ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីផ្តល់ទិន្នផលជាង៨តោនក្នុង១ហិកតា

4

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។
ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។

ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។
ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។

គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត ប៊ុនថន ដែលបានអនុវត្តជាក់ស្តែងលើស្រែគំរូ បានចំណាយអស់ប្រាក់២លានរៀល ទៅលើជី និងថ្នាំកសិកម្មសម្រាប់ការពារសត្វល្អិតផងដែរ៕

ដោយ៖Long Sareth


Screenshot 2026-11-10 150025
បន្លែពី​សហគមន៍កសិកម្មទំនើបស្រុកឯកភ្នំកំពុងទទួលបានតម្លៃល្អ​​​

ភ្នំពេញ៖ ក្រោយពីតំបន់ផលិតបន្លែ​នៅតាម​បណ្តាខេត្ត​រងផលប៉ះពាល់​ពីទឹកជំនន់ ដោយ​​ពុំទាន់អាច​ធ្វើការដាំដុះ​ឬឆ្លើយតប​បានគ្រាប់គ្រាន់ទៅលើ​ទីផ្សារ​ ធ្វើឱ្យតម្លៃបន្លែ​លក់​បាន​ថ្លៃខ្ពស់នៅលើទីផ្សារ តួយ៉ាង​បន្លែ​ដាំនៅក្នុងផ្ទះសំណាញ់របស់សហគមន៍កសិកម្មទំនើប​ស្រូវអង្ករសុវត្ថិភាព​ស្រុកឯកភ្នំខេត្តបាត់ដំបង ថ្លៃ​ពី​៣០០០ទៅ​៣៥០០រៀលក្នុងមួយគីឡូក្រាម​។​ សហគមន៍កសិកម្មទំនើប​ស្រូវអង្ករ​សុវត្ថិភាព​ស្រុកឯកភ្នំ ​មាន​ដាំបន្លែ​ក្នុងផ្ទះសំណាញ់ចំនួន ​៧៨ខ្នង ។ គិតចាប់ពីថ្ងៃទី​​២៦ ខែកញ្ញា​រហូតដល់​ដើមខែវិច្ឆិកាកន្លងមកនេះ សហគមន៍ប្រមូលផល​បន្លែបាន​ប្រមាណ ​៩តោន ដោយក្នុងមួយគីឡូក្រាម​លក់បាន​ថ្លៃចន្លោះពី​៣ ០០០ ទៅ​៣ ៥០០រៀល​។ កញ្ញា អន បូរី អនុប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំបាន​ឱ្យដឹង​ថា ​នៅក្នុងស្រុកឯកភ្នំទាំងមូល​កន្លងទៅជួបប្រទះ​និងទឹកជំនន់​​ ហើយ​កាប្រមូលផលស្ពៃស​ក្រញាញ់ ស្ពៃតឿ​ ​បោះដុំលក់ទៅឈ្មួញបាន​តម្លៃ​៣ ០០០ ទៅ​៣ ៥០០រៀ​ល។ ចំណែក​ស្ពៃឆៃស៊ីម​លក់បានថ្លៃ​២ ០០០ ទៅ​២ ៨០០រៀលក្នុងមួយគីឡូក្រាម​។​ បច្ចុប្បន្ន​តម្លៃស្ពៃ​ទាំងនេះ​នូវតែរក្សាបាន​ថ្លៃខ្ពស់នៅលើទីផ្សារ​។​ កញ្ញា អន បូរី លើកឡើង​ថា​​ ការផលិតបន្លែនៅក្នុងផ្ទះសំណាញ់ ដើម​ឡើយនៅស្រុកឯកភ្នំ​មានតែ​៦​ខ្នង​ប៉ុណ្ណោះនៅក្នុងភូមិ​។ ប៉ុន្តែ ក្នុងពេលបច្ចុប្បន្ន​​ឃើញ​មាន​ការ​ផ្លាស់ប្តូរ​ពីការដាំបន្លែនៅលើ​ទីវាលមក​ដាំក្នុងផ្ទះសំណាញ់​ច្រើន​​ ដោយសារ​ អាចការពារ​ពីការ​ប្រែប្រួល​អាកាសធាតុបាន​​។​ ជាក់ស្តែង​ចាប់តាំង​ពីសហគមន៍បានចងក្រងជាក្រុមផលិតមក បន្លែនៅក្នុងផ្ទះសំណាញ់ទទួល​បានទិន្នផលល្អ​ ចំណាយដើមទុនតិច​ មិនដូចជាងការដាំបន្លែនៅលើទីវាល​​ រងផលប៉ះពាល់ច្រើន ពីកត្តាសត្វល្អិត កត្តាអាកាសធាតុ៕ ​

image_2026-11-10_14-04-01
ពាណិជ្ជករវៀតណាមឱ្យពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធតាមដានប្រភពដើម តាមច្បាប់ថ្មីរបស់ចិន

ហាណូយ៖ អ្នកនាំចេញផលិតផលចំណីអាហាររបស់វៀតណាមទៅកាន់ប្រទេសចិន នឹងត្រូវអនុវត្តតាមលក្ខខណ្ឌចុះបញ្ជី ឱ្យស្របតាមច្បាប់របស់អគ្គនាយកដ្ឋានគយចិន ដែលទាមទារព័ត៌មានចុះបញ្ជីមានភាពត្រឹមត្រូវ និងអនុវត្តតាមវិធានការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធតាមដានប្រភពដើមផលិតផល កាន់តែតឹងតែងជាងមុន។ យោងតាមសេចក្តីប្រកាស បានឱ្យដឹងថា អគ្គនាយកដ្ឋានគយចិន បានធ្វើវិសោធនកម្មច្បាប់ ស្តីពីការចុះបញ្ជីអ្នកនាំចូល និងអ្នកនាំចេញផលិតផលចំណីអាហារ។ ច្បាប់នេះអនុវត្តចំពោះក្រុមហ៊ុននៅក្រៅប្រទេស ដែលនាំចេញចំណីអាហារទៅកាន់ប្រទេសចិន និងភ្នាក់ងាររបស់ក្រុមហ៊ុន ព្រមទាំងអ្នកនាំចូលចំណីអាហារក្នុងប្រទេសចិនផងដែរ។ ក្រោមវិធានការថ្មីនេះ អ្នកនាំចេញនៅក្រៅប្រទេស និងភ្នាក់ងារស្ថិតក្រោមច្បាប់នេះ ត្រូវចុះបញ្ជីជាមួយអគ្គនាយកដ្ឋានគយចិន ហើយត្រូវទទួលខុសត្រូវចំពោះការពិត ភាពត្រឹមត្រូវ និងព័ត៌មានលម្អិត ដែលខ្លួនបានប្រកាស។ ទម្រង់បែបបទចុះបញ្ជី ដែលបានកែសម្រួលថ្មី ត្រូវបានធ្វើឱ្យមានលក្ខណៈសាមញ្ញជាងមុន ដោយកាត់បន្ថយចំនួនព័ត៌មាន ដែលត្រូវបំពេញពី២០ មកនៅសល់ត្រឹម១០ប៉ុណ្ណោះ។ ពាក្យស្នើសុំចុះបញ្ជី សំណើសុំកែប្រែព័ត៌មានចុះបញ្ជី និងសំណើសុំលុបចោលការចុះបញ្ជី អាចដាក់តាមប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធច្រកចេញចូលតែមួយសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន។ អាជ្ញាធរគយចិននឹងបញ្ចប់នីតិវិធីចុះបញ្ជីក្នុងរយៈពេលបី បន្ទាប់ពីទទួលបានពាក្យស្នើសុំ ដែលមានព័ត៌មានគ្រប់គ្រាន់ និងមានឯកសារត្រឹមត្រូវ។ ប្រសិនបើពាក្យស្នើសុំណាមួយមិនបំពេញតាមលក្ខខណ្ឌតម្រូវ អាជ្ញាធរគយត្រូវជូនដំណឹងដល់អ្នកដាក់ពាក្យក្នុងរយៈពេលបីថ្ងៃដូចគ្នា។ ចំណែកក្រុមហ៊ុន ដែលបានចុះបញ្ជីរួចហើយ ត្រូវជូនដំណឹងដល់អាជ្ញាធរគយមានសមត្ថកិច្ចអំពីការផ្លាស់ប្តូរព័ត៌មានចុះបញ្ជីរបស់ខ្លួន ក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីមានការផ្លាស់ប្តូរនោះ។ លោក ង៉ោ ស្វឹន ណាម (Ngô Xuân Nam) […]

Barbequed chicken at the street food market in Thailand
ម៉ាឡេស៊ីនាំចូលចំណីអាហារប្រមាណ១៧ពាន់លានដុល្លារ ក្នុងមួយឆ្នាំ

គូឡាឡាំពួរ៖ ដោយសារប្រទេសម៉ាឡេស៊ីនាំចូលចំណីអាហារមានតម្លៃប្រមាណ ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ វិស័យផលិតកម្មក្នុងស្រុកនៅមានឱកាសពង្រីកតួនាទីរបស់ខ្លួនឱ្យកាន់តែធំក្នុងការធានាសន្តិសុខស្បៀង ជាពិសេសក្នុងវិស័យបសុបក្សី និងផលិតផលចំណីអាហារកែច្នៃ។ ក្រុមហ៊ុនម៉ាឡេស៊ីមួយ ដែលសកម្មក្នុងវិស័យបសុបក្សីរួចហើយ កំពុងមានគម្រោងបង្កើនសមត្ថភាពកែច្នៃផលិតផលបសុបក្សីរបស់ខ្លួន និងពង្រីកទៅកាន់ផ្នែកផលិតផលចំណីអាហារថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងការផ្គត់ផ្គង់ចំណីអាហារក្នុងស្រុករបស់ម៉ាឡេស៊ី និងអភិវឌ្ឍអាជីវកម្មចំណីអាហារក្នុងតំបន់ឱ្យមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់។ អនុប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន បានមានប្រសាសន៍ថា ក្រុមហ៊ុនមានផែនការជាច្រើន រួមមានការបង្កើតកសិដ្ឋានចិញ្ចឹមបសុបក្សី បង្កើនស្តុកគ្រាប់ធញ្ញជាតិ ពង្រីករោងចក្រកែច្នៃចំណីអាហារ និងវិនិយោគលើការចិញ្ចឹមបង្គា។ លោកបានមានប្រសាសន៍ថា ការប្រើប្រាស់សាច់បសុបក្សីជាមធ្យមក្នុងមនុស្សម្នាក់នៅម៉ាឡេស៊ីមានចំនួន៥ គីឡូក្រាម ក្នុងមួយឆ្នាំ។ ចំណែកក្នុងវិស័យជលផល ការប្រើប្រាស់ផលិតផលជលផលជាមធ្យមក្នុងមនុស្សម្នាក់មានចំនួន៥១គីឡូក្រាម។ លោកបានពន្យល់ថា ក្នុងផ្នែកផលិតកម្មបសុបក្សី ក្រុមហ៊ុនអាចប្រមូលយកផលិតផលបន្ទាប់បន្សំប្រមាណ៣០ភាគរយ មកប្រើប្រាស់ឡើងវិញ ដូចជា ឈាម និងរោមបក្សី ដែលមានជាតិប្រូតេអ៊ីន និងអាស៊ីតអាមីណូខ្ពស់ ហើយអាចយកទៅប្រើប្រាស់ជាគ្រឿងផ្សំក្នុងចំណីសត្វបាន។ បច្ចុប្បន្ន រោងចក្រកែច្នៃដំណាក់កាលដំបូងរបស់ក្រុមហ៊ុនអាចកែច្នៃបក្សីបានប្រមាណ ២០ម៉ឺន ក្បាលក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនមានគោលដៅបង្កើនសមត្ថភាពនេះដល់៤០ម៉ឺន ក្បាលក្នុងមួយថ្ងៃ។ ចំពោះប្រតិបត្តិការចិញ្ចឹមបង្គា ក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុនមួយចំនួននៅប្រទេសចិន ដោយផ្តោតសំខាន់លើរូបមន្តចំណីបង្គា និងការអភិវឌ្ឍគំរូសាកល្បង ដើម្បីបញ្ជាក់ពីលទ្ធភាពអនុវត្តជាក់ស្តែងនៃប្រព័ន្ធចិញ្ចឹមបង្គា។ ដើម្បីគាំទ្រដល់ការបង្កើនបរិមាណផលិតកម្ម ក្រុមហ៊ុនក៏កំពុងសហការជាមួយដៃគូបណ្តាក់ទុន រួមគ្នារបស់ខ្លួន គឺក្រុមហ៊ុន ថៃសាន់​ ហ្វូដ (Tyson […]

888792829_1480920410601289_3930360231274142450_n
អ្នកវិទ្យាសាស្ត្រហ្វីលីពីនរកឃើញវិធីធ្វើឱ្យដើមស្វាយចេញផ្កា និងកាន់ផ្លែពេញមួយឆ្នាំ

ម៉ានីល៖ អ្នកវិទ្យាសាស្ត្រជនជាតិហ្វីលីពីនម្នាក់ បានរួមចំណែកធ្វើឱ្យការប្រមូលផលស្វាយអាចធ្វើទៅបានពេញមួយឆ្នាំ ហើយលោកថែមទាំងបានចែករំលែករបកគំហើញដ៏សំខាន់នេះដល់កសិករ ដោយមិនយកម្រៃពីការប្រើប្រាស់បច្ចេកវិទ្យានេះឡើយ។ មុនពេលលោកបណ្ឌិត រ៉ាម៉ុន បាបា (Dr. Ramon Barba) ធ្វើបដិវត្តន៍ក្នុងវិស័យផលិតកម្មស្វាយ ដើមស្វាយនៅប្រទេសហ្វីលីពីនមានលក្ខណៈចេញផ្កា និងផ្ដល់ផលតាមរដូវយ៉ាងច្បាស់លាស់ ដែលជាទូទៅផ្ដល់ផលតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ តាមរយៈរបកគំហើញផ្នែកកសិកម្មថ្មី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប៉ូតាស្យូមនីត្រាត (Potassium Nitrate ឬ KNO₃) លោកបណ្ឌិត រ៉ាម៉ុន បាបា បានរកឃើញវិធីសាស្ត្រជាក់ស្ដែងមួយ ដើម្បីជំរុញឱ្យដើមស្វាយចេញផ្កាខុសរដូវ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហ្វីលីពីន ឡូសបាញ៉ូស (University of the Philippines Los Baños) ក្នុងឆ្នាំ១៩៥៨ ដោយទទួលបានសញ្ញាបត្រផ្នែកក្សេត្រសាស្ត្រ។ លោកបានអភិវឌ្ឍបច្ចេកទេសជំរុញឱ្យស្វាយចេញផ្កានេះប្រហែលឆ្នាំ១៩៧០។ តាមរយៈការប្រើប្រាស់សូលុយស្យុងប៉ូតាស្យូមនីត្រាត លោកបានបង្ហាញថា ដើមស្វាយអាចចាប់ផ្ដើមបង្កើតពន្លកផ្កាក្នុងរយៈពេលមួយសប្ដាហ៍ ហើយផ្កាអាចចាប់ផ្ដើមលេចឡើងប្រហែលពីរសប្ដាហ៍។ របកគំហើញនេះបានផ្លាស់ប្ដូរវិស័យកសិកម្មរបស់ប្រទេសហ្វីលីពីន។ ជាក់ស្ដែង កាលពីមុន ស្វាយទុំមានច្រើនបំផុតនៅក្នុងរង្វង់ខែឧសភា ដែលជាពេលរដូវប្រមូលផលស្វាយឈានច្រើនបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ប៉ុន្តែ ក៏មានបញ្ហាប្រឈមមួយទៀតផងដែរ។ ដើមស្វាយមិនតែងតែផ្ដល់ផលជាប់លាប់ពីមួយឆ្នាំទៅមួយឆ្នាំឡើយ។ ដើមស្វាយខ្លះអាចផ្ដល់ផលច្រើននៅឆ្នាំណាមមួយ ប៉ុន្តែនៅឆ្នាំបន្ទាប់បែរជាផ្ដល់ផលតិចតួច ឬមិនផ្ដល់ផលសោះ ដែលធ្វើឱ្យកសិករពិបាកព្យាករណ៍ពីបរិមាណទិន្នផលពិតប្រាកដ។ ដើម្បីជំរុញឱ្យដើមស្វាយចេញផ្កាខុសរដូវ កសិករហ្វីលីពីនធ្លាប់ប្រើវិធីរោលផ្សែង […]

កាលវិភាគផ្សព្វផ្សាយ