កសិករចិញ្ចឹមជ្រូកនៅតៃវ៉ាន់ជំរុញឱ្យចេញច្បាប់ ស្តីពីសម្គាល់ប្រភពដើមកំណើតសាច់ជ្រូក

image_2026-03-03_09-10-15

តៃប៉ិ៖ កសិករចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់កំពុងជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនអនុម័តច្បាប់ ស្តីពីការដាក់ស្លាកសញ្ញាសម្គាល់ដើមកំណើតផលិតផលកែច្នៃពីជ្រូក និងសាច់ជ្រូក ជាពិសេសចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាម៉េរិក ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលសាច់ជ្រូកពីសហរដ្ឋអាម៉េរិក។

ប្រធានសមាគមចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់ បានសង្កត់ធ្ងន់លើតម្រូវការនៃការដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់ ដើម្បីការពារទីផ្សារសាច់ជ្រូកក្នុងស្រុក ដោយសារផលិតផលសាច់ជ្រូកមួយចំនួនត្រូវគេបន្លៃថា ជាសាច់ជ្រូកតៃវ៉ាន់។

កាលពីសប្តាហ៍មុន ដោយសារតែព្រួយបារម្ភបែបនេះ ទើបកសិករចិញ្ចឹមជ្រូកក្នុងកោះតៃវ៉ាន់ បានអំពាវនាវឱ្យមានការអនុម័តច្បាប់ ស្តីពីការដាក់ស្លាកសញ្ញាសម្គាល់លើដើមកំណើតផលិតផលរបស់ខ្លួន ប្រសិនបើទីផ្សារក្នុងស្រុករបស់តៃវ៉ាន់ ត្រូវបើកឱ្យនាំចូលផលិតផលសាច់ជ្រូករបស់សហរដ្ឋអាម៉េរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កោះតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដោយប្តេជ្ញាកាត់បន្ថយអត្រាពន្ធនាំចូលសាច់ជ្រូករបស់សហរដ្ឋអាម៉េរិក។ ជាពិសេស អត្រាពន្ធលើជើងជ្រូក និងពោះវៀនជ្រូករបស់សហរដ្ឋអាម៉េរិក នឹងត្រូវកាត់បន្ថយពីអត្រាបច្ចុប្បន្ន១២,៥ភាគរយ មកនៅចន្លោះពី៦,៣ ទៅ១០ភាគរយ ក្នុងរយៈពេលបីឆ្នាំខាងមុខ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលធរមាន។

ទន្ទឹមនឹងនេះដែរ ពន្ធគយលើការនាំចូលជើងជ្រូក និងគ្រឿងក្នុងជ្រូក ពីសហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះភ្លាមៗ ពី១៥ភាគយ មកនៅត្រឹមតែ៧,៥ភាគរយ ដោយសារទំនិញទាំងនេះមិនស្ថិតក្រោមការអនុគ្រោះរយៈពេលបីឆ្នាំឡើយ។

ប្រធានសមាគមអ្នកចិញ្ចឹកជ្រូកកោះតៃវ៉ាន់ បាននិយាយថា លោកមិនបារម្ភអំពីការប្រកួតប្រជែងសាច់ជ្រូកតៃវ៉ាន់ទេ ដរាបណារដ្ឋាភិបាលអនុវត្តច្បាប់ ស្តីពីការដាក់ស្លាកសម្គាល់ដើមកំណើតផលិតផល។

លោកបាននិយាយទៀតថា ស្លាកសញ្ញាសម្គាល់ត្រូវដាក់លើផលិតផលធ្វើពីសាច់ជ្រូក និងសាច់ជ្រូក ដែលនាំចូលពីសហរដ្ឋអាម៉េរិក ដោយកត់សម្គាល់ថាផលិតផលសាច់ជ្រូកមួយចំនួនដែលលក់នៅតៃវ៉ាន់ត្រូវបានដាក់ស្លាកថាមកពីតៃវ៉ាន់ ប៉ុន្តែតាមពិតវាជាល្បាយនៃសាច់ជ្រូកគ្មានខ្លាញ់របស់តៃវ៉ាន់ និងសាច់ជ្រូកខ្លាញ់ដែលនាំចូលពីបរទេស។

លោកបានបញ្ជាក់ថា កោះតៃវ៉ាន់នាំចូលពីសហរដ្ឋអាម៉េរិកភាគច្រើន មានដូចជាជើងជ្រូក និងពោះវៀនជ្រូក ចំណែកសាច់ជ្រូកអាម៉េរិក និងសាច់ជ្រូកតៃវ៉ាន់ អាចផ្គត់ផ្គង់នៅលើទីផ្សារផ្សេងៗគ្នា។

យោងតាមទិន្នន័យរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា មុខរបរចិញ្ចឹមជ្រូកនៅតៃវ៉ាន់ តែងតែទទួលបានចំណូលខ្ពស់ជាងគេក្នុងចំណោមមុខរបរកសិកម្មផ្សេងទៀត។

ក្រសួងកសិកម្មតៃវ៉ាន់ បានឲ្យដឹងថា បើទោះជាទិន្នន័យបង្ហាញថា ចំនួនកសិដ្ឋានចិញ្ចឹមជ្រូកនៅកោះតៃវ៉ាន់បានធ្លាក់ចុះពីចំនួន៧ ៨៤៦កន្លែង នៅឆ្នាំ២០១៥ មកនៅត្រឹម៥ ៤៩៥កន្លែង នៅខែវិច្ឆិកា ឆ្នាំ២០២៥ក្តី ក៏ចំនួនជ្រូកចិញ្ចឹមនៅតាមកសិដ្ឋាននីមួយៗ បានកើនឡើងពី៧១១ក្បាល ដល់៩៩២ក្បាល។

ក្រសួងបាននិយាយថា ប្រទេសកាណាដា គឺជាប្រភពធំបំផុតនៃការនាំចូលសាច់ជ្រូកមកកាន់កោះតៃវ៉ាន់ ក្នុងឆ្នាំ២០២៥ ដែលមានបរិមាណចំនួន១១៧ ៦៩០តោន ស្មើនឹងប្រហែល១០ភាគរយនៃចំណែកទីផ្សាររបស់តៃវ៉ាន់។

ប្រទេសអេស្ប៉ាញ និងដាណឺម៉ាក បានតាមពីក្រោយ ដោយមានបរិមាណ៤៥ ០០០តោន និង២១ ០០០តោន ចំណែកសហរដ្ឋអាម៉េរិកជាប់ចំណាត់ថ្នាក់លេខប្រាំពីរ ដោយមានបរិមាណនាំចូលចំនួន១ ៦១៨តោន។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកបាននាំមុខគេក្នុងការនាំចូលគ្រឿងក្នុងជ្រូក ដែលមានបរិមាណចំនួន៨ ២៧២តោន ដោយដណ្តើមបានប្រហែលមួយភាគបួននៃបរិមាណសរុប៣២ ១៨៥តោន៕


photo_2026-03-04_08-30-55
កម្ពុជាមានមហិច្ឆតាបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុន

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចធំៗចំនួនពីរក្នុងខែកុម្ភៈ និងនៅខែមីនា ដោយផ្តោតលើការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងជប៉ុន នាពេលខាងមុខ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ  ARDB ថា សមាគមស្វាយចន្ទីកម្ពុជា គ្រោងនឹងជួបជាមួយអង្គការ JETRO ជប៉ុន នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៦នេះ ហើយដោយឡែកសមាគមចិន លោកកំពុងទាក់ទងគ្នាដោយរំពឹងថា នឹងជួបពិភាក្សាជាមួយគ្នា ឆាប់ៗនេះ។ សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខែកុម្ភៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចនៅទីក្រុងភ្នំពេញ ដោយភ្ជាប់ពាណិជ្ជករក្នុងស្រុកជាមួយក្រុមហ៊ុនចិនចំនួន១០ ដែលចាប់អារម្មណ៍ក្នុងការទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មចិន-កម្ពុជា។ ព្រឹត្តិការណ៍ពាណិជ្ជកម្មលើកទីពីរ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២៦នេះ គ្រោងនឹងនាំសមាជិកសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនជប៉ុន មកជួបប្រជុំគ្នាដើម្បីចរចាដោយផ្ទាល់។ កម្មវិធីដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ផ្តោតជាពិសេសលើការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅក្នុងទីផ្សារជប៉ុន។ ក្រុមហ៊ុនកែច្នៃកម្ពុជាប្រហែល៤០ ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមហ៊ុនជប៉ុនចំនួន២០ផងដែរ។ ទាក់ទងនិងបរិមាណនៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុននេះ លោក  អួន ស៊ីឡុត បានមានប្រសាសន៍ថា “យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេអំពីចំនួនក្នុងការនាំចេញ។ […]

646128262_1375705327933085_4729764373008512140_n
ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាត ដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕

photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

កាលវិភាគផ្សព្វផ្សាយ