​សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ

photo_2026-02-27_09-07-41 (2)

ដោយ នៅ ស៊ីវុត្ថា

ត្បូងឃ្មុំ៖  កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។

កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះ​ថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ  ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។

កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។

កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់  និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។

​បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម ហ្វីណង់  បានឱ្យដឹងថា សហគមន៍កសិកម្មទំនើប​ម្រេចមេមត់ត្បូងឃ្មុំ​ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ ដែលពេលនោះមានសមាជិកត្រឹមតែចំនួន៤៩គ្រួសារ និងមាន៦៧ចម្ការ ស្មើនឹងផ្ទៃដី៨០ហិកតា អាចដាំដុះម្រេចចំនួន១២៥ ០០០ជន្លង់។

ឯកឧត្តមបន្តថា បន្ទាប់ពីការដាក់ឱ្យដំណើការនេះ មានការសន្សំសំចៃដំបូងប្រហែល២០ភាគរយ ពីការចំណាយទិញជីសរីរាង្គរួមគ្នា បើធៀបនឹងថ្លៃដើម ដែលសមាជិកនីមួយៗធ្លាប់ទិញរៀងខ្លួន។ សម្រាប់ទុនវិនិយោគទៅលើសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានទំហំទឹកប្រាក់ប្រហាក់ប្រហែលនឹងមួយលានដុល្លារ ហើយសម្រាប់ទីផ្សារ គឺ ផលិតកម្មកសិកម្មតាមកិច្ចសន្យា។

សូមជម្រាបផងដែរថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្ម ដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ២០២៣។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប គឺផ្ដល់អាទិភាពសម្រាប់តែដំណាំបួនប្រភេទប៉ុណ្ណោះ រួមមាន ស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ៕


643860501_1353512356579008_5025751994059028978_n
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]

image_2026-02-26_08-13-45
ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ

ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]

photo_2026-02-25_15-53-18 (5)
សមាគមវារីវប្បករកម្ពុជា ប្រជុំប្រចាំឆ្នាំអំពីអាជីវកម្ម ការកសាងបណ្តាញយុទ្ធសាស្រ្តអាជីវកម្ម និងផែនការ ឆ្នាំ២០២៦ 

ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ​ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ  ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕

image_2026-02-26_07-46-45
វៀតណាមវ៉ាដាច់កាណាដា ក្នុងការនាំចេញបង្កងទៅស្រុកចិន​ នៅឆ្នាំ២០២៦

ហាណូយ៖ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម ដោយដកស្រង់ទិន្នន័យពីអគ្គរដ្ឋបាលគយរបស់ប្រទេសចិន បានឱ្យដឹងថា ការនាំចូលបង្កងពីប្រទេសវៀតណាមចូលទៅក្នុងផ្សារចិន មានបិរមាណចំនួន៦៩ ៧៧៤តោន ក្នុងឆ្នាំ២០២៥ គឺកើនឡើងពី៦០ ៨៣៤តោន ក្នុងឆ្នាំ២០២៤។ សារព័ត៌មាន បានចេញផ្សាយថា លំនាំនៃការផ្គត់ផ្គង់បង្កងវៀតណាមទៅកាន់ទិផ្សារប្រទេសចិន បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ នៅឆ្នាំ២០២៤ ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់បង្កងដ៏ធំបំផុត​ មានបរិមាណ២៦ ៩២០តោន ឬប្រហែល៤៤ភាគរយនៃការនាំចូលសរុបរបស់ប្រទេសចិន ខណៈប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទីពីរ ដែលមានបិរមាណបង្កងចំនួន១០ ៨៦៥តោន ប្រហែល១៨ភាគរយ។ នៅឆ្នាំ២០២៥ ការនាំចេញបង្កងរបស់វៀតណាមបានឡើងដល់ចំណាត់ថ្នាក់លេខ១ ដោយមានបរិមាណ២៤ ០៦៧តោន ស្មើនឹង៣៤,៥ភាគរយ។ ការនាំចេញរបស់កាណាដាបានធ្លាក់ចុះមកត្រឹម១៥ ៣៥៥តោន ឬប្រហែល២២ភាគរយ។ សហរដ្ឋអាម៉េរិកបាននាំចេញចំនួន៩ ៩៣១តោន ប្រហែល១៤,២ភាគរយ ខណៈការនាំចេញបង្កងរបស់អូស្ត្រាលី បានកើនឡើងយ៉ាងខ្លាំងដល់៦ ៩៥០តោន ដែលស្មើនឹងជិត១០ភាគរយ។ ចំណែកយោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលបង្កងវៀតណាមដណ្តើមបានចំណែកទីផ្សារប្រទេសចិនច្រើនជាងគេ។ តម្លៃសរុបនៃការនាំចេញបង្កងរបស់វៀតណាមទៅកាន់ប្រទេសចិន​ គិតជាទឹកប្រាក់ចំនួន១,៣ ពាន់លានដុល្លារ កើនឡើង៥៥ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បាននិយាយទៀតថា បង្កងវៀតណាមពេញចិត្តនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយគូប្រជែងទីផ្សារ ដោយសារពេលវេលាដឹកជញ្ជូនខ្លីជាង […]

កាលវិភាគផ្សព្វផ្សាយ