កូរ៉េខាងត្បូងនាំចេញផ្លែស្ត្របឺរីមានគុណភាពខ្ពស់៣០តោន ទៅសិង្ហបុរី ជាលើកដំបូង

image_2026-02-25_08-41-22

សេអ៊ូល៖  ក្រុមហ៊ុន និងសហគមន៍កសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមនាំចេញផ្លែស្ត្របឺរី ដែលមានគុណភាពខ្ពស់ ចំនួន៣០តោន ទៅកាន់ប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុន នៅឯពិធីនាំចេញជាលើកដំបូង នៅក្នុងឆ្នាំ២០២៦នេះ សម្រាប់តែផ្លែស្ត្របឺរី ដែលដាំដុះនៅខេត្ត ហ្គីយឿងសាង ភាគខាងត្បូងប្រទេសកូរ៉េ។

យោងតាមសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ការនាំចេញនេះត្រូវបានធ្វើឡើង ដោយសារការកើនឡើងនៃឥទ្ធិពលប្រជាប្រិយភាពរបស់ជនជាតិកូរ៉េ នៅលើឆាកអន្តរជាតិ ក៏ដូចជាការកើនឡើងនៃប្រជាប្រិយភាពម្ហូបអាហារកូរ៉េ នៅទីផ្សារក្រៅប្រទេសផងដែរ។

ប្រភពដដែល បានបន្តថា សហគមន៍កសិកម្មនៅក្នុងខេត្តនេះ បានសហការជាមួយស្ថាប័ននាំចេញផ្លែស្ត្របឺរីកូរ៉េ ដោយចុះកិច្ចសន្យាប្រចាំឆ្នាំ ដើម្បីនាំចេញផ្លែស្ត្របឺរី ប្រមាណ៣០តោន ទៅកាន់ប្រទេសសិង្ហបុរី ព្រមទាំងសហរដ្ឋអាម៉េរិក និងក្រុងហុងកុង។

ផ្លែស្ត្របឺរី ដែលមានឈ្មោះជាភាសាកូរ៉េថា ជឿមស៊ីល (Geumsil) ត្រូវបានដឹកជញ្ជូននាំចេញលើកនេះ មានលក្ខណៈពិសេសដោយមានសាច់រឹង និងមានផ្ទុកសារជាតិផ្អែមច្រើន។ ជាពិសេស ផ្លែឈើប្រភេទនេះ ត្រូវបានវាយតម្លៃថា សមស្របខ្លាំងសម្រាប់ការនាំចេញ និងដឹកជញ្ជូនរយៈចម្ងាយឆ្ងាយ ព្រោះអាចរក្សាបាននូវភាពស្រស់ និងគុណភាពល្អរបស់វា ទោះបីជាត្រូវរក្សាទុករយៈពេលវែងក៏ដោយ។

រដ្ឋបាលមូលដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង គ្រោងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកទីផ្សារក្រៅប្រទេស ដោយយកការនាំចេញលើកនេះជាចំណុចចាប់ផ្តើម។ ក្នុងដំណាក់កាលបន្ទាប់ រដ្ឋបាលមូលដ្ឋាននឹងផ្តោតលើការនាំចូលទៅកាន់ទីផ្សារកម្រិតខ្ពស់ ជាមួយពូជស្ត្រប៊ើរីផ្សេងទៀត ដែលមានគុណភាពខ្ពស់ដូចគ្នា។

ក្នុងបរិបទនេះ អាជ្ញាធរមូលដ្ឋានរបស់កូរ៉េ ក៏បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ សម្រាប់ដំណាំពិសេសក្នុងគោលដៅនាំចេញ ព្រមទាំងចំណាយលើការដាំដុះ និងគ្រប់គ្រងគុណភាពរួមគ្នា ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទាំងតម្លៃ និងគុណភាព នៃផលិតផលកសិកម្មរបស់កូរ៉េ។

មន្ត្រីថ្នាក់មូលដ្ឋាន បាននិយាយថា ការនាំចេញផ្លែស្ត្របឺរីប្រណីតលើកដំបូងនេះ គឺជាចំណុចចាប់ផ្តើមដ៏មានអត្ថន័យ ក្នុងការលើកកម្ពស់ភាពល្អឥតខ្ចោះនៃផលិតផលកសិកម្មរបស់កូរ៉េនៅលើទីផ្សារអន្តរជាតិ។

លោកបានបន្ថែមថា «អាជ្ញាធរនឹងបន្តពង្រីកគោលនយោបាយគាំទ្រការនាំចេញ ដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករកូរ៉េ តាមរយៈបណ្តាញលក់នៅក្រៅប្រទេសប្រកបដោយស្ថិរភាព»៕


IMG_3676
ក្រុមជំនាញចុះស្រាវជ្រាវពីសុខភាពទន្លេ និងសុខភាពត្រីនៅខេត្តរតនគិរី និងស្ទឹងត្រែង

ភ្នំពេញ៖​ អ្នកជំនាញលើវិស័យកសិកម្ម បានសិក្សាស្រាវជ្រាវទៅលើសុខភាពទន្លេ និងកំណត់អត្តសញ្ញាណត្រី ដើម្បីបញ្ជាក់ថា សត្វរស់នៅក្នុងទឹកទន្លេទាំងនេះ មានសុខភាពបែបណា មានទទួលរងផលប៉ះពាល់អ្វីខ្លះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយអន្តរាគមន៍ ក៏ដូចជាដោះស្រាយបញ្ហា ដែលកើតមានឡើងរបស់ពួកត្រីទាំងនេះ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)បានឱ្យដឹងនាដើមសប្តាហ៍នេះថា ការសិក្សានេះត្រូវបានធ្វើឡើងរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃខណ្ឌរដ្ឋបាលជលផលរតនគីរី ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងដែរថា ក្នុងការសិក្សាស្រាវជ្រាវអំពីសុខភាពទន្លេនេះសំដៅធ្វើយ៉ាងណា ដើម្បីកំណត់អត្តសញ្ញាណប្រភេទត្រី និងចរិតលក្ខណៈស៊ីចំណី និងវិភាគរកប្រភេទលោហៈរឹងក្នុងសាច់ត្រី និងទឹក ដូចជាសារធាតុអាសេនិក សំណ និងបារ៉ត នៅក្នុងទន្លេសេសាន និងដៃទន្លេអូរតាបូក ក្នុងស្រុកតាវែង ខេត្តរតនគីរី ទន្លេសេកុង ចំណុចប្រសព្វទន្លេសេកុង និងសេសាននៃខេត្តស្ទឹងត្រែង។ ក្រុមការងារជំនាញបានលើកឡើងថា ក្នុងការសិក្សានេះគេបានបែងចែកជាពីរក្រុម ដើម្បីចុះប្រមូលសំណាកទឹក សំណាកសត្វល្អិតឥតឆ្អឹងកង និងសំណាកត្រីតាមដៃទន្លេ និងទន្លេទាំងពីរ។ ជាមួយគ្នានេះ ក្រុមការងារជំនាញបានសហការជាមួយអ្នកនេសាទចុះបង់សំណាញ់ និងដាក់មង ដើម្បីបានសំណាកត្រីយកទៅវិភាគ។ ចំនួនត្រីដែលទទួលបានអំឡុងពេលចុះប្រមូលទិន្នន័យមានចំនួន៣៤ប្រភេទ ដែលបែងចែកជាប្រភេទត្រីស៊ីសាច់ ស៊ីនៅស្រទាប់កណ្តាល […]

DSC_3833-1080x726
ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងអំពាវនាវដល់អ្នកទិញត្រូវដឹងពីប្រភពត្រី

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖  ស្របពេលដែលត្រីជាច្រើនប្រភេទត្រូវបានគេដាក់លក់នៅលើទីផ្សារព្រោងព្រាត  អ្នកចិញ្ចឹមត្រីក្នុងកសិកដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប  បានអំពាវនាវដល់អ្នកទិញត្រីយកទៅបរិភោគទាំងអស់ត្រូវយល់ដឹងពីប្រភពត្រីឱ្យបានច្បាស់លាស់ចៀសវៀងមានផលប៉ះពាល់ដល់សុខភាព។ លោកស្រី កែវ យ៉ាដា ម្ចាស់កសិដ្ឋានរដ្ឋាដា នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អនឡាញ ARDB  បានឱ្យដឹងថា នៅពេលអ្នកទិញត្រីនៅលើទីផ្សារមិនបានដឹងពីប្រភពត្រីច្បាស់លាស់  ហើយទិញរបស់ដែលធូរថ្លៃ វានឹងអាចទិញចំប៉ះត្រីគ្មានគុណភាព និងគ្មានសុវត្ថិភាពដល់សុខភាព នៅពេលយកទៅបរិភោគ។ លើសពីនេះទៀត លោកស្រីថា មិនត្រឹមតែអ្នកបរិភោគត្រីនោះទេ សូម្បីតែអ្នកទិញកូនត្រី យកទៅចិញ្ចឹមបន្តក៏ត្រូវតែដឹងពីប្រភពច្បាស់លាស់ និងដឹងគុណភាពរបស់ត្រី ដែលត្រូវយកទៅចិញ្ចឹម និងចិញ្ចឹមប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីយកទៅលក់ដល់អ្នកបរិភោគ។ ត្រង់ចំណុចខាងលើនេះ ក្នុងនាមជាអ្នកមានបទពិសោធន៍ខ្ពស់លើការបង្កាត់ពូជ និងចិញ្ចឹមត្រី លោកស្រី កែវ យ៉ាដា សង្កត់ធ្ងន់ថា ចំពោះអ្នកដែលទិញត្រីយកទៅបរិភោគភាគច្រើន គឺមិនដឹងពីប្រភពច្បាស់លាស់នោះទេ។ ដូច្នេះ ទាមទានូវភាពស្មោះត្រង់ពីអ្នកចិញ្ចឹម និងអ្នកទិញពីកន្លែងចិញ្ចឹមយកមកលក់ឱ្យអ្នកទទួលទិញយកទៅបរិភោគ។ បើតាមលលោកស្រី កែវ យ៉ាដា ដើម្បីទទួលបានត្រីមានសុវត្ថិភាព និងគុណភាពខ្ពស់ ទាមទារឱ្យអ្នកផលិតកូនពូជត្រី អ្នកចិញឹមត្រី  និងអ្នកទិញយកទៅបរិភោគត្រូវមានការសហការគ្នាឱ្យបានល្អ ជាពិសេសភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក ទើបធ្វើឱ្យផលិតផលនៅក្នុងស្រុក មានការរីកចម្រើន […]

image_2026-02-25_07-53-24
ម៉ាឡេស៊ីសម្រុកបិទកសិដ្ឋានចិញ្ចឹមជ្រូក ស្ថិតនៅខាងលិចក្រុងគូឡាឡាំពួរ ធ្វើឱ្យកសិករភ័យដេកមិនលក់

កូឡាឡាំពូរ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកចំនួន១១៤កន្លែង នៅក្នុងរដ្ឋសេឡាំងគ័រ (Selangor) ប្រទេសម៉ាឡេស៊ី កំពុងសម្តែងការភ័យខ្លាចចំពោះអនាគតដ៏អាក្រក់បំផុតសម្រាប់អាជីវកម្មរបស់ខ្លួន ស្របពេលរដ្ឋាភិបាលមូលដ្ឋានកំពុងពន្លឿនសកម្មភាពបិទចោលកសិដ្ឋានចិញ្ចឹមជ្រូកឱ្យអស់ពីក្នុងរដ្ឋនេះ។ សារព័ត៌មានរបស់ម៉ាឡេស៊ី បានចេញផ្សាយថា កសិដ្ឋានចិញ្ចឹមជ្រូកទាំងនេះ ភាគច្រើនមានទីតាំងនៅក្បែរតំបន់ឆ្នេរសមុទ្រម៉ាឡាកា និងមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីគូឡាឡាំពួរ ត្រូវបានព្រះចៅស៊ុលតង់អ្នកគ្រប់គ្រងរដ្ឋសេឡាំងគ័រ ព្រះនាម ហ្សារ៉ាហ្វូឌីន អ៊ីទ្រីស ហ្សាស (Sultan Sharafuddin Idris Shah) ចេញព្រះរាជក្រឹតបង្គាប់ឱ្យបិទចោលទ្រុងទាំងអស់ ដោយលើកហេតុផលធំក្លិនមិនល្អមកលើប្រជាជនប្រកាន់សាសនាឥស្លាម។ កសិដ្ឋានចិញ្ចឹមជ្រូក ដែលប្រឈមនឹងការបិទចោលទាំង១១៤កន្លែងនេះ គឺជាកម្មសិទ្ធិរបស់សហគមន៍ម៉ាឡេ ដើមកំណើតចិន នៅក្នុងប្រទេសម៉ាឡេស៊ី។ ម្ចាស់កសិដ្ឋានម្នាក់ បានត្អូញត្អែរថា ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការដំឡើងរោងចក្រប្រព្រឹត្តកម្មលាមកជ្រូក នឹងក្លាយជាការចំណាយឥតន័យ បន្ទាប់ពីគាត់បានទទួលប្រាក់កម្ចីពីធនាគារចំនួនមួយលានរីងហ្គីត ឬស្មើនឹង២៥៥ ៩៦០ដុល្លារអាមេរិក។ បុរសវ័យ៤០ឆ្នាំរូបនេះ បាននិយាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ថា​ “រដ្ឋាភិបាលបាននិយាយថា យើងអាចខ្ចីប្រាក់សម្រាប់ផលិតកម្មស្បៀងអាហារ។ យើងគិតថា រដ្ឋាភិបាលកំពុងគាំទ្រការចិញ្ចឹមជ្រូក។ ឥឡូវនេះយើងនឹងលែងមានអាជ្ញាប័ណ្ណសម្រាប់ការចិញ្ចឹមជ្រូកទៀតហើយ។ ប្រសិនបើខ្ញុំមិនអាចសងប្រចាំខែចំនួន៣០ ០០០រីងហ្គីត ឬស្មើនឹង៧ ៦៩២ដុល្លារទេ ខ្ញុំអាចនឹងក្ស័យធនហើយ”។ បច្ចុប្បន្នកសិកររូបនេះ រស់នៅដោយពឹងផ្អែកលើមុខរបរដាំបន្លែបង្ការ បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏កាចសាហាវបានបំផ្លាញមុខរបរចិញ្ចឹមជ្រូករបស់គាត់ និងបានបង្ខំឱ្យគាត់សម្លាប់ចោលជ្រូករបស់គាត់អស់ចំនួន១ ០០០ក្បាល […]

639753085_1369922108511407_702323544731528907_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងកាត់បន្ថយភាពក្រីក្រ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំប្រតិភូអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារលើ «គម្រោងកាត់បន្ថយភាពក្រីក្រ» និងសួរសុខទុក្ខបងប្អូនប្រជាកសិករ ដែលស្ថិតនៅស្ថានីយកសិកម្មកូនក្រៀល ក្នុងភូមិសំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ រួមទាំងសហការី។ គម្រោងកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្រីក្រ តាមរយៈយន្តការសហការរវាងស្ថាប័នរដ្ឋ វិស័យធនាគារ និងសហគមន៍កសិកម្ម៖ -យន្តការគាំទ្រហិរញ្ញវត្ថុ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើរតួនាទីជាអ្នកផ្តល់ឥណទាន ដែលមានលក្ខណៈសម្បទាន ជូនដល់ប្រជាកសិករ ដើម្បីធានាបាននូវទុនបង្វិលក្នុងការដាំដុះ។ -ការគាំទ្របច្ចេកទេស និងទីផ្សារ៖ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ទទួលបន្ទុកលើការសាងសង់ផ្ទះសំណាញ់ ការផ្គត់ផ្គង់ធាតុចូលកសិកម្ម ការផ្ដល់បច្ចេកទេសដាំដុះតាមស្តង់ដារ និងការធានាប្រមូលទិញកសិផលពីកសិករត្រឡប់មកវិញក្នុងតម្លៃសមរម្យ។ ក្នុងឱកាសចុះពិនិត្យដោយផ្ទាល់នេះ ឯកឧត្តមបណ្ឌិត កៅ […]

កាលវិភាគផ្សព្វផ្សាយ