អនុប្រធានទី២ព្រឹទ្ធសភា ចាត់ទុកកាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន

photo_2026-03-03_13-20-13 (6)

ដោយ ឡុង សារេត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានចាត់ទុក កាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន និងលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់។

យោងតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលកសិកម្មនៅភូមិភាគឦសាន​ កាលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានចុះពិនិត្យផ្ទាល់នៅចម្ការកាហ្វេ ភីដា (PIDA Coffee Farm) ដែលជាគំរូនៃជោគជ័យក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី។

ឯកឧត្តមបណ្ឌិត បានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម កាហ្វេ និងកាកាវ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា សក្តានុពលទីផ្សារក្នុងស្រុក ការពង្រឹងធនធានមនុស្ស និងបច្ចេកទេសពូជ។

ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ១០ភាគរយប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស។ នេះគឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។

ជាមួគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយចម្ការកាហ្វេ ភីដា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ។ ជំរុញការស្រាវជ្រាវ និងផលិតពូជកាហ្វេ ដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជផ្តល់ទិន្នផលខ្ពស់ និងធន់នឹងអាកាសធាតុ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា “រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការប្រែក្លាយតំបន់ភូមិភាគឦសាន ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់។ ក្នុងន័យនេះ កាហ្វេ និងកាកាវ គួរត្រូវបានបញ្ចូលជាដំណាំយុទ្ធសាស្ត្របន្ថែមលើដំណាំ ដែលមានស្រាប់ដូចជា ចេក ស្វាយចន្ទី កៅស៊ូ និងដំឡូងមី”៕


photo_2026-03-02_21-44-20 (2)
វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បាន​​ពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។​ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ​ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]

images
កសិករចិញ្ចឹមគោក្នុងប្រទេសអូស្ត្រាលី នឹងរងគ្រោះពីអត្រាពន្ធនាំចូលខ្ពស់ពេករបស់ចិន

កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។ រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។ ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។ អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ […]

photo_2026-03-03_10-47-48
ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ​​

ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខ​​នេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]

frozen-iqf-sardines-bulk-supplier-indonesia-export
ឥណ្ឌូណេស៊ីដាក់ចេញយុទ្ធសាស្ត្រពង្រឹងការនាំចេញគ្រឿងសមុទ្រនៅឆ្នាំនេះ

ហ្សាកាតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសដាក់ចេញយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីជំរុញ និងពង្រឹងការនាំចេញគ្រឿងសមុទ្រ តាមរយៈការជួយអាជីវករក្នុងស្រុកឱ្យអនុវត្តតាមតម្រូវការវិញ្ញាបនបត្រថ្មីៗរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប  និងការពង្រីកទីផ្សារទៅក្រៅប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។ ប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឲ្យដឹងថា ក្រសួងនឹងជួយសម្របសម្រួលអ្នកនាំចេញ ដើម្បីឱ្យអនុលោមតាមវិញ្ញាបនបត្របញ្ជាក់ប្រភពត្រី (Catch Certification) របស់សហភាពអឺរ៉ុប និងក្រមប្រតិបត្តិនេសាទ ព្រមទាំងលក្ខខណ្ឌវិញ្ញាបនបត្រនាំចូលរបស់សហរដ្ឋអាម៉េរិក។ លោកបានថ្លែងថា «យើងកំពុងលើកទឹកចិត្តឲ្យអាជីវកម្មគ្រឿងសមុទ្ររក្សាគុណភាព និងសុវត្ថិភាពផលិតផលឲ្យបានខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ»។។ លោកសង្កត់ធ្ងន់ទៀតថា ជាមួយគ្នានេះក្រសួងក៏កំពុងចរចាជាមួយភាគីសហរដ្ឋអាម៉េរិកឱ្យមានការអនុម័តយល់ព្រមសម្រាប់ការនាំចេញក្តាមពីប្រទេសឥណ្ឌូណេស៊ី ក្រោមសេចក្តីសម្រេចអំពីភាពអាចប្រៀបធៀបបាន របស់រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសអាមេរិក (NOAA) ដើម្បីបញ្ជៀសការពន្យារពេលនាំចេញក្រោមបទប្បញ្ញត្តិថ្មី។ លោកប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឱ្យដឹងថា គម្រោងផ្សេងៗទៀត ដែលក្រសួងបាននឹងកំពុងគិតគូរួមមាន ការរៀបចំបេសកកម្មពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផលនៅលើឆាកអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម (​Business Matching)។ ជាមួយគ្នានេះ អ្នកនាំចេញត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់អត្ថប្រយោជន៍ពន្ធអត្រាសូន្យភាគរយ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី និងជប៉ុន សម្រាប់ផលិតផលត្រីធូណាទំហំតូច និងធំ ដែលនឹងមានប្រសិទ្ធភាពចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦ តទៅ។ លោកបន្ថែមថា ជាមួយគ្នានេះ កិច្ចពិភាក្សាអំពីការកាត់បន្ថយពន្ធក៏កំពុងបន្តធ្វើជាមួយដៃគូពាណិជ្ជកម្មនៅតំបន់អាម៉េរិកខាងជើង អាស៊ីខាងត្បូង មជ្ឈិមបូព៌ា […]

កាលវិភាគផ្សព្វផ្សាយ