ភូមា ហាមឃាត់ការនេសាទក្នុងរដូវត្រីពងកូនរយៈពេលបីខែ ដើម្បីពង្រឹងធនធានជលផល

image_2026-04-03_08-59-53

ណៃពិដោ៖ ក្រសួងជលផលភូមា បានហាមឃាត់ការនេសាទរយៈពេលបីខែ គិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដែលជារដូវត្រីពងកូន ដើម្បីការពារធនធានមច្ឆាជាតិ ហើយនាវានេសាទទាំងអស់ត្រូវវិល​ត្រឡប់​ទៅ​កំពង់​ផែវិញ។

បើយោងតាមមន្ត្រីជលផលរបស់ភូមា បានឱ្យដឹងថា មូលហេតុចម្បងនៃការកំណត់រដូវបិទការនេសាទ និងកំណត់​តំបន់ហាមឃាត់មិនឱ្យនេសាទ គឺដើម្បីទប់ស្កាត់ធ្លាក់ចុះនៃប្រភេទត្រី និងលើកកម្ពស់ការលូតលាស់ឡើងវិញ​នៃធនធាន​ជលផល។ វិធានការទាំងនេះត្រូវបានអនុវត្តជាកិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងរដូវបង្កាត់ពូជត្រីពងកូន នៅពេលត្រីបន្តពូជ។

លោកបានបញ្ជាក់ថា ការហាមឃាត់ការនេសាទរយៈពេលបីខែនេះ គឺផ្អែកលើការរកឃើញនៅក្នុងការស្រាវជ្រាវ​របស់​មន្ត្រីជលផល។

ចំណែកទូកនេសាទទាំងអស់ដែល ធ្វើប្រតិបត្តិការនេសាទនៅតំបន់សមុទ្រ ត្រូវបានហាមឃាត់​មិនឱ្យនេសាទ​ក្នុងអំឡុងពេលបិទនេសាទ និងនៅក្នុងតំបន់មិនឱ្យនេសាទរយៈពេលបីខែ ដោយគិតចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ហើយពួកគេត្រូវបានណែនាំឱ្យត្រឡប់ទៅកំពង់ផែវិញ មិនឱ្យលើសពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ។

នៅក្នុងសេចក្តីប្រកាសបិទរដូវនេសាទ បានព្រមានថា ចំពោះអ្នកណាមួយមិនអនុវត្តតាមការណែនាំ​នឹងប្រឈម​មុខ​ការ​ផ្តន្ទា​ទោសតាមផ្លូវច្បាប់។ ចំណែកនាវាកំពុងត្រូវតែត្រួតពិនិត្យនៅមជ្ឈមណ្ឌលត្រួតពិនិត្យ ហើយគិតត្រឹមថ្ងៃនេះ នាវា​ស្ទើរ​តែ​ទាំងអស់បានត្រឡប់ទៅកំពង់ផែវិញ ដោយមានចំនួនតិចតួចបំផុតនៅលើផ្ទៃសមុទ្រ។

ការកំណត់រយៈពេលហាមឃាត់ការនេសាទ និងតំបន់ការពារ គឺផ្អែកលើការស្រាវជ្រាវ ដែលធ្វើឡើងដើម្បីអភិរក្សត្រី និងធនធានជលផលក្នុងរដូវបង្កាត់ពូជ។ ការសិក្សាលើប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជម្រកត្រី និងធនធានជលផល នៅក្នុង​ដែន​ទឹកភូមា ត្រូវបានអនុវត្តដោយអ្នកស្រាវជ្រាវ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ ការស្ទង់មតិអំពីធនធានជលផលរយៈពេល​៣០ថ្ងៃ ត្រូវបានធ្វើនៅតាមឆ្នេរសមុទ្រ​ ក្នុងជម្រៅទឹករាក់ជាង២០ម៉ែត្រ ដើម្បីឃ្លាំមើលធនធានមច្ឆាជាតិ។

នាវានេសាទនៅឯនាយសមុទ្រចំនួន១​ ១៨៦គ្រឿង នៅក្នុងដែនទឹករបស់ភូមា បានផ្លាស់ប្តូរប្រព័ន្ធនាពេលបច្ចុប្បន្ន ដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងជីវភាពរស់នៅកាន់តែប្រសើរឡើង បច្ចេកទេសនេសាទទំនើបត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាងទូលំទូលាយ។ ចំណែកផលិតផលនេសាទក៏ត្រូវបានកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយផលិតផល ដែលមានតម្លៃបន្ថែមត្រូវបានផលិតតាមរយៈកន្លែងស្តុកត្រជាក់ រួមជា​មួយនឹងធនធានជលផលលើផ្ទៃទឹក និងក្រោមទឹក។

តាមរយៈទិន្នន័យផ្លូវការបង្ហាញថា ប្រទេសភូមា បាននាំចេញផលិតផលនេសាទជាង១៥ ០០០តោន ទៅកាន់​ប្រទេស​ចិន ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៥ ដោយមានតម្លៃទឹក​ប្រាក់​សរុបជាង​២០៧​លានដុល្លារ។

យោងតាមរបាយការណ៍នាពេលកន្លងមករបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រទេស​ភូមា​កំពុង​តែ​ប្រឈមមុខ​នឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការដួលរលំសេដ្ឋកិច្ច និងគ្រោះថ្នាក់បង្កឡើង​ដោយ​កត្តាអាកាសធាតុដ៏ស្មុគស្មាញ។

ក្នុងវិបត្តិនយោបាយរាប់ឆ្នាំរបស់ភូមា កំពុងបង្ហាញជារូបភាពដ៏ក្រៀមក្រំនៃប្រជាជាតិមួយ ដែលកំពុងស្ថិតក្នុង​ស្ថានភាព​ស្រពិចស្រពិល ជាមួយនឹងចំនួនប្រជាជនជិតពាក់កណ្តាលកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ខណៈសេវាកម្ម​សំខាន់ៗ​បានដួលរលំ និងសេដ្ឋកិច្ចស្ថិតក្នុងស្ថានភាពលំបាក៕


photo_2026-04-09_18-36-43 (3)
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ លោក ឈិន ឌីណា ប្រធាននាយកដ្ឋាន ឌីជីថលនៃធនាគារ ARDB បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “រួមគ្នាផលិតរួមគ្នាប្រើផលិតផលជាតិ”។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា រួមនិងម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត។ បើយោងតាម ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹង ការរៀបចំពិព័រណ៍ផលិតផលខ្មែរលើកទី៣ ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិនេះឡើង ក្នុងគោលបំណងជួយជំរុញសមត្ថភាពផលិតក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែម ទៀត បន្ទាប់ពីមានការគាំទ្រពីសំណាក់ប្រជាជននូវទូទាំងប្រទេស ហើយការគាំទ្ររបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះជាកត្តាដ៏សំខាន់មួយក្នុងការផ្តល់កំម្លាំងចិត្តដល់អាជីវករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកមានទឹកចិត្តក្នុងការដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងថ្ងៃនេះមានសហគ្រាសផលិតនៅក្នុងស្រុកជាង៣០០នៅទូទាំងប្រទេសចូលរួមដាក់តាំងបង្ហាញផលិតផល។ លើសពីនេះគឺជាយន្តការបន្ថែមសម្រាប់បង្កើនស្មារតីជាតិឱ្យប្រជាជននៅទូទាំងប្រទេសប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែច្រើនឡើង […]

667707081_1370673778439157_1464541137653516413_n
កម្ពុជាចាប់ដៃគូជាមួយកូរ៉េ និងវិទ្យាស្ថាន GGGI ជំរុញការវិនិយោគលើបច្ចេកវិទ្យាអាកាសធាតុ និងឧស្សាហកម្មបៃតង

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបៃតងនៅកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (Global Green Growth Institute) និងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank) ក្នុងគោលដៅអនុវត្តកម្មវិធីលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុ ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការកៀរគរទុនវិនិយោគពីវិស័យឯកជនមកគាំទ្រសហគ្រាសក្នុងស្រុក។ ក្នុងជំនួបនាទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលចំណាយពេលអស់ជិតប្រាំឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងត្រូវតែមានភាពជាក់ស្តែងនិយម និងបត់បែនស្របតាមបរិការណ៍របស់កម្ពុជា ដើម្បីធានាថា ជួយដល់សហគ្រាសក្នុងស្រុកពិតប្រាកដ។ ឯកឧត្តមបានណែនាំឱ្យភាគីពាក់ព័ន្ធរៀបចំយន្តការអនុម័តការងារឱ្យបានរហ័ស សំដៅពន្លឿនការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស និងបង្កើនប្រសិទ្ធភាពគម្រោងជារួមឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។ ជាការឆ្លើយតប លោក ចេសឿង លី  (Jaeseung Lee) អនុប្រធានតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ចំពោះភាពជាដៃគូនេះ ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ដូចជាការជ្រើសរើសសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ការជម្រុញការចូលរួមរបស់សហគ្រាសដឹកនាំដោយស្ត្រី និងការកសាងទំនុកចិត្តដល់វិនិយោគិនក៏ដោយ។ លោកបានបញ្ជាក់ថា ក្របខ័ណ្ឌការពារកម្មសិទ្ធិបញ្ញា ដែលរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន។ ជាកិច្ចបញ្ចប់ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ក្រសួងលើការការពារកម្មសិទ្ធិបញ្ញា […]

onions
ម៉ាឡេស៊ីនឹងកាត់បន្ថយការនាំចូលមើមខ្ទឹមបារាំង៣០​ភាគរយ ត្រឹមឆ្នាំ២០៣០

ក្រុងកូតា បារូ៖ គម្រោងដាំមើមខ្ទឹមបារាំងដោយកសិករ ក្នុងរដ្ឋ កេឡាន់តាន់ (Kelantan) របស់ប្រទេសម៉ាឡេស៊ី ក្រោមការគាំទ្រពីភ្នាក់ងាររដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងអាចកាត់បន្ថយការនាំចូលមើមខ្ទឹមបារាំងរហូតដល់៣០ភាគរយ នៅត្រឹឆ្នាំ២០៣០ និងអាចជួយពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសថែមទៀត។ លោក ឡុកម៉ាន អះម៉ាដ (Luqman Ahmad)  អគ្គលេខាធិការរងនៃក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី បានឱ្យដឹងថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីនៅតែនាំចូលមើមខ្ទឹមបារាំងមកផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកស្ទើរតែ១០០ភាគរយ  ក្នុងតម្លៃទឹកនាំចូលស្មើនឹង២១០លានដុល្លារក្នុងមួយឆ្នាំ។ លោកបានបន្តថា ក្រៅពីមើមខ្ទឹមបារាំង ប្រទេសម៉ាឡេស៊ីក៏ប្រឈមនឹងបញ្ហានៃការពឹងផ្អែកលើការនាំចូលផលិតផលពោត និងសាច់ផងដែរ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងផលិតកម្មក្នុងស្រុកត្រូវតែធ្វើជាដំណាក់កាល និងរៀបចំឱ្យបានល្អដើម្បីកាត់បន្ថយហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ។ លោកបានបន្ថែមទៀតថា លោកបានទៅពិនិត្យមើលកសិដ្ឋានដាំមើមខ្ទឹមបារាំង ដើម្បីធ្វើជាសាក្សីក្នុងកម្មវិធី គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការណែនាំឱ្យកសិករដំាមើមខ្ទឹមបារាំង ដែលមានសក្តានុពលខ្ពស់។  ក្នុងឱកាសនោះ លោកបានថ្លែងថា ពេលនេះយើងពឹងផ្អែកទាំងស្រុងលើការនាំចូល ប៉ុន្តែជំហានបន្ទាប់ យើងនឹងការកាត់បន្ថយការនាំចូល និងការបង្កើនសន្តិសុខស្បៀងរបស់យើង។ បើតាមលោក ឡុកម៉ាន អះម៉ាដ ការដាំដំណាំខ្ទឹមបារាំងត្រូវចំណាយពេលប្រហែលពីរខែទើបអាចប្រមូលផលបាន។ ដូច្នេះវាផ្តល់ផលតបស្នងយ៉ាងឆាប់រហ័សដល់កសិករ។ ផ្អែកលើគម្រោងសាកល្បង កសិដ្ឋានទំហំ០,៨ហិកតា អាចបង្កើតចំណូលប្រហែល៩ ០០០ដុល្លារ ក្នុងរដូវប្រមូលផល ដែលនេះបង្ហាញថាដំណាំប្រភេទនេះអាចដាំដុះបាន និងមានសក្តានុពលក្នុងការអភិវឌ្ឍជាលក្ខណៈពាណិជ្ជកម្ម។ លោកថ្លែងទៀតថា «ប្រសិនបើក្នុងរយៈពេលពីរខែ កសិករអាចរកចំណូលបានរហូតដល់៩ […]

image_2026-04-01_15-10-32
ខេត្តដៀនបៀន របស់វៀតណាម ដាក់គោលដៅពង្រីកផ្ទៃដីដាំកាហ្វេឱ្យបាន២៥ ០០០ហិកតា ត្រឹមឆ្នាំ២០៣០

ហាណូយ៖  មន្ត្រីរបស់ប្រទេសវៀតណាម ប្រមាណ៧០រូប បានចូលរួមក្នុងកម្មវិធីថែទាំថ្នាលបណ្តុះកូនកាហ្វេ នៅតាមមូលដ្ឋាន ក្នុងខេត្ត ដៀនបៀន ដើម្បីធានាវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍ដំណាំកាហ្វេ លើផ្ទៃដីទំហំ៥០០ហិកតា នៅឆ្នាំ ២០២៦នេះ។ កូនកាហ្វេទាំងអស់ ដែលបានបណ្តុះនៅទីតាំងខាងលើនេះ នឹងត្រូវចែកចាយទៅដល់កសិករវៀតណាមជាង៤៥០គ្រួសារ សម្រាប់ដាំដុះលើផ្ទៃដីដែលបានចុះបញ្ជីរួចរាល់។  បច្ចុប្បន្នខេត្ត ដៀនបៀន ស្ថិតភាគខាងពាយ័ព្យ ទីក្រុងហាណូយ កំពុងបណ្តុះកូនកាហ្វេរាប់លានដើម ស្របពេលកំពុងខិតខំអនុវត្តផែនការពង្រីកផ្ទៃដីដាំដំណាំកាហ្វេរហូតទៅដល់២៥ ០០០ហិកតា នៅត្រឹមឆ្នាំ២០៣០។ ចំណែកនៅក្នុងឃុំមួយនៃខេត្តដៀនបៀន ដែលមានព្រំប្រទល់ប្រទេសឡាវ និងខេត្តយូណារបស់ប្រទេសចិន  កំពុងបណ្តុះកូនកាហ្វេប្រមាណ១,២លានដើម លើផ្ទៃដីជាងទំហំជាងមួយហិកតា ដែលបង្ហាញពីការលូតលាស់ល្អ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ។ ក្រោមផែនការនេះ កូនកាហ្វេទាំងអស់នឹងត្រៀមរួចរាល់សម្រាប់ការយកទៅដាំក្នុងចម្ការនៅត្រឹមខែមិថុនា ឆ្នាំ២០២៦ ដោយគ្របដណ្ដប់លើផ្ទៃដីប្រហែល៥០០ហិកតា។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរឃុំបាននិយាយថា កាហ្វេជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលមានស្ថិរភាព និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសដោយសារតំបន់នេះមានលក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះ និងថែទាំ។ ចំណែកនៅថ្នាលមួយផ្សេងទៀត ស្ថិតនៅក្នុងឃុំមួយនេះ លើផ្ទៃដីទំហំ១ ៦០០ម៉ែត្រការ៉េ មានកូនកាហ្វេបណ្តុះបានរយៈពេលជាងបីខែ ក៏កំពុងលូតលាស់ល្អដែរ។ តាមគម្រោង កូនកាហ្វេទាំងនេះនឹងយកទៅដាំលើផ្ទៃដីប្រហែល៨០០ ហិកតា នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៦។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន […]

កាលវិភាគផ្សព្វផ្សាយ