ចិនកែច្បាប់ជលផលដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងលើកកម្ពស់វិស័យវារីវប្បកម្ម

image_2026-03-19_09-49-37

ប៉េកាំង៖ សមាជិកសភាចិន នៅចុងសប្តាហ៍មុន បានបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ ស្តីពីជលផលរបស់ប្រទេសចិន ដែលនឹងចូលជាធរមាននៅដើមខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីកែលម្អផ្នែកជាច្រើននៃច្បាប់ក្នុងពេលបច្ចុប្បន្នរបស់ប្រទេសចិន។
ក្នុងចំណោមចំណុចត្រូវធ្វើវិសោធនកម្ម រួមមានកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បទល្មើសមិនបានរាយការណ៍ និងមិនបានគ្រប់គ្រង ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចព្រមព្រៀងវិធានការគ្រប់គ្រងកំពង់ផែ ដែលប្រទេសចិនបានផ្តល់សច្ចាប័ន នៅដើមឆ្នាំ២០២៥។

ជាឧទាហរណ៍ ចាប់ពីមាត្រា៥៥ ដល់មាត្រា៥៩ នៃវិសោធនកម្មច្បាប់ ដែលត្រូវបានចេញផ្សាយដោយសភាប្រជាជនជាតិ បានចែងថា នាវាបរទេសអាចចូលចតបានតែនៅតាមកំពង់ផែណាមួយ ដែលប្រទេសចិនកំណត់ប៉ុណ្ណោះ ខណៈពេលនាវាណាមួយ ដែលត្រូវបានរកឃើញថា មានពាក់ព័ន្ធក្នុងសកម្មភាពនេសាទខុសច្បាប់ ត្រូវបានហាមឃាត់មិនឱ្យចូលកំពង់ផែចិនឡើយ។

ចំណុចធ្វើវិសោធនកម្មផ្សេងទៀតនៅក្នុងច្បាប់នេះ រួមមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងបន្ថែមទៀតលើវិស័យវារីវប្បកម្មរបស់ប្រទេសចិន ក្នុងគោលបំណងពង្រីក និងពង្រឹង ឱ្យចំគោលដៅកាន់តែច្បាស់លាស់ ដែលប្រទេសចិនបានធ្វើកន្លងមក ដើម្បីលុបបំបាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ផ្សេងទៀតដោយសារការចិញ្ចឹមត្រី។
ចំណែកមាត្រា១៥ ដែលត្រូវបានកែសម្រួលថ្មី បានកត់សម្គាល់ថា “រដ្ឋលើកទឹកចិត្តដល់ការអភិវឌ្ឍវារីវប្បកម្មបៃតង និងអេកូឡូស៊ី នៅក្នុងមហាសមុទ្រ ទន្លេ បឹង អាងស្តុកទឹក និងកន្លែងមានទឹកផ្សេងទៀត ក៏ដូចជាការអភិវឌ្ឍវារីវប្បកម្មទឹកជ្រៅ និងកិច្ចសហប្រតិបត្តិការវារីវប្បកម្មអន្តរជាតិ”។

រីឯចំណុចផ្សេងទៀត ត្រង់មាត្រា២៨ ត្រូវបានកែសម្រួលថា អ្នកបានចូលរួមក្នុងផលិតកម្មវារីវប្បកម្ម ត្រូវការពារបរិស្ថានអេកូឡូស៊ីនៃតំបន់ទឹក និងតំបន់ឆ្នេរលិចទឹក ដែលវិទ្យាសាស្ត្រកំណត់ពីដង់ស៊ីតេ និងទំហំវារីវប្បកម្ម ការចិញ្ចឹម និងការគ្រប់គ្រងឱសថដោយសមហេតុសមផល និងធានាថា ការបញ្ចេញទឹកសំណល់វារីវប្បកម្មត្រូវអនុលោមតាមស្តង់ដារបញ្ចេញសារធាតុពុល ដោយមិនបណ្តាលឱ្យមានការបំពុលបរិស្ថាន ឬការខូចខាតប្រព័ន្ធអេកូឡូស៊ីដល់តំបន់ទឹក និងតំបន់ឆ្នេរលិចទឹកឡើយ។

សេចក្តីរាយការណ៍ថ្មីៗរបស់សារព័ត៌មាននៅក្នុងប្រទេសចិន បាននិយាយថា ច្បាប់វិសោធនកម្មថ្មីនេះទំនងជាផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនណា ដែលយកចិត្តទុកដាក់ និងមិនប៉ះពាល់ដល់បរិស្ថាន។

សេចក្តីរាយការណ៍ដដែលបាននិយាយថា ចំណុចសំខាន់បំផុតនៃច្បាប់កែថ្មី គឺដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មពីវារីវប្បកម្មពឹងផ្អែកទាំងស្រុងលើធនធានទៅជាប្រពលវប្បកម្ម និងមិនប៉ះពាល់ដល់បរិស្ថាន៕


images (1)
ឥណ្ឌូណេស៊ីមានទំនុកចិត្តថា នឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗ ក្នុងទីផ្សារអាម៉េរិក

ហ្សាការតា៖ ទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានបង្ហាញការជឿជាក់ថា ឥណ្ឌូណេស៊ីនឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗមួយចំនួន នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ចំពេលមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ អ្នកជំនាញជាន់ខ្ពស់នៅទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាល បាននិយាយថា “រដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការរក្សាពន្ធសូន្យភាគរយ”។ លោកបានពន្យល់ថា ការផ្តល់ពន្ធសូន្យភាគរយ ត្រូវបានចែងក្រោមបទប្បញ្ញត្តិដាច់ដោយឡែក ខុសពីអត្រាក្នុងពន្ធបដិការ។ គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក បានផ្លាស់ប្តូរនាពេលថ្មីៗនេះ បន្ទាប់ពីតុលាការកំពូលបានលុបចោលគោលការណ៍ច្បាប់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រើប្រាស់ដើម្បីដាក់ពន្ធគយពាណិជ្ជកម្មមួយចំនួន ជំរុញឱ្យមានការប្រែប្រួលគោលនយោបាយ ដែលប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មខ្លះ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ជំហររបស់ឥណ្ឌូណេស៊ី នៅតែមានសុវត្ថិភាព ដោយសារតែការចរចា និងការប្រាស្រ័យទាក់ទងគ្នាជាប់ជានិច្ចជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ កាលពីលើកមុន រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែឡាំងការ ហារតាតូ (Airlangga Hartarto) បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំឱ្យអត្រាពន្ធបដិការមកនៅត្រឹមសូន្យភាគរយ ទោះបីជាមានការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការដាក់ពន្ធបដិការថ្មីក៏ដោយ។ លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានសម្របសម្រួលជាមួយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ហើយការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីនឹងត្រូវចេញ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ លោកបានមានប្រសាសន៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា “ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ យើងបានស្នើសុំឱ្យផលិតផល ដែលទទួលបានអត្រាពន្ធសូន្យភាគរយ […]

meat-export-1200x628
អ្នកជំនាញចាត់ទុកការនាំចូលសាច់បង្កកស្របច្បាប់មិនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមសត្វក្នុងស្រុកនោះទេ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរួមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខមាលភាព និងផលិតកម្មសត្វបានបង្ហាញថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលមុខទំនិញសាច់បង្កកជំហានទី៥ចំនួនប្រាំពីក្រុមហ៊ុនបន្ថែមទៀត។ ពាក់ព័ន្ធនិងការបង្កើនក្រុមហ៊ុននាំចូលសាច់បង្កកមកពីខាងក្រៅប្រទេសស្របច្បាប់នេះ ត្រូវបានអ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ ចាត់ទុក និងវាយតម្លៃថា វាមិនបានធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ដូចការលួចនាំចូលដោយខុសច្បាប់នោះទេ។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ការអនុញ្ញាតឱ្យមានក្រុមហ៊ុនចំនួនប្រាំពីរទៀតអាចនាំចូលសាច់បង្កកពីបរទេសមកផ្គត់ផ្គង់នៅស្រុកខ្មែរ ប្រជាកសិករប្រាកដជាពិតជាសម្លឹងឃើញនូវចំណុចអវិជ្ជមាន ព្រួយបារម្ភអំពីការប្រកួតប្រជែង។ ប៉ុន្តែសម្រាប់សមាគម គឺគាំទ្រឱ្យមានអ្នកនាំចូលកាន់តែច្រើន ពីព្រោះក្រុមហ៊ុនទាំងនោះ គឺនាំចូលស្របច្បាប់ ហើយមានការបំពេញលក្ខខ័ណ្ឌបានគ្រប់គ្រាន់។ ដូច្នេះសម្រាប់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គិតថាជាផ្លូវវិជ្ជមាន ក្រុមហ៊ុននាំចូលមានកាន់តែច្រើន គឺកាន់តែល្អ ដើម្បីកុំឱ្យមានការលួចនាំចូលដោយខុសច្បាប់។ លើសពីនេះរាជរដ្ឋាភិបាលងាយស្រួលក្នុងការគ្រប់គ្រងបរិមាណនាំចូលសាច់បង្កកបានកាន់តែច្បាស់ តាមយៈក្រុមហ៊ុននាំចូលមានច្បាប់នីមួយៗ ដែលត្រូវស្នើសុំនាំចូលជាក់លាក់។ ដូច្នេះរាជរដ្ឋាភិបាលច្បាស់ថា យើងចិញ្ចឹមសត្វ មានចំនួនប៉ុន្មាន និងអាចផ្គត់ផ្គង់បានចំនួនប៉ុន្មាននៅក្នុងមួយថ្ងៃ ហើយខាងសមាគមក៏ងាយស្រួលធ្វើការជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងពាក់ព័ន្ធ។ បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យមានការនាំចូលសាច់មកពីខាងក្រៅប្រទេសនៅមានកម្រិត ហើយការនាំចូលភាគច្រើនជាប្រភេទសាច់បង្កក ដែលមានគុណភាពខ្ពស់ ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ ហើយលក់ក្នុងតម្លៃខ្ពស់ទើបបានប្រាក់ចំណេញ។ ដូច្នេះ វាមិនបានធ្វើប៉ះពាល់ដល់ទីផ្សារសត្វក្នុងស្រុកទាំងស្រុងនោះទេ៕

photo_2026-03-19_12-36-43 (2)
ធនាគារពិភពលោកផ្តល់ជំនួយឥតសំណងបន្ថែមដល់សហគមន៍កសិកម្មជាង៣៥ ០០០ម៉ឺនដុល្លារ សម្រាប់គ្រឿងយន្តកសិកម្ម

ភ្នំពេញ៖ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank)  គម្រោងពិពិធកម្មកសិកម្មកម្ពុជា  (CASDP) បានអនុម័តជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០ភាគរយ ដល់សហគមន៍កសិកម្ម ដែលមានទឹកចំនួន៣៥ ២៨០ដុល្លារ ក្នុងទម្រង់ជាគ្រឿងយន្តកសិកម្ម រួមទាំងត្រាក់ទ័រគោយន្ត និងម៉ាស៊ីនបូមទឹក។ ជំនួយឥតសំណងខាងលើនេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារពិភពលោក និងអនុវត្តដោយក្រសួងពាក់ព័ន្ធ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។ គម្រោងពិពិធកម្មកសិកម្មកម្ពុជាបញ្ជាក់ថា ជំនួយឥតសំណងនេះផ្តល់អត្ថប្រយោជន៍ដល់គ្រួសារកសិករចំនួន៣១គ្រួសារ លើផ្ទៃដី៥៦​,៤ហិកតា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈ គម្រោងពិពិធកម្មកសិកម្មកម្ពុជា កំពុងប្តេជ្ញាសហការជាមួយសហគមន៍កសិកម្ម ដើម្បីបង្កើនផលិតកម្មស្រូវ ដោយផ្តល់ដើមទុនវិនិយោគ និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម។ ការគាំទ្រនេះអនុញ្ញាតឱ្យកសិករខ្នាតតូចទទួលយកបច្ចេកវិទ្យា និងគ្រឿងចក្រទំនើបៗ ដែលអាចជួយដោះស្រាយឧបសគ្គរបស់កសិករលើទុនបង្វិល និងប្រែក្លាយកសិករធ្វើកសិកម្មដើម្បីគ្រាន់តែចិញ្ចឹមជីវិតទៅជាទម្រង់កសិកម្មពាណិជ្ជកម្ម។ ថ្មីៗនេះ ដើម្បីជំរុញការផលិតស្រូវគម្រោងគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានគាំទ្រសហគមន៍កសិកម្មអូរកន្ធរមានជ័យ ដោយផ្តល់ត្រាក់ទ័រគោយន្តចំនួនប្រាំមួយគ្រឿង តាមរយៈជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០ភាគរយ។ ជំនួយជាគ្រឿងយន្តកសិកម្មនេះមានគោលបំណងកែលម្អគុណភាពពូជស្រូវសែនក្រអូប និងស្រូវស្រងែថ្មី ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មសម្ភារកសិកម្មបានប្រសើរជាងមុន៕

photo_2026-03-19_11-21-52
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរ នៅប្រទេសនូវែលហ្សេឡង់

ទីក្រុងអូក្លិន៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អេរិក លី (Erik Ly) ប្រធានក្រុមហ៊ុន អេកលី (Ecly Ltd.) នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។ ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា​ផ្តោតលើវឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន អេកលី ដែលមានឃ្លាំងស្តុកទំនិញ និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។ យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្តសិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានវាយតម្លៃខ្ពស់ និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន […]

កាលវិភាគផ្សព្វផ្សាយ