អ៊ីរ៉ង់បិទការនាំចេញបន្លែ និងផ្លែឈើ ជាពិសេសទៅកាន់សហភាពអឺរ៉ុប

image_2026-03-19_13-26-43

តេអ៊ីរ៉ង់៖ សង្រ្គាមនៅអ៊ីរ៉ង់ស្ទើរតែបានបញ្ឈប់រាល់លំហូរនៃការនាំចេញ និងការនាំចូលរវាងប្រទេស និងដៃគូពាណិជ្ជកម្មរបស់ខ្លួន ជាពិសេសសម្រាប់សហភាពអឺរ៉ុប អ៊ីរ៉ង់មិនមែនជាដៃគូសំខាន់ក្នុងការនាំចេញបន្លែ និងផ្លែឈើនោទេ ដោយការនាំចូលពីអ៊ីរ៉ង់ទៅអឺរ៉ុប មានត្រឹមតែ០,៦ភាគរយប៉ុណ្ណោះ នៃការនាំចូលសរុប។

ទោះជាយ៉ាងនេះក្តី បើយោងតាមតួលេខបឋមរបស់សម្រាប់ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ បាននាំចូលបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដែលមានតម្លៃជាង២៥៨លានដុល្លារ ពីប្រទេសអ៊ីរ៉ង់។ ការនាំចូលទាំងនេះ ច្រើនបំផុតមានផ្លែឈើ និងគ្រាប់ធញ្ញជាតិ ក្នុងទឹកប្រាក់ទំហំប្រហែល២៤១លានដុល្លារ ឬស្មើនឹង៩៣ភាគរយ នៃចំនួនសរុប។ បន្លែមានទឹកប្រាក់ប្រហែល១៧លានដុល្លារ។

ប្រសិបបើក្រឡេកមើលលំហូរនៃការនាំចូលពីប្រទេសអ៊ីរ៉ង់ ផលិតផលលេចធ្លោជាងគេ គឺគ្រាប់ភីស្តាស៊ីអូ (pistachios) ដែលមានតម្លៃនាំចូលជាង១២៨លានដុល្លារ ក្នុងនេះបរិមាណគ្រាប់ភីស្តាស៊ីអូមានសំបក នាំចូលបានជិតពាក់កណ្តាលនៃកសិផលអឺរ៉ុបពីប្រទេសអ៊ីរ៉ង់ ដោយសរុបជាទឹកប្រាក់ចំនួន៧,៦លានដុល្លារ។

ចំណាត់ថ្នាក់ទីពីរ គឺផ្លែទំពាំងបាយជូរក្រៀម ដែលមានតម្លៃជាទឹកប្រាក់សរុបប្រហែល៥៨លានដុល្លារ បន្ទាប់មក គឺផ្លែលម៉ើ ដែលមានតម្លៃជាទឹកប្រាក់ជិត៣២លានដុល្លារ។ ផ្លែឈើទាំងបីមុខនេះ គឺជាផលិតផលកសិកម្មរបស់អ៊ីរ៉ង់ នាំចេញទៅកាន់សហភាពអឺរ៉ុប។

ចំណែកផលិតបន្លែនាំចេញតិចជាងគេ ប៉ុន្តែមានតម្លៃគួរឱ្យកត់សម្គាល់ គឺជាផ្សិតស្ថួត ដែលមានតម្លៃជាង១១លានដុល្លារ ក្នុងនោះ ក៏មានផ្លែឪឡឹក ផ្លែអាល់ម៉ុនមានសំបក ផ្លែឆឺរី ផ្លែល្វា និងផ្លែអាព្រីកត់ស្ងួតផងដែរ។

រហូតមកដល់ពេលនេះ ប្រទេសអាល្លឺម៉ង់ គឺជាអ្នកទិញកសិផលអ៊ីរ៉ង់ច្រើនជាងគេបំផុតនៅអឺរ៉ុប ដោយមានតម្លៃនាំចូលសរុបជិត១១១លានដុល្លារ។ ចំណែកប្រទេសហូឡង់ ក្នុងនាមជាច្រកពាណិជ្ជកម្មអឺរ៉ុប និងជាទីតាំងចែកចាយផងដែរ នាំចូលក្នុងទំហំទឹកប្រាក់ជាង២៦លានដុល្លារ ប្រទេសអ៊ីតាលីជាង២៥លានដុល្លារ និងប្រទេសអេស្ប៉ាញជាង១៧លានដុល្លារ។

ប្រទេសនាំចូលផ្សេងទៀត រួមមាន ប៉ូឡូញ ជាង១១លានដុល្លារ ដាណឺម៉ាកជាង១០លានដុល្លារ បែលហ្ស៊ិកជាង ៩,៧លានដុល្លារ និងស៊ុយអែតជាង៧,៩លានដុល្លារ។ ប្រទេស ប៊ុលហ្គារី ជាប្រទេសនាំចូលបន្លែអ៊ីរ៉ង់ច្រើនជាងគេ ដែលមានតម្លៃជិត២,២លានដុល្លារ ដោយសារភូមិសាស្ត្រនៅជិតគ្នារ និងមានរទំនាក់ទំនងផ្នែកវប្បធម៌នៅក្នុងតំបន់ជាមួយប្រទេសអ៊ីរ៉ង់៕


Front
សហគមន៍អភិវឌ្ឍន៍កសិកម្មក្នុងខេត្តកំពង់ឆ្នាំ កៀរគរយុវជន និងកសិករ ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល

ដោយ ញឹក សំអូន កំពង់ឆ្នាំង៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង មានឈ្មោះថា ទឹកហូតមានជ័យក្ដីសង្ឃឹម បានកៀរគរយុវជន និងកសិករចូលរួមសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធស្មាតហ្មូតសម្រាប់ស្រោចស្រពដំណាំ។ អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានឱ្យដឹងថា សហគមន៍របស់អ្នកស្រីបានទទួល និងអនុវត្តន៍គម្រោង ស៊ីដ (SEED) ចាប់តាំងពីឆ្នាំ២០២៤មក ដោយមានការគាំទ្រពីគម្រោង ស៊ីដ នៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (CamboDHRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការចុះបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។ យុវជន និងកសិករ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានចូលរួមវគ្គបណ្ដុះជាង៤០០នាក់ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍។ តាមការសង្កេតរបស់អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ យុវជន និងកសិករ ភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចរកចំណូលបានបន្ថែមទៀតតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យអតិថិជននៅទូទាំងប្រទេស បានស្គាល់ពីផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្រៅតែពីការដាក់លក់តាមតូប និងលក់តាមផ្សារដោយផ្ទាល់។ បន្ថែមពីនេះ កសិករក៏បានប្រើប្រាស់ស្មាតហ្វូតដើម្បីបញ្ជាប្រព័ន្ធស្រោចស្រប់ដំណាំពីចម្ងាយផងដែរ។ ចំណែកកញ្ញា ព្រឿង សំអាត ជាយុវជននៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង […]

images (1)
ឥណ្ឌូណេស៊ីមានទំនុកចិត្តថា នឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗ ក្នុងទីផ្សារអាម៉េរិក

ហ្សាការតា៖ ទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានបង្ហាញការជឿជាក់ថា ឥណ្ឌូណេស៊ីនឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗមួយចំនួន នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ចំពេលមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ អ្នកជំនាញជាន់ខ្ពស់នៅទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាល បាននិយាយថា “រដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការរក្សាពន្ធសូន្យភាគរយ”។ លោកបានពន្យល់ថា ការផ្តល់ពន្ធសូន្យភាគរយ ត្រូវបានចែងក្រោមបទប្បញ្ញត្តិដាច់ដោយឡែក ខុសពីអត្រាក្នុងពន្ធបដិការ។ គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក បានផ្លាស់ប្តូរនាពេលថ្មីៗនេះ បន្ទាប់ពីតុលាការកំពូលបានលុបចោលគោលការណ៍ច្បាប់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រើប្រាស់ដើម្បីដាក់ពន្ធគយពាណិជ្ជកម្មមួយចំនួន ជំរុញឱ្យមានការប្រែប្រួលគោលនយោបាយ ដែលប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មខ្លះ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ជំហររបស់ឥណ្ឌូណេស៊ី នៅតែមានសុវត្ថិភាព ដោយសារតែការចរចា និងការប្រាស្រ័យទាក់ទងគ្នាជាប់ជានិច្ចជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ កាលពីលើកមុន រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែឡាំងការ ហារតាតូ (Airlangga Hartarto) បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំឱ្យអត្រាពន្ធបដិការមកនៅត្រឹមសូន្យភាគរយ ទោះបីជាមានការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការដាក់ពន្ធបដិការថ្មីក៏ដោយ។ លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានសម្របសម្រួលជាមួយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ហើយការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីនឹងត្រូវចេញ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោកបានមានប្រសាសន៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា “ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ យើងបានស្នើសុំឱ្យផលិតផល ដែលទទួលបានអត្រាពន្ធសូន្យភាគរយ […]

meat-export-1200x628
អ្នកជំនាញចាត់ទុកការនាំចូលសាច់បង្កកស្របច្បាប់មិនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមសត្វក្នុងស្រុកនោះទេ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរួមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខមាលភាព និងផលិតកម្មសត្វបានបង្ហាញថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលមុខទំនិញសាច់បង្កកជំហានទី៥ចំនួនប្រាំពីក្រុមហ៊ុនបន្ថែមទៀត។ ពាក់ព័ន្ធនិងការបង្កើនក្រុមហ៊ុននាំចូលសាច់បង្កកមកពីខាងក្រៅប្រទេសស្របច្បាប់នេះ ត្រូវបានអ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ ចាត់ទុក និងវាយតម្លៃថា វាមិនបានធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ដូចការលួចនាំចូលដោយខុសច្បាប់នោះទេ។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ការអនុញ្ញាតឱ្យមានក្រុមហ៊ុនចំនួនប្រាំពីរទៀតអាចនាំចូលសាច់បង្កកពីបរទេសមកផ្គត់ផ្គង់នៅស្រុកខ្មែរ ប្រជាកសិករប្រាកដជាពិតជាសម្លឹងឃើញនូវចំណុចអវិជ្ជមាន ព្រួយបារម្ភអំពីការប្រកួតប្រជែង។ ប៉ុន្តែសម្រាប់សមាគម គឺគាំទ្រឱ្យមានអ្នកនាំចូលកាន់តែច្រើន ពីព្រោះក្រុមហ៊ុនទាំងនោះ គឺនាំចូលស្របច្បាប់ ហើយមានការបំពេញលក្ខខ័ណ្ឌបានគ្រប់គ្រាន់។ ដូច្នេះសម្រាប់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គិតថាជាផ្លូវវិជ្ជមាន ក្រុមហ៊ុននាំចូលមានកាន់តែច្រើន គឺកាន់តែល្អ ដើម្បីកុំឱ្យមានការលួចនាំចូលដោយខុសច្បាប់។ លើសពីនេះរាជរដ្ឋាភិបាលងាយស្រួលក្នុងការគ្រប់គ្រងបរិមាណនាំចូលសាច់បង្កកបានកាន់តែច្បាស់ តាមយៈក្រុមហ៊ុននាំចូលមានច្បាប់នីមួយៗ ដែលត្រូវស្នើសុំនាំចូលជាក់លាក់។ ដូច្នេះរាជរដ្ឋាភិបាលច្បាស់ថា យើងចិញ្ចឹមសត្វ មានចំនួនប៉ុន្មាន និងអាចផ្គត់ផ្គង់បានចំនួនប៉ុន្មាននៅក្នុងមួយថ្ងៃ ហើយខាងសមាគមក៏ងាយស្រួលធ្វើការជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងពាក់ព័ន្ធ។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យមានការនាំចូលសាច់មកពីខាងក្រៅប្រទេសនៅមានកម្រិត ហើយការនាំចូលភាគច្រើនជាប្រភេទសាច់បង្កក ដែលមានគុណភាពខ្ពស់ ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ ហើយលក់ក្នុងតម្លៃខ្ពស់ទើបបានប្រាក់ចំណេញ។ ដូច្នេះ វាមិនបានធ្វើប៉ះពាល់ដល់ទីផ្សារសត្វក្នុងស្រុកទាំងស្រុងនោះទេ៕

image_2026-03-19_09-49-37
ចិនកែច្បាប់ជលផលដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងលើកកម្ពស់វិស័យវារីវប្បកម្ម

ប៉េកាំង៖ សមាជិកសភាចិន នៅចុងសប្តាហ៍មុន បានបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ ស្តីពីជលផលរបស់ប្រទេសចិន ដែលនឹងចូលជាធរមាននៅដើមខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីកែលម្អផ្នែកជាច្រើននៃច្បាប់ក្នុងពេលបច្ចុប្បន្នរបស់ប្រទេសចិន។ ក្នុងចំណោមចំណុចត្រូវធ្វើវិសោធនកម្ម រួមមានកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បទល្មើសមិនបានរាយការណ៍ និងមិនបានគ្រប់គ្រង ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចព្រមព្រៀងវិធានការគ្រប់គ្រងកំពង់ផែ ដែលប្រទេសចិនបានផ្តល់សច្ចាប័ន នៅដើមឆ្នាំ២០២៥។ ជាឧទាហរណ៍ ចាប់ពីមាត្រា៥៥ ដល់មាត្រា៥៩ នៃវិសោធនកម្មច្បាប់ ដែលត្រូវបានចេញផ្សាយដោយសភាប្រជាជនជាតិ បានចែងថា នាវាបរទេសអាចចូលចតបានតែនៅតាមកំពង់ផែណាមួយ ដែលប្រទេសចិនកំណត់ប៉ុណ្ណោះ ខណៈពេលនាវាណាមួយ ដែលត្រូវបានរកឃើញថា មានពាក់ព័ន្ធក្នុងសកម្មភាពនេសាទខុសច្បាប់ ត្រូវបានហាមឃាត់មិនឱ្យចូលកំពង់ផែចិនឡើយ។ ចំណុចធ្វើវិសោធនកម្មផ្សេងទៀតនៅក្នុងច្បាប់នេះ រួមមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងបន្ថែមទៀតលើវិស័យវារីវប្បកម្មរបស់ប្រទេសចិន ក្នុងគោលបំណងពង្រីក និងពង្រឹង ឱ្យចំគោលដៅកាន់តែច្បាស់លាស់ ដែលប្រទេសចិនបានធ្វើកន្លងមក ដើម្បីលុបបំបាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ផ្សេងទៀតដោយសារការចិញ្ចឹមត្រី។ ចំណែកមាត្រា១៥ ដែលត្រូវបានកែសម្រួលថ្មី បានកត់សម្គាល់ថា “រដ្ឋលើកទឹកចិត្តដល់ការអភិវឌ្ឍវារីវប្បកម្មបៃតង និងអេកូឡូស៊ី នៅក្នុងមហាសមុទ្រ ទន្លេ បឹង អាងស្តុកទឹក និងកន្លែងមានទឹកផ្សេងទៀត ក៏ដូចជាការអភិវឌ្ឍវារីវប្បកម្មទឹកជ្រៅ និងកិច្ចសហប្រតិបត្តិការវារីវប្បកម្មអន្តរជាតិ”។ រីឯចំណុចផ្សេងទៀត ត្រង់មាត្រា២៨ ត្រូវបានកែសម្រួលថា អ្នកបានចូលរួមក្នុងផលិតកម្មវារីវប្បកម្ម ត្រូវការពារបរិស្ថានអេកូឡូស៊ីនៃតំបន់ទឹក និងតំបន់ឆ្នេរលិចទឹក […]

កាលវិភាគផ្សព្វផ្សាយ