអនាម័យ សម្រាប់សាច់ជ្រូកនាំចូល ដើម្បីការពារផលប្រយោជន៍កសិករចិញ្ចឹមជ្រូករបស់ប្រទេសហ្វីលីពីន។ លិខិតអនុញ្ញាត គឺជាឯកសារចាំបាច់សម្រាប់ការនាំចូលផលិតផលកសិកម្មចូលប្រទេសហ្វីលីពីន ដើម្បីបញ្ជាក់ពីការអនុលោមតាមលក្ខខណ្ឌសុវត្ថិភាព និងអនាម័យ។ ការផ្អាកចេញលិខិតអនុញ្ញាតនេះ នឹងធ្វើឱ្យការនាំចូលផលិតផលសាច់ជ្រូក ដែលស្ថិតក្រោមវិធានការនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន ដែលអាចចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះបីការផ្អាកនេះអាចអូសបន្លាយរហូតដល់រដូវបុណ្យណូអែល នៅចុងឆ្នាំ២០២៦ក៏ដោយ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនត្រូវព្រួយបារម្ភអំពីកង្វះខាតសាច់ជ្រូកនោះទេ ដោយសារប្រទេសហ្វីលីពីនបច្ចុប្បន្នមានសាច់ជ្រូកស្តុកទុកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់រយៈពេល១៧០ថ្ងៃ។ យោងតាមលោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ក្រសួងកសិកម្មអាចដាក់ចេញវិធានការការពារពាណិជ្ជកម្ម ដូចជាការដំឡើងពន្ធគយ និងការកំណត់បរិមាណនាំចូលបាន លុះត្រាតែបរិមាណសាច់ជ្រូកនាំចូល។ ទិន្នន័យពីការិយាល័យឧស្សាហកម្មសត្វ របស់ហ្វីលីពីន បង្ហាញថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ បរិមាណសាច់ជ្រូកនាំចូលពីបរទេសបានកើនឡើងជិតដល់៦០ម៉ឺនតោន បើធៀបនឹងបរិមាណជាង៥៧ម៉ឺនតោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា «ដូច្នេះ យើងកំពុងពិចារណារកវិធីសាស្ត្រថ្មីមួយ។ ប៉ុន្តែសាររបស់យើងទៅកាន់អ្នកចិញ្ចឹមជ្រូក […]

f384f37d-3743-49fe-a9d1-706f3231d57e
ភូមា សម្លឹងរកឱកាសពង្រីកការនាំចេញកាហ្វេទៅកាន់ទីផ្សារចិន

ប៉េកាំង៖ ប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនគឺជាទីផ្សារនាំចេញកាហ្វេធំបំផុតរបស់ភូមា ខណៈបរិមាណកាហ្វេនាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ត្រូវបានប៉ាន់ប្រមាណថា មានចន្លោះពី៣ ០០០ ទៅ៤ ០០០ តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យកាហ្វេរវាងចិន និងភូមា បានពង្រឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេស នៅខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ដែលជាតំបន់ផលិតកាហ្វេដ៏សំខាន់មួយរបស់ចិន បានក្លាយជាដៃគូដ៏សំខាន់សម្រាប់ឧស្សាហកម្មកាហ្វេភូមា។ សមាគមកាហ្វេភូមា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាលាបណ្តុះបណ្តាលជំនាញកាហ្វេ សមាគម និងសភាពាណិជ្ជកម្មនានា នៅខេត្តយូណាន។ សមាគមក៏បានចូលរួមពិព័រណ៍កាហ្វេ និងកម្មវិធីផ្លាស់ប្តូរចំណេះដឹង ដើម្បីស្វែងយល់បន្ថែមអំពីឧស្សាហកម្មកាហ្វេរបស់ចិនផងដែរ។ លោកប្រធានសមាគមកាហ្វេភូមា បានមានប្រសាសន៍ថា ចិនអាចក្លាយជាទីផ្សារកាហ្វេដ៏ធំមួយក្នុងរយៈពេល១០ឆ្នាំទៀត ដែលនឹងបង្កើតឱកាសឱ្យភូមាទទួលបានផលប្រយោជន៍ពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការកើនឡើងនៃតម្រូវការអ្នកប្រើប្រាស់កាហ្វេភូមា។ ផលិតកម្មកាហ្វេនៅភូមា ប្រមូលផ្តុំជាចម្បងនៅរដ្ឋសាន និងតំបន់ម៉ាន់ដាឡេ។ កសិករដាំដុះកាហ្វេពូជ អារ៉ាប៊ីកា (Arabica) នៅតំបន់ខ្ពង់រាប និងកាហ្វេពូជ រ៉ូប៊ូស្តា (Robusta) នៅតំបន់ដែលមានរយៈកម្ពស់ទាបជាង។ លោកបានបញ្ជាក់ថា លក្ខខណ្ឌអាកាសធាតុ និងបរិស្ថានដាំដុះអំណោយផលរបស់ភូមា បានផ្តល់សក្តានុពលក្នុងការផលិតកាហ្វេមានគុណភាពខ្ពស់ សម្រាប់ទាំងការប្រើប្រាស់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោកបានបន្ថែមថា ឧស្សាហកម្មកាហ្វេរបស់ភូមា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការទទួលស្គាល់កាន់តែច្រើនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ […]

កាលវិភាគផ្សព្វផ្សាយ