រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតដោយបញ្ចុះពី១០% មកត្រឹម៤%

1-7

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត អំពីការបន្ធូរបន្ថយបន្ទុកអាករតម្លៃបន្ថែមលើប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សេចក្តីណែនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០ភាគរយ មកអត្រា៤ភាគរយ ដោយរដ្ឋទទួលបន្ទុកជំនួសចំនួន៦ភាគរយ គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

សេចក្តីណែនាំខាងលើបានបញ្ជាក់ថា សហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវអនុវត្តដូចតទៅ៖

ក- ត្រូវចេញវិក្កយបត្រអាករចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករត្រូវប្តូរ “អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ” ទៅជាអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។

ខ- ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែមិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤ភាគរយ។

គ- អាករលើតម្លៃបន្ថែមអត្រា១០ភាគរយ និងអត្រា៤ភាគរយ ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក។

ដោយឡែក ឥណទានអាករលើធាតុចូល ដែលបានបង់លើការនាំចូល ឬទិញក្នុងស្រុក (ក្រៅពីប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ត្រូវអនុវត្តស្របតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែម។

២- អគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្ម កាសពន្ធអាជីវកម្មប្រចាំខែតាម អនឡាញ (e-Filing) ដោយមុខងារ “បញ្ជីទិនានុប្បវត្តិទិញ-លក់” ត្រូវបន្ថែមប្រភេទផ្គត់ផ្គង់ទំនិញ ឬសេវា “អតប អត្រា៤ភាគរយ” ដើម្បីគាំទ្រដល់ការប្រកាសពន្ធស្របតាមវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមនេះ។

៣- សេចក្តីណែនាំនេះមានសុពលភាពអនុវត្តគិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការសម្រេចជាថ្មីរបស់រាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រាសនាំចូល និងចែងចាយបន្តនូវផលិតផល តេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


photo_2026-03-27_12-24-27
អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ចូល​ផ្តល់​បទបាឋកថា​ ក្នុង​ឱកាស​កម្មវិធី​ខួប​១៥​ឆ្នាំ​ របស់​ក្រុមហ៊ុន​អេម​រុរ៉ាយស៍

ភ្នំពេញ​៖​ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) បាន​អញ្ជើញ​ចូល​រួម​ផ្តល់​បទ​បាឋកថា​ខ្លី​ ក្នុង​កម្មវិធី​ខួប​១៥ឆ្នាំ​ នៃ​ការកកេីត​ ក្រុមហ៊ុន អេមរុរ៉ាយស៍​ (AMRU RICE)។ ឯកឧត្តម​បណ្ឌិត​ប្រតិភូ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន​ អេមរុរ៉ាយស៍ ដែល​បាន​ចូល​រួម​ក្នុង​ការកែ​ច្នៃ​ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ ប្រកបដោយ​ស្តង់ដារ​គុណភាព​ទទួល​ជា​អន្តរជាតិ​។ ក្នុង​ឱកាស​នេះ​ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​បាន​លេីក​ឡេីង​ពី​ចំណុច​សំខាន់​មួយ​ចំនួន​រួម​មាន អង្ករ​កម្ពុជា​ គឺ​មិន​មែន​ត្រឹម​តែ​ជា​ផលិត​កសិកម្ម​នោះ​ទេ​ ប៉ុន្តែ​ជាអង្ករតំណាងឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​ ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​មោទនភាព​ជាតិ។ លើសពីនេះ អង្ករ​ខ្មែរមួយ​គ្រាប់​ៗ​ បាន​បង្ហាញ​អំពី​ភាព​អត់ធ្មត់​ និង​ការ​តស៊ូ​របស់​ប្រជា​កសិករ​ខ្មែរ​ ពី​វាល​ស្រែ​ ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ និង​ពី​កំពុង​ផែ​កម្ពុជា​ដល់ទីផ្សារ​អន្តរជាតិ​។ ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច បានបន្ថែមទៀតថា វិស័យ​ស្រូវ​អង្ករ​ គឺ​ជាវិស័យ​មួយទាមទារ​ឲ្យ​មាន​ការ​អត់​ធ្មត់​ ការខិតខំប្រឹង​ប្រែង​ ការ​តស៊ូ​ និង​ការ​បត់បែន​តាម​ស្ថាន​ភាពនៃការប្រែប្រួល​អាកាសធាតុ​ ដែលតម្រូវឱ្យកសិករទាំងអស់ត្រូវតែគិតគូអំពីការធ្វេីកសិកម្ម​ ប្រកបដោយចីរភាព​ (Sustainable Agriculture)  សំដៅធានានូវសន្តិសុខស្បៀង៕

654440425_1375215654640916_375651046290228999_n
អង្គការ WCS និងក្រសួងកសិកម្ម បន្តកិច្ចសហការការពារសត្វជិតផុតពូជ និងធនធានជលផលនៅកម្ពុជា

ដោយ៖ នៅ ស៊ីវុត្ថា ភ្នំពេញ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគម្រោងរយៈពេលប្រាំឆ្នាំ ដើម្បីបន្តការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារធនធានជលផលដ៏សំខាន់របស់កម្ពុជា នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងទន្លេមេគង្គ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពីដៃគូអភិរក្សសំខាន់ៗផងដែរ រួមមានអង្គការអភិរក្សអន្តរជាតិ (CI) និងសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយក្រសួង ក្នុងពេលតែមួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គកាសមាគមអភិរក្សសត្វព្រៃ បានឱ្យដឹងថា ការចុះហត្ថលេខានេះ មិនត្រឹមតែពង្រឹងភាពជាដៃគូយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចក្ខុវិស័យរួម ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិរក្សនៅក្នុងឆ្នាំខាងមុខផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា កិច្ចសហការនេះនឹងបន្តផ្តោតលើការការពារប្រភេទសត្វសំខាន់ៗ ដែលមានតម្លៃ និងសារៈសំខាន់ជាសកល រួមមាន សត្វអណ្តើកហ្លួង ក្រពើភ្នំ កន្ធាយក្បាលកង្កែប និងត្រីបបែលយក្សទឹកសាប។ គោលបំណងសំខាន់មួយនៃគម្រោងនេះ […]

Indonesia_Indramayu-Farmers
ឥណ្ឌូណេស៊ីជំរុញកសិករឱ្យប្រើពូជស្រូវ ដែលអាចស៊ូនឹងគ្រោះរាំងស្ងួត

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី កំពុងលើកទឹកចិត្តដល់កសិកររបស់ខ្លួនឱ្យប្រើប្រាស់ពូជស្រូវណាអាចស៊ូទ្រាំនឹងគ្រោះរាំងស្ងួត ខណៈរដូវប្រាំងឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងចូលមកដល់ឆាប់ជាងបណ្តាឆ្នាំមុនៗ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ទាំងអស់ឱ្យចាត់វិធានការបង្ការជាបន្ទាន់ រាប់ចាប់ពីការធ្វើផែនទីតំបន់ងាយរងគ្រោះដោយគ្រោះរាំងស្ងួត រហូតដល់ការពង្រឹងប្រព័ន្ធគ្រប់គ្រងព្រមាន។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសប្តាហ៍មុនថា កសិករត្រូវប្រើប្រាស់ពូជស្រូវណា ដែលស្រាលឆាប់ចេញផ្លែ និងធន់នឹងគ្រោះរាំងស្ងួត ឬពូជស្រដៀងគ្នាផ្សេងទៀត ដើម្បីរក្សាកម្រិតផលិតកម្មក្នុងគ្រោះរាំងស្ងួតមុនរដូវប្រាំងចូលមកដល់។ លើសពីនេះ ក្រសួងកសិកម្មកំពុងជំរុញការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើងតាមរយៈប្រព័ន្ធធារាសាស្ត្រ ម៉ាស៊ីនបូមទឹក និងបំពង់ទឹក ក៏ដូចជាការពន្លឿនកាលវិភាគនៃការដាំដុះនៅក្នុងមជ្ឈមណ្ឌលផលិតកម្មស្រូវផ្សេងៗ។ ចំណែកទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានព្យាករណ៍ថា រដូវប្រាំងនឹងមកដល់ឆាប់ៗនេះ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី រួមមានផ្នែកខ្លះនៃកោះស៊ូម៉ាត្រា កោះជ្វា កោះបាលី កោះនូសាតេងការ៉ា និងកោះកាលីម៉ាន់តាន់ ភាគខាងត្បូង និងភាគខាងកើត កោះស៊ូឡាវ៉េស៊ី កោះម៉ាលូគូ និងផ្នែកខ្លះនៃកោះប៉ាពួ នៃប្រទេសឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រីបានព្រមានថា “លក្ខខណ្ឌអាកាសធាតុបែបនេះអាចបង្កឱ្យមានគ្រោះរាំងស្ងួតលើផ្ទៃដីកសិកម្ម ប្រសិនបើមិនបានគិតទុកជាមុន។” ព្រមជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារជំនាញរបស់ក្រសួងកសិកម្ម បានពន្យល់ថា ក្រសួងបានបង្កើតពូជស្រូវល្អៗជាច្រើនប្រភេទ ដែលអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌគ្រោះរាំងស្ងួត។ […]

photo_2026-03-25_20-37-57
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បាន​​អញ្ជើញចូលរួមបើកសិក្ខាសាលា ស្តីពីការពន្លឿនហិរញ្ញប្បទានបៃតងប្រកបដោយបរិយាបន្ននៅកម្ពុជា តាមរយៈការពង្រឹងស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់នឹងអាកាសធាតុ និងចីរភាព នៅទីស្នាក់ការកណ្តាលរបស់ធនាគារ  (ARDB) នារាជធានីភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងលោកស្រី Kyunghee Jeong ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមធុរកិច្ចអាកាសធាតុ នៃធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកបច្ចេកទេសពីស្ថាប័នជាសមាជិក CMA តំណាងពី ARDB ក្រុមហ៊ុន Mekong Strategic Capital (MSC) អង្គការ Water.org និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត។ គោលបំណងនៃសិក្ខាសិលានេះ លើកកម្ពស់ការយល់ដឹងទូទាំងវិស័យអំពីហិរញ្ញវត្ថុបៃតង និងបរិយាបន្ន , ពង្រឹងចំណេះដឹងអំពីឱកាសហិរញ្ញប្បទានសម្រាប់ការកាត់បន្ថយ និងការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ , លើកកម្ពស់ការអភិវឌ្ឍគម្រោង ដែលអាចទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគមានធន់នឹងអាកាសធាតុ , បង្ហាញអំពីរចនាសម្ព័ន្ធ CCFF បណ្តាញហិរញ្ញប្បទានលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន […]

កាលវិភាគផ្សព្វផ្សាយ