ក្នុងជំនួបនាទីស្តីការក្រសួង កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះ ដែលចំណាយពេលអស់ជិតប្រាំឆ្នាំ ហើយបានសង្កត់ធ្ងន់ថា ការអនុវត្តគម្រោងត្រូវតែមានភាពជាក់ស្តែងនិយម និងបត់បែនស្របតាមបរិការណ៍របស់កម្ពុជា ដើម្បីធានាថា ជួយដល់សហគ្រាសក្នុងស្រុកពិតប្រាកដ។
ឯកឧត្តមបានណែនាំឱ្យភាគីពាក់ព័ន្ធរៀបចំយន្តការអនុម័តការងារឱ្យបានរហ័ស សំដៅពន្លឿនការផ្តល់ហិរញ្ញប្បទានដល់សហគ្រាស និងបង្កើនប្រសិទ្ធភាពគម្រោងជារួមឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កា។
លោកបានបញ្ជាក់ថា ក្របខ័ណ្ឌការពារកម្មសិទ្ធិបញ្ញា ដែលរឹងមាំ គឺជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីវិស័យឯកជន។
ជាកិច្ចបញ្ចប់ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ក្រសួងលើការការពារកម្មសិទ្ធិបញ្ញា និងការជំរុញការផ្ទេរបច្ចេកវិទ្យាឱ្យបានកាន់តែប្រសើរ។ ក្រសួងប្តេជ្ញានឹងបំពេញតួនាទីជាអ្នកសម្របសម្រួលស្ថាប័នយ៉ាងរឹងមាំ ដើម្បីធានាថា គម្រោងបច្ចេកវិទ្យាអាកាសធាតុនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា ក្នុងការឈានទៅរកការផលិតបែបបៃតង និងនិរន្តរភាពសេដ្ឋកិច្ចនាពេលអនាគត៕










