ម្ចាស់កសិដ្ឋានបន្លែ និងផ្លែឈើសុវត្ថិភាពព្រៃវិហារ បង្កើនការដាំប៉េងប៉ោះឆើរីជារៀងរាល់ខែ

photo_2026-02-19_09-04-51

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ លោក ឆុល ឆូយ ម្ចាស់កសិដ្ឋានបន្លែ និងផ្លែឈើសុវត្ថិភាពព្រៃវិហារក្រៅពីដាំបន្លែស្ពៃ ម្ទេស និងបន្លែផ្សេងៗនៅក្នុងផ្ទះសំណាញ់ មិនឱ្យទំនេរដៃ កំពុងតែបង្កើនការដាំប៉េងប៉ោះឆើរីបន្ថែមទៀត ដោយបច្ចុប្បននេះ ប៉េងប៉ោះឆើរី ជាប់ចំណាត់ថ្នាក់បន្លែ ដែលមានតម្រូវការច្រើនលើទីផ្សារ​។

ម្ចាស់កសិដ្ឋានខាងលើ​បានរៀបរាប់ថា ក្នុងមួយសប្តាហ៍ លោកប្រមូលផលប៉េងប៉ោះឆើរី បីដង ក្នុងមួយដង បានពី១០០គីឡូក្រាម ទៅ២០០គីឡូក្រាម។ ប៉េងប៉ោះឆើរី ឆ្នាំនេះ ល្អជាងរាល់ឆ្នាំ ព្រោះមានតម្រូវការច្រើន។ លោកបានដាំវាជារៀងរាល់ខែ គ្រប់រដូវកាលចំនួនពីប្រាំ ទៅប្រាំផ្ទះសំណាញ់ ខែណាក៏មានដែរ ដើម្បីបំពេញតម្រូវការក្នុងស្រុក។

បច្ចុប្បន្ន ប៉េងប៉ោះឈើរី កំពុងមានប្រជាប្រិយភាពនៅលើទីផ្សារ ទាំងផ្សារទំនើប និងផ្សារធម្មតា ខណៈតម្លៃលើទីផ្សារល្អសមរម្យ។ ដោយសារទំនោរ និងមានតម្រូវការពីទីផ្សារជាច្រើនបែបនេះហើយ ទើបបានជំរុញឱ្យកសិករខ្មែរ ងាកមកដាំដុះប្រភេទប៉េងប៉ោះឈើរីនេះច្រើនឡើង ត្បិតបច្ចេកទេសដាំដុះ ក៏មិនសូវជាខុសគ្នាពីការដំណាំប៉េងប៉ោះខ្មែរប៉ុន្មាននោះទេ។

ពូជប៉េងប៉ោះឆើរីនេះ មានផ្លែតូចៗជាងផ្លែប៉េងប៉ោះខ្មែរ ប៉ុន្តែប្រើរយៈពេលដាំដុះតិចជាង ហើយពេលវេលាដាំដុះ ដែលសមស្រប គឺនៅចន្លោះខែវិច្ឆិកា ដល់ខែកុម្ភៈ ប៉ុន្តែការដាំដុះក្នុងផ្ទះសំណាញ់ អាចដាំបានគ្រប់រដូវកាល។ ប៉េងប៉ោះឈើរី មានតម្លៃល្អនៅលើទីផ្សារ ដោយគេអាចលក់បានក្នុងតម្លៃចន្លោះពី៧០០០​ ទៅ៨០០០រៀល ក្នុងមួយគីឡូក្រាម ឬគេយកទៅលក់បន្តដល់ជិត ១០ ០០០រៀលក៏មាន ដែលអាចលក់បានទាំងនៅតាមផ្សារធម្មតា និងផ្សារទំនើប។

សូមបញ្ជាក់ថា កសិដ្ឋានបន្លែ និងផ្លែឈើសុវត្ថិភាពព្រៃវិហារនេះ មានទីតាំងស្ថិតនៅភូមិតារាជ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប៉េងប៉ោះឆើរី ជាពូជមកក្រៅប្រទេស ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើននិយមយកធ្វើជាម្ហូបអាហារជារៀងរាល់ថ្ងៃ ព្រោះវាផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពរាងកាយ ដូចជាវាផ្ទុកវីតាមីន A និងវីតាមីន C ដែលអាចជួយពង្រឹងអង្គបដិបក្ខក្នុងរាងកាយ ប្រឆាំងនឹងកោសិកាមហារីក។ ហើយម្យ៉ាងទៀត ប៉េងប៉ោះក៏មានផ្ទុកនូវវីតាមីន Kនិងវីតាមីន B6 ដែលអាចការពារការចាប់ផ្តើមនៃកោសិកាមហារីក ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីការពារការបញ្ចូលបាក់តេរីអាក្រក់នៅក្នុងខ្លួន៕


photo_2026-02-20_07-58-58 (2)
ឯកឧត្តម វង្សី វិស្សុត លើកទឹកចិត្តពលរដ្ឋឃុំផាត់សណ្តាយ ខេត្តកំពង់ធំ ឱ្យចិញ្ចឹមត្រីជាមុខរបរបន្ថែមថ្មី

ដោយ នៅ ស៊ីវុត្ថា កំពង់ធំ៖ ដោយមើលឃើញពីឱកាស និងសក្តានុពលនៃឃុំផាត់សណ្តាយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្តាយ នៃខេត្តកំពង់ធំ ឱ្យងាកមកចិញ្ចឹមត្រី ដែលជាមុខរបរបន្ថែមថ្មី។ ឯកឧត្តមបានលើកទឹកចិត្តបែបនេះ ក្នុងពេលអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហគមន៍ឃុំផាត់សណ្ដាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានជំរុញក្រុមការងាររបស់ឯកឧត្តម និងអាជ្ញាធរខេត្ត ជួយរៀបចំផែនការអភិវឌ្ឍការចិញ្ចឹមត្រីនៅឃុំផាត់សណ្ដាយ ដោយរួមទាំងការដាំបន្លែផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ទន្ទឹមនេះ ក្រុមការងារក៏នឹងជួយរៀបចំផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ផាត់សណ្តាយ ដើម្បីទាក់ទាញភៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកទស្សនាឃុំផាត់សណ្តាយឱ្យបានច្រើន ដើម្បីបង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែម ព្រោះការប្រកបមុខរបរនេសាទត្រីតែមួយមុខមិនអាចជួយធ្វើឱ្យបងប្អូនមានជីវភាពកាន់តែធូរធារបានឡើយ។ ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានទទួលយកនូវសំណូមពរក្នុងការដោះស្រាយកន្លែងគោករាក់នៅរដូវប្រាំងចំនួនពីរទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវនាវាចរពីឃុំផាត់សណ្តាយ ទៅចំណុចកំពង់គោ ក្រុងស្ទឹងសែន ដោយធ្វើការសិក្សាលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ជាមុនសិន។  ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ បានខិតខំប្រឹងប្រែង ដោយទឹកចិត្តបរិសុទ្ធស្មោះត្រង់ […]

633815774_1205285515058775_7917563024384558207_n
ធនាគារ ARDB និងសហគមន៍តាសីសាមគ្គីចាប់ដៃគូជាមួយវិនិយោគិនកូរ៉េ លើកកម្ពស់បច្ចេកវិទ្យាកសិកម្មខ្មែរ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)និងសហគមន៍តាសីសាមគ្គី កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ដៃគូជាមួយវិនិយោគិនកូរ៉េ  ដើម្បីលើកកម្ពស់បច្ចេកវិទ្យាកសិកម្មខ្មែរ សម្រាប់បោះជំហានថ្មីមួយទៀតក្នុងវិស័យកសិកម្មឆ្លាតវៃ និងកសិកម្មឌីជីថល។ គណៈប្រតិភូវិនិយោគិនកូរ៉េចំនួនប្រាំបួនរូប ដឹកនាំដោយលោក ម៉េងហូ ស៊ីន (Maengho Shin) ប្រធានអង្គការ យូនីដូ អាយធីភីអូ កូរ៉េ  (UNIDO ITPO KOREA) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញមកបំពេញទស្សនកិច្ច ដើម្បីផ្ទេរបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពកសិកម្មនៅកម្ពុជា។ ទន្ទឹមនេះដែរ ដោយមានការគាំទ្រពីធនាគារ ARDB គណៈប្រតិភូទទួលបានការស្វាគមន៍ និងការគាំទ្រយ៉ាងពេញទំហឹងពីធនាគារ ARDB ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ សម្រាប់ លោក ណុប នុន ប្រធានក្រុមប្រឹក្សាសហគមន៍ ដែលបាននាំមកនូវភាពរីករាយ និងទំនុកចិត្តខ្ពស់ដល់វិនិយោគិនកូរ៉េ ហើយខាងសហគមន៍កសិកម្មតាសីសាមគ្គី បានធ្វើបង្គោលចរនៃបច្ចេកវិទ្យា និងការទទួលបដិសណ្ឋារកិច្ចនៅមូលដ្ឋានផងដែរ។ បន្ទាប់មកទៀត លោកបានលើកឡើងទៀតថា គណៈប្រតិភូបានទស្សនាកសិដ្ឋានម៉ូដែលមួយហិចតា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរបស់សហគមន៍ […]

image_2026-02-16_12-43-19
កោះតៃវ៉ាន់គាំទ្រការនាំចេញផ្លែទៀបបារាំង ដោយមានការឧបត្ថម្ភធន

តៃប៉ិ៖ ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវការឧបត្ថម្ភធនលើការនាំចេញ និងកែច្នៃ ផ្លែទៀបបារាំង ស្របពេលការប្រមូលផលផ្លែទៀបបារាំងរបស់កោះតៃវ៉ាន់ ទទួលបានទិន្នផលខ្ពស់បំផុត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់ការលក់ និងគ្រប់គ្រងការផ្គត់ផ្គង់ផ្លែទៀបបារាំង ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ដល់ដើមខែមីនា​ ដែលជាពេលប្រមូលទិន្នផលធំប្រចាំឆ្នាំ។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា​​ ផ្ទៃដីផលិតផ្លែទៀបបារាំងសំខាន់ជាងគេរបស់កោះតៃវ៉ាន់មានទំហំប្រមាណ២ ៤៥៤ហិកតា កាលពីឆ្នាំមុន ដែលមានផ្តល់ទិន្នផល១២ ៧៦១តោន។ ចំណែកទំហំនៃការនាំចេញមានបរិមាណប្រហែល៦០ភាគរយនៃទិន្នផលសរុប។ ទីភ្នាក់ងារនេះ កំពុងធ្វើការជាមួយថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកបណ្តាញលក់ក្នុងស្រុក រួមទាំងរៀបចំជាប្រអប់កាដូសម្រាប់បុណ្យចូលឆ្នាំថ្មី និងការទិញក្នុងបិរមាណច្រើនសម្រាប់ផ្នែកអាជីវកម្ម។ ការឧបត្ថម្ភធន កំពុងត្រូវបានផ្តល់ជូនសម្រាប់ចំណាយលើការវេចខ្ចប់ និងការនាំចេញ ព្រមទាំងលើកទឹកចិត្តដល់ការកែច្នៃ ដើម្បីបង្កើនបន្ថែមតម្លៃ ដើម្បីធ្វើពិពិធកម្មទម្រង់ផលិតផល និងអាចរក្សាភាពស្រស់បានយូរ។ នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ សាខាតំបន់ភាគខាងកើតរបស់ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវវិធានការចំនួនបី ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងការលក់។ ទាំងនេះ រួមមានការពង្រីកបណ្តាញនាំចេញ ការពង្រឹងការចែកចាយក្នុងស្រុក និងការលើកកម្ពស់ការកែច្នៃចម្រុះ។ ទីភ្នាក់ងារនេះ បាននិយាយថា ការឧបត្ថម្ភធនគ្របដណ្តប់ទាំងការចំណាយលើការកែច្នៃ និងការនាំចេញ បានបង្ហាញផងដែរថា ការទិញជាក្រុមសាជីវកម្ម និងបណ្តាញទីផ្សារក្នុងស្រុកជាច្រើន ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ដំណើរការលក់ជារួម។ អ្នកចូលរួមក្នុងទីផ្សារ បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងការចុះខ្សោយនៃតម្រូវការនាំចេញ […]

photo_2026-02-19_09-00-11
កសិករ១៣៤គ្រួសារនៃគម្រោងដែនជម្រកសត្វព្រៃលំផាត់ លក់ស្រូវបានជិត៣០០តោន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បើតាមអង្គការជីវិតធម្មជាតិកម្ពុជា (Nature Life Cambodia) បានឱ្យដឹងនៅពេលថ្មីៗនេះថា កសិករគោលដៅចំនួន១៣៤ ក្នុងចំណោម៣៦៧គ្រួសារនៅក្នុងភូមិចំនួនប្រាំមួយនៃគម្រោងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី ទទួលបានការបញ្ជាក់ថា បានផលិតដោយជោគជ័យនូវស្រូវសរីរាង្គ និងបានលក់ស្រូវសរុបចំនួន២៨៧,៧៧តោន ជូនក្រុមហ៊ុន អាយប៊ីសរាយ នៅក្នុងឆ្នាំ២០២៥។ បើតាមអង្គការនេះ ការផលិតដោយជោគជ័យនូវស្រូវសរីរាង្គ និងបានលក់ស្រូវខាងលើនេះ ក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងរេដបូក ដែនជម្រកសត្វព្រៃលំផាត់ និងអង្គការ អុកហ្វាមប្រចាំកម្ពុជា (Oxfam in Cambodia) ក្នុងរដូវកាលច្រូតកាត់ ឆ្នាំ២០២៥កន្លងទៅនេះ។ ប្រភពដដែលបានបន្តថា ទោះបីជាតម្លៃស្រូវនៅលើទីផ្សារធ្លាក់ចុះយ៉ាងណា សហគមន៍កសិករសម្រាប់គម្រោងផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ក៏នៅតែទទួលបានតម្លៃថ្លៃជាងទីផ្សារពី ៥០ ទៅ៦០ ភាគរយ គឺបានតម្លៃពី១១៤០ ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម ព្រោះពួកគាត់បានគោរពតាមគោលការណ៍យ៉ាងខ្ជាប់ខ្ជួនដោយមិនប្រើសារធាតុគីមីគ្រប់ប្រភេទ និងមិនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ប្រភពដដែលបានសង្កត់ធ្ងន់ថា គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់មិនត្រឹមតែចូលរួមការពារព្រៃឈើ និងសត្វព្រៃប៉ុណ្ណោះទេ តែបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនជីវិភាពរបស់សហគមន៍ផងដែរ។ គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយក្នុងនោះ មានគម្រោងរេដបូកផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអភិវឌ្ឍន៍សហគមន៍ ដូចជាសាលារៀន និងមណ្ឌលសុខភាព។ គម្រោងនេះលើកទឹកចិត្តឱ្យមានការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ។ […]

កាលវិភាគផ្សព្វផ្សាយ