សមាគមបណ្តាញកសិករ និងធម្មជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ផលិតកម្មពូជស្រូវ”

photo_2026-04-09_08-16-41

ដោយ ឡុង សារេត

ភ្នំពេញ៖ សមាគមបណ្តាញកសិករ និងធម្មជាតិ (Farmer Network and Nature) បានរៀបចំសិក្ខាសាលាពីគ្រោះយោបល់ ស្តីពីផលិតកម្មពូជស្រូវ នៅថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៦ ដែលមានតំណាងកសិករ សហគមន៍ និងតួអង្គពាក់ព័ន្ធចូលរួមប្រមាណ៤៤នាក់។

ពិធីនេះរៀបចំនៅសណ្ឋាគារ សាន់វេ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីលោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ស៊ឺ រ៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមបណ្តាញកសិករ និងធម្មជាតិ។

ក្នុងឱកាសនេអដែរ លោក ស៊ឺ រ៉ានី បានលើកឡើងថា គម្រោងគ្រាប់ពូជមានភាពធន់របស់កសិករ គឺជាគម្រោងមានលក្ខណៈពិសេស ដែលផ្តល់ចំណេះដឹង ប្រព័ន្ធ និងរចនាសម្ព័ន្ធនានា ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុញ្ញាតឱ្យទទួលបាននូវគ្រាប់ពូជស្រូវមានគុណភាព ជាមួយនឹងការពង្រឹងបច្ចេកទេស ស្ថាប័ន និងជំនាញរៀបចំអាជីវកម្ម ដើម្បីអាចបន្តដំណើរប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ឆ្ពោះទៅកាន់ប្រព័ន្ធកសិកម្មមានភាពធន់ជាងមុន។

ដើម្បីអភិវឌ្ឍ ពង្រឹង និងពង្រីកការផ្លាស់ប្តូរប្រព័ន្ធផលិតកម្ម និងប្រព័ន្ធចែកចាយពូជស្រូវក្នុងស្រុក ពូជ ស្រូវបែបប្រពៃណីមានទិន្នផលខ្ពស់ ដែលបង្កើននូវប្រាក់ចំណូលប្រកបដោយនិរន្តរភាពរបស់កសិករនៅជនបទ គម្រោងនេះនឹងផ្តោតសំខាន់លើផ្នែកធំៗចំនួនបី គឺពង្រីកការការផលិតនិងផ្គត់ផ្គង់, ពង្រីកទីផ្សារ និងភាពជាដៃគូ (តម្រូវការ) និងការរៀបចំចងក្រងនូវបទពិសោធន៍ ចំណេះដឹង និងភាពជាគំរូនៃសហគមន៍ផលិតពូជស្រូវនៅក្នុងប្រទេសកម្ពុជា ដែលនឹងពង្រឹងនៅក្នុងតំបន់អាស៊ី តាមរយៈទស្សនកិច្ចសិក្សា។

លោកបន្តទៀតថា សហគមន៍កសិកម្មផលិតស្រូវពូជខេមស៊ីដពេជចង្វារ ដែលកំពុងដំណើរការលើការផលិតពូជស្រូវ ត្រូវបានជ្រើសរើសជាដៃគូ និងជាតំបន់គោលដៅក្នុងគម្រោង ដោយធ្វើការក្នុងភាពជាដៃគូជាមួយសមាគមបណ្តាញកសិករ និងធម្មជាតិ។  គម្រោង “គ្រាប់ពូជមានភាពធន់របស់កសិករនឹងជំរុញគាំទ្រសហគមន៍ ក៏ដូចជាសមាជិកផលិតស្រូវពូជចំនួន៣៦០គ្រួសារ លើចំណេះដឹងបច្ចេកទេស និងសមត្ថភាពក្នុងការពង្រីកផលិតកម្មពូជស្រូវប្រណីតបែបប្រពៃណី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងប្រាក់ចំណូលរបស់សមាជិកផលិត។

ហេតុនេះ វគ្គបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ ដែលអនុវត្តទៅតាមស្តង់ដាថ្នាក់ជាតិ នឹងត្រូវបានផ្តល់ជូនទៅកាន់អ្នកផលិតគ្រាប់ពូជស្រូវទាំងនោះដោយមន្ត្រីជំនាញផលិតកម្មពូជ រួមជាមួយនឹងសៀវភៅណែនាំបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ ដែលជាឯកសារចំណេះដឹងមួយដែលជួយដល់កសិករផលិតគ្រាប់ពូជស្រូវឱ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ ស្របតាមបច្ចេកទេស ដោយធានាបាននូវគ្រាប់ពូជមានគុណភាព និងជីវចម្រុះលើដីស្រែផលិតកម្មពូជមានលក្ខណៈល្អប្រសើរ។

បើយោងតាមលោក ស៊ឺ រ៉ានី បានគូសបញ្ជាក់ថា សិក្ខាសាលពីគ្រោះយោបល់នេះមានគោលបំណង៖ ១)ពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធក្នុងការងារផលិតកម្មគ្រាប់ពូជស្រូវ។ ២) បង្ហាញនូវសេចក្តីសៀវភៅណែនាំបច្ចេកទេសផលិតកម្មពូជស្រូវសម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប ខេមស៊ីដនិង៣)ប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ ដើម្បីកែលម្អរសៀវភៅណែនាំបច្ចេកទេសផលិតគ្រាប់ពូជស្រូវមុននឹងបោះពុម្ពជាផ្លូវការ។

លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះសមាគមបណ្តាញកសិករ និងធម្មជាតិ ដែលបានផ្តួចផ្តើមរៀបចំឡើងនូវសិក្ខាសាលាពិគ្រោះយោបល់នេះ ព្រមទាំងបានផ្តល់ជាអនុសាសន៍ឱ្យអង្គសិក្ខាសសាទាំងមូលពិភាក្សាផ្តោតទៅលើ៖ ទី១) ស្តង់ដាបច្ចេកទេស ដោយបើប្រាស់បច្ចេកទេស ដែលយើងមានស្រាប់ ហើយកែសម្រួលទៅតាមបរិបទរាល់ថ្ងៃ។ ទី២) សូមជំរុញដល់អ្នកពាក់ព័ន្ធ ដោយធ្វើយ៉ាងម៉េចឱ្យកសិករងាកមកប្រើប្រាស់គ្រាប់ពូជស្រូវ ដែលមានគុណភាពល្អ ព្រោះវាជួយបង្កើនទិន្នផល និងលក់បានតម្លៃខ្ពស់។ ទី៣) ជំរុញការប្រើប្រាស់ធាតុចូលកសិកម្មប្រកបដោយភាពវៃឆ្លាត។ ទី៤)សហគមន៍កសិកម្មផលិតពូជ សូមបន្តការពង្រឹងការត្រួតពិនិត្យការងារបច្ចេកទេសផ្ទៃក្នុងរបស់ខ្លួន  ដើម្បីធ្វើយ៉ាងណាឱ្យការផលិតគ្រាប់ពូជមានគុណភាពល្អ ឱ្យគេទទួលស្គាល់ និងខិតខំផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារជាមួយរោងម៉ាស៊ីនកែច្នៃស្រូវអង្ករធំៗ និងទី៥) សម្រាប់ស្ថាប័នបច្ចេកទេស មាននាយកដ្ឋានពូជដំណាំ ខាងសាកលវិទ្យាល័យភូមិន្ទកសិកម្មព្រែកលៀប ក៏ដូចជាខាងវិទ្យាស្ថាន សូមជួយផ្ទេរបច្ចេកទេសល្អៗទៅដល់និស្សិត ដើម្បីកសាងចំណេះដឹងទៅលើគ្រាប់ពូជនេះ។

លើសពីនេះខាងវិទ្យាស្ថានត្រូវស្វែងរកបច្ចេកទេសថ្មីៗថែមទៀត ដើម្បីរកវិធីកាត់ចំណាយយ៉ាងណាឱ្យកសិករ កាន់តែបានប្រាក់ចំណេញ ហើយផលិតកាន់តែមានគុណភាព៕


image_2026-04-01_15-10-32
ខេត្តដៀនបៀន របស់វៀតណាម ដាក់គោលដៅពង្រីកផ្ទៃដីដាំកាហ្វេឱ្យបាន២៥ ០០០ហិកតា ត្រឹមឆ្នាំ២០៣០

ហាណូយ៖  មន្ត្រីរបស់ប្រទេសវៀតណាម ប្រមាណ៧០រូប បានចូលរួមក្នុងកម្មវិធីថែទាំថ្នាលបណ្តុះកូនកាហ្វេ នៅតាមមូលដ្ឋាន ក្នុងខេត្ត ដៀនបៀន ដើម្បីធានាវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍ដំណាំកាហ្វេ លើផ្ទៃដីទំហំ៥០០ហិកតា នៅឆ្នាំ ២០២៦នេះ។ កូនកាហ្វេទាំងអស់ ដែលបានបណ្តុះនៅទីតាំងខាងលើនេះ នឹងត្រូវចែកចាយទៅដល់កសិករវៀតណាមជាង៤៥០គ្រួសារ សម្រាប់ដាំដុះលើផ្ទៃដីដែលបានចុះបញ្ជីរួចរាល់។  បច្ចុប្បន្នខេត្ត ដៀនបៀន ស្ថិតភាគខាងពាយ័ព្យ ទីក្រុងហាណូយ កំពុងបណ្តុះកូនកាហ្វេរាប់លានដើម ស្របពេលកំពុងខិតខំអនុវត្តផែនការពង្រីកផ្ទៃដីដាំដំណាំកាហ្វេរហូតទៅដល់២៥ ០០០ហិកតា នៅត្រឹមឆ្នាំ២០៣០។ ចំណែកនៅក្នុងឃុំមួយនៃខេត្តដៀនបៀន ដែលមានព្រំប្រទល់ប្រទេសឡាវ និងខេត្តយូណារបស់ប្រទេសចិន  កំពុងបណ្តុះកូនកាហ្វេប្រមាណ១,២លានដើម លើផ្ទៃដីជាងទំហំជាងមួយហិកតា ដែលបង្ហាញពីការលូតលាស់ល្អ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ។ ក្រោមផែនការនេះ កូនកាហ្វេទាំងអស់នឹងត្រៀមរួចរាល់សម្រាប់ការយកទៅដាំក្នុងចម្ការនៅត្រឹមខែមិថុនា ឆ្នាំ២០២៦ ដោយគ្របដណ្ដប់លើផ្ទៃដីប្រហែល៥០០ហិកតា។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរឃុំបាននិយាយថា កាហ្វេជាដំណាំដែលអាចផ្តល់ប្រាក់ចំណូលមានស្ថិរភាព និងយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសដោយសារតំបន់នេះមានលក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះ និងថែទាំ។ ចំណែកនៅថ្នាលមួយផ្សេងទៀត ស្ថិតនៅក្នុងឃុំមួយនេះ លើផ្ទៃដីទំហំ១ ៦០០ម៉ែត្រការ៉េ មានកូនកាហ្វេបណ្តុះបានរយៈពេលជាងបីខែ ក៏កំពុងលូតលាស់ល្អដែរ។ តាមគម្រោង កូនកាហ្វេទាំងនេះនឹងយកទៅដាំលើផ្ទៃដីប្រហែល៨០០ ហិកតា នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៦។ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត ដៀនបៀន […]

photo_2026-04-09_10-13-39
ឃុំស្រែរនោង ខេត្តតាកែវ អាចផ្គត់ផ្គង់ពងទាមួយសែនគ្រាប់ក្នុងមួយថ្ងៃ ដល់ទីផ្សារក្នុងស្រុក

ដោយ ឡុង សារេត តាកែវ៖ ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានអះអាងថា ការផ្គត់ផ្គង់ និងតម្លៃពងទាកូន ពងទាសាប ចូលមកដល់ខែមីនា ឆ្នាំ២០២៦នេះ បានវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដោយមិនមានការកកស្ទះ ឬជាបញ្ហាចោទសម្រាប់អ្នកប្រកបមុខរបរចិញ្ចឹមទា អ្នកទិញលក់ពងទា និងអ្នកប្រកបមុខរបរភ្ញាស់ពងទាកូនទៀតហើយ។ សព្វថ្ងៃអ្នកប្រកបមុខរបរពាក់ព័ន្ធនិងពងទា នៅឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ អាចផ្គត់ផ្គង់ទៅលើទីផ្សារ ក្នុងស្រុកបានមួយសែនគ្រាប់ក្នុងមួយថ្ងៃ។ លោក សូត្រ សុផល ប្រធានសមាគមពងទាកូនស្រែរនោង ខេត្តតាកែវ បានឱ្យដឹងថា ចូលមកដល់ខែមីនាឆ្នាំ២០២៦នេះ ទីផ្សារពងទាមានស្ថិរភាពឡើងវិញហើយ ចំណែកការលក់ដូរប្រចាំថ្ងៃធម្មតា  ក៏មិនកកស្ទះ ដូចកាលពីពេលមានបញ្ហាជាមួយប្រទេសថៃនោះទេ ទោះបីតម្លៃពងមិនសូវថ្លៃ តែវាក៏មិននៅសល់ដែរ។ លោកគូសបញ្ជាក់ថា “សព្វថ្ងៃនេះពងទាសាបមួយគ្រាប់លក់បានថ្លៃចន្លោះពី៣០០ ទៅ៤០០រៀល និងពងទាកូនលក់បានថ្លៃចន្លោះ៤០០ទៅ៥៥០រៀល។ ប៉ុន្តែសម្រាប់ពងទាកូនបានធ្លាក់ថ្លៃមកក្រោម៤០០រៀលក្នុងមួយគ្រាប់”។ បើយោងតាមប្រធានសមាគមខាងលើ បច្ចុប្បន្ននេះទោះបីទីផ្សារ និងតម្លៃពងទាបន្តមានការប្រែប្រួលក៏ដោយ ប៉ុន្តែសម្រាប់កសិករប្រកបមុខរបរទាក់ទងនិងពងទា ប្រហែល៣០ភាគរយនៃប្រជាជនក្នុងតំបន់ នៅតែប្រកាន់ភ្ជាប់មុខរបរខ្លួន ព្រោះវាអាចទាញយកផលប្រយោជន៍ជួយផ្គត់ផ្គង់គ្រួសារ។ លោកបានបន្តទៀតថា ក្នុងពេលសព្វថ្ងៃនេះ កសិករនៅឃុំស្រែរនោង អាចផ្គត់ផ្គង់ស៊ុតទាទៅទីផ្សារក្នុងស្រុក បានប្រមាណមួយសែនគ្រាប់ ក្នុងនោះពងទាសាបបីម៉ឺនគ្រាប់ និងពងទាកូនប្រាំម៉ឺនគ្រាប់ […]

photo_2026-04-08_19-32-45 (2)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រៀបចំពិធីសូត្រមន្តលើករាសី សុខសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយភាពរីករាយ និងសាមគ្គីភាព

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសូត្រមន្តលើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានសម្តែងរបាំជូនពរ និងរបាំត្រុដិ រួមទាំងល្បែងកម្សាន្តប្រជាប្រិយ ប្រកបដោយបរិយាកាសរីករាយ និងសាមគ្គីភាព ដើម្បីទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងលោកជំទាវ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់ដឹកនាំ និងបុគ្គលិក នៃធនាគារ ARDB ។ ថ្នាក់ដឹកនាំ ធនាគារ ARDB សូមបួងសួងដល់ទេវតាឆ្នាំថ្មី ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម “រាក្យសាទេវី” ប្រទានពរជ័យ បវរមហាប្រសើរ សិរីសួស្តី សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ រួមទាំងព្រះពុទ្ធពរ និងពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

_92a8acaa-fe42-11e9-bae9-ad2e4c5aba4e
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការផ្គត់ផ្គង់ជីរបស់ឥណ្ឌាស្ថិតក្រោមសម្ពាធ ដោយសារសង្គ្រាមធ្វើឱ្យខ្វះថាមពល

ញូវដែលី៖ ការផ្គត់ផ្គង់ជីរបស់ឥណ្ឌាកំពុងស្ថិតក្រោមសម្ពាធ បន្ទាប់ពីមានការរំខានដល់ផ្លូវដឹកជញ្ជូនថាមពល​ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការព្រួយបារម្ភអំពីទិន្នផលកសិផលធ្លាក់ចុះ និងធ្វើឱ្យតម្លៃម្ហូបអាហារឡើងខ្ពស់។ ប្រទេសឥណ្ឌា ដែលជាអ្នកប្រើប្រាស់ជីធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីប្រទេសចិន ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ដែលភាគច្រើនបានមកពីតំបន់ឈូងសមុទ្រ ដោយដឹកជញ្ជូនឆ្លងកាត់តាមច្រកសមុទ្រហ័រមុស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី  (Narendra Modi) បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកបានចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ជីមិនឱ្យរាំងស្ទះ និងការពារកសិករពីផលប៉ះពាល់ណាមួយ។ ចំណែកអ្នកវិភាគបាននិយាយថា ជីនៅក្នុងស្តុកបច្ចុប្បន្ន គឺគ្រប់គ្រាន់សម្រាប់រដូវសាបព្រោះនាពេលខាងមុខ ប៉ុន្តែអាចមានការប្រែប្រួលប្រសិនបើសង្គ្រាមបន្តអូសបន្លាយ។ ប្រភេទជីអាសូតដូចជាជីអ៊ុយរ៉េ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសឥណ្ឌា មានសារៈសំខាន់សម្រាប់កសិករ ដោយសារតែដំណាំស្បៀងអាហារធំៗជាច្រើន ជាពិសេសស្រូវ និងស្រូវសាលី។ ប្រទេសឥណ្ឌាប្រើប្រាស់អ៊ុយរ៉េជិត៤០លានតោនក្នុងមួយឆ្នាំ ដែលគាំទ្រដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ហើយការរំខានដល់ការផ្គត់ផ្គង់ អាចប៉ះពាល់ដល់ការដាំដុះ។ កសិករនៅក្នុងរដ្ឋ ប៉ុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា (Haryana) ស្ថិតភាគខាងជើងប្រទេសឥណ្ឌា ដែលជាតំបន់ផលិតគ្រាប់ធញ្ញជាតិសំខាន់ៗ បាននិយាយថា ពួកគេមិនទាន់ភួព្រយពេកទេ ខណៈរដូវបង្កបង្កើនផលដំណាំស្រូវវស្សា  ឆ្នាំ២០២៦ នឹងចូលមកដល់នូវខែមិថុនាខាងមុខនេះ។ ជាធម្មតា កសិករឥណ្ឌាត្រូវចាប់ផ្តើមទិញអ៊ុយរ៉េសម្រាប់រដូវដាំដុំនេះ ចាប់ពីខែឧសភាតែម្តង។ បច្ចុប្បន្ន […]

កាលវិភាគផ្សព្វផ្សាយ