ឥណ្ឌូណេស៊ី  និងម៉ាឡេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើសន្តិសុខស្បៀង បញ្ញាសិប្បនិម្មិត

image_2026-03-16_15-45-20

ហ្សាការតា៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការស្រាវជ្រាវ និងការអប់រំកម្រិតឧត្តមសិក្សា ដោយផ្តោតសំខាន់លើសន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។

កាលពីពេលថ្មីៗកន្លងមកនេះ​ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ី  លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ (Brian Yuliarto) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្នុងវិស័យទាំងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា (Zambry Abdul Kadir) នៅប្រទេសឥណ្ឌូណេស៊ី។

លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា “កិច្ចសហការនេះបង្ហាញពីជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល”។

លោកបានសង្កត់ធ្ងន់ថា ភាពស៊ីសង្វាក់គ្នាកាន់តែជិតស្និទ្ធក្នុងចំណោមអ្នកជំនាញ អ្នកស្រាវជ្រាវ និងសាកលវិទ្យាល័យមកពីប្រទេសទាំងពីរ អាចជួយជំរុញការស្រាវជ្រាវឱ្យក្លាយទៅជាដំណោះស្រាយជាក់ស្តែងលើបញ្ហាសាធារណៈ។

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី  និងម៉ាឡេស៊ី មានចំណុចខ្លាំងសម្រាប់ជួយបំពេញគ្នាទៅវិញទៅមកក្នុងវិស័យអាទិភាពមួយចំនួន  ដែលបានព្រមព្រៀងគ្នានេះ។

លោកបានកត់សម្គាល់ថា “ជាគោលការណ៍ យើងបានយល់ព្រមបង្កើតក្រុមការងារ ដែលមានអ្នកជំនាញមកពីប្រទេសទាំងពីរ ដើម្បីជំរុញវិស័យសហប្រតិបត្តិការ”។

ក្រោមភាពជាដៃគូនេះ រដ្ឋាភិបាលទាំងពីរនឹងចូលរួមជាមួយសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវ ដែលបានត្រូវជ្រើសរើស ដើម្បីចងសម្ព័ន្ធភាពជាមួយសមាគមបណ្ឌិត្យសភាម៉ាឡេស៊ី-ឥណ្ឌូណេស៊ី។

យោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ អគ្គនាយកដ្ឋានឧត្តមសិក្សារបស់ប្រទេសឥណ្ឌូណេស៊ី  ក៏បានផ្តួចផ្តើមគំនិតពិភាក្សាជាបឋមជាមួយសមភាគីម៉ាឡេស៊ី ដើម្បីកំណត់វិសាលភាព និងគម្រោងកិច្ចសហប្រតិបត្តិការនេះ។

ក្នុងដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាប្រទេសម៉ាឡេស៊ី ទៅកាន់សាកលវិទ្យាល័យកសិកម្ម បូគោរបស់ឥណ្ឌូណេស៊ី (Bogor Agricultural University) លោកបានជួបជាមួយនិស្សិតម៉ាឡេស៊ី និងបានពិភាក្សាអំពីកម្មវិធីរួមគ្នារវាងប្រទេសទាំងពីរ ដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង។

ការលើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការសិក្សានេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ី ក្នុងការពង្រីកភាពជាដៃគូអន្តរជាតិ សម្របសម្រួលការចែករំលែកទេពកោសល្យ និងគាំទ្រដល់ការអភិវឌ្ឍន៍ជាតិ និងក្នុងតំបន់តាមរយៈការស្រាវជ្រាវជាក់ស្តែង៕


images
ម្ចាស់ទឹកឃ្មុំពេញនិយមហូប និងកែច្នៃ ខណៈកសិករសម្រុកប្រមូលទិន្នផល

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ កសិករដាំម្នាស់ នៅតាមបណ្តាស្រុកគោលដៅកសិកម្មនានាក្នុងខេត្តបាត់ដំបង បានសម្រុករូតរៈប្រមូលទិន្នផលផ្លែម្នាស់ ដើម្បីឱ្យទាន់ចូលទីផ្សារសម្រាប់ម្នាស់ទឹកឃ្មុំ គឺពេញនិយមបរិភោគស្រស់ៗ និងយកទៅកែច្នៃ។ ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួនបី នៃខេត្តបាត់ដំបង មានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។ លោក ឡាយ ម៉ៅ អាយុ៥៥ឆ្នាំ កសិករដាំម្ចាស់ទឹកឃ្មុំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់បានប្រកបរបរដាំម្នាស់ទឹកឃ្មុំនេះ ជាង១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៩។ ហើយម្នាស់ឆ្នាំនេះ ប្រមូលផលល្អ តម្លៃក៏រាងថេរ គ្រាន់តែឥឡូវប្រទេសកម្ពុជាមានសង្រ្គាមជាមួយសៀម ធ្វើឱ្យទិផ្សារចង្អៀតបន្តិច។ លោកបាននិយាយដូច្នេះថា “លក់ដាច់ នៅតែដាច់ តែតម្លៃចុះជាងមុនបន្តិច ឆ្នាំមុនទីផ្សារយើងលក់បាន១ ២០០រៀល ក្នុងមួយគីឡូ ឥឡូវបានតែ១ ០០០រៀល ឬ១០៥០រៀលទេ សម្រាប់ម្នាស់មេ ឬម្នាស់លេខ១”។ គួរបញ្ជាក់ថា ម្ចាស់ទឹកឃ្មុំ គេនិយមបរិភោគ និងយកទៅកែច្នៃ តាមដែលអាចធ្វើបានរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែឈើផ្សេងៗ បង្កើតជាទឹកក្រឡុក […]

643316692_1229077736081391_6554878330089277958_n
ត្រីរាជជាត្រីជិតផុតពូជ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទន្លេមេគង្គវិញ

ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។ បើតាមអង្គការអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កាលថ្មីៗនេះ កំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ (Mekong Giant Catfish or Pangasianodon Gigas) ដែលជាត្រីជិតផុចពូជ និងជាកំណប់ដ៏មានតម្លៃ ព្រមទាំងមានតែនៅក្នុងទន្លេមេគង្គចំនួន៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ អង្គការនេះ បញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជទាំង៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែងនៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ ការលែងត្រីរាជមួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។ អង្គការខាងលើនេះ […]

Kiripost_dec04-02.2e16d0ba.fill-960x540
កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]

image_2026-03-16_10-10-44
វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម

ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។ សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។ យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។ ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។ ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។ ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ […]

កាលវិភាគផ្សព្វផ្សាយ