អាជ្ញាធរខេត្តហាទិញ របស់វៀតណាម សម្លាប់មាន់ចោលជិតមួយម៉ឺនក្បាល ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

image_2026-02-16_13-11-49

ហាណូយ៖ អាជ្ញាធរវៀតណាម បានបំផ្លាញចោលសត្វស្លាបជាង៩០០ក្បាល នៅក្នុងខេត្តហាទិញ (Ha Tinh) បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនផ្តាសាយបក្សី H5N1 យ៉ាងខ្លាំង ដូច្នេះអាជ្ញាធរមូលដ្ឋានបានបង្កើនវិធានការដើម្បីទប់ស្កាត់រការចម្លងមេរោគពីសត្វទៅមនុស្ស។

ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បាននិយាយថា ការផ្ទុះឡើងនូវជំងឺឆ្លងនេះ ត្រូវបានរកឃើញនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងឃុំមួយ នៅក្នុងខេត្តហាទិញ ភាគខាងត្បូងទីក្រុងហាណូយ ក្រោយពីការធ្វើតេស្តនៅមន្ទីរពិសោធន៍ បានបញ្ជាក់ថា សំណាកសត្វស្លាបពីរប្រភេទមានផ្ទុកមេរោគគ្រុនផ្តាសាយបក្សី H5N1។

របាយការណ៍បឋម បានបង្ហាញថា បសុបក្សីបានធ្លាក់ខ្លួនឈឺ ឬងាប់នៅតាមផ្ទះកសិករចំនួន២៧គ្រួសារ ក្នុងចំណោមកសិករសរុប១២៣គ្រួសាររស់នៅក្នុងឃុំខាងលើនេះ ដូច្នេះត្រូវតែសម្លាប់សត្វចោលស្លាបចំនួន៩០២ក្បាល ដែលភាគច្រើនជាសត្វមាន់។

មន្ត្រីសុខាភិបាលវៀតណាម បានដាក់ពង្រាយបុគ្គលិកដើម្បីតាមដានសុខភាពមនុស្ស ដែលបានប៉ះពាល់សត្វបសុបក្សីទាំងអស់នេះ ចំណែកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានផ្តល់ថ្នាំបាញ់សម្លាប់មេរោគនៅតាមកសិដ្ឋានចិញ្ចឹមសត្វស្លាបក្នុងតំបន់ផ្ទុះជំងឺឆ្លង។

ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បាននិយាយថា ស្ថានភាពជំងឺផ្តាសាយបក្សីនេះកំពុងតែស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែបានព្រមានពីហានិភ័យខ្ពស់នៃការឆ្លងរាលដាលឡើងវិញ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ឬថ្ងៃឈប់សម្រាកបុណ្យតេត របស់វៀតណាម នៅពេលវេលាមានការដឹកជញ្ជូន និងមានតម្រូវការសាច់សត្វស្លាបច្រើនខុសពីថ្ងៃធម្មតា។

ក្រៅវិធានការទប់ស្កាត់ អាជ្ញាធរវៀតណាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋវៀតណាម សូមកុំបរិភោគសាច់បសុបក្សីឈឺ ឬងាប់ ចៀសវាងបិរភោគម្ហូបឈាមឆៅ ត្រូវចម្អិនម្ហូបឱ្យបានឆ្អិនល្អ ត្រូវមានអនាម័យដោយលាងដៃ និងទៅពិភាក្សាជាមួយក្រុមគ្រូពេទ្យ ប្រសិនបើមានរោគសញ្ញា ដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។

នៅប្រទេសវៀតណាម ការផ្ទុះជំងឺផ្តាសាយបក្សី H5N1 ដំបូងត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដែលនាំឱ្យមានការផ្ទុះឡើងនៃការឆ្លងរាលដាលដល់បសុបក្សីជាង៥៦លានក្បាល។ ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ ការឆ្លងជំងឺផ្តាសាយពីសត្វមកមនុស្សក៏ត្រូវបានគេរាយការណ៍ផងដែរ ជាមួយនឹងអត្រាមនុស្សស្លាប់រហូតដល់៥០ភាគរយនៃអ្នកឆ្លងជំងឺ។

ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនេះក៏ដោយ ក៏នៅតែមានការផ្ទុះឡើងនៃជំងឺឆ្លងផ្តាសាយបក្សីកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសវៀតណាម ជាពិសេស​ អត្រាផ្ទុះឡើងខ្ពស់បំផុតនៅក្នុងរដូវរងា ដែលចាប់ផ្តើមពីខែធ្នូ ដល់ខែមីនា។

នៅចន្លោះឆ្នាំ២០២៣ និងពាក់កណ្តាលឆ្នាំ២០២៤ មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីប្រហែល២០ករណី នៅក្នុងខេត្តបាក់និញ និញប៊ិញ ទៀនយ៉ាង និងខេត្តឡុងអាន ដែលជាខេត្តស្ថិតនៅភាគខាងជើងវៀតណាម ហើយអាជ្ញាធរមូលដ្ឋានបានបំផ្លាញចោលសត្វស្លាបអស់ជាង៦ ០០០ក្បាល៕


image_2026-02-16_12-43-19
កោះតៃវ៉ាន់គាំទ្រការនាំចេញផ្លែទៀបបារាំង ដោយមានការឧបត្ថម្ភធន

តៃប៉ិ៖ ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវការឧបត្ថម្ភធនលើការនាំចេញ និងកែច្នៃ ផ្លែទៀបបារាំង ស្របពេលការប្រមូលផលផ្លែទៀបបារាំងរបស់កោះតៃវ៉ាន់ ទទួលបានទិន្នផលខ្ពស់បំផុត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងគាំទ្រដល់ការលក់ និងគ្រប់គ្រងការផ្គត់ផ្គង់ផ្លែទៀបបារាំង ក្នុងអំឡុងពាក់កណ្តាលខែកុម្ភៈ ដល់ដើមខែមីនា​ ដែលជាពេលប្រមូលទិន្នផលធំប្រចាំឆ្នាំ។ យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា​​ ផ្ទៃដីផលិតផ្លែទៀបបារាំងសំខាន់ជាងគេរបស់កោះតៃវ៉ាន់មានទំហំប្រមាណ២ ៤៥៤ហិកតា កាលពីឆ្នាំមុន ដែលមានផ្តល់ទិន្នផល១២ ៧៦១តោន។ ចំណែកទំហំនៃការនាំចេញមានបរិមាណប្រហែល៦០ភាគរយនៃទិន្នផលសរុប។ ទីភ្នាក់ងារនេះ កំពុងធ្វើការជាមួយថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកបណ្តាញលក់ក្នុងស្រុក រួមទាំងរៀបចំជាប្រអប់កាដូសម្រាប់បុណ្យចូលឆ្នាំថ្មី និងការទិញក្នុងបិរមាណច្រើនសម្រាប់ផ្នែកអាជីវកម្ម។ ការឧបត្ថម្ភធន កំពុងត្រូវបានផ្តល់ជូនសម្រាប់ចំណាយលើការវេចខ្ចប់ និងការនាំចេញ ព្រមទាំងលើកទឹកចិត្តដល់ការកែច្នៃ ដើម្បីបង្កើនបន្ថែមតម្លៃ ដើម្បីធ្វើពិពិធកម្មទម្រង់ផលិតផល និងអាចរក្សាភាពស្រស់បានយូរ។ នៅក្នុងព្រឹត្តិការណ៍ថ្មីៗនេះ សាខាតំបន់ភាគខាងកើតរបស់ទីភ្នាក់ងារកសិកម្ម និងស្បៀងអាហារតៃវ៉ាន់ បានដាក់ចេញនូវវិធានការចំនួនបី ដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ និងការលក់។ ទាំងនេះ រួមមានការពង្រីកបណ្តាញនាំចេញ ការពង្រឹងការចែកចាយក្នុងស្រុក និងការលើកកម្ពស់ការកែច្នៃចម្រុះ។ ទីភ្នាក់ងារនេះ បាននិយាយថា ការឧបត្ថម្ភធនគ្របដណ្តប់ទាំងការចំណាយលើការកែច្នៃ និងការនាំចេញ បានបង្ហាញផងដែរថា ការទិញជាក្រុមសាជីវកម្ម និងបណ្តាញទីផ្សារក្នុងស្រុកជាច្រើន ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ដំណើរការលក់ជារួម។ អ្នកចូលរួមក្នុងទីផ្សារ បានលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងការចុះខ្សោយនៃតម្រូវការនាំចេញ […]

photo_2026-02-19_09-00-11
កសិករ១៣៤គ្រួសារនៃគម្រោងដែនជម្រកសត្វព្រៃលំផាត់ លក់ស្រូវបានជិត៣០០តោន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បើតាមអង្គការជីវិតធម្មជាតិកម្ពុជា (Nature Life Cambodia) បានឱ្យដឹងនៅពេលថ្មីៗនេះថា កសិករគោលដៅចំនួន១៣៤ ក្នុងចំណោម៣៦៧គ្រួសារនៅក្នុងភូមិចំនួនប្រាំមួយនៃគម្រោងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី ទទួលបានការបញ្ជាក់ថា បានផលិតដោយជោគជ័យនូវស្រូវសរីរាង្គ និងបានលក់ស្រូវសរុបចំនួន២៨៧,៧៧តោន ជូនក្រុមហ៊ុន អាយប៊ីសរាយ នៅក្នុងឆ្នាំ២០២៥។ បើតាមអង្គការនេះ ការផលិតដោយជោគជ័យនូវស្រូវសរីរាង្គ និងបានលក់ស្រូវខាងលើនេះ ក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងរេដបូក ដែនជម្រកសត្វព្រៃលំផាត់ និងអង្គការ អុកហ្វាមប្រចាំកម្ពុជា (Oxfam in Cambodia) ក្នុងរដូវកាលច្រូតកាត់ ឆ្នាំ២០២៥កន្លងទៅនេះ។ ប្រភពដដែលបានបន្តថា ទោះបីជាតម្លៃស្រូវនៅលើទីផ្សារធ្លាក់ចុះយ៉ាងណា សហគមន៍កសិករសម្រាប់គម្រោងផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ក៏នៅតែទទួលបានតម្លៃថ្លៃជាងទីផ្សារពី ៥០ ទៅ៦០ ភាគរយ គឺបានតម្លៃពី១១៤០ ទៅ១៥០០រៀល ក្នុងមួយគីឡូក្រាម ព្រោះពួកគាត់បានគោរពតាមគោលការណ៍យ៉ាងខ្ជាប់ខ្ជួនដោយមិនប្រើសារធាតុគីមីគ្រប់ប្រភេទ និងមិនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ប្រភពដដែលបានសង្កត់ធ្ងន់ថា គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់មិនត្រឹមតែចូលរួមការពារព្រៃឈើ និងសត្វព្រៃប៉ុណ្ណោះទេ តែបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនជីវិភាពរបស់សហគមន៍ផងដែរ។ គម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយក្នុងនោះ មានគម្រោងរេដបូកផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការអភិវឌ្ឍន៍សហគមន៍ ដូចជាសាលារៀន និងមណ្ឌលសុខភាព។ គម្រោងនេះលើកទឹកចិត្តឱ្យមានការការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ។ […]

photo_2026-02-18_16-27-48
ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការទឹក​ជួបសម្តែងការគួរសម និងពិភាក្សាលើការជំរុញការអនុវត្តហិរញ្ញប្បទានបៃតង និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅការិយាល័យកណ្តាល, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានទទួលជួបប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការទឹក ​(Water.org) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអនុវត្តហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅទ្រទ្រង់ដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងអំពីសារៈសំខាន់នៃធនធានទឹកក្នុងការទ្រទ្រង់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដែលជាកត្តាចម្បងក្នុងការគាំទ្រដល់ការរក្សាបាននូវសន្តិសុខស្បៀង, ការបង្កើនប្រាក់ចំណូលបន្ថែម, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតប្រតិភូ បានបង្ហាញអំពីការផ្សារភ្ជាប់ដ៏សំខាន់រវាងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងហិរញ្ញប្បទានបៃតង តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រព័ន្ធផ្គត់ផ្គង់ទឹក សំដៅចូលរួមដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានភាពធន់។ នៅក្នុងដំណើរការនៃកិច្ចប្រជុំ, ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានកត់សម្គាល់ឃើញថា គម្រោងរបស់អង្គការទឹក និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) មានសារៈសំខាន់ និងមានភាពជាប់ពាក់ព័ន្ធទៅនឹងហិរញ្ញប្បទានបៃតង ជាពិសេសការគាំទ្រដល់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារ ARDB តាមរយៈការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ដែលជាកម្មវិធីថ្នាក់ជាតិមានហិរញ្ញប្បទានសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងទទួលបានការអនុម័តពីមូលនិធិអាកាសធាតុបៃតងនៅប្រទេស Rwanda សម្រាប់ផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងបៃតង និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក […]

photo_2026-02-17_21-51-14
ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រជុំសំណេះសំណាលជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្នាក់ការកណ្ដាល ARDBបានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្រាប់ការសិក្សាគោលនយោបាយ និងបណ្តុះបណ្តាល (មជ្ឈមណ្ឌល APM) និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សាស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មសមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (មជ្ឈមណ្ឌល ARDB ACE-GFA)។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ នៅក្នុងការចូលរួមដោះស្រាយបញ្ហានានានៅក្នុងសង្គម ខណៈដែលបរិបទសង្គមបាននិងកំពុងវិវត្តឥតឈប់ឈរ។ ជាមួយនឹងសមិទ្ធផលដែលបានសម្រេចនាពេលកន្លងមក, ឯកឧត្តមបណ្ឌិតប្រតិភូ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ក្នុងការបំពេញការងារ ដើម្បីបង្កើតបានជាថ្នាលសម្រាប់ការបោះផ្សាយលទ្ធផលស្រាវជ្រាវ ជាពិសេសក្នុងវិស័យកសិកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងថា ការផ្ដល់អនុសាសន៍នានាតាមរយៈរបាយការណ៍ស្រាវជ្រាវ នឹងមិនត្រឹមតែបំពេញតួនាទីក្នុងស្ថាប័នតែប៉ុណ្ណោះទេ តែក៏បង្ហាញពីការបម្រើ (Acts of Service) ដល់សង្គមជាតិផងដែរ។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដល់ក្រុមការងារស្រាវជ្រាវនៃមជ្ឈមណ្ឌលទាំងពីរ ឱ្យបន្តពង្រឹងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមរយៈការជ្រើសរើសវិធីសាស្ដ្រថ្មីៗយកមកប្រើប្រាស់ក្នុងការស្រាវជ្រាវរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យបង្កើត […]

កាលវិភាគផ្សព្វផ្សាយ