ឥណ្ឌានឹងកាត់បន្ថយពន្ធនាំចូលបន្លែ និងផ្លែឈើ របស់សហរដ្ឋអាម៉េរិក

pikrepo-assorted-fruits

វ៉ាស៊ីនតោន៖ ប្រទេសឥណ្ឌានឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវកម្រិតនាំចូលកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្នុងប្រទេសឥណ្ឌា ដើម្បីការពារវិស័យកសិកម្មសំខាន់ៗនៅក្នុងប្រទេស។

យោងតាមមន្ត្រីមកពីប្រទេសទាំងពីរ បានឱ្យដឹងថា ការវបន្ធូរបន្ថយពន់នាំចូលលើកិសផលអាម៉េរិក កើតឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធបដិការ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ (Donald Trump) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ត្រា មូឌី (Narendra Modi) បានចាប់ផ្តើមលេចឡើង។

លោក ជេមីសុន ហ្គ្រា (Jamieson Greer) តំណាងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា កិច្ចព្រមព្រៀងនេះ ឥណ្ឌានឹងកាត់បន្ថយអត្រាពន្ធលើទំនិញឧស្សាហកម្មរបស់អាម៉េរិក ពី១៣,៥ភាគរយ មកនៅត្រឹមសូន្យវិញ ហើយឥណ្ឌាក៏នឹងលុបចោលពន្ធនាំចូលគ្រាប់ស្វាយចន្ទី ផ្លែឈើ និងបន្លែរបស់សហរដ្ឋអាម៉េរិកផងដែរ ដើម្បីជាថ្នូរឱ្យសហរដ្ឋអាម៉េរិកកាត់បន្ថយពន្ធលើទំនិញឥណ្ឌា ពី៥០ភាគរយ មកនៅត្រឹម១៨ភាគរយ។

មន្ត្រីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា កិច្ចព្រមព្រៀងនេះ រួមមានការប្តេជ្ញារបស់ឥណ្ឌា ដើម្បីទិញទំនិញអាម៉េរិកនូវទំហំទឹកប្រាក់ចំនួន៥០០ពាន់លានដុល្លារ ក្នុងរយៈពេលច្រើនឆ្នាំ។

មន្ត្រីរូបនេះបាននិយាយបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងទាំងមូលនឹងត្រូវកំណត់តាមរយៈការចរចានៅប៉ុន្មានខែខាងមុខនេះ ដែលកិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការកាត់បន្ថយពន្ធភ្លាមៗលើការនាំចូលរថយន្តអាម៉េរិក។

លោក ជេមីសុន ហ្គ្រា បាននិយាយថា មន្ត្រីអាម៉េរិក និងឥណ្ឌា ពិនិត្យបញ្ចប់ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដែលបញ្ចប់នៅសប្តាហ៍នេះ។ សម្រាប់វិស័យកសិកម្មវិញ កិច្ចព្រមព្រៀងនេះផ្តល់បើកផ្លូវឱ្យទំនិញអាម៉េរិកអាចចូលទីផ្សារឥណ្ឌាបានខ្លះ។

 លោកបាននិយាយទៀតថា ប្រទេសឥណ្ឌាបន្តការពារវិស័យកសិកម្មរបស់ខ្លួន ប៉ុន្តែថាកសិផលសហរដ្ឋអាម៉េរិកនៅតែអាចចូលទីផ្សារបាន។ លោកបាននិយាយថា ការកាត់បន្ថយពន្ធរបស់ឥណ្ឌាលើការនាំចូលគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ នឹងពង្រីកឱកាសសម្រាប់អ្នកផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក។

យោងតាមទិន្នន័យការិយាល័យជំរឿនសហរដ្ឋអាម៉េរិក បានឱ្យដឹងថា សហរដ្ឋអាម៉េរិកនឹងរក្សាអត្រាពន្ធ១៨ភាគរយ លើទំនិញឥណ្ឌា ដោយលើកឡើងពីទំហំ និងកំណើននៃអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយសហរដ្ឋអាម៉េរិក។ អតិរេកនោះបានឈានដល់៥៣,៥ពាន់លានដុល្លារ ក្នុងអំឡុងពេល១១ខែដំបូង នៃឆ្នាំ២០២៥ បើធៀបនឹង៤៥,៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤។

លោក ជេមីសុន ហ្គ្រា ក៏បាននិយាយផងដែរថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានឯកភាពជាមួយឥណ្ឌា ហើយក៏ស្គាល់ឧបសគ្គផ្នែកបច្ចេកទេសពាណិជ្ជកម្ម ដែលប្រជាជនឥណ្ឌ មិនបានទទួលយកស្តង់ដាររបស់អាម៉េរិក ទោះបីដឹងថា ទំនិញរបស់អាម៉េរិកមានសុវត្ថិភាព៕


images
ម្ចាស់ទឹកឃ្មុំពេញនិយមហូប និងកែច្នៃ ខណៈកសិករសម្រុកប្រមូលទិន្នផល

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ កសិករដាំម្នាស់ នៅតាមបណ្តាស្រុកគោលដៅកសិកម្មនានាក្នុងខេត្តបាត់ដំបង បានសម្រុករូតរៈប្រមូលទិន្នផលផ្លែម្នាស់ ដើម្បីឱ្យទាន់ចូលទីផ្សារសម្រាប់ម្នាស់ទឹកឃ្មុំ គឺពេញនិយមបរិភោគស្រស់ៗ និងយកទៅកែច្នៃ។ ការប្រមូលទិន្នផលផ្លែម្នាស់នេះ គេសង្កេតឃើញមាននៅលើស្រុកចំនួនបី នៃខេត្តបាត់ដំបង មានស្រុកគាស់ក្រឡ ស្រុកមោងឫស្សី និងស្រុករុក្ខគីរី។ លោក ឡាយ ម៉ៅ អាយុ៥៥ឆ្នាំ កសិករដាំម្ចាស់ទឹកឃ្មុំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់បានប្រកបរបរដាំម្នាស់ទឹកឃ្មុំនេះ ជាង១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៩។ ហើយម្នាស់ឆ្នាំនេះ ប្រមូលផលល្អ តម្លៃក៏រាងថេរ គ្រាន់តែឥឡូវប្រទេសកម្ពុជាមានសង្រ្គាមជាមួយសៀម ធ្វើឱ្យទិផ្សារចង្អៀតបន្តិច។ លោកបាននិយាយដូច្នេះថា “លក់ដាច់ នៅតែដាច់ តែតម្លៃចុះជាងមុនបន្តិច ឆ្នាំមុនទីផ្សារយើងលក់បាន១ ២០០រៀល ក្នុងមួយគីឡូ ឥឡូវបានតែ១ ០០០រៀល ឬ១០៥០រៀលទេ សម្រាប់ម្នាស់មេ ឬម្នាស់លេខ១”។ គួរបញ្ជាក់ថា ម្ចាស់ទឹកឃ្មុំ គេនិយមបរិភោគ និងយកទៅកែច្នៃ តាមដែលអាចធ្វើបានរៀងៗខ្លួន ដូចជាធ្វើជាទឹកម្នាស់ ឬធ្វើជាល្បាយលាយជាមួយផ្លែឈើផ្សេងៗ បង្កើតជាទឹកក្រឡុក […]

image_2026-03-16_15-45-20
ឥណ្ឌូណេស៊ី  និងម៉ាឡេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើសន្តិសុខស្បៀង បញ្ញាសិប្បនិម្មិត

ហ្សាការតា៖ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការស្រាវជ្រាវ និងការអប់រំកម្រិតឧត្តមសិក្សា ដោយផ្តោតសំខាន់លើសន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងបញ្ញាសិប្បនិម្មិត។ កាលពីពេលថ្មីៗកន្លងមកនេះ​ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ី  លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ (Brian Yuliarto) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពលក្នុងវិស័យទាំងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា (Zambry Abdul Kadir) នៅប្រទេសឥណ្ឌូណេស៊ី។ លោក ប្រ៊ីយ៉ាន យូលីយ៉ាតូ បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈថា “កិច្ចសហការនេះបង្ហាញពីជំហានយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមសកល”។ លោកបានសង្កត់ធ្ងន់ថា ភាពស៊ីសង្វាក់គ្នាកាន់តែជិតស្និទ្ធក្នុងចំណោមអ្នកជំនាញ អ្នកស្រាវជ្រាវ និងសាកលវិទ្យាល័យមកពីប្រទេសទាំងពីរ អាចជួយជំរុញការស្រាវជ្រាវឱ្យក្លាយទៅជាដំណោះស្រាយជាក់ស្តែងលើបញ្ហាសាធារណៈ។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសម៉ាឡេស៊ី លោក ហ្សាព្រី អាប់ឌុល កាឌា បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី  និងម៉ាឡេស៊ី មានចំណុចខ្លាំងសម្រាប់ជួយបំពេញគ្នាទៅវិញទៅមកក្នុងវិស័យអាទិភាពមួយចំនួន  […]

643316692_1229077736081391_6554878330089277958_n
ត្រីរាជជាត្រីជិតផុតពូជ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទន្លេមេគង្គវិញ

ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។ បើតាមអង្គការអច្ឆរិយភាពនៃទន្លេមេគង្គ បានឱ្យដឹងថា កាលថ្មីៗនេះ កំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ (Mekong Giant Catfish or Pangasianodon Gigas) ដែលជាត្រីជិតផុចពូជ និងជាកំណប់ដ៏មានតម្លៃ ព្រមទាំងមានតែនៅក្នុងទន្លេមេគង្គចំនួន៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ អង្គការនេះ បញ្ជាក់ថា ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជទាំង៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែងនៅក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ ការលែងត្រីរាជមួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។ អង្គការខាងលើនេះ […]

Kiripost_dec04-02.2e16d0ba.fill-960x540
កម្ពុជាគ្រោងនាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃរហូតដល់៤០០លានដុល្លារ នៅពេលខាងមុខ

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមក្រសួងពាណិជ្ជកម្មឲ្យដឹងថា ប្រទេសកម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិក ក្នុងដំណាក់កាលដំបូងហើយនៅពេលខាងមុខ មានផែនការពង្រីកការនាំចេញឱ្យឈានដល់ប្រមាណ ៤០០ លានដុល្លារអាមេរិក។ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញថ្មីៗនេះ បានអញ្ចើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group និងក្រុមហ៊ុន Men Sarun MDR ។ យោងតាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។ ពាក់ព័ន្ធនិងគម្រោងនៃការនាំចេញគ្រាប់ស្វាយចន្ទីជាផ្លូវការតាមរយៈការចុះ MOUខាងលើនេះ ឯកឧត្តម សំហេង បូរ៉ា បានប្រាប់ ARDB TV បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅតាមតំបន់ ហើយការនាំចេញជាផ្លូវការលើកដំបូងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៦នេះ។ […]

កាលវិភាគផ្សព្វផ្សាយ