អារ៉ាប៊ីសាអូឌីតហាមនាំចូលសាច់បក្សី ដើម្បីទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

image_2026-03-23_09-41-34

រីយ៉ាដ៖ អាជ្ញាធរចំណីអាហារ និងឱសថ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញបម្រាមលើការនាំចូលសាច់សត្វបក្សីឆៅ និងស៊ុតពីជាង៤០ប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី ដែលវិធានការនេះធ្វើឲ្យអ្នកនាំចេញនៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយចំនួនអះអាងថា អាចជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មរបស់ពួកគេ។

តាមរយៈការដាក់ចេញបម្រាមនេះ ប្រទេសដែលរងផលប៉ះពាល់រួមមានប្រទេសឥណ្ឌា ចិន អាល្លឺម៉ង់ និងប្រទេសឥណ្ឌូនេស៊ី ខណៈពេលការរឹតត្បិតនេះ ត្រូវបានអនុវត្តចំពោះប្រទេសចំនួន១៦ផ្សេងទៀតរួចហើយ រួមមានសហរដ្ឋអាមេរិក បារាំង និងកាណាដា ជាដើម។

យោងតាមសេចក្តីរាយការណ៍នៅក្នុងស្រុក បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតនាំចូលសាច់សត្វបក្សីច្រើនជាងគេពីប្រទេសប្រេស៊ីលប្រហែល៧០ភាគរយ ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួម រុស្ស៊ី អ៊ុយក្រែន និងប្រទេសអេហ្ស៊ីប ក៏ស្ថិតក្នុងចំណោមប្រទេសផ្គត់ផ្គង់សាច់បក្សីផងដែរ។

បើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា​​ តាមរយៈក្រសួងបរិស្ថាន ទឹក និងកសិកម្ម របស់ប្រទេសអារ៉ាប៊ីសាអូឌីត ផលិតកម្មសាច់សត្វបក្សីក្នុងប្រទេសមានបរិមាណជាង១,៣១លានតោន ក្នុងមួយឆ្នាំៗ។ គ្រាន់តែនៅក្នុងឆ្នាំ២០២៣ មានបរិមាណប្រហែល១,១លានតោន។

ទោះបីជាយ៉ាងណា វិធានការបែបនេះរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កឲ្យមានការរិះគន់ពីប្រទេសជិតខាងមួយចំនួន។ លោក អាប់ដែល អាហ្ស៊ីស អែលសាយ៉េត (Abdel Aziz El-Sayed) សមាជិកសភាពាណិជ្ជកម្មទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសួរពីហេតុផលនៃការដាក់បញ្ចូលប្រទេសអេហ្ស៊ីបក្នុ ងបញ្ជីរឹតត្បិតនៃការនាំចូលនេះផលិតផលសាចើបក្សីនេះ ដោយលោកបានបញ្ជាក់ថា ប្រទេសអេហ្ស៊ីបាននាំចេញសាច់សត្វបក្សីទៅអារ៉ាប៊ីសាអូឌីតពីកសិដ្ឋានពាណិជ្ជកម្មធំៗ ដែលមានវិធានការការពារយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជំងឺផ្តាសាយបក្សី ហើយក៏ទទួលបានការត្រួតពិនិត្យពីមន្ត្រីអារ៉ាប៊ីសាអូឌីតគ្រប់ពេលផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានកត់សម្គាល់ថា ការរឹតត្បិតមិនបានអនុវត្តលើប្រទេសនាំចេញធំៗដូចជា ប្រេស៊ីល និងអ៊ុយក្រែន ទោះបីជាអ៊ុយក្រែននៅតែស្ថិតក្នុងស្ថានភាពជម្លោះប្រដាប់អាវុធក៏ដោយ ដែលធ្វើឲ្យមានការសង្ស័យអំពីសមត្ថភាពក្នុងការធានាស្តង់ដារអនាម័យខ្ពស់។

លោកបន្ថែមថា ទោះបីជាកសិករចិញ្ចឹមសត្វបក្សីនៅអេហ្ស៊ីបផ្តោតជាចម្បងលើការផ្គត់ផ្គង់ក្នុងស្រុកក៏ដោយ ការនាំចេញទៅប្រទេសអារ៉ាប៊ីសាអូឌីត នៅតែមានសារៈសំខាន់សម្រាប់ឧស្សាហកម្មនេះ ព្រោះវាបានបង្កើតប្រាក់ចំណូល ដែលចាំបាច់សម្រាប់ការនាំចូលវត្ថុធាតុដើម ដូចជាពោត និងសណ្តែកសៀង សម្រាប់ផលិតចំណីសត្វបក្សី។

ចំណែកនៅប្រទេសឥណ្ឌាឯណេះវិញ នាយកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមមាន់ម្នាក់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការហាមឃាត់នេះនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ឧស្សាហកម្មសាច់សត្វបក្សីរបស់ឥណ្ឌា ព្រោះប្រទេសឥណ្ឌានាំចេញទៅទីផ្សារអារ៉ាប៊ីសាអូឌីតក្នុងបរិមាណមិនច្រើននោះទេ។

ទោះយ៉ាងណា លោកបានបន្ថែមថា វិសាលភាពនៃការរឹតត្បិត ទៅលើប្រទេសជាច្រើន រួមទាំងប្រទេសមានឧស្សាហកម្មសាច់សត្វបក្សីច្រើន បង្ហាញថា វាអាចជាវិធានការការពារទីផ្សារ និងឧស្សាហកម្មក្នុងស្រុក ជាជាងវិធានការសុខភាពសត្វតែប៉ុណ្ណោះ៕


image_2026-03-19_13-38-51
ឥណ្ឌានាំចេញផ្លែចេកចុះបញ្ជីស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រទៅកាន់កោះម៉ាល់ឌីវ

រដ្ឋកាណាតាកា៖ ប្រទេសឥណ្ឌា បានសម្រេចដឹកជញ្ជូនតាមផ្លូវអាកាសលើកដំបូងនូវផលិតផលផ្លែចេក ដែលបានដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ពីរដ្ឋកាណាតាកា (Karnataka) ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលការនាំចេញនេះ គឺជាលើកទីមួយហើយសម្រាប់ផលិតផលសាកវប្បកម្មរបស់រដ្ឋនេះ។ ការដឹកជញ្ជូន រួមមានចេក ណានចាងឌូ រ៉ាសាបាល (Nanjangudu Rasabale) និងក្រូចឆ្មារឥណ្ឌា ដែលផលិតផលទាំងនេះ ត្រូវបានចុះបញ្ជីក្រោមប្រព័ន្ធសម្គាល់ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយត្រូវបានភ្ជាប់ទៅនឹងតំបន់ដាំដុះជាក់លាក់ណាមួយ នៅក្នុងរដ្ឋកាណាតាកា ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។ ការនាំចេញនេះ ត្រូវបានសម្របសម្រួលដោយអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលស្បៀងអាហារកែច្នៃ និងកសិកម្ម ដោយមានការសម្របសម្រួលជាមួយក្រសួងសាកវប្បកម្ម រដ្ឋាភិបាលនៃរដ្ឋ កាណាតាកា និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌា។ ការនាំចេញនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការចូលរួមរបស់កសិករនៅក្នុងបណ្តាញនាំចេញ និងដើម្បីកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ផលិតផលជាក់លាក់ក្នុងតំបន់។ ការដឹកជញ្ជូនតាមផ្លូវអាកាសត្រូវបានបញ្ជូនពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលឆ្លុះបញ្ចាំងពីភាពសមស្របនៃផលិតផលទាំងនេះ សម្រាប់ផ្លូវនាំចេញឆ្លងកាត់រយៈពេលខ្លី។ ការដឹកជញ្ជូននេះ រួមមានផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដែលនឹងចែកចាយទៅកាន់ទីផ្សារដោយផ្ទាល់តែម្តងបន្ទាប់ពីដឹកទៅដល់គោលដៅប្រទេសនាំចូល។ យោងតាមដៃគូគម្រោង បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតជាផ្នែកមួយនៃការងារកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្សារភ្ជាប់ផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីជាមួយនឹងតម្រូវការក្រៅប្រទេស។ កិច្ចសហការនេះ ផ្តោតលើការអនុលោមតាមពិធីសារនាំចេញ ការសម្របសម្រួលនៅទូទាំងស្ថាប័ន និងអនុលោមតាមតម្រូវការទីផ្សារគោលដៅ។ រដ្ឋកាណាតាកា ដែលស្ថិតភាគខាងត្បូងប្រទេសឥណ្ឌាមានព្រំដែនជាប់សមុទ្រ ផ្តល់ជូននូវផលិតផលសាកវប្បកម្ម ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រជាច្រើនប្រភេទ ហើយការនាំចេញបង្ហាញពីការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ទំនិញមានបរិមាណតិច […]

photo_2026-03-20_11-18-24 (6)
សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំនូវែលហ្សេឡង់ ចុះ MOU ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច

អូក្លិន-នូវែលហ្សេឡង់៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួល និងគាំទ្រយ៉ាងពេញទំហឹងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រត្រូវបានប្រារព្ធឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។ ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងរវាងឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ គោលបំណង និងខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍សំខាន់ៗដល់ភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ដូចខាងក្រោម៖ • ការពង្រឹងការងារ៖ ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ • ប្រសិទ្ធភាពការងារ៖ ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ • តួនាទីជាស្ពានចម្លង៖ ត្រូវដើរតួនាទីយ៉ាងសកម្មជា […]

Front
សហគមន៍អភិវឌ្ឍន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំង កៀរគរយុវជន និងកសិករ ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល

ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង មានឈ្មោះថា ទឹកហូតមានជ័យក្ដីសង្ឃឹម បានកៀរគរយុវជន និងកសិករចូលរួមសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធស្មាតហ្មូតសម្រាប់ស្រោចស្រពដំណាំ។ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានឱ្យដឹងថា សហគមន៍របស់អ្នកស្រីបានទទួល និងអនុវត្តន៍គម្រោង ស៊ីដ (SEED) ចាប់តាំងពីឆ្នាំ២០២៤មក ដោយមានការគាំទ្រពីគម្រោង ស៊ីដ នៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (CamboDHRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការចុះបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។ យុវជន និងកសិករ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានចូលរួមវគ្គបណ្ដុះជាង៤០០នាក់ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍។ តាមការសង្កេតរបស់អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ យុវជន និងកសិករ ភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចរកចំណូលបានបន្ថែមទៀតតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យអតិថិជននៅទូទាំងប្រទេស បានស្គាល់ពីផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្រៅតែពីការដាក់លក់តាមតូប និងលក់តាមផ្សារដោយផ្ទាល់។ បន្ថែមពីនេះ កសិករក៏បានប្រើប្រាស់ស្មាតហ្វូតដើម្បីបញ្ជាប្រព័ន្ធស្រោចស្រប់ដំណាំពីចម្ងាយផងដែរ។ ចំណែកកញ្ញា ព្រឿង សំអាត ជាយុវជននៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង […]

image_2026-03-19_13-26-43
អ៊ីរ៉ង់បិទការនាំចេញបន្លែ និងផ្លែឈើ ជាពិសេសទៅកាន់សហភាពអឺរ៉ុប

តេអ៊ីរ៉ង់៖ សង្រ្គាមនៅអ៊ីរ៉ង់ស្ទើរតែបានបញ្ឈប់រាល់លំហូរនៃការនាំចេញ និងការនាំចូលរវាងប្រទេស និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសសម្រាប់សហភាពអឺរ៉ុប អ៊ីរ៉ង់មិនមែនជាដៃគូសំខាន់ក្នុងការនាំចេញបន្លែ និងផ្លែឈើនោទេ ដោយការនាំចូលពីអ៊ីរ៉ង់ទៅអឺរ៉ុប មានត្រឹមតែ០,៦ភាគរយប៉ុណ្ណោះ នៃការនាំចូលសរុប។ ទោះជាយ៉ាងនេះក្តី បើយោងតាមតួលេខបឋមរបស់សម្រាប់ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បាននាំចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃជាង២៥៨លានដុល្លារ ពីប្រទេសអ៊ីរ៉ង់។ ការនាំចូលទាំងនេះ ច្រើនបំផុតមានផ្លែឈើ និងគ្រាប់ធញ្ញជាតិ ក្នុងទឹកប្រាក់ទំហំប្រហែល២៤១លានដុល្លារ ឬស្មើនឹង៩៣ភាគរយ នៃចំនួនសរុប។ បន្លែមានទឹកប្រាក់ប្រហែល១៧លានដុល្លារ។ ប្រសិបបើក្រឡេកមើលលំហូរនៃការនាំចូលពីប្រទេសអ៊ីរ៉ង់ ផលិតផលលេចធ្លោជាងគេ គឺគ្រាប់ភីស្តាស៊ីអូ (pistachios) ដែលមានតម្លៃនាំចូលជាង១២៨លានដុល្លារ ក្នុងនេះបរិមាណគ្រាប់ភីស្តាស៊ីអូមានសំបក នាំចូលបានជិតពាក់កណ្តាលនៃកសិផលអឺរ៉ុបពីប្រទេសអ៊ីរ៉ង់ ដោយសរុបជាទឹកប្រាក់ចំនួន៧,៦លានដុល្លារ។ ចំណាត់ថ្នាក់ទីពីរ គឺផ្លែទំពាំងបាយជូរក្រៀម ដែលមានតម្លៃជាទឹកប្រាក់សរុបប្រហែល៥៨លានដុល្លារ បន្ទាប់មក គឺផ្លែលម៉ើ ដែលមានតម្លៃជាទឹកប្រាក់ជិត៣២លានដុល្លារ។ ផ្លែឈើទាំងបីមុខនេះ គឺជាផលិតផលកសិកម្មរបស់អ៊ីរ៉ង់ នាំចេញទៅកាន់សហភាពអឺរ៉ុប។ ចំណែកផលិតបន្លែនាំចេញតិចជាងគេ ប៉ុន្តែមានតម្លៃគួរឱ្យកត់សម្គាល់ គឺជាផ្សិតស្ថួត ដែលមានតម្លៃជាង១១លានដុល្លារ ក្នុងនោះ ក៏មានផ្លែឪឡឹក ផ្លែអាល់ម៉ុនមានសំបក ផ្លែឆឺរី ផ្លែល្វា និងផ្លែអាព្រីកត់ស្ងួតផងដែរ។ រហូតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់ […]

កាលវិភាគផ្សព្វផ្សាយ