ហ្វីលីពីនត្រៀមវិធានការទប់ស្កាត់ទំនិញឡើងថ្លៃ ក្នុងករណីសង្គ្រាមអ៊ីរ៉ង់អូសបន្លាយកាន់តែយូរ

image_2026-03-30_08-32-20

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធានាថា វិធានការកាត់បន្ថយផលប៉ះពាល់ ដែលអាចកើតមានករណីអាក្រក់បំផុតនៃការឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ដោយសារសង្គ្រាមកំពុងបន្តនៅមជ្ឈិមបូព៌ា។

ក្នុងអំឡុងពេលសួរដេញដោលគណៈកម្មាធិការឆ្លើយតប និងត្រួតពិនិត្យសម្រាប់យុទ្ធសាស្ត្រដោះស្រាយវិបត្តិទាន់ពេលវេលា និងមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់កសិករ អ្នកនេសាទ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសហ្វីលីពីន។

លោកបានមានប្រសាសន៍ដូច្នេះថា សន្តិសុខស្បៀងមិនត្រឹមតែជាបញ្ហារបស់កសិកម្មប៉ុណ្ណោះទេ វាគឺជាស្ថិរភាពជាតិ។​ ទោះបីជាតម្លៃបច្ចុប្បន្ននៃទំនិញកសិកម្មចាំបាច់មួយចំនួននៅក្នុងកម្រិតមុនជម្លោះក៏ដោយ ក៏ក្រសួងកសិកម្មបានព្យាករពីការកើនឡើងតម្លៃទំនិញ ប្រសិនបើតម្លៃប្រេងឆៅពិភពលោកឡើងដល់២០០ ដុល្លារក្នុងមួយធុងបារ៉ែល ហើយភាពតានតឹងនៅតែបន្តរហូតដល់១៨០ថ្ងៃទៀត។

លោក ហ្វ្រេស៊ីស្កូ ធៀវ ឡូរ៉ែល បានបន្ថែមថា ទីភ្នាក់ងារក្រសួងកសិកម្មហ្វីលីពីនមានវិធានចំនួនប្រាំមួយជំហាន ដើម្បីដោះស្រាយការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ជី ការដឹកជញ្ជូន និងថ្លៃភស្តុភារកម្មជាដើម។

លោកបានមានប្រសាសន៍ថា ការឆ្លើយតបរបស់យើងមានអាទិភាពចំនួនប្រាំមួយ។ ទីមួយ ពង្រឹងផលិតកម្មក្នុងស្រុកដោយគាំទ្រដល់ដំណាំសំខាន់ៗ ចែកចាយគ្រាប់ពូជដែល្អ និងធន់នឹងអាកាសធាតុ និងកែលម្អសេវាកម្មពង្រីក។ ទីពីរ កាត់បន្ថយការចំណាយលើធាតុចូល ដោយការឧបត្ថម្ភធនប្រេងឥន្ធនៈ ការប្រើប្រាស់ជីជីវៈ ជីសរីរាង្គ និងធ្វើពិពិធកម្មប្រភពជី។

ទាក់ទងនឹងភស្តុភារកម្ម ក្រសួងកសិកម្មហ្វីលីពីន បានលើកឡើងពីការវិនិយោគលើកន្លែងខ្សែសង្វាក់ត្រជាក់ ផ្លូវតភ្ជាប់ពីកសិដ្ឋានទៅទីផ្សារ និងតម្រូវការកំពង់ផែ និងក្រុមដឹកជញ្ជូន។ ក្រសួងក៏កំពុងសម្លឹងមើលការធ្វើពិពិធកម្មធាតុចូលកសិដ្ឋាន និងប្រភពស្បៀងអាហាររបស់ខ្លួនផងដែរ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា សុវត្ថិភាព ការពារអ្នកប្រើប្រាស់ដោយការត្រួតពិនិត្យតម្លៃ ជំនួយស្បៀងអាហារចំគោលដៅ ការបញ្ចេញស្តុកបម្រុងជាយុទ្ធសាស្ត្រ និងដាក់កម្រិតតម្លៃនៅពេលចាំបាច់។

ចំណែកសម្រាប់យុទ្ធសាស្ត្ររយៈពេលវែង ក្រសួងកសិកម្មបាននិយាយថា ប្រទេសហ្វីលីពីននឹងជំរុញភាពធន់នៃវិស័យកសិកម្ម តាមរយៈការបង្រួបបង្រួមកសិដ្ឋាន ឌីជីថលភាវូបនីយកម្ម និងការសម្របខ្លួនទៅនឹងអាកាសធាតុ។

យោងតាមការព្យាករណ៍ “ករណីធ្ងន់ធ្ងរ” របស់ក្រសួងកសិកម្ម ផលិតកម្មស្រូវប្រាំងក្នុងស្រុកចំនួន១៩,៨៧លានតោន អាចនឹងធ្លាក់ចុះបន្តិច ដោយសារតម្លៃជីខ្ពស់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ទិន្នផលស្រូវក្នុងស្រុកអាចនឹងធ្លាក់ចុះចំនួន១១ ៨៦៨តោន ហើយសម្រាប់ឆមាសទី២ អាចនឹងធ្លាក់ចុះមកនៅត្រឹម១១២ ៥២២តោន។

សម្រាប់តម្លៃលក់រាយ អង្ករអាចឡើងថ្លៃ៤៩ភាគរយ ដោយឡើងដល់១,១២ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពីតម្លៃ០,៧៥ដុល្លារ ក្នុងមួយគីឡូក្រាម។

ទោះជាយ៉ាងនេះក្តី លោកបានធានាថា តម្លៃអាចត្រូវបានធានាដោយការគាំទ្រគ្រប់គ្រាន់សម្រាប់អ្នកផលិតស្បៀងអាហារក្នុងស្រុក និងភាពបត់បែនក្នុងការធ្វើពិពិធកម្មប្រភពធាតុចូលកសិកម្ម និងទំនិញសម្រាប់សុខុមាលភាពរបស់កសិករ និងអ្នកប្រើប្រាស់។

តាមការព្យាករណ៍ករណីអាក្រក់បំផុត ក៏បានបង្ហាញផងដែរថា តម្លៃសាច់មាន់អាចកើនឡើងដល់៥,៤ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី៣,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម ចំណែកសាច់ជ្រូកនឹងឡើងដល់៩,៨១ដុល្លារ ក្នុងមួយគីឡូក្រាម។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ឧស្សាហកម្មបសុបក្សីក្នុងស្រុកមានការផលិតលើសតម្រូវការបន្តិច ដែលនឹងជួយសម្រួលដល់តម្លៃមិនឱ្យឡើង។ សម្រាប់ស្តុកសាច់ជ្រូក មានបរិមាណគ្រប់គ្រាន់ ប៉ុន្តែតម្លៃអាចរងផលប៉ះពាល់ដោយអត្រាប្តូរប្រាក់ និងថ្លៃដឹកជញ្ជូន។

លោកបានអះអាងថា ទីភ្នាក់ងារត្រូវតែមានសមត្ថភាពក្នុងការធ្វើឱ្យមានតុល្យភាព ទាំងការគាំទ្រដល់កសិករក្នុងស្រុក និងអ្នកប្រើប្រាស់ តាមរយៈការធ្វើពិពិធកម្មប្រភពនាំចូល និងការបញ្ចុះពន្ធប្រសិនបើចាំបាច់៕


photo_2026-03-28_18-14-57 (3)
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី១៧ ស្តីពីការអភិវឌ្ឍបរិស្ថាន និងជនបទ

ភ្នំពេញ៖ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិលើកទី១៧ ស្តីពីការអភិវឌ្ឍបរិស្ថាន និងជនបទ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី២៦​​​ –២៩ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សន្និសីទអន្តរជាតិនេះ ផ្តោតលើការផ្លាស់ប្តូរសហគមន៍ជនបទតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសន្តិសុខជីវភាព និងការអភិរក្សបរិស្ថានក្នុងតំបន់ជនបទ។ សន្និសីទនេះសហការរៀបចំដោយ អង្គការសង្គមអន្តរជាតិដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ជនបទ , សាកលវិទ្យាល័យភូមិន្ទកសិកម្ម  និងវិទ្យាស្ថានស្តារ និងអភិរក្សបរិស្ថាន  ក្រោមប្រធានបទ «ការផ្លាស់ប្តូរសហគមន៍ជនបទ តាមរយៈវិទ្យាសាស្ត្រដែលជំរុញដោយដំណោះស្រាយ និងឌីជីថលលូបនីយកម្ម សម្រាប់សន្តិសុខជីវភាព»។ ប្រធានបទនេះផ្តោតលើរបៀបនៃការច្នៃប្រឌិត និងការសហការអាចនាំឱ្យកើតមានការផ្លាស់ប្តូរដ៏មានអត្ថន័យសម្រាប់តំបន់ជនបទ។ វាក៏បង្ហាញពីសារៈសំខាន់នៃការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងបង្កើតភាពរួមបញ្ចូល និងនិរន្តរភាពក្នុងជីវភាពប្រជាជនជនបទផងដែរ។ លើសពីនេះទៀត សន្និសីទនេះបានប្រមូលផ្តុំអ្នកស្រាវជ្រាវ និស្សិត អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំសហគមន៍មកពីជុំវិញពិភពលោក ដើម្បីចែករំលែកគំនិត បទពិសោធន៍ និងលទ្ធផលជោគជ័យ។ សន្នីសីទនេះក៏ផ្តល់វេទិកាសម្រាប់ការសហការបង្កើតដំណោះស្រាយដែលអាចអនុវត្តបានពិតប្រាកដក្នុងបរិបទជាក់ស្តែង។ តាមរយៈសន្និសីទនេះ អ្នកចូលរួមទាំងអស់បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការកសាងអនាគតមួយ ដែលសហគមន៍ជនបទមិនត្រូវបានបោះបង់ចោល ប៉ុន្តែត្រូវបានលើកកម្ពស់ឱ្យក្លាយជាអ្នកដឹកនាំក្នុងការបង្កើតភាពធន់ ការច្នៃប្រឌិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ សូមបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី១៧ ស្តីពីការអភិវឌ្ឍបរិស្ថាន និងជនបទ […]

photo_2026-03-29_18-35-56 (4)
ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯកកម្ពុជា-ចិន លើកទី១  ឆ្នាំ២០២៦ ក្រោមប្រធានបទកាហ្វេបង្រួបបង្រួមយើងទាំងអស់គ្នា បានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកបដោយជោគជ័យ

ភ្នំពេញ៖ ព្រឹត្តិការណ៍ “ការប្រកួតសិល្បៈកាហ្វេឡាតេអាតជើងឯក កម្ពុជា-ចិន លើកទី១  ឆ្នាំ២០២៦” (Cambodia – China 2026 1st Coffee Latte Art Championship CLA)” បានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ -២៩ ខែមីនា នៅសណ្ឋាគារ OAKWOOD ONE PARK និងបានបិទបញ្ចប់ប្រកបដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនានេះ ក្រោមអធិបតីភាពឯកឧត្តម ឱក តារារិទ្ធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីឯកឧត្តម បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក  Johnny Mo នាយកប្រតិបត្តិអង្គការ CICC-YDD ព្រមទាំងតំណាងក្រុមហ៊ុនគីរីកាហ្វេ សណ្ឋាគារ OAKWOOD ONE PARK ក្រុមហ៊ុន BESTA […]

photo_2026-03-28_14-17-49 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមពិធីបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦។ កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, ឯកឧត្តម ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ,លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន […]

photo_2026-03-27_17-24-40
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាត ស្តីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព  ដែលរៀបចំឡើងដោយក្រុមហ៊ុនអេមរុ រ៉ាយស៍ ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅសណ្ឋាគារណូវ៉ូតតែលភ្នំពេញ។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ទៅលើការអនុវត្តផលិតកម្មកសិកម្មប្រកបដោយចីរភាព ពោលគឺការប្រើប្រាស់ដី ជី ថ្នាំ និងទឹក ឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដើម្បីរក្សាបាននូវការប្រើប្រាស់ដោយចីរភាព និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត ក៏បានសង្កេតឃើញថា ការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ហួសកម្រិត អាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់គុណភាពដី គុណភាពទឹកយ៉ាងធ្ងន់ធរ ហើយបើមិនមានការកាត់បន្ថយ និងប្រើប្រាស់ឲ្យបានត្រឹមត្រូវទេ ធនធានដី និងធនធានទឹក នឹងក្លាយជាធនធានកម្រនៅថ្ងៃអនាគត។ ក្នុងន័យនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បាននិងកំពុងចូលរួមយ៉ាងពេញលេញក្នុងការការពារការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងជំរុញការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបញ្ជាក់អំពីការបន្តគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដោយសារតែវិស័យនេះ គឺជាវិស័យដ៏ចម្បងមួយក្នុងវិស័យកសិកម្មទាំងមូល និងជាដំណាំចម្បងសម្រាប់រក្សាសន្តិសុខស្បៀងរបស់កម្ពុជា។ […]

កាលវិភាគផ្សព្វផ្សាយ