ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

photo_2026-02-24_12-53-11

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ កន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន៩០លានដុល្លារ ដើម្បីសហការជាមួយរោងម៉ាស៊ីនកិនស្រូវជាដៃគូចំនួន៣៦ ដើម្បីអន្តរាគមន៍ស្រូបយកស្រូវប្រមាណ១,៥លានតោន និងរក្សារំហូរទីផ្សារជូនប្រជាកសិករ។

យោងតាមឯកសារបង្ហាញថា កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបជាដើម។

រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យស្នូល ដែលបានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌នៃសង្គមជាតិខ្មែរជាយូរលង់ណាស់មកហើយ។ រហូត មកដល់ពេលនេះ វិស័យកសិកម្មកម្ពុជាបានរំដោះប្រជាជនខ្មែរពីគ្រោះទុរភិក្ស និងធានាសន្តិសុខស្បៀងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ព្រមទាំងបានរក្សាអតិរេកស្រូវអស់រយៈពេលជិត៣០ឆ្នាំកន្លងមកនេះ។

ទោះបីជាយ៉ាងណា វិស័យកសិកម្មនៅតែមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព សំដៅដោះស្រាយឱ្យចំបញ្ហា និងទាន់ពេលវេលាជូនដល់ប្រជាកសិករប្រមាណជាងពីរលានគ្រួសារ ជាពិសេសដើម្បីធានានិរន្តរភាពសន្តិសុខស្បៀង សម្រាប់ប្រជាជាតិទាំងមូល ទោះក្នុងកាលៈទេសៈណាក៏ដោយ។

បញ្ហាប្រឈម ដែលប្រជាកសិករកំពុងជួបប្រទះ មានដូចជាកង្វះទីផ្សារ និងហានិភ័យនៃការ ធ្លាក់ថ្លៃកសិផលក្នុងរដូវប្រមូលផលកង្វះបច្ចេកទេសកសិកម្មនៅតាមមូលដ្ឋាន ដែលនាំឱ្យការដាំដុះមិនទទួលផលជាអតិបរមា កង្វះទុនវិនិយោគនិងទុនបង្វិល ដើម្បីកែច្នៃផលិតផលកសិកម្ម ហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបញ្ហាថ្លៃដើមផលិតកម្មខ្ពស់ជាដើម។

គោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះមានដូចខាងក្រោម៖ លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន១០០លានដុល្លារ ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងធានាតុល្យភាព នៃការផ្គត់ផ្គង់ និងតម្រូវការ និងដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋកម្ពុជា។

ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដើម្បីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋានជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះផលិតផល និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារជូនកសិករពេលប្រមូលផល។

អភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈការប្រមូលផ្តុំការប្រើប្រាស់ដីផលិតកម្មក្នុងទំហំមួយសមស្របដល់ការប្រើប្រាស់មធ្យោបាយទំនើបកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនផលចំណេញ និងបែងចែកផលលាភជូនកសិករប្រកបដោយតម្លាភាពនិងសមធម៌។

ក្នុងការរៀបចំសហគមន៍កសិកម្មទំនើបនេះ មន្ត្រីកសិកម្មឃុំ-សង្កាត់ នឹងក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការកសាង និងទ្រទ្រង់ដំណើរការរបស់សហគមន៍។

អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា ក្រសួងកសិកម្មព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងយកកម្មវិធីគោលនយោបាយអាទិភាពនេះ ទៅអនុវត្តប្រកបដោយប្រសិទ្ធភាព។ រាជរដ្ឋាភិបាលនឹងបន្តតាមដានការអនុវត្តកម្មវិធីពោល នយោបាយទាំងនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យកសិកម្មឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនដល់ពុកម៉ែពូមីងបងប្អូនប្រជាកសិករ និងជនរួមជាតិ៕

 


photo_2026-03-25_08-41-26
ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាបភាគច្រើនដាំដំណំាម្អម សម្រាប់រកចំណូលបន្ថែម

ដោយ នៅ ស៊ីវុត្ថា សៀមរាប៖  ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអះអាងថា របរដាំដំណាំរួមផ្សំ ជាពិសេសដំណាំម្អម កំពុងក្លាយជាប្រភពចំណូលបន្ថែមដ៏សំខាន់សម្រាប់កសិករនៅក្រុងសៀមរាប ដោយសារដំណាំប្រភេទនេះ ងាយស្រួលដាំ មានទីផ្សារល្អ និងមានតម្រូវការខ្ពស់ជាប្រចាំពីសំណាក់អាជីវករ និងភោជនីយដ្ឋាន ដែលមានលក់គុយទាវ និងហ្វឺជាដើម។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដសៀមរាប ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ប្រជាពលរដ្ឋរស់នៅតាមមាត់ទឹកស្ទឹកសៀមរាប ភាគច្រើនដាំដំណំាម្អម ជាពិសេសពលរស់រដ្ឋរស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ ទោះជាយ៉ាងណា លោកថ្លែងថា ពលរដ្ឋដំណាំម្អមនេះ គ្រាន់តែសម្រាប់តម្រូវការទីផ្សារផ្គត់ផ្គង់តែក្នុងក្រុងសៀមរាមរាបប៉ុណ្ណោះ មិនទាន់មានលទ្ធភាពក្នុងការពង្រីកចែកចាយទៅកាន់ខេត្តផ្សេងនៅឡើយទេ មិនដូចនៅខេត្តស្វាយរៀង និងខេត្តព្រៃវែងទេ ដែលខេត្តទាំងពីរនេះ  កសិករបានដំាដំណាំម្អមក្នុងដីចម្ការធំៗ សម្រាប់ធ្វើអាជីវកម្ម និងចែកចាយទៅកាន់ខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ញីរបានបញ្ជាក់ថា កសិករដាំដំណាំម្អម នៅក្នុងក្រុងសៀមរាបនេះ អាចទទួលបានផល និងចំណូលបន្ថែម ព្រោះការដាំដំណំម្អមនេះ មិនត្រូវការរើសទីតាំងឡើយ ឱ្យតែទីតាំងនោះមានទឹក និងសមស្រប  គឺអាចដំាបានហើយ ។ អ្នកស្រី […]

indonesia-cattle-beef-bali-8925968
ឥណ្ឌូណេស៊ី ស្វែងរកអ្នកវិនិយោគកសិដ្ឋានចិញ្ចឹមគោធំៗ នៅខេត្តកាលីម៉ាន់តាន់

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី  កំពុងស្វែងរកការវិនិយោគ ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោខ្នាតធំ នៅខេត្តកាលីម៉ាន់តាន់ភាគកណ្តាល (Kalimantan)  ដោយកំណត់គោលដៅបង្កើនសត្វគោរហូតដល់២០០ ០០០ក្បាល ដែលជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មរួមបញ្ចូលគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់គោនៅក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ផែនការនេះ គាំទ្រដល់ការជំរុញរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទទួលបានភាពគ្រប់គ្រាន់ខាងសាច់ និងទឹកដោះគោ ខណៈពេលកំពុងសាងសង់មជ្ឈមណ្ឌលផលិតកម្មបសុសត្វដ៏ទំនើប ដែលពឹងផ្អែកទាំងស្រុកលើភាពជាដៃគូវិនិយោគ។ គម្រោងនេះនឹងបង្កើតនៅខេត្តកាលីម៉ាន់តាន់ ដែលកសិដ្ឋានចិញ្ចឹមគោចម្រុះ នឹងត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រហែល៤០ ០០៦ហិកតា។ ចំនួនគោក្នុងស្តុកដំបូងនឹងចាប់ផ្តើមប្រហែល១ ០០០ក្បាល ដោយពង្រីកបន្តិចម្តងៗតាមគ្រោងទុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គម្រោងនេះអនុវត្តតាមគំរូឧស្សាហកម្មចិញ្ចឹមគោរួមបញ្ចូលគ្នា ដែលរួមមានគោយកសាច់ គោះយកទឹកដោះ និងឧស្សាហកម្មកែច្នៃឡើងវិញ ក្នុងតំបន់ផលិតកម្មតែមួយ។ គំរូនេះ ក៏បានរួមបញ្ចូលការចិញ្ចឹមគោនៅតាមចម្ការដូងប្រេង ដោយលែងគោឱ្យដើរស៊ីស្មៅនៅក្នុងចម្ការ ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតចំណី ព្រមទាំងបង្កើតឱ្យមានជីសរីរាង្គ និងបង្កើននិរន្តរភាពផងដែរ។ ការអភិវឌ្ឍនឹងពឹងផ្អែកលើប្រព័ន្ធស៊ីស្មៅបែបទំនើប គាំទ្រដោយការស្រាវជ្រាវលើពូជស្មៅ ដែលសមស្របនឹងស្ថានភាពដី រួមទាំងកន្លែងកែច្នៃសាច់ និងផលិតផលទឹកដោះគោ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី […]

653706483_1230878022499524_6174133222840981641_n
ក្រុមនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម

បាត់ដំបង៖ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្មីៗនេះ បានធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម និងការអភិវឌ្ឍអាជីវកម្មកសិកម្ម។ លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី និងជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន បាននិងកំពុងរៀបចំ «គម្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចនៅកម្ពុជា។ ក្រុមនិស្សិតធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកទេសឆ្លាតវៃក្នុងការសាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីនីតិវិធីធ្វើកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្វែងយល់ពីប្លង់កសិដ្ឋានគំរូលើផ្ទៃដីមួយហិកតា។ សហគមន៍កសិកម្មតាសីសាមគ្គីបានបង្ហាញពីសកម្មភាពលេចធ្លោជាច្រើនលើការអនុវត្តកសិកម្មរួមផ្សំ រួមទាំងការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។ សហគមន៍សូមអរគុណដល់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ដែលបានជ្រើសរើសសហគមន៍តាសីសាមគ្គី ជាគោលដៅសម្រាប់ទស្សនៈកិច្ចសិក្សានេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍នេះ នឹងជួយជំរុញការអភិវឌ្ឍសហគមន៍កសិកម្មឲ្យកាន់តែរីកចម្រើនក្នុងពេលអនាគត៕

image_2026-03-24_07-15-26
ភូមាគ្រោងនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតជិតពីរលានតោន សម្រាប់រដូវបង្កបង្កើនផលខាងមុខនេះ

ណៃពិដោ៖ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទភូមា ដែលដើរតួជាប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិតសរុបជិតពីរលានតោនពីបរទេស សម្រាប់បង្កបង្កើនផលរបស់កសិករ នៅក្នុងរដូវវស្សាចូលមកដល់ខាងមុខនេះ។ យោងតាមគណៈកម្មាធិការដឹកនាំបញ្ជាទិញ និងចែកចាយជី របស់ប្រទេសភូមា បានឱ្យដឹងថា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ រដ្ឋាភិបាលភូមា មានបំណងនាំចូលជីចំនួន១,៦លានតោន និងថ្នាំសម្លាប់សត្វល្អិតចំនួន៣២ ០០០ តោន ដោយគណៈកម្មាធិការបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននាំចូលជី​ត្រូវប្រឹងប្រែងសុំអាជ្ញាប័ណ្ណនាំចូល។ របាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា បានបង្ហាញថា ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១,១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨៣ ៥៦០តោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០០,០០០តោន។ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរកសិកម្មពិភាក្សាអំពីតម្រូវការជីប្រចាំខែ ដើម្បីទទួលបានធាតុចូលសម្រាប់រដូវវស្សានាពេលខាងមុខ ព្រមទាំងត្រៀមលក្ខណៈដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចូលផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កន្លងមកជីត្រូវបានចែកចាយដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ។ លោកក៏បានសម្តែងការកោតសរសើរចំពោះអ្នកបានសហការក្នុងគម្រោងនេះ ដោយផ្តល់ឱកាសដល់កសិករអាចទិញជីក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ជាពិសេស គម្រោងនេះពិតជាបានជួយកសិករភូមាក្នុងការបង្កើនទិន្នផល និងរក្សាគុណភាពដំណាំកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត តម្លៃយោងសម្រាប់ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់តម្លៃត្រឹម៩៤ […]

កាលវិភាគផ្សព្វផ្សាយ